បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • អ្នកស្រី សឿន ស្រី៖ស្វាយកែវល្មៀតខុសរដូវឆ្នាំនេះធ្លាក់ថ្លៃដែលនឹកស្មានមិនដល់

    កសិករ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​ដាំស្វាយ​កែវ​ល្មៀត​ខុស​រដូវ​បាន​សម្តែង​ការ​ខក​ចិត្ត​ ខណៈ​ផ្លែស្វាយ​ដែល​ពួក​គេ​ប្រមូល​ផល​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​មាន​តម្លៃ​តែ​ពី​ ៣០០​ ទៅ ​៤០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម​។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI នាថ្ងៃ​ទី​៥​ ខែ​វិច្ឆិកានេះ​ អ្នកស្រី ​សឿន ​ស្រី ម្ចាស់​ចម្ការ​ស្វាយ​មួយ​កន្លែង​នៅខេត្ត​ឧត្តរ​មានជ័យ​ប្រាប់​ថា​ កាលពី​ឆ្នាំ​កន្លង​ទៅ​ គាត់​លក់​ស្វាយ​កែវ​ល្មៀត​ខុស​រដូវ​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​១២០០​រៀល​ទៅ​១៤០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​៕

    10 min
  • លោក ​ហន ពិសិដ្ឋ​៖​ទឹកជំនន់​នៅ​កំពង់ស្ពឺ​បណ្តាលមកពី​ពលរដ្ឋ​មួយចំនួន​ចាក់ដី​លុប​ប្រឡាយ

    នៅថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ ទឹកជំនន់​បានជន់លិចស្រុក​ចំនួន២ ក្នុងខេត្តកំពង់ស្ពឺ​ គឺស្រុកគងពិសី និង​ស្រុកបសេដ្ឋ។ ​ក្រៅពីនេះ ​ទឹកជំនន់​បានពន្លិច​ផ្លូវជាតិ​លេខ៣​ មួយចំហៀង​ប៉ែក​កំពង់ស្ពឺ​ចំនួន២​កំណាត់ ​ដែលធ្វើឲ្យ​ចរាចរណ៍​រថយន្តដឹកទំនិញ​ធុនធ្ងន់ត្រូវបាន​ផ្អាក​ជាបណ្តោះអាសន្ន​នៅថ្ងៃទី​០៤ ​វិច្ឆិកានេះ​។ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុបារាំង RFI ​នាថ្ងៃទី០៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៤នេះ ​លោក ហន ពិសិដ្ឋ ​អភិបាលស្រុក​គងពិសី​បានថ្លែងថា ​ការជន់លិច​ស្រុក​គងពិសី និង​ស្រុកបសេដ្ឋ​បណ្តាលមកពី​មូលហេតុ​ចំនួនពីរ​គឺ ទី១​ ពលរដ្ឋ​មួយចំនួន​បានចាក់ដី​លុបប្រឡាយ​ និងទី២ ​ប្រឡាយ​ដែលកំពុងស្តារ​នៅមិនទាន់​បើកទូលំទូលាយ​នៅឡើយ​។

    8 min
  • លោក ​គឹម ឡេង​៖​ដើម្បី​ឲ្យ​សិស្ស​បាន​និទ្ទេស​A​ច្រើន ​យើងត្រូវ​រៀបចំ​សេណារីយ៉ូ​តាំង​ពី​៥​ឆ្នាំ​មុន

    នៅក្នុង​ការប្រលង​បាក់ឌុប​ឆ្នាំ​២០២៤​នេះ ខេត្ត​សៀមរាប​មានសិស្ស​ជាប់​និទ្ទេស ​A ច្រើនជាងគេ​លំដាប់ទី​២ ​បន្ទាប់ពី​ភ្នំពេញ ​គឺមាន​ចំនួន​ ២២១​នាក់​។ ​ក្នុងចំណោម​សិស្ស​ទាំង ​២២១នាក់​នេះ ​វិទ្យាល័យ​១០​មករា​១៩៧៩ ​មានសិស្ស​ជាប់​និទ្ទេស ​A ​ចំនួន​៣៨​នាក់ ​ក្នុងនោះ​២០​នាក់​ ស្ថិតក្នុង​ថ្នាក់​តែមួយ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នាថ្ងៃទី​០១ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​នេះ ​លោក ​គឹម ឡេង ​នាយក​វិទ្យាល័យ​១០​មករា ​បានឲ្យដឹងថា​ចំណាត់ថ្នាក់​ដ៏ល្អ​ដែលសិស្ស​ថ្នាក់ទី១២ ​របស់​លោក​ទទួលបាន​ គឺដោយសារ​មានការ​រៀបចំ​សេណារីយ៉ូ​ការសិក្សា​ទុកជាមុន​យ៉ាងហោច​ក៏រយៈពេល​៥ឆ្នាំដែរ​។ ​តាមនាយកសាលា​រូបនេះ ​ការចូលរួម​របស់​ភាគីពាក់ព័ន្ធ​រួមមាន​មាតាបិតាសិស្ស ​លោកគ្រូ​អ្នកគ្រូ ​អាជ្ញាធរ​ និង​ការប្រឹងប្រែង​ផ្ទាល់របស់​សិស្ស​ជាកត្តា​សំខាន់​ដែលនាំឲ្យ​សិស្ស​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​សិក្សា​។

    13 min
  • លោកស្រី ឃួន វិច្ឆិកា៖ លទ្ធផលបាក់ឌុបរយៈពេល១០ឆ្នាំចុងក្រោយប្រសើរឡើងជាលំដាប់

    ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ បង្ហាញថាមានបេក្ខជនប្រលងជាប់រហូតដល់ ៧៩% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ២ ២១៦នាក់ និទ្ទេសB មានចំនួន ៩ ៧០១នាក់ និទ្ទេសC ចំនួន ២២ ៦៧៥នាក់ និទ្ទេសD ចំនួន៣៦ ៦៨៣នាក់ និងនិទ្ទេសE ចំនួន ៣៥ ០៧៦នាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា លទ្ធផលនៃការប្រលងបាក់ឌុបមានការវិវត្តន៍ជាវិជ្ជមានអំឡុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ តាមអ្នកនាំពាក្យរូបនេះ បេក្ខជនប្រលងជាប់បាក់ឌុបមានប្រមាណ៤០% នៅឆ្នាំ២០១៤ តែនៅឆ្នាំ២០២៤នេះ មានរហូតដល់៧៩%។

    12 min
  • លោកស្រី អ៊ុក ឆាយ៉ាវី៖ទោះត្រូវបិទទ្វារក៏សមាគមគ្មានលទ្ធភាពបង់ពន្ធជាង ១៨លានរៀលដែរ

    សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​កំពុង​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ ខណៈ​ដែល​ឱសាន​វាទ​នៃ​ការ​បង់​ពន្ធ​ចូល​រដ្ឋ​នឹង​ផុត​កំណត់​នៅ​សប្តាហ៍​ក្រោយ​។​ នេះ​បើ​តាម​លោកស្រី ​អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​នេះ​។​ តាម​លោកស្រី ​អ៊ុក ឆាយ៉ាវី ក្រសួង​សេដ្ឋកិច្ច​បាន​បង្គាប់​ឲ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បង់​ពន្ធ​ជាង​ ១៨​លាន​រៀល ​ឬ​ស្មើ​ជិត​ ៥​ពាន់​ដុល្លារ​។​ តែ​លោក​ស្រី​អះអាង​ថា ​សមាគម​គ្មាន​លទ្ធ​ភាព​បង់​ពន្ធ​ទេ​ ដោយ​សារ​តែ​សមាគម​គ្មាន​ប្រាក់​ចំណូល ហើយ​បុគ្គលិក​ក៏​សុទ្ធ​ជា​អ្នក​ធ្វើ​ការ​ងារ​ដោយ​ស្ម័គ្រ​ចិត្ត​៕

    11 min
  • បណ្ឌិត​ ឈាង វណ្ណារិទ្ធ​៖​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​«រង់ចាំ​មើល​»ក្នុងការ​ចូលរួម​ជាមួយ​BRICS

    ក្រុមមេដឹកនាំ​នៃ​ប្រទេស BRICS ​ដែលមាន​សេដ្ឋកិច្ចកំពុង​អភិវឌ្ឍន៍​បានបញ្ចប់កិច្ច​ប្រជុំកំពូលលើកទី​១៦ របស់ខ្លួនហើយ​នៅទីក្រុងKAZAN ​ប្រទេសរុស្ស៊ី។​ ក្រៅពីប្រទេសស្ថាបនិក​ដូចជា​ប្រេស៊ីល រុស្ស៊ី ​ឥណ្ឌា ចិននិងអាហ្វ្រិក​ខាងត្បូង ​មានមេដឹកនាំ​ប្រទេសជាច្រើន​ទៀតក៏បាន​ចូលរួមដែរ​ ក្នុងនោះក៏មាន​ប្រទេសពី​សហគមន៍អាស៊ាន​ចំនួន៤ ​ដូចជា​ថៃ ភូមា​ ឥណ្ឌូនេស៊ី​ និង​វៀតណាម។ ​ក្នុងកិច្ចសម្ភាសន៍​ជាមួយវិទ្យុបារាំង​ RFI នៅថ្ងៃទី​២៥ ខែតុលា ​ឆ្នាំ២០២៤នេះ ​លោកបណ្ឌិត ​ឈាង វណ្ណារិទ្ធ ​នាយកឧទ្យាន​នវានុវត្តន៍​សង្គមអង្គរ(ASIP) ​យល់ឃើញថា ​កម្ពុជាយូរ​និង​ឆាប់អាចក្លាយ​ជា​ផ្នែកមួយរបស់ ​BRICS។ ​ក៏ប៉ុន្តែ​លោកថា ​ពេលនេះ​កម្ពុជាកំពុងស្ថិតក្នុង​ស្ថានភាព​រង់ចាំមើល​ការវិវត្តន៍​របស់ប្រទេស​ក្នុងតំបន់​នៅឡើយ​។

    7 min
  • មេធាវី ឌុច ពិសិដ្ឋ៖ លោក ម៉ិច ដារ៉ា ត្រូវដោះលែងបណ្តោះអាសន្ន ដោយមិនទាន់ដឹងពីលក្ខខណ្ឌកំណត់របស់តុលាការ

    នៅថ្ងៃព្រហស្បតិ៍ ទី២៤ តុលានេះ អ្នកសារព័ត៌មាន ម៉ិច ដារ៉ា ត្រូវចៅក្រមស៊ើបសួរ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ឌុច ពិសិដ្ឋ ដែលបានផ្តល់បទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ។ ការដោះលែងលោក ម៉ិច ដារ៉ា ធ្វើឡើងនៅបន្ទាប់ពីរូបលោក កាលពីយប់ថ្ងៃពុធទី២៣តុលា បានធ្វើលិខិតសុំទោសប្រមុខរដ្ឋាភិបាល និងទទួលស្គាល់កំហុសឆ្គងក្នុងការបញ្ចេញមតិតាមបណ្តាញសង្គម។ ទោះយ៉ាងណា បើតាមលោកមេធាវី ឌុច ពិសិដ្ឋ នៅក្រោយការដោះលែងលោក ម៉ិច ដារ៉ា គេនៅមិនទាន់ដឹងច្បាស់ថា តើចៅក្រមនឹងទម្លាក់ចោលបទចោទ ឬមានភ្ជាប់លក្ខខណ្ឌកំណត់ណាមួយនៅឡើយ។

    8 min
  • បណ្ឌិត ឌុច ដារិន្ទ​៖​ពលរដ្ឋ​គួរ​ពិចារណា​ឲ្យបាន​ច្បាស់​ក្នុងការ​ទិញមាស​ពេល​មាស​កំពុង​ឡើង​ថ្លៃ

    គិតមកទល់​ថ្ងៃទី​២៣ ​ខែ​តុលា ឆ្នាំ​២០២៤នេះ ​តម្លៃមាស​គីឡូ​បាន​ហក់ឡើង​រហូតដល់​ចន្លោះ​ពី ​៣ ២០០ ទៅ​៣ ៣០០​ដុល្លារ ​ក្នុង​១​ដំឡឹង​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​ RFI ​នាថ្ងៃ​ទី​២៣​ ខែ​តុលា​នេះ លោក​បណ្ឌិត ​ឌុច ដារិន្ទ ​សេដ្ឋកិច្ចវិទូ​ និងជា​សាស្ត្រាចារ្យ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​កត់សម្គាល់​ថា​មាសបាន​ឡើងថ្លៃ​ក្នុងរយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​ដល់​ទៅ​ជាង​៣៧%​។ តាម​លោក​បណ្ឌិត ​ឌុច ដារិន្ទ​ ភាព​មិនប្រាកដ​ប្រជា​នៃ​កំណើន​សេដ្ឋកិច្ច​សកល ​អតិផរណា ​ការ​ថយចុះ​ឥទ្ធិពល​ប្រាក់​ដុល្លារ​អាមេរិក ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី-​អ៊ុយក្រែន ​និង​សង្គ្រាមនៅ​មជ្ឈឹមបូព៌ា ​សុទ្ធសឹង​ជា​កត្តា​ដែល​ធ្វើឲ្យ​តម្លៃមាស​កើនឡើង​។ ​សេដ្ឋកិច្ចវិទូ​រូបនេះ​បន្តថា​ប្រភព​ហិរញ្ញវត្ថុ​មួយចំនួន​បង្ហាញពី​ការកើនឡើង​តម្លៃ​មាស​រហូត​ឆ្នាំ​២០២៥ ​តែ​ពលរដ្ឋ​ខ្មែរ​ក៏គួរ​ពិចារណា​ផងដែរ​ចំពោះ​ការ​ទិញមាស​ស្តុក​អំឡុង​ពេល​មាស​កំពុង​ឡើងថ្លៃ​ខ្ពស់​។

    13 min
  • លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន

    ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភព​លោក​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​អំឡុង​ខែ​តុលា​។​ នៅ​កម្ពុជា ប្រជា​សហគមន៍​ជាង​៥០០​នាក់ ​មក​ពី​សហគមន៍​ដីធ្លី​ចំនួន ​១៣ បាន​នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិលំនៅ​ឋាន​ពិភព​លោក​នៅ​ឆ្នាំ​២០២៤​នេះ​។ ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​២២​ខែ​តុលា​នេះ ​លោក​ អំ សំអាត នាយកប្រតិបត្តិ​អង្គការ​លីកាដូ បាន​ថ្លែងថា ​អាជ្ញាធរ​មូល​ដា្ឋន​ខ្លះបាន​ព្យាយាម​ហាម​ឃាត់មិន​ឱ្យប្រារព្ធ​កម្មវិធី​នេះនៅ​កន្លែង​ខ្លះ​។​ តែ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះបាន​ចូល​រួម​សហការ​៕

    8 min
  • នាយ​ឧត្តមសេនីយ៍ ​មាស វីរិទ្ធ​៖​ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត​ថយចុះ​ស្ទើរ​ទាំងស្រុង

    នៅថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤នេះ ​ប្រទេសកម្ពុជា​បានបើកកិច្ចប្រជុំ​មួយ​ស្តីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រយៈពេលមួយឆ្នាំ​នៃរដ្ឋាភិបាល​អាណត្តិទី៧។​ របាយការណ៍របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បង្ហាញថា ​ក្នុងរយៈពេល​១ឆ្នាំនៃ​ការដឹកនាំ​របស់រដ្ឋាភិបាលថ្មី ​សមត្ថកិច្ចបង្ក្រាប​បាន​បទល្មើសគ្រឿងញៀនចំនួន ​១០ ០០៨ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​២៧ ៨១៧​នាក់ ​រឹបអូសបាន​គ្រឿងញៀន​ចំនួនជាង ​៧តោន ​កញ្ឆា ​និង​សារធាតុគីមី​ផ្សំ​ផ្សេងទៀត​ជាង ១តោន​។ ​នៅក្នុងកិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង RFI ​នាថ្ងៃទី២១ ​ខែ​តុលានេះ ​នាយឧត្តមសេនីយ៍​ មាស វីរិទ្ធ ​អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​បាន​កត់សម្គាល់ថា​ការបង្ក្រាប​គ្រឿងញៀន​នៅក្នុង​ក្លឹបកម្សាន្ត​ផ្តល់នូវ​លទ្ធផល​ល្អ​។

    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners