បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ខ្ញុំជឿជាក់ថាចិននឹងមិនបោះបង់ចោលគម្រោងព្រែកជីកហ្វូណនទេ

    លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាកំពុងធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន គឺពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។ នៅរដ្ឋធានីប៉េកាំង លោក ប្រាក់ សុខុន បានជួបពិភាក្សាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃទី២៨ វិច្ឆិកាម្សិលមិញ ដោយសមភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំ និងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងការទូត។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) យល់ឃើញថាចិននឹងមិនបោះបង់ចោលគម្រោងព្រែកជីកហ្វូណនតេជោទេ ដោយហេតុថាគម្រោងព្រែកជីកនេះមានសារៈសំខាន់ទាំងសេដ្ឋកិច្ច និងនយោបាយ។ លើសពីនេះ រដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយខ្ពស់ក្នុងការបញ្ចប់គម្រោងព្រែកជីកនេះតាមផែនការដែលបានគ្រោងទុក។

    9 min
  • រដ្ឋាភិបាលដាក់គោលនយោបាយលើកទឹកចិត្ត និងជួយពលរដ្ឋឲ្យប្រើប្រាស់យានយន្ដអគ្គិសនី

    របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ មានយានយន្ដអគ្គិសនីប្រមាណជាង ៤ពាន់គ្រឿងកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានទាំងប្រភេទរថយន្ត ត្រីចក្រយានយន្ដ និងទោចក្រយានយន្ដ ។ ទន្ទឹមនឹងកំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនេះ ក្រសួងសាធារណការថារដ្ឋាភិបាលបានជជែកពីគោលនយោបាយបន្ថែមទៀតដើម្បីជំរុញ និងជួយពលរដ្ឋឱ្យប្រើប្រាស់យានយន្ដអគ្គិសនីឱ្យបានប្រមាណ ៣ម៉ឺនគ្រឿងនៅឆ្នាំ២០៣០។

    8 min
  • លោក សេង តុលា៖បើកពហុកីឡដ្ឋានជាតិឲ្យមហាជនលេងកីឡាជាការគិតប្រយោជន៍សង្គមជាងរកប្រាក់ចំណេញ

    តាំងពី៣ខែ ដែលពហុកីឡដ្ឋានជាតិមរតកតេជោ(National Sports Complex) ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈសម្រាប់មហាជនចូលលេងកីឡាមួយចំនួន និងដាក់ជាទីតាំងលម្ហែរកម្សាន្ត។ ការបើកឲ្យមហាជនចូលលេងកីឡាកម្សាន្តនៅក្នុងពហុកីឡដ្ឋានជាតិដ៏ស្កឹមស្កៃដែលជាជំនួយរបស់ចិននេះ ធ្វើឡើងដោយមានការបង់ថ្លៃតិចតួច បើធៀបនឹងទីតាំងលេងកីឡាឯកជននានាក្នុងទីក្រុង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិបានថ្លែងថា ការបើកឲ្យមហាជនចូលលេងកីឡាដោយគិតកំរៃតិចតួចនេះ គឺដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធកីឡា និងដើម្បីជួយដល់សុខមាលភាពរបស់ពលរដ្ឋផងដែរ៕

    11 min
  • លោក ហួន ផន៖សេរីភាពសារព័ត៌មាននៅកម្ពុជាមិនទាន់ល្អប្រសើរ

    នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) បាន​ចេញ​របាយ​ការណ៍​មួយ​ស្តីពី​សេរី​ភាព​បញ្ចេញ​មតិ​ សេរី​ភាព​សារ​ព័ត៌​មាន ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​នៅ​កម្ពុជា​ ពី​ខែ​កញ្ញា ​ឆ្នាំ​២០២៣​ ដល់​ខែ​សីហា ​ឆ្នាំ ២០២៤។ ​តាម​របាយ​ការណ៍ ​អ្នក​សារ​ព័ត៌​មាន ​ដែល​បាន​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដោយ​សារ​ការ​បំពេញ​វិជ្ជា​ជីវៈ​របស់​ខ្លួន​មាន​ ១៧​ករណី​។​ ចំនួន​នេះ​បាន​កើន​ឡើង​ ១​ករណី ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣​។ ក្នុង​បទ​សម្ភាស​ផ្ទាល់​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ លោក ហួន ផន ​អ្នកសម្រប​សម្រួល​គម្រោង​នៃ CCHR ​កត់​សម្គាល់​ថា ​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​៕

    10 min
  • លោក ហេង គឹមហុង៖ រដ្ឋគួរតែអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែប្រកបដោយសុវត្ថិភាព

    នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចឲ្យលុបចោលនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែថ្មកំបោរនៅក្នុងតំបន់បេតិកភណ្ឌ និងតំបន់ប្រវត្តិសាស្ត្រវប្បធម៌។ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ផងដែរថា លោកបានបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណរ៉ែថ្មីបន្ថែមទៀតនៅក្នុងតំបន់ព្រៃឡង់។ នៅក្នុងកិច្ចសម្ភាសន៍ខ្លីជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី២២ ខែវិច្ឆិកានេះ លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា និងជាសកម្មជនការពារបរិស្ថាននិងធនធានធម្មជាតិ១រូបបានមើលឃើញថា ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទំនងជាជំរុញឲ្យមានការសិក្សាជាមុនអំពីលក្ខខណ្ឌបច្ចេកទេសជុំវិញអាជីវកម្មរ៉ែ។

    9 min
  • លោកប៉ា ច័ន្ទរឿន៖លំហនយោបាយមិនល្អនឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិលើប្រព័ន្ធឌីជីថល

    នៅថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកានេះ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងសង្គមស៊ីវិលបានរៀបចំកិច្ចសន្ទនាមួយស្តីពីប្រជាធិបតេយ្យឌីជីថល និងបញ្ញាសិប្បនិម្មិត។ នៅកិច្ចសន្ទនានេះ ភាគីពាក់ព័ន្ធទាំងមន្ត្រីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានជជែកវែកញែកពីបញ្ហាប្រជាធិបតេយ្យឌីជីថល សេរីភាពបញ្ចេញមតិ និងសុវត្ថិភាពលើប្រព័ន្ធឌីជីថល។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាកត់សម្គាល់ថា ដំណើរការប្រព័ន្ធឌីជីថលនៅកម្ពុជានៅមិនទាន់ប្រសើរ និងថា កត្តាលំហនយោបាយមិនល្អគឺជាឧបសគ្គមួយដល់សេរីភាពបញ្ចេញមតិលើប្រព័ន្ធឌីជីថល។

    14 min
  • បណ្ឌិត ​ឌុច ដារិន្ទ​៖​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ចាយលុយ​ជាង ​៣០០​លាន​ដុល្លារ​ក្នុងពេល​បុណ្យ​អុំ​ទូក

    ក្រសួង​ទេសចរណ៍កម្ពុជា​បានចេញផ្សាយ​របាយការណ៍ស្តីពី​ព្រះរាជពិធីបុណ្យ​អុំទូករយៈពេល​៣ថ្ងៃ ​ក្នុងឆ្នាំ២០២៤​។ តាម​របាយការណ៍ ​មានពលរដ្ឋខ្មែរ ដែលចាត់ទុក​ជា​ទេសចរជាតិ​ចំនួនជាង ​៧លាននាក់ ​និងទេសចរ​បរទេសជិត ​១០ម៉ឺននាក់ ​បានចូលរួម​កម្សាន្តនៅក្នុង​ព្រះរាជពិធីបុណ្យ​អុំទូកឆ្នាំនេះ។ ​នៅក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុបារាំង ​RFI នាថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ លោក​បណ្ឌិត ឌុច ដារិន្ទ ​សេដ្ឋវិទូ​ខ្មែរមួយរូប​បានប៉ាន់ប្រមាណថា ​ពលរដ្ឋខ្មែរ​១នាក់​បានចំណាយ​ជាមធ្យម​ប្រមាណ ៤០ដុល្លារ ​ក្នុងរយៈពេល ​៣ថ្ងៃ​នៃពិធី​បុណ្យអុំទូក​។ ​រីឯជនបរទេស​បានចំណាយ​ជាមធ្យម​ប្រមាណ ៤០ដុល្លារ ​ក្នុងរយៈពេល​តែ ​១ថ្ងៃ​។ តាមលោក​ ឌុច ដារិន្ទ ​មានសាច់ប្រាក់​សរុបប្រមាណ ៣២០​លាន​ដុល្លារ ត្រូវបាន​ចរាចរណ៍​តាមរយៈ​ភ្ញៀវទេសចរជាតិ ​និង​អន្តរជាតិ​ក្នុងពិធី​បុណ្យអុំទូក​រយៈពេល៣​ថ្ងៃ​។

    14 min
  • លោក ឡុង ឌីម៉ង់៖ ការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំ បង្ហាញពីជោគជ័យនៃការទូតសេដ្ឋកិច្ច

    នៅថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ​ នាវា​ទេសចរណ៍១​គ្រឿង​ ដែល​ដឹក​មនុស្ស​ចំនួន​ ២៦៤១​នាក់​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ រយៈ​ពេល​១​ថ្ងៃ។​ នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ ​មាន​ឈ្មោះថា​ NOORDAM មកពី​ប្រទេស​ហូឡង់ ដែល​ដឹក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ ចំនួន ​១៨៦៥​នាក់ និង​មានបុគ្គលិក​ធ្វើ​ការ ចំនួន ៧៧៦នាក់។ ​អភិបាលរង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ ចាត់​ទុក​ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​ខ្នាត​ធំ​នាពេល​នេះ​ថា​ ជា​ជោគ​ជ័យ​នៃការ​ទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

    10 min
  • បណ្ឌិត​ អេង កុកថាយ​៖CDI ​ផ្តោតលើ​ការ​យក​កម្ពុជា​ធ្វើជា​មេរៀន​សម្រាប់​ប្រើប្រាស់​ក្នុង​ទំនាស់​ផ្សេង​ៗ

    គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ ​IDC-CDI ​បាន​បើក​កិច្ច​ប្រជុំនៅក្នុង​ខេត្ត​សៀមរាប​នាថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​។ ​នៅក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ RFI ​នាថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​លោកបណ្ឌិត ​អេង កុកថាយ ​អ្នក​ស្រាវជ្រាវ​នយោបាយ ​និង​ប្រវត្តិសាស្ត្រ​កម្ពុជា ​និង​ជា​សមាជិក​ម្នាក់​ទទួលបន្ទុក​ការរៀបចំ​កិច្ចប្រជុំ​នេះ​បាន​ថ្លែងថា ​CDI ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​ទីក្រុង​សៀមរាបមួយ​ដែល​ផ្តោត​សំខាន់​ពីការ​កសាង​សន្តិភាព​នៅលើ​ពិភពលោក​ក៏ដូចជា​ការយក​មេរៀន​របស់​កម្ពុជា​ទៅ​ប្រើប្រាស់​នៅក្នុង​ទំនាស់ ​ឬ​សង្រ្គាម​ផ្សេង​ៗ​នៅលើ​ពិភពលោក​។

    7 min
  • លោក ​ប៊ូ ជុំសេរី​៖ ​ទូក​ចូលរួម​ប្រកួត​នៅឆ្នាំ​នេះ​កើនឡើង​រហូត​ដល់​ជិត ​៣៥០​ទូក

    ប្រទេស​កម្ពុជា​នឹងត្រូវ​រៀបចំ​ព្រះរាជពិធី​បុណ្យអុំទូក ​បណ្តែតប្រទីប ​សំពះព្រះខែ ​អកអំបុក​ចំនួន​បី​ថ្ងៃ ​គឺពីថ្ងៃទី១៤ ដល់​ទី១៦​ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ។ ​មកទល់ពេលនេះ ​គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ​ អន្តរជាតិ​ ឲ្យដឹង​ថា​ព្រះរាជពិធី​បុណ្យ​អុំទូកនេះ ​នឹង​ប្រព្រឹត្តទៅ​តាមការគ្រោងទុក​ ដោយមិនមាន​ឧបសគ្គ​អ្វីឡើយ។ ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយវិទ្យុ​បារាំង RFI ​នាថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ លោក ​ប៊ូ ជុំសេរី ​អនុរដ្ឋលេខាធិការ​ក្រសួងអបរំ​ ដែល​មាន​ភារកិច្ចជា​អនុប្រធានគណៈកម្មការ​បច្ចេកទេស និង​ជាប្រធានគណៈ​មេប្រយោគនៃ​ការប្រកួតទូក«ង» ​បានថ្លែងបញ្ជាក់ថា​ចំនួនទូក​ដែលដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែងនៅក្នុង​ព្រះរាជពិធីបុណ្យ​អុំទូកឆ្នាំ​២០២៤នេះ ​មានការកើនឡើង​ច្រើនជាងឆ្នាំ​មុន​ដល់ទៅ​ជាង​១០​ទូក​។

    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners