បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • បណ្ឌិត ​ឆេង គឹមឡុង​៖​ កម្ពុជា​នឹងអាច​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីសិង្ហបុរី​កាន់តែ​ច្រើន

    តាមរយៈ​ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ​ដែលដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​រយៈពេល២​ថ្ងៃ​នៅ​សិង្ហបុរី ​គឺ​ថ្ងៃទី​១៨ ​និង​១៩ ​ខែ​មិថុនា​នេះ ​សភាពាណិជ្ជកម្ម​កម្ពុជា ​និង​សហព័ន្ធ​ធុរកិច្ច​សិង្ហបុរី​បានចុះ​អនុស្សរណៈ​យោគយល់គ្នា​(MOU)​មួយ​ស្តីពីការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេសទាំងពីរ​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃ​ទី​១៩ ​ខែ​មិថុនា ​ឆ្នាំ​២០២៤​នេះ លោក​បណ្ឌិត​ ឆេង គឹមឡុង ​នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី(AVI) និង​ជាអ្នកជំនាញ​សេដ្ឋកិច្ច​មួយរូប​បានមើលឃើញថា​ការ​ចុះMOU រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សហព័ន្ធ​ធុរកិច្ច​សិង្ហបុរី​នឹងជួយឲ្យ​កម្ពុជា​អាចទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពីសិង្ហបុរី​ឲ្យកាន់តែ​ច្រើន​ជាងមុន​។

    11 min
  • លោក ​មាស វីរិទ្ធ​៖​គ្រឿងញៀន​៤​តោន​ត្រូវ​បំផ្លាញ​ថ្ងៃនេះ​និង​ច្រើនតោន​ទៀត​នឹង​បំផ្លាញ​នៅ​២០២៥

    នៅថ្ងៃ​ទី​១៤ ​ខែ​មិថុនា ឆ្នាំ​២០២៤នេះ ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដុត​បំផ្លាញ​គ្រឿងញៀន​សុទ្ធ​ជាង​៤តោន​ នៅក្នុង​ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ​។ ចំណែក​សារធាតុ​គីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន​ជាង ​៣តោន​ផ្សេងទៀត​ ដែលជា​អាស៊ីត​មិនទាន់​អាច​បំផ្លាញ​ដោយ​វិធីដុត​បានទេ ​ព្រោះ​ត្រូវ​រង់ចាំ​ការបន្សាប​ដោយ​បច្ចេកទេស​ផ្សេងពីនេះ​។ ​ក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​ RFI ​នៅថ្ងៃទី​១៤ ​ខែ​មិថុនា​នេះ ​នាយ​ឧត្តមសេនីយ៍ ​មាស វីរិទ្ធ ​អគ្គលេខាធិការ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានថ្លែង​ថា ​គ្រឿងញៀនដែលត្រូវ​ដុតបំផ្លាញ​នៅថ្ងៃនេះ​ជា​លទ្ធផល​នៃការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅចុង​ឆ្នាំ​២០២២ ​ឆ្នាំ​២០២៣ ​និង​ដើមឆ្នាំ​២០២៤​។ ​តាម​លោក មាស វីរិទ្ធ ​នៅមាន​គ្រឿងញៀន​ជាច្រើនតោនទៀត​ដែលមិនទាន់​ចប់​នីតិវិធី​តុលាការ​នឹងត្រូវ​ដុតបំផ្លាញ​នៅឆ្នាំ ​២០២៥​ខាងមុខ​៕

    9 min
  • លោក ​វ៉ាត់ ចំរើន​៖​ សហព័ន្ធ​កីឡា​គុនខ្មែរ​ស្វាគមន៍ ​ដាវ លីឌុច ​ឡើង​សង្វៀន​គុនខ្មែរ​ជា​ថ្មី

    បន្ទាប់ពីមាន​ការ​ប៉ះទង្គិច​សំដី​គ្នា​រវាង​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​និង​ជនជាតិ​កាណាដា​លោក​ ដាវ លីឌុច​ ដែលជា​កីឡាករ​ដ៏ល្បីល្បាញ​ខាង​ក្បាច់គុន​ឡាត់វេ​របស់​ភូមា​កាលពី​ថ្ងៃ​អាទិត្យ ​ទី​៩ ​មិថុនា​មក​ មេដឹកនាំ​កីឡា​កម្ពុជា​បានកោះហៅ​ភាគី​ទាំងពីរ​ឲ្យធ្វើការ​សម្របសម្រួល​គ្នា​កាលពី​ថ្ងៃ​អង្គារ ​ទី​១១ ​មិថុនា​។ ​គឺជាការ​សម្របសម្រួល​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​។ ​ក្នុងកិច្ច​សម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI ​ក្នុងថ្ងៃទី​១២ ​មិថុនានេះ​ លោក ​វ៉ាត់ ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានឲ្យដឹងថា ​ភាគីទាំងពីរ​បានវិល​មក​ការ​ស្រុះស្រួល​គ្នាវិញ ​និង​បានឯកភាពគ្នា​ចូលរួម​អភិវឌ្ឍន៍​គុនខ្មែរ​ទាំងអស់គ្នា​។

    12 min
  • លោក រ៉ហ្វេក រ៉ាដា៖ខ្ញុំមិនដែលហ៊ានស្រមៃបានស្គាល់ច្រើនប្រទេសដូចពេលនេះទេ

    ជា​កូន​កសិករ​នៅ​ទី​ជន​បទ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​យុវជន​ រ៉ហ្វេក​ រ៉ាដា ​ហាក់​មាន​សំណាង​ជាង​ក្មេងៗ​ដែល​ជា​កូន​ខ្មែរ​ឥស្លាម​ផ្សេង​ទៀត​នៅ​ក្នុង​សហ​គមន៍​។​ មាន​អាយុ​២៣​ឆ្នាំ ​រ៉ាដា ​បាន​ស្គាល់​ប្រទេស​ជាង​១០​នៅ​លើ​ពិ​ភព​លោក​ដោយ​មិន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​។​ នេះ​ដោយ​សារ​តែ ​អតីត​សិស្ស​និទ្ទេស​A​ តែ​ម្នាក់​គត់​នៃ​កូន​សហគមន៍​ខ្មែរ​ឥស្លាម​រូប​នេះ​ ទទួល​បាន​អាហា​រូប​ករណ៍​សិក្សា​តាំង​ពី​ថ្នាក់​ពី​៧​រហូត​ដល់​ថ្នាក់​អនុ​បណ្ឌិត​។

    8 min
  • មេធាវី ​គង់ សំអុន​៖ ​ទោះគ្មាន​កុំព្យូទ័រ​ លោក ​ខៀវ សំផន ​នៅតែ​បន្ត​សរសេរ​ប្រវត្តិសាស្ត្រ​ដោយ​ដៃ

    អស់រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែល​លោក ​ខៀវ សំផន ​ត្រូវបាន​គេ​ផ្ទេរពី​កន្លែងឃុំឃាំង​នៅ​សាលាក្តីខ្មែរ​ក្រហម​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល​។ ​មានអាយុ ​៩៣ឆ្នាំ ​លោក ខៀវ សំផន ​ជាមេដឹកនាំ​កំពូល​ខ្មែរក្រហម​តែម្នាក់​គត់​ដែល​នៅ​មានជីវិត​។ ​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រូបនេះ ​ត្រូវបាន​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុងហ្សឺណែវ​ឆ្នាំ​១៩៤៩។​ នៅក្នុង​កិច្ចសម្ភាស​ខ្លី​ជាមួយ​វិទ្យុ​បារាំង ​RFI​ នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២៤នេះ ​លោក ​គង់ សំអុន ​មេធាវី​ការពារក្តី​លោក ​ខៀវ សំផន ​បាន​បញ្ជាក់ថា​ លោក ​ខៀវ សំផន ​មានសុខភាព​ធម្មតា​ក្នុងនាមជា​មនុស្សចាស់​ជរា អាចធ្វើ​ចលនាដោយ​ជិះលើរទេះ ​និងថា ​លោក ខៀវ សំផន ​បាន​បន្ត​សរសេរ​ដោយដៃនូវរឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ផ្សេងៗ ​ព្រមទាំង​អាចស្តាប់ និង​វិភាគពី​ព្រឹត្តិការណ៍​ផ្សេងៗបាន​៕

    6 min
  • បណ្ឌិត​ រ័ត្ន ​សណ្តាប់​៖​គ្រប់​ពិធី​អាពាហ៍ពិពាហ៍​បង្ហាញពី​មង្គល​សិរី​មិនអាច​ធ្វើជា​ល្បែង​លេង​សើចទេ

    នៅថ្ងៃ​ទី​០៧ ​ខែ​មិថុនា ​ឆ្នាំ២០២៤នេះ ​ក្រសួង​វប្បធម៌​បានចេញ​សេចក្តីណែនាំ​មួយ​ដល់​ក្រុម​សិល្បៈប្រពៃណី​មួយក្រុម​ ដែល​បាន​សម្តែង​បែបអាសអាភាស​នៅក្នុង​ពិធី​កាត់សក់​អាពាហ៍ពិពាហ៍​មួយ​ឲ្យបញ្ឈប់​សកម្មភាព​ជា​បន្ទាន់។ ​ឃ្លីបវីដេអូ​នៃ​ពីធីកាត់សក់​អាពាហ៍ពិពាហ៍​ដែលមាន​សកម្មភាព​ស្រើបស្រាលនេះ​ត្រូវបាន​គេបង្ហោះ​តាម​បណ្តាញ​សង្គម ​និង​បានរងនូវ​ការរិះគន់​ពី​មហាជន ​និង​អ្នកសិល្បៈ​យ៉ាងព្រោងព្រាត​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI ក្នុងថ្ងៃ​សុក្រ ​ទី​០៧ ខែ​មិថុនា​នេះ ​លោក​បណ្ឌិត ​រត្ន័ សណ្តាប់​ អ្នកជំនាញ​ផ្នែក​អារ្យធម៌ខ្មែរ​បាន​ចាត់ទុក​សកម្មភាព​សម្តែង​បែបអាសអាភាសនេះ​ជាកំហុសឆ្គង​ផ្នែក​វប្បធម៌ ​និង​ថា ​កំហុសឆ្គង​ដូចនេះ​បានរងនូវ​ការដាក់ទោស​ពី​សង្គម​ធ្ងន់ជាង​ការដាក់ទោស​ដោយ​ច្បាប់​ទៅទៀត​៕

    11 min
  • វេជ្ជ​.មុំ គង់​៖​មិនលក់​គ្រឿង​ស្រវឹង ​និង​បារី​ឲ្យ​មនុស្ស​ក្រោម​១៨​ឆ្នាំ​ចូលរួម​រក្សា​គុណភាព​ធនធាន​មនុស្ស

    កាលពី​ពេលថ្មីៗនេះ ​អង្គការ Great Peace Cambodia​ បានសហការជាមួយ​អាជ្ញាធរអប់រំ​ខេត្តបាត់ដំបង​រៀបចំ​ប្រគល់ស្លាកសញ្ញា​មិនលក់​គ្រឿងស្រវឹង និង​បារី ​ទៅកាន់មនុស្ស​ដែលមានអាយុ​ក្រោម១៨ឆ្នាំ ​ដល់ម្ចាស់ហាង​ ដែលមានការ​ស្ម័គ្រចិត្តចូលរួម​សហការនៅក្រុង​ ស្រុកចំនួន២ ​គឺក្រុងបាត់ដំបង ​និង​ស្រុកបវេល។ ​ក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុបារាំង ​RFI នៅថ្ងៃទី០៥ ​ខែ​មិថុនា ឆ្នាំ​២០២៤នេះ ​លោកវេជ្ជបណ្ឌិត​ មុំ គង់ ​នាយកប្រតិបត្តិ​អង្គការចលនា​ដើម្បីសុខភាព​កម្ពុជាបានថ្លែងថា ​យុទ្ធនាការមិនលក់​គ្រឿងស្រវឹង ​និងបារីដល់​យុវវ័យអាយុក្រោម​១៨ឆ្នាំ ជាផ្នែកមួយ​ក្នុងការរក្សា​គុណភាពធនធានមនុស្ស ​និង​បង្ការហានិភ័យ​ផ្សេងៗដូចជា​គ្រោះថ្នាក់ចរាចរណ៍​ អំពើហិង្សារ ​និង​ការបោះបង់​ការសិក្សាជាដើម​។

    11 min
  • លោក ធួក បូណា៖​ខ្ញុំ​រៀន​មិន​សូវ​ពូ​កែ តែ​ខ្ញុំ​ចូល​ចិត្ត​រៀន

    ជា​ក្មេង​កំព្រា​រស់​នៅ​ជា​មួយ​ជី​ដូន​តាំង​ពី​អាយុ​៣​ឆ្នាំ ​លោក ​ធួក​ បូណា ​បាន​ឆ្លង​កាត់​ជីវិត​ជា​ក្មេង​ក្រីក្រ ​និង​ធ្លាប់​ហែល​ទឹក​ទៅ​រៀន ដោយ​សារ​តែ​នៅ​តំបន់​ដាច់​ស្រ​យាល​។​ តែ​ឧបសគ្គ​នេះ​មិន​បាន​រារាំង​ការ​សិក្សា​របស់​អ្នក​នយោ​បាយ​រូប​នេះ​ឡើយ​។​ ជា​ប្រធាន​គណៈ​កម្មា​ធិការ​វិន័យ​ នៃ​គណ​បក្ស​ប្រ​ជា​ធិប​តេយ្យ​មូលដ្ឋាន​ លោក​ ធួក​ បូណា ​កំពុង​ត្រៀម​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ​ ដោយ​សារ​តែ​លោក​ចង់​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​។

    14 min
  • លោកខូវ ឆាយ៖​លោក ប៉ាគីអាវ​ ក្លាយជា​ទូត​សុឆន្ទៈ​ក្រុមហ៊ុន​ស្រាបៀរ​គ្មានអ្វី​អាក្រក់​ទេ

    លោក ​ម៉ានី ប៉ាគីអាវ​(Manny Pacquiao) ​ដែលជា​កីឡាករ​ប្រដាល់​សកល​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ​និង​ជាអតីត​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេសកម្ពុជា​។ ​នៅក្នុងកិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុបារាំង ​RFI ​នៅថ្ងៃ​ទី​៣១​ ខែ​ឧសភា​នេះ ​លោក ​ខូវ ឆាយ ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​បានថ្លែងថា ​វត្តមាន​លោក​ ម៉ានី ប៉ាគីអាវ ​នៅកម្ពុជា​ពេលនេះ​ពិតជា​មាន​សារសំខាន់​យ៉ាងខ្លាំង​។ សំខាន់ ​ព្រោះ​លោក​ ប៉ាគីអាវ ​បានជួយ​ផ្សព្វផ្សាយ​ពី​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ​ចូលរួម​លើកស្ទួយ​កីឡា​គុនខ្មែរ ​និង​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​។ ​ទន្ទឹមគ្នានេះ ​ស្តេចប្រដាល់​ហ្វីលីពីន​រូបនេះ ​ក៏បាន​ក្លាយជា​ទូតសុឆន្ទៈ​សម្រាប់​ក្រុមហ៊ុន​ស្រាបៀរ​ហនុមាន ​ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់​វិស័យ​គុនខ្មែរ​។ ចំណុចនេះ​ត្រូវបាន​លោក​ ខូវ ឆាយ​ យល់ថាមិនមែន​ជារឿង​អាក្រក់​ទេ ​ខណៈ​វិស័យ​គុនខ្មែរ​កំពុង​អភិវឌ្ឍន៍​។

    11 min
  • លោក អាត់ ធន់ ស្នើឲ្យឈប់យករថយន្តដឹកទំនិញទៅដឹកកម្មករវិស័យកាត់ដេរ

    លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​បាន​អំពាវ​នាវ​ឲ្យ​ទប់​ស្កាត់​ការ​ទិញ​រថយន្ត​ដឹកទំ​និញ​ទៅ​ដឹក​កម្មករ​វិស័យ​កាត់​ដេរ​។​ បើ​មិន​ទប់​ស្កាត់​ករណី​មួយ​នេះ​ទេ​ នោះគោល​ដៅ​ដោះស្រាយ​បញ្ហា​រថយន្ត​ដឹក​កម្មករ​ឲ្យ​ចប់​នៅ​ឆ្នាំ​២០២៧ ​របស់​ក្រសួង​ការងារ​ក៏​មិន​អាច​សម្រេច​បាន​ដែរ​ ។​នេះជា​ការ​អះអាង​របស់​លោក​អាត់ ធន់​នៅក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​។ ​តាម​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​រូប​នេះ​ដដែល​ បញ្ហា​រថយន្ត​ដឹក​កម្មករ​នេះ​ជារឿង​ស្មុគ​ស្មាញ​ជាយូរ​មក​ហើយ​៕

    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners