
Sign up to save your podcasts
Or


ប៉ុន្មានថ្ងៃកន្លងទៅនេះ កសិករនៅខេត្តបាត់ដំបងបានអំពាវនាវតាមបណ្តាញសង្គមឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍រកទីផ្សារស្រូវ ខណៈស្រូវដែលប្រមូលរួចគ្មានទីផ្សារ និងត្រូវបានឈ្មួញក្នុងស្រុកទម្លាក់តម្លៃ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៧ មករា ឆ្នាំ២០២៥ ឧកញ៉ា ភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បៃតងកម្ពុជា បានបញ្ជាក់ថា ស្រូវរបស់កសិករនៅខេត្តបាត់ដំបងដែលកំពុងធ្លាក់ថ្លៃ និងកកស្ទះមិនអាចលក់ចេញបានពេលនេះ គឺដោយសារឈ្មួញវៀតណាមមិនចូលមកទិញដូចរាល់ឆ្នាំ។ ឧកញ៉ា ភូ ពុយ ថារោងម៉ាស៊ីនកិនស្រូវរបស់លោកទិញស្រូវសម្រាប់តែកិនជាអង្ករដើម្បីនាំចេញតែប៉ុណ្ណោះ និងថា ស្រូវដែលកសិករលក់មិនចេញពេលនេះជាប្រភេទស្រូវ«នាងខុន» ដែលកន្លងមកពឹងទាំងស្រុងលើឈ្មួញពីវៀតណាម៕
គណបក្សប្រជាជនកម្ពុជាត្រៀមប្រារព្ធពិធីដ៏ធំមួយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅកោះពេជ្រ ដើម្បីអបអរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ដោយមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រារព្ធពិធីថ្ងៃ៧ មករា ត្រូវធ្វើឡើងដូចសព្វមួយដង ដោយមានការចូលរួមពីតំណាងស្ថានទូតនានា ដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជា។ លោក សុខ ឥសាន ក៏បានបន្ថែមដែរថាគណបក្សនយោបាយ ដែលជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនក៏ត្រូវបានអញ្ជើញឲ្យចូលរួម ព្រមទាំងស្វាគមន៍ដល់គណបក្សប្រឆាំងផងដែរ ប្រសិនបើពួកគេចង់ចូលរួម៕
ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ទៅប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុជានឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៣អង្សារសេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថាអាកាសធាតុនៅរដូវរំហើយ ឬរដូវរងារនៅឆ្នាំនេះត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ។ តែលោកថា មិនមែនជាទូទៅទេ ពោលគឺការចុះត្រជាក់ខ្លាំង ភាគច្រើននៅតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងខេត្តមួយចំនួន។
រហូតមកដល់ពេលនេះ គណបក្សកម្លាំងជាតិនៅបន្តរក្សាភាពស្ងៀមស្ងាត់ ខណៈលោក ស៊ុន ចន្ធីដែលជាប្រធានគណបក្សត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ ទី២ មករា ឆ្នាំ ២០២៥ នេះ លោកសុខ គឹមសេង អនុប្រធានគណបក្សកម្លាំងជាតិបានទទួលស្គាល់ថា ការកាត់ទោសលោក ស៊ុន ចន្ធីបានប៉ះពាល់ដល់ដំណើរការរបស់គណបក្ស តែគណបក្សនៅតែបន្តគោលជំហរឈានឆ្ពោះទៅរកការបោះឆ្នោត និងកំពុងពិចារណារៀបចំសមាជដើម្បីរើសប្រធានថ្មី នៅពេលសាលក្រម កាត់ទោស លោក ស៊ុន ចន្ធីចប់ជាស្ថាពរ។
ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ កាលពីយប់ថ្ងៃអង្គារ ទី៣១ ធ្នូ ឆ្នាំ ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដែលជាដែនដីមួយស្ថិតក្នុងរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១ម៉ឺននាក់ បានជ្រើសរើសកោះរ៉ុងជាទីតាំងដ៏ពិសិដ្ឋសម្រាប់អបអរឆ្នាំសកល ២០២៥។ តែលោកមិនភ្លេចបញ្ជាក់ថា កន្លែងស្នាក់នៅ នៅមិនទាន់អាចឆ្លើយតបនឹងចំនួនទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឲ្យមានការចូលរួមកសាងបន្ថែមទៀតពីសំណាក់ម្ចាស់កម្មសិទ្ធិដីធ្លីលើកោះរ៉ុង និងពីសំណាក់វិនិយោគិនបរទេស៕
លោកឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី៣១ ធ្នូនេះថា រដ្ឋបាលខេត្តបានត្រៀមរៀបចំរួចរាល់សម្រាប់ការអបអរពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥។ តាមលោកឡុង ឌីម៉ង់ បណ្តាឆ្នេរកោះនានាត្រូវបានរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយបន្ថែមថា រដ្ឋបាលខេត្តក៏បានត្រៀមកម្លាំងសមត្ថកិច្ចសម្រាប់ត្រួតពិនិត្យសន្តិសុខ និងការពារសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ដែរ។ ក្រៅពីនេះ និងបើតាមអភិបាលរងខេត្តព្រះសីហនុរូបនេះដដែល ភ្ញៀវទេសចរជាច្រើនបានមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ហើយសណ្ឋាគារ រួមទាំងផ្ទះសំណាក់ត្រូវបានកក់ពេញស្ទើរតែគ្រប់កន្លែង។ តាមលោកឡុង ឌីម៉ង់ ចំនួនភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុមានសឹងប្រហាក់ប្រហែល ឬអាចលើសពីចំនួនភ្ញៀវទេសចរមុននឹងជំងឺកូវីដ១៩ទៅទៀត។ សូមស្តាប់ប្រសាសន៍លោកឡុង ឌីម៉ង់៖
រដ្ឋបាលខេត្តពោធិ៍សាត់ទើបព្រមានពីការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្រោចស្រពដំណាំនៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ធ្នូ រដ្ឋបាលខេត្តពោធិ៍បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតំបន់គ្មានប្រភពទឹក ត្រៀមលក្ខណៈស្តុកទឹកដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ ចំណែកឯកសិករត្រូវផ្អាកធ្វើស្រែប្រាំងលើកទី២ ជាបណ្តោះអាសន្ន បន្ទាប់ពីប្រមូលផលរួចនៅដើមឆ្នាំ ២០២៥ខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ធ្នូនេះ លោក អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានពន្យល់ថា ការទទូចរបស់អាជ្ញាធរយ៉ាងដូច្នេះ ដោយសារកសិករនៅខេត្តពោធិ៍សាត់នាំគ្នាសម្រុកធ្វើស្រែប្រាំង ដោយប្រើប្រាស់ទឹកលើសផែនការកំណត់ដោយក្រសួង។ លោក អឿង ចន្ថា បានអំពាវនាវឱ្យកសិករស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងថា បើកសិករនៅតែប្រថុយធ្វើស្រែប្រាំងដោយមិនខ្វល់ពីបរិមាណទឹក សូមកុំបន្ទោសរដ្ឋាភិបាលឱ្យសោះ។
កញ្ញា អេង មុយងីម ជាអត្តពលិកមួយរូបដែលទទួលបានមេដាយមាស ក្នុងវិញ្ញាសា «រត់ចម្ងាយ ១០០០០ម» ផ្នែក នារី នៃការប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯកឆ្នាំ២០២៤។ ភាពជោគជ័យរបស់អតីតនិស្សិតផ្នែកឱសថសាស្ត្ររូបនេះមិនមែនជាការចៃដន្យឡើយ។ មានអាយុ ៣៣ឆ្នាំ មួយងីម ចាត់ទុក កីឡារត់ ថាបានផ្លាស់ប្តូររាងកាយរបស់ខ្លួនដែលនឹកស្មានមិនដល់ ក្នុងរយៈពេល១០ឆ្នាំមកនេះ។
គណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបងបានសម្រេចលុបឈ្មោះលោកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េតចេញពីសមាជិកភាពរបស់គណបក្ស។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រទី២០ ធ្នូនេះ លោកស្រី រ៉ូហ្ស៊េតអះអាងមិនបានដឹងមូលហេតុពិតនៃការលុបឈ្មោះលោកស្រីឡើយ។ តែលោកស្រីថា ប្រហែលអាចមកពីលោកស្រីបានធ្វើសកម្មភាពជួយផ្សព្វផ្សាយឲ្យគណបក្សផ្សេង។ ទោះយ៉ាងណា លោកស្រីថានឹងមិនទាមទារយុត្តិធម៌អ្វីទាំងអស់ចំពោះការសម្រេចរបស់គណបក្សភ្លើងទៀន។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤នេះ អង្គការសង់ត្រាល់បានប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៥ ក្រោមប្រធានបទ «ផ្ដល់ភាពស្របច្បាប់ និងកិច្ចគាំពារសង្គមដល់ពលករ»។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅទីតាំងចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ។ លោក សៀប សីហា អ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានពលករ និងទេសន្តរប្រវេសន៍ បានលើកឡើងថា ពលករខ្មែរនៅតែធ្វើចំណាកស្រុកដោយប្រថុយប្រថាន បើទោះជាពួកគេមួយចំនួនទទួលបានការអប់រំផ្សព្វផ្សាយពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពក៏ដោយ។ តាម លោក សៀប សីហា ដែលបានស្រង់សម្តីពលករខ្មែរខ្លះឲ្យដឹងថា មូលហេតុចំបងនៃការធ្វើចំណាកស្រុករបស់ពួកគេគឺស្វែងរកប្រាក់ដើម្បីដោះបំណុល៕
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners