បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • បណ្ឌិត ហ៊ុយ រ៉េកុល៖ ករណីជំងឺគ្រុនឈាមនៅដើមឆ្នាំ២០២៥ថយចុះ៦៤%ធៀបនឹងដើមឆ្នាំ២០២៤

    នៅដើមឆ្នាំ២០២៥ នេះ គេសង្កេតឃើញមានកំណើនកំណើតសត្វមូសនៅតាមតំបន់មួយចំនួន ពិសេសនៅទីក្រុងភ្នំពេញ។ តាមរយៈបណ្តាញសង្គម ពលរដ្ឋបានបារម្ភពីជំងឺគ្រុនឈាមដោយសារវត្តមានសត្វមូសដ៏ច្រើន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានបញ្ជាក់ថា ករណីជំងឺគ្រុនឈាមមានការថយចុះយ៉ាងច្រើនចាប់តាំងពីថ្ងៃទី១ ខែមករាមក។ តាមលោក ហ៊ុយ រ៉េកុល សត្វមូសដែលកើតច្រើនពេលនេះ គឺជាមូសអង្កាម ពោលមិនមែនមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ និងថាគិតត្រឹមពេលនេះ ករណីជំងឺគ្រុនឈាមមាន៥៦៦ករណី ពោលថយចុះច្រើនបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមាន៩៩៧ករណី។

    14 min
  • បណ្ឌិត សុខ ទូច៖ ល្មមដល់ពេលដែលត្រូវដាក់ទោសដល់ជនបង្កឲ្យមានភ្លើងឆេះព្រៃ

    ភ្លើង​ឆេះ​ព្រៃ​តែង​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ​នា​រដូវ​ប្រាំង ​ពិសេស​នៅ​តំបន់​ព្រៃ​ភ្នំ​។​ ខេត្ត​ព្រះវិហារ​ជា​តំបន់​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ផ្សែង ​និង​អណ្តាត​ភ្លើង​បាន ​និង​កំពុង​បន្ត​ឆេះ​ព្រៃ​ នៅ​ឡើយ ​តាំង​ពី​អំឡុង​ខែមករា​មក​ទល់​ពេល​នេះ​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅថ្ងៃ​ទី​៦ ខែ​កុម្ភៈ ​លោក​បណ្ឌិត ​សុខ ទូច បាន​បញ្ជាក់​ថា​ ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឧទ្យាន​ជាតិ​ឬស្សី​ត្រឹប​អស់​មួយ​ចំនួន​នៅ​ពេល​ថ្មីៗ​នេះ​។​ បើ​តាម​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​រូបនេះ ​ភ្លើង​ឆេះ​ព្រៃ​គឺ​បង្ក​ឡើង​ដោយ​មនុស្ស​ដែល​ដុត​ព្រៃ​ដើម្បី​យក​ដី និង​ចាប់​សត្វ​ ខណៈ​ជន​បង្ក​មិន​ទាន់​ទទួល​ទោស​នៅ​ឡើយ​។

    9 min
  • ឧកញ៉ា ចាន់ សុឃាំង៖ អឺរ៉ុបទម្លាក់កម្រិតប្រើថ្នាំកសិកម្ម ១០០ដងលើអង្ករកម្ពុជាមិនមែនជាសម្ពាធ

    ក្រសួងកសិកម្មបានឱ្យដឹងកាលពីថ្ងៃទី២០ មករាថា មានអង្ករខ្មែរមួយចំនួនដែលនាំចេញទៅអឺរ៉ុបត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយសារតែមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិថ្មីរបស់សហភាពអឺរ៉ុបដែលកម្រិតត្រឹម ០,០១មីលីក្រាមក្នុងអង្ករ១គីឡូក្រាម។ បញ្ញត្តិថ្មីនេះមានន័យថា អឺរ៉ុបបានទម្លាក់រហូតដល់ ១០០ដងពីកម្រិតចាស់ដែលមាន ១មីលីក្រាមក្នុងអង្ករ១គីឡូក្រាម។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកឧកញ៉ា ចាន់ សុឃាំង នាយកប្រតិបត្តិសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការទម្លាក់កម្រិតប្រើថ្នាំកសិកម្មលើអង្ករកម្ពុជាពីអឺរ៉ុបនេះមិនមែនជាសម្ពាធទេ ព្រោះអង្ករកម្ពុជាដែលលើសកម្រិតថ្នាំកសិកម្មកំណត់ដោយអឺរ៉ុបមានតិចតួច ពោលជាប្រភេទអង្ករស។ ចំណែកប្រភេទអង្ករប្រណិត ដូចជាអង្ករក្រអូប អង្ករផ្ការំដួល គឺស្ទើរតែដូចអង្ករសរីរាង្គទៅហើយ៕

    11 min
  • លោក នី សុខា៖ អាដហុកនៅបន្តសកម្មភាពទៅមុខ ទោះជាប្រឈមមុខនឹងការផ្តាច់ជំនួយពី USAID

    សមាគម​អាដហុក​ដែលជា​អង្គការ​សិទ្ធិ​មនុស្ស​ដំបូង​គេ​នៅ​កម្ពុជា​តែង​ទទួល​បាន​ជំនួយ​ភាគ​ច្រើន​ពី​កម្ម​វិធី​អភិវឌ្ឍន៍​អន្តរ​ជាតិ​សហរដ្ឋ​អាមេរិក​ (USAID)។ តែ​អង្គការ​មួយ​នេះនឹង​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ ប្រសិន​បើ ​USAID ត្រូវ​បិទ​ទ្វារ​នៅក្រោម​អំណាច​របស់​រដ្ឋបាល​ ​លោក​ ដូណាល់ ​ត្រាំ។​ នេះ​ជា​ការ​លើកឡើង​របស់ ​លោក នី សុខា ប្រធាន​សមាគម​អាដហុក​។​ ទោះ​យ៉ាង​ណា ​នៅក្នុង​បទ​សម្ភាសជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI​ នាថ្ងៃ​ទី​៤ ខែ​កុម្ភៈ ​លោក នី សុខា អះអាងថា ​អាដហុក​ដែល​បង្កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី១០​ខែ​ធ្នូ ឆ្នាំ​១៩៩១ នៅ​តែ​ដំណើរ​ការ​ទៅ​មុខ ​ទោះ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ថវិកា​ចំណាយ​លើ​គម្រោង​មួយ​ចំនួន​ក្តី​។

    10 min
  • លោក ឡុង ឌីម៉ង់៖ ហាមពលរដ្ឋមុជទឹកនៅឆ្នេរព្រែកត្រែងយ៉ាងតិច ១សប្តាហ៍ ក្រោយលេចប្រេងចូលសមុទ្រ

    អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបាន និងកំពុងបើកប្រតិបត្តិការសម្អាតឆ្នេរព្រែកត្រែង បន្ទាប់ពីមានការលេចធ្លាយប្រេងប្រមាណ ២ពាន់លីត្រចូលទឹកសមុទ្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣កុម្ភៈនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តព្រះសីហនុប្រាប់ឱ្យដឹងថា មានប្រេងប្រមាណ ២ពាន់លីត្របានលេចធ្លាយចេញពីឃ្លាំងស្តុកប្រេងមួយកន្លែងកាលពីថ្ងៃទី២៩មករា។ អាជ្ញាធរបានប្រទះឃើញប្រេងនោះអណ្តែត​ពេញផ្ទៃសមុទ្រនៅឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតនៅថ្ងៃទី១​ កុម្ភៈ។ តាមលោក ឡុង ឌីម៉ង់ ប្រតិបត្តិការសម្អាតឆ្នេរសម្រេចបានស្ទើរតែទាំងស្រុង​ និងថា​ ពលរដ្ឋត្រូវរងចាំយ៉ាងតិច​១សប្តាហ៍ទើបអាចចុះមុជទឹកនៅឆ្នេរព្រែកត្រែងជាថ្មី៕

    10 min
  • លោក ឃួង ស្រេង៖ ការសាកល្បងផ្លូវថ្មើរជើងក្នុងក្រុងភ្នំពេញត្រូវមានការចូលរួមពីពលរដ្ឋជាចាំបាច់

    រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃទី៣០ មករាពីដំណើរការសាកល្បងផ្លូវថ្មើរជើងនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិដោយគិតចាប់ពីផ្លូវលេខ ៩៤ រហូតដល់មុខព្រះបរមរាជវាំងផ្លូវ២៤០។ ផ្លូវថ្មើរជើងនេះចាប់អនុវត្តន៍ពីថ្ងៃទី១ កុម្ភៈនៅរៀងរាល់ថ្ងៃសោរ៍ និងអាទិត្យពីម៉ោង៦ល្ងាចដល់ម៉ោង ១១យប់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រទី៣១ មករា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្លូវថ្មើរជើងនេះនឹងមិនអនុញ្ញាតឲ្យមានយានជំនិះឆ្លងកាត់នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យចាប់ពីម៉ោង៦ ដល់ម៉ោង ១១យប់ និងទាមទារឲ្យមានការចូលរួមសហការរបស់ប្រជាពលរដ្ឋជាចាំបាច់។

    10 min
  • លោក សុខ ឥសាន៖ សន្និបាតបក្សវាយតម្លៃជោគជ័យខ្ពស់ចំពោះដំណើរការរបស់រដ្ឋាភិបាលឈាមថ្មី

    សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤៥ ក្នុងរយៈពេល២ថ្ងៃបានបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យទី២៦ មករានេះ។ នាឱកាសនោះ បក្សប្រជាជនកម្ពុជាបានវាយតម្លៃលើវិស័យសេដ្ឋកិច្ច សង្គម នយោបាយ និងទំនាក់ទំនងការបរទេសថា មានភាពល្អប្រសើរ និងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃអាទិត្យទី២៦ មករានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា សន្និបាតបានវាយតម្លៃនូវជោគជ័យខ្ពស់របស់រដ្ឋាភិបាលឈាមថ្មីដែលទើបចេញដំណើរបាន ១ឆ្នាំ និង៧ខែ។

    13 min
  • លោក អឿង ចន្ថា៖ ពលរដ្ឋស្រុកបាទីនឹងមានទឹកគ្រប់គ្រាន់សម្រាប់ដំណាំស្រូវនៅសប្តាហ៍ក្រោយ

    ក្រសួងធនធានទឹក និងឧត្តុនិយមកំពុងបន្តបូមទឹកពីទន្លេបាទីបញ្ចូលទៅកាន់ប្រឡាយប្រវែង១៨គីឡូម៉ែត្រ ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋជាង ៤ពាន់ហិចតាស្ថិតក្នុងស្រុកបាទីខេត្តតាកែវ ដែលប្រឈមនឹងការខ្វះទឹក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះ លោក អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកបានថ្លែងថា នៅសប្តាហ៍ក្រោយ ក្រសួងនឹងអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់ទឹកព្រមៗគ្នានៅពេលដែលទឹកត្រូវបានបូមពេញប្រឡាយ។ ក្នុងន័យនេះ លោក អឿង ចន្ថា ស្នើឲ្យពលរដ្ឋកុំបារម្ភពីការខូចខាតដំណាំស្រូវ។

    10 min
  • លោក ណុប វី៖ គួរអប់រំសារព័ត៌មានដែលសម្ភាសប្រភពមិនស្ថិតក្នុងភាពប្រក្រតី ជាជាងដកអាជ្ញាបណ្ណ

    លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ នាថ្ងៃទី២១ មករាថា ក្រសួងមានគម្រោងដកអាជ្ញាបណ្ណសារព័ត៌មានទាំងឡាយណាដែលសម្ភាសប្រភពស្ថិតក្នុងស្ថានភាពមិនប្រក្រតី តួយ៉ាងក្នុងស្ថានភាពញៀនថ្នាំ ឬគ្រឿងស្រវឹង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២២ មករានេះ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា យល់ថា គម្រោងរបស់លោក នេត្រ ភក្ត្រា នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៅកម្ពុជាដែលកំពុងតែរួមតូចស្រាប់។ តាមលោកណុប វី ក្រសួងគួរអប់រំជាជាងព្រមានដកអាជ្ញាបណ្ណ។

    14 min
  • លោក វ៉ី សំណាង៖ កសិករ​ធ្វើ​ស្រែ​ដល់​ទៅ​ ៤ពាន់​ហិចតា ខណៈ​ទឹក​ធានា​បាន​តែ ២ពាន់ហិចតា

    នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ កសិករជាច្រើននាក់មកពីឃុំចំនួន៥ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បាននាំគ្នាបិទផ្លូវជាតិលេខ២ ដើម្បីជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយរឿងខ្វះទឹកដើម្បីសង្គ្រោះស្រូវប្រាំងរបស់ពួកគេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានបញ្ជាក់ថា អាជ្ញាធរខេត្តតាកែវ និងអង្គភាពពាក់ព័ន្ធបានជួយអន្តរាគមន៍ឆ្លើយតបនឹងសំណូមពររបស់កសិករហើយ។ តាមលោកអភិបាលខេត្ត កង្វះទឹកដោយសារតែកសិករបានធ្វើស្រែលើសពីផែនការកំណត់ដល់ទៅពីរដង ខណៈអាជ្ញាធរបានជូនដំណឹងពីដើមរដូវថា អាជ្ញាធរមានការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រផ្នែកខាងលើឲ្យប្រសើរឡើង៕

    8 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners