បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • ឧកញ៉ា ​តែ តាំងប៉​៖ ​ដំណាប់​ស្វាយ​កែវ​រមៀត​ខ្មែរ​ជា​ទំនិញ​ពេញនិយម​នៅ​ទីផ្សារ​ចិន

    ប្រទេស​កម្ពុជា​មាន​ស្តង់​ចំនួន​៧៨ ​សម្រាប់​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន ​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន-​អាស៊ាន ​លើក​ទី​២១ ​នៅទីក្រុង​ណាននីង ​ប្រទេស​ចិន​ពីថ្ងៃ​ទី​២៤ ​ដល់​ទី​២៨​ ខែ​កញ្ញា ​ឆ្នាំ​២០២៤​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI ​លោក​ឧកញ៉ា ​តែ តាំងប៉ ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច ​និង​មធ្យម​កម្ពុជា​(FASMEC) និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ​Cambodia SME Trading Co Ltd ​បានឲ្យដឹងថា​ផលិតផល​កម្ពុជា​ទទួលបាន​ការ​ចាប់អារម្មណ៍​ច្រើនពី​មហាជន​នៅប្រទេសចិន​។ ​តាមលោក​ឧកញ៉ា ​តែ តាំងប៉ ​ក្នុងចំណោម​ផលិតផល​សក្តានុពល​របស់​កម្ពុជា​មួយចំនួន ​ដំណាប់​ស្វាយ​កែវរមៀត​ជាទំនិញ​ដ៏​ពេញនិយម​នៅក្នុង​ប្រទេសចិន​។

    12 min
  • សម្តេច​ ឈឹង ប៊ុនឈា​៖​ ពុទ្ធបរិស័ទ​ទៅ​ធ្វើបុណ្យ​ជា​ធម្មតា​មិនមាន​បញ្ហា​ជីវភាព​ទេ

    មកទល់​នឹង​ថ្ងៃ​៣រោច​ ខែ​ភទ្របទ ​ត្រូវនឹង​ថ្ងៃ​សុក្រ​ទី​២០ ​ខែ​កញ្ញានេះ ​គឺជា​វេន​ទី​៣​ហើយ ​ដែល​ពលរដ្ឋ​ខ្មែរទូទាំង​ប្រទេស​បាននាំគ្នា​ទៅកាន់​ទី​អារាម​រៀង​ៗ​ខ្លួន ​ដើម្បី​ធ្វើបុណ្យ​ដាក់បិណ្ឌ​ស្របទៅតាម​ប្រពៃណី​ខ្មែរ​ពីបរមបុរាណ​មក​។​ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​ RFI ​នៅថ្ងៃ​ទី​២០ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤​នេះ ​សម្តេចព្រះ​ឧត្តមចរិយា ​ឈឹង ប៊ុនឈា ​អនុប្រធាន​ថេរសភា​ព្រះពុទ្ធសាសនា​នៃ​ប្រទេស​កម្ពុជា​បាន​មាន​សង្ឃដីកា​ថា ​ការ​ធ្វើបុណ្យ​ដាក់បិណ្ឌ​របស់​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅឆ្នាំ​នេះ ​មិនទាន់​មាន​បាតុភាព​អ្វីកើត​ឡើង​នោះទេ​។ ​សម្តេច ​ឈឹង ប៊ុនឈា ​កត់​សម្គាល់​ថា​ពុទ្ធបរិស័ទ​ជាទូទៅ​ក៏ដូច​នៅក្នុង​វត្ត​ស្រះចក​របស់​ព្រះអង្គ​បាននាំគ្នា​ទៅធ្វើបុណ្យ​ដាក់បិណ្ឌ​ជាធម្មតា​ដោយ​មិនមាន​បញ្ហាចោទ​ទៅលើ​ជីវភាព​អ្វីទេ​។

    10 min
  • លោក​ សុខ ចាន់​៖ ​សមាជិក​សមាគម​បញ្ជាក់ថា​ការ​បើក​គណនី​ប្រាក់រៀល​មិនយក​ថ្លៃ​សេវា​ទេ

    ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​បាន​ចេញ​សេចក្តីណែនាំ​បន្ថែម​មួយ​ស្តីពី​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​សម្រាប់​សេវា​ទូទាត់​សងប្រាក់​នៅកម្ពុជា​។ ​សេចក្តីណែនាំនេះ​ ត្រូវគេ​មើលឃើញថា​ធ្វើឡើង​ក្រោយ​មាន​ការលើកឡើង​ពី​មហាជន​តាម​បណ្តាញសង្គម​ថា​ធនាគារ​មួយចំនួន​បានគិត​កម្រៃសេវា​ពី​អតិថិជន​ចំពោះ​ការបើក ​និង​បិទគណនី​ជា​ប្រាក់រៀល​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI ​នាថ្ងៃ​ទី​១៨ ខែ​កញ្ញា ​ឆ្នាំ​២០២៤​នេះ ​លោក ​សុខ ចាន់ ​អ្នកនាំពាក្យ​សមាគម​ធនាគារ​នៅ​កម្ពុជា​បានថ្លែងថា​ធនាគារ​ជាតិនៃ​កម្ពុជា​បាន​បញ្ជាក់ហើយ​ថា​ការបើក ​និង​បិទ​គណនី​ប្រាក់រៀល​មិនតម្រូវ​ឲ្យយក​កម្រៃ​សេវាទេ​។ ​អ្នកនាំពាក្យ​សមាគម​ធនាគារ​រូបនេះ​បន្តថា​សមាជិក​សមាគម​ក៏បានផ្តល់​ដំណឹង​មកដែរថា ​ពួកគេ​មិនបាន​យក​កម្រៃ​សេវា​ពីការបើក ​និង​បិទ​គណនីប្រាក់រៀល​ឡើយ​។

    12 min
  • ភ្លាមៗក្រោយចេញពីពន្ធនាគារ កញ្ញាឈឹម ស៊ីថរប្តេជ្ញាមិនបោះបង់ការតស៊ូឱ្យបុគ្គលិកកម្មករណាហ្កាវើលដ៍

    កញ្ញាឈឹម ស៊ីថរ អតីតមេដឹកនាំសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ត្រូវបានដោះលែងពីពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី១៦​កញ្ញានេះ ក្រោយបញ្ចប់ការអនុវត្តទោសរយៈពេល ២ឆ្នាំ។ កញ្ញាបានជាប់ចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទចោទបន្តបន្ទាប់តាមបទបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៦​ កញ្ញានេះ​ កញ្ញា ឈឹម ស៊ីថរបានបញ្ជាក់ពីការមិនប្តូរជំហរការពារសិទ្ធិ និងការងារតស៊ូមតិឱ្យបុគ្គលិកកម្មករនៅកាស៊ីណូណាហ្កាវើលដ៍ជាដាច់ខាត។ ទន្ទឹងគ្នានេះ កញ្ញាក៏បានប្តេជាថានឹងដឹកនាំក្រុមសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដើម្បីទាមទារនូវអ្វីដែលពួកគេបានធ្វើជាច្រើនឆ្នាំកន្លងមករហូតទទួលបានដំណោះស្រាយសមស្របមួយដែលអាចទទួល​យក​បាន៕

    6 min
  • បណ្ឌិតយ៉ង សាំងកុមារ៖ស្រូវពូជរបស់ខ្មែរមិនពិបាកដាំ និងនៅតែជាជម្រើសល្អរបស់កសិករ

    ស្រូវដែលកសិករកំពុងប្រមូលផលក្នុងរដូវវស្សាឆ្នាំ២០២៤ នេះត្រូវបានគេកត់សម្គាល់ថា មានតម្លៃធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ កញ្ញានេះ លោកបណ្ឌិតយ៉ង សាំងកុមារ អនុរដ្ឋលេខាក្រសួងកសិកម្មកម្ពុជាបានពន្យល់ថា តម្លៃស្រូវដែលកំពុងធ្លាក់ថ្លៃនេះជាពូជ ឬប្រភេទស្រូវវៀតណាម OM ដែលមានតម្លៃទាបបំផុតត្រឹម ៩២០រៀលក្នុងមួយគីឡូក្រាម។ តែផ្ទុយទៅវិញ និងបើតាមលោកបណ្ឌិតយ៉ង សាំងកុមារ ពូជ ឬប្រភេទស្រូវរបស់ខ្មែរបែរជាហក់ឡើងខ្ពស់ជាងឆ្នាំមុនៗទៅវិញ។ សម្រាប់អ្នកជំនាញកសិកម្មរូបនេះ ស្រូវពូជរបស់ខ្មែរមិនពិបាកដាំ និងនៅតែជាជម្រើសល្អរបស់កសិករខ្មែរ៕

    16 min
  • បណ្ឌិត ​ហុង វណ្ណៈ​៖ ​តម្លៃ​ប្រេង​បន្តធ្លាក់​ចុះ​ជាសញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស ​និង​ពលរដ្ឋ

    ក្រសួង​ពាណិជ្ជកម្មកម្ពុជា​បានកំណត់តម្លៃ​ប្រេងឥន្ធនៈពីថ្ងៃទី១១ ​ដល់ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២៤​ ដោយប្រេងសាំង​ធម្មតា​មានតម្លៃ ​៣៩០០រៀល​ក្នុង១លីត្រ ​និង​ប្រេងម៉ាស៊ូត​មានតម្លៃ ​៣ ៧៥០រៀល​ក្នុង១លីត្រ​។ តម្លៃ​ប្រេងដែល​បានធ្លាក់​មកនៅក្រោម ១ដុល្លារ​ ក្នុងមួយលីត្រ​នេះ ​ជារឿង​កម្រនឹងកើតមាន​អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ។ ​លោកបណ្ឌិត ​ហុង វណ្ណៈ ​អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិតសភា​កម្ពុជាបានមើលឃើញ​ថា ការបន្ត​ធ្លាក់ចុះ​នៃ​តម្លៃប្រេង​ឥន្ធនៈនេះ​ជាសញ្ញា​មួយ​ជួយឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានភាព​វិជ្ជមាន ​ពិសេស​នឹងជួយ​ដល់ច្រវ៉ាក់ផលិតកម្ម​គ្រប់វិស័យ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ពី​ប្រេងឥន្ធនៈ​។

    10 min
  • លោកអ៊ិន គង់ជិត៖អាជ្ញាធរខេត្តបន្ទាយមានជ័យត្រូវដោះដូរដីអាស្រ័យផលបឹងទន្លេសាបដោយតម្លាភាព

    ចាប់ពីថ្ងៃទី២ កញ្ញាមក ពលរដ្ឋដែលបង្កបង្កើនផលនៅតំបន់ ២ នៃបឹងទន្លេសាបក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យចំនួន ២២០គ្រួសារបានចេញមកតវ៉ាលើចំណាត់ការដោះដូរទៅទីតាំងថ្មីរបស់អាជ្ញាធរខេត្ត។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៦ កញ្ញានេះ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងថា មូលហេតុនៃការចេញតវ៉ារបស់ពលរដ្ឋទាំងជាង ២០០គ្រួសារដោយសារទីតាំងដោះដូរនោះមានចម្ងាយឆ្ងាយពីទីតាំងចាស់ និងក្រោយពីពលរដ្ឋសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការដោះដូរ។ ក្នុងនាមជាមន្ត្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សម្នាក់ លោកអ៊ិន គង់ជិតចង់ឃើញចំណាត់ការដោះដូរដីអាស្រ័យផលនៅបឹងទន្លេសាបរបស់អាជ្ញាធរនេះប្រកបដោយតម្លាភាព៕

    11 min
  • ឧកញ៉ា​ សុង សារ៉ន​៖ កម្ពុជា​មាន​សមត្ថភាព​អាច​នាំ​អង្ករ​ចេញ ​១​លានតោន​ក្នុង​មួយឆ្នាំ

    ថ្មីៗកន្លង​ទៅនេះ ​ក្រុមហ៊ុន​អេមរុរ៉ាយស៍​បាន​ចុះហត្ថលេខា​លើកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​សរីរាង្គ​ជាមួយសហគមន៍​កសិករចំនួន ២៨​នៅក្នុងខេត្តព្រះវិហារ​ក្នុងការទិញ​លក់​ស្រូវចំនួន ​២៥ ០០០តោន ​ក្នុងមួយឆ្នាំដើម្បី​កែច្នៃជាអង្ករ​នាំចេញទៅ​ក្រៅប្រទេស។​ ជាមួយគ្នានេះ ​អង្ករកម្ពុជា​ក៏ទទួលបាន​ការចាប់អារម្មណ៍​ពីប្រទេស​ឥណ្ឌូណេស៊ីដែរ។ ​តែបើតាម​ការចុះផ្សាយ​របស់កាសែតវៀតណាម​មួយ​ក្នុងថ្ងៃទី​៤ កញ្ញា ​ឥណ្ឌូណេស៊ី​កំពុងពិចារណា​លើសមត្ថភាព​ផលិត និង​ហេដ្ឋារចនា​សម្ព័ន្ធ​កម្ពុជា​ដែលនៅមានកម្រិត​។ ​នៅក្នុង​កិច្ចសម្ភាសជាមួយ​វិទ្យុបារាំង RFI ​នាថ្ងៃទី០៦ ​កញ្ញា ឆ្នាំ២០២៤​នេះ លោក​ឧកញ៉ា ​សុង សារ៉ន ​ប្រធានក្រុមប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករកម្ពុជា ​និងជា​អគ្គនាយក​ក្រុមហ៊ុនអេមរុរ៉ាយស៍​យល់ឃើញថា ​កម្ពុជាមាន​សមត្ថភាពគ្រប់គ្រាន់​ក្នុងការឆ្លើយតប​ទៅនឹង​តម្រូវការអង្ករ​ពី​ឥណ្ឌូនេស៊ី​៕

    11 min
  • លោក មាជ សុវណ្ណរ៉ា៖ហេតុអ្វីមិនចាប់ខ្ញុំពេលខ្ញុំនៅស្រុកខ្មែរ បែរជាទើបបង្ហាញដីកានៅពេលនេះ?

    លោក មាជ សុវណ្ណរ៉ា ប្រធាន​គណ​បក្ស​ជំនាន់​ថ្មី បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​នៅពេល​មាន​ការ​ផ្សព្វ​ផ្សាយឡើង​វិញ​នូវ​ដីកា​តាម​ចាប់​ខ្លួន​លោក ​ខណៈដែល​លោក​កំពុង​ត្រៀម​ចាក​ចេញ​ពី​អាមេរិក​ទៅ​ដល់​កម្ពុជា​វិញ​នៅថ្ងៃ​ទី៥ ខែ​កញ្ញា​។ ​ប្រធានគណ​បក្ស​ជំនាន់​ថ្មី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នាថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ ២០២៤ និង​បាន​ចោទជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​តុលា​ការ​មិន​ចាប់​ខ្លួន​លោក​តាំង​ពី​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ដី​កាចេញ​ដោយ​តុលាការ​ខេត្ត​រតនៈ​គិរី​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៣​។​

    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners