ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមក្រោយការសម្ពោធឆ្លុះបញ្ចាំងដូចម្តេច?

    អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា តាមការគ្រោងទុក នាវាជប៉ុន ជានាវាដំបូងគេ ដែលនឹងចូលចតនៅឯកំពង់ផែរាម នៅក្រោយពេលសម្ពោធជាផ្លូវការ នៅដើមខែមេសាឆ្នាំ​២០២៥។ អ្នកតាមដានភូមិសាស្ត្រនយោបាយ មើលឃើញថា ការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាម ក្រោយការធ្វើទំនើបកម្មអស់ពេលជាង៤ឆ្នាំក្រោមជំនួយរបស់ចិន ជាការបង្ហាញប្រាប់ទៅក្រសែភ្នែកអន្តរជាតិ ថា កម្ពុជាតែងតែបើកចំហជាមួយបរទេសទាំងអស់ មិនមែនដូចអ្វីដែលអាមេរិកធ្លាប់ចោទប្រកាន់ថា កំពង់ផែរាមជាមូលដ្ឋានទ័ពជើងទឹកចិននោះឡើយ។

    14 min
  • សវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា២រូបនៅតុលាការបារាំងនឹងបង្កើនភាពតានតឹងនយោបាយខ្មែរដែរឬទេ?

    តុលាការបារាំងបានបើកសវនាការ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លើសំណុំរឿងគប់គ្រាប់បែកលើហ្វូងបាតុករនៅមុខអតីតអគាររដ្ឋសភា ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសជាង១០០នាក់។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២រូប គឺលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងជាអគ្គមេបញ្ជាការរងកងទ័ពជាតិ និងលោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិបានរងនូវបទចោទថាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពី២៨ឆ្នាំមុន។ តើការលើកយកមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទៅភ្ជាប់នឹងសវនាការតុលាការបារាំងតាមបណ្តឹងរបស់មេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៊ី ពេលនេះ នឹងធ្វើឲ្យនយោបាយនៅក្នុងប្រទេសកម្ពុជាកាន់តែតានតឹងឬយ៉ាណា?

    12 min
  • តើកម្ពុជាគួរច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងបន្ថយចំនួនមន្រ្តីរាជការថែមទៀត ឬយ៉ាងណា?

    នៅព្រឹកថ្ងៃទី២០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបដិសេធមិនយកគោលការណ៍បង្រួមក្រសួងមួយចំនួនចូលគ្នាដោយប្រកាន់យកអភិក្រម «រក្សា និងពង្រឹង»។ ការបញ្ជាក់យ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែត គឺបន្ទាប់ពីវៀតណាម និងរដ្ឋបាលអាមេរិកបានសម្រេចកាត់បន្ថយបុគ្គលិករដ្ឋ កាត់បន្ថយក្រសួង និងបិទក្រសួង ស្ថាប័នមួយចំនួនចោលតែម្តងដើម្បីសម្រាលបន្ទុកចំណាយរបស់រដ្ឋ និងពង្រឹងប្រសិទ្ធភាពការងារ។ នៅកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនមន្ត្រីរាជការបានថយចុះមកនៅត្រឹម២៣ម៉ឺននាក់ ក្នុងនោះ មន្ត្រីបម្រើការងារនៅថ្នាក់ជាតិមានចំនួនជាង ៥ម៉ឺននាក់ និងនៅថ្នាក់ក្រោមជាតិមានជាង ១៧ម៉ឺននាក់។ តែអ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម និងអភិបាលកិច្ចចង់ឃើញរដ្ឋាភិបាលច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងកាត់បន្ថយចំនួនមន្ត្រីរាជការថែមទៀតដើម្បីងាយស្រួលធ្វើការឲ្យមានប្រសិទ្ធភាព៕

    15 min
  • ហេតុអ្វីសំណេរលើផ្លាកឬប៉ាណូអាជីវកម្មចិនបកប្រែជាខ្មែរបន្តខុសអក្ខរាវិរុទ្ធ និងឆ្គងអត្ថន័យ?

    ករណីកំហុសអក្ខរាវិរុទ្ធខ្មែរ និងកំហុសឆ្គងអត្ថន័យនៅលើផ្លាកយីហោ ឬប៉ាណូហាងអាជីវកម្មចិននៅក្នុងប្រទេសកម្ពុជាកំពុងបន្តកើតមាន។ មូលហេតុ គឺដោយសារតែហាងអាជីវកម្មចិនទាំងនោះបានបកប្រែពីភាសាចិនមកភាសាខ្មែរដោយប្រើកម្មវិធីហ្គូហ្គោល (Google Translate)។ អ្នកជំនាញផ្នែកអក្សរសាស្ត្រផ្នែកពុទ្ធចក្រ និងអាណាចក្របានមើលឃើញថា កំហុសឆ្គងនេះបានប៉ះពាល់ដល់តម្លៃនៃភាសាជាតិ និងថា បញ្ហានេះទាមទារឲ្យមានឆន្ទៈដោះស្រាយពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធនានា៕

    13 min
  • តើបំណងបញ្ជូននគរបាលដែលមានកំហុសទៅព្រំដែនជាវិធានការសមស្របដែរ ឬទេ?

    នៅថ្ងៃ​ទី​១៧ ខែ មីនា ឆ្នាំ២០២៥ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថា ​មន្ត្រី​នគរ​បាល​ដែល​មាន​កំហុស​នឹង​ត្រូវ​បញ្ជូន​ទៅ​លត់​ដំ​នៅ​ព្រំដែន​ដើម្បី​ស្វែង​យល់​ពី​ការ​លំបាក​នៅ​ទី​នោះ ​ជា​ជាង​ដកស័ក្ត​របស់​មន្ត្រី​ដែល​មាន​កំហុស​នោះ​។​ សម្រាប់​អ្នក​តាម​ដាន​សង្គម​យល់​ថា​ វិធាន​ការ​នេះ​អាច​នឹង​មិន​មាន​ប្រសិទ្ធ​ភាព ប្រសិន​បើ​គ្មាន​យន្ត​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ដិត​ដល់​ ពោល​នឹង​ធ្វើ​ឲ្យ​មន្ត្រី​ដែល​មាន​កំហុស​ឆ្លៀត​ឱកាស​ប្រព្រឹត្តិ​កំហុស​ថែម​មួយ​ជាន់​ទៀត​។​

    9 min
  • តើអវត្តមាន RFA និង VOA អាចប៉ះពាល់ដល់សេរីភាពព័ត៌មានកម្ពុជា ឬ​ក៏យ៉ាងណា?

    រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសបញ្ចប់ជំនួយដល់ប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្រោមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ក្នុងនោះមានវិទ្យុអាស៊ីសេរី RFA និង វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ជាដើម។ បញ្ហានេះត្រូវបានអ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមើលឃើញថានឹងអាចប៉ះពាល់ដល់សិទ្ធិនៃការទទួលព័ត៌មានរបស់ពលរដ្ឋ ព្រោះស្ថាប័នព័ត៌មានទាំងពីរហ៊ានផ្សព្វផ្សាយពីបញ្ហាអវិជ្ជមាន និងបញ្ហារសើប។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជាលើកឡើងថា អវត្តមានប្រព័ន្ធផ្សព្វផ្សាយទាំង ២ នេះមិនពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរឡើយ ព្រោះកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយសម្បូរបែប។

    12 min
  • ហេតុអ្វីការរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក” បង្កឲ្យមានការខ្វែងគំនិតគ្នាខ្លាំង?

    នាប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្តួចផ្តើមរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក” បានបណ្តាលឲ្យមានការជជែកដេញដោល និងបកស្រាយជាហូរហែ ពីសំណាក់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។ ក្នុងនោះ ទាំងក្រសួងធម្មការនិងគណៈសង្ឃនាយកនៃកម្ពុជា បានចេញមកការពារ ដំណើរការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដោយបញ្ជាក់ថា គ្មានចេតនាចង់លុបបំបាត់គុណូបការៈរបស់អ្នកជំនាន់ដើមទេ។ តាមការពន្យល់របស់ក្រសួងធម្មការ និងគណៈសង្ឃនាយក ការរៀបចំឡើងវិញ នូវក្រុមជំនុំព្រះត្រៃបិដក មានគោលដៅចង់បន្តវេនពីបុព្វបុរសខ្មែរ និងបកប្រែអដ្ឋកថាដែលនៅសេសសល់។ តែយ៉ាងណាក៏ដោយ ព្រះសង្ឃមួយចំនួនបានរិះគន់ការបង្កើត“ក្រុមជំនុំព្រះត្រៃបិដក”ឡើងវិញ ដោយថា វាជាការប្រមាថធ្ងន់ធ្ងរទៅដល់ព្រះសង្ឃ និងអ្នកជំនាន់មុនដែលបានស្រាវជ្រាវចងក្រងព្រះត្រៃបិដកកន្លងមក។ ហេតុអ្វីបានជាមានការខ្វែងគំនិតគ្នាខ្លាំងក្នុងរឿងរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក”?

    15 min
  • តើត្រូវមានយន្តការអ្វីខ្លះដើម្បីលើកទឹកចិត្តឲ្យពលករចំណាកស្រុក ត្រលប់មករកការងារធ្វើក្នុងប្រទេស?

    ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃសុក្រទី១៤មីនា បានលើកឡើងពីក្តីកង្វល់ជុំវិញបញ្ហាខ្វះកម្លាំងពលកម្ម។ ប្រឈមនឹងបញ្ហានេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ត្រលប់មករកការងារក្នុងប្រទេសកម្ពុជាវិញ។ អ្នកជំនាញយល់ថា រដ្ឋត្រូវមានយន្តការជាច្រើនជំហាន តួយ៉ាងការបង្កើតឱកាសការងារ និងកម្រៃប្រាក់ឈ្នួលសមរម្យ ទើបអាចបញ្ចុះបញ្ចូលឲ្យពលករខ្មែរត្រលប់មករកការងារធ្វើក្នុងប្រទេសវិញ។

    12 min
  • តើរដ្ឋគួរមានផែនការជួយដល់សហគមន៍យ៉ាងណា បន្ទាប់ពីដកការវិនិយោគឯកជនលើតំបន់ខ្នងផ្សារ?

    នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ក្រុមការងាររដ្ឋាភិបាលដែលមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកំពង់ស្ពឺបានទៅដកបង្គោលព្រំសម្រាប់គម្រោងអភិវឌ្ឍន៍នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ។ តាមលោក ហ៊ុនម៉ាណែត ការដកបង្គោលព្រំនេះ គឺដើម្បីលុបចោលគម្រោងអភិវឌ្ឍន៍នានាលើភ្នំខ្នងផ្សារពីសំណាក់អ្នកវិនិយោគឯកជន និងជាការថែរក្សានូវភាពដើមនៃធម្មជាតិ ហើយផ្ដល់ជាប្រយោជន៍សម្រាប់សហគមន៍នៅតំបន់នោះ រួមទាំងអ្នកទេសចរ។ តែអ្នកជំនាញលើកឡើងថា បន្ទាប់ពីដកការវិនិយោគបែបនេះ រដ្ឋគួរតែតម្រង់ទិស និងបោះទុនដល់សហគមន៍ ដើម្បីរៀបចំតំបន់ទេសចរណ៍ធម្មជាតិនោះឱ្យដំណើរការបានល្អ ព្រោះបើឱ្យសហគមន៍រៀបចំមិនអាចទាក់ទាញបានឡើយ។ ហេតុនេះ តើរដ្ឋគួរមានផែនការយ៉ាងណា ដើម្បីជួយដល់សហគមន៍ក្នុងតំបន់ទេសចរណ៍ធម្មជាតិ?

    16 min
  • តើកម្ពុជាគួរលើក ឬពន្យារពេលការហាមនាំចូលសាច់បង្កកពីក្រៅប្រទេស?

    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបិទបញ្ចប់នៅថ្ងៃទី១២ ខែមីនាលើវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកចាប់ពីថ្ងៃទី១៣ ខែមីនា តទៅ។ ការអនុញ្ញាតឲ្យមានការនាំសាច់បង្កកចូលទីផ្សារកម្ពុជាឡើងវិញ គឺបន្ទាប់ពីការហាមឃាត់អស់រយៈពេល១២ខែ។ តែសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាទទួចឲ្យបញ្ឈប់ការនាំចូលទាំងស្រុងដោយពន្យល់ហេតុផលថា ការផ្គត់ផ្គង់សត្វរបស់អ្នកចិញ្ចឹមក្នុងស្រុក គឺគ្រប់គ្រាន់។ ចំណែកអ្នកជំនាញផ្នែកសុខាភិបាលទាញសញ្ញាពីហានិភ័យដល់សុខភាព ប្រសិនបើពលរដ្ឋកម្ពុជាបរិភោគប៉ះសាច់បង្កកដែលផ្ទុកជំងឺ និងមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។

    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners