
Sign up to save your podcasts
Or


នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីសំណេះសំណាល និងស្នើសុំឲ្យប្រមុខរដ្ឋាភិបាលថ្មីបន្តអនុគ្រោះពន្ធមួយចំនួនដល់សាលាឯកជននានារហូតដល់ឆ្នាំ២០២៨។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី២៨ ខែឧសភានេះ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានបញ្ជាក់ពីសន្ទុះនៃការងើបឡើងវិញនូវវិស័យអប់រំឯកជន និងថាការអនុគ្រោះពន្ធមួយចំនួនរបស់រដ្ឋាភិបាលដល់គ្រឹះស្ថានសិក្សាឯកជនបានជួយឲ្យវិស័យឯកជនមានប្រាក់ចំណេញ ហើយអាចបង្វិលប្រាក់ចំណេញនេះទៅវិនិយោគបន្ថែមលើវិស័យអប់រំឲ្យស្របទៅនឹងការវិវត្តន៍ជាក់ស្តែង៕
កីឡាករប្រដាល់ «គុនខ្មែរ» របស់កម្ពុជាជិត១០រូបនឹងចេញដំណើរទៅបារាំងដើម្បីប្រកួតប្រដាល់ «គុនខ្មែរ» មិត្តភាពអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ពិភពគុនខ្មែរ (WKF) នៅថ្ងៃទី២ ខែមិថុនា ក្នុងទីក្រុងប័រដូ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក សឿ វណ្ណៈ អ្នករៀបចំព្រឹត្តិការណ៍គុនខ្មែរបានដាក់ក្តីរំពឹងថា ការប្រកួតលើកនេះអាចនឹងទទួលបានលទ្ធផលល្អ ព្រោះកីឡាករដែលបញ្ជូនទៅសុទ្ធតែជើងខ្លាំង។ កីឡាករ ដែលបញ្ជូនទៅមាន ឈឿង ល្វៃ ត្រូវប្រកួតជាមួយ Omar Samb ក្នុងតំណែងគូឯក, លន បញ្ញា ប៉ះ Omar Bathily, ទួន ស្រីពិន ប៉ះ Marika Orel, និងកីឡាករ សៀង ហៃ ដែលកំពុងហ្វិកហាត់នៅបារាំង ប៉ះជាមួយ Mazouz។ លោក សឿ វណ្ណៈ បានបន្ថែមថា ការប្រកួតនេះលើសពីមិត្តភាពទៅទៀត ព្រោះជាឱកាសដែលកម្ពុជាអាចបង្ហាញ «គុនខ្មែរ» ទៅកាន់ពិភពលោក។
នៅថ្ងៃអង្គារ ទី២១ ខែឧសភានេះ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានរៀបចំសន្និសីទមួយស្តីពីគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីអ្នកជំនាញបរទេស និងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋាភិបាលកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្នទាក់ទងនឹងមហន្តរាយដែលបណ្តាលមកពីគ្រឿងស្រវឹង ប្រទេសកម្ពុជាចាំបាច់ត្រូវមានច្បាប់ និងគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់៕
ការព្យួរការចំណាយថវិកាសម្រាប់ផ្នែកខ្លះនៅថ្នាក់ក្រោមជាតិមិនមែនដោយសាររដ្ឋាភិបាលជួបវិបត្តិហិរញ្ញវត្ថុទេ តែជាការធ្វើវិចារណកម្មដោយគិតគូរល្អិតល្អន់ពីការប្រើប្រាស់ថវិកាជាតិឲ្យមានប្រសិទ្ធភាព។ នេះជាការបកស្រាយរបស់អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចលោកមាស សុខសេនសាននៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI។ តាមលោកមាស សុខសេនសាន ទោះមានការវាយតម្លៃលើវិបត្តិហិរញ្ញវត្ថុរបស់រដ្ឋាភិបាលពីសំណាក់ក្រុមនៅក្រៅរដ្ឋាភិបាលច្រើនលើកក៏រដ្ឋាភិបាលនៅតែដើរទៅមុខ។ ជាមួយគ្នានេះ លោកមាស សុខសេនសានក៏បានបញ្ជាក់ថា លុយដែលកម្ពុជាបានខ្ចីពីកូរ៉េចំនួន ៣ពាន់លានដុល្លារមិនមែនដើម្បីបង្រ្គប់ការចំណាយថវិកាជាតិទេ តែដើម្បីវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា៕
ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៤ នេះជាថ្ងៃដំបូងដែលគណបក្សនយោបាយចំនួន៥ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃសុក្រ ទី១៧ ឧសភានេះ លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរបានគូសបញ្ជាក់ដោយដាក់ក្តីសង្ឃឹមថា សំឡេងគាំទ្រដែលបានបាត់បង់ទៅលើគណបក្សប្រជាជននៅក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅ នឹងត្រូវគណបក្សឆន្ទៈខ្មែរយកមកវិញ។ ផ្ទុយពីលោក គង់ មុនីកា លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនបានដាក់ក្តីរំពឹងថា សំឡេងគាំទ្រដែលបក្សប្រជាជនទទួលបានកំណើននៅក្នុងការបោះឆ្នោតព្រឹទ្ធសភានឹងបន្តកើនឡើងដដែលនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិអាណត្តិទី៤នេះ។
សមយុទ្ធនាគមាសកម្ពុជា-ចិនឆ្នាំ២០២៤ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៦ឧសភានេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធរវាងកម្ពុជា-ចិនលើកទី៦នឹងធ្វើឡើងរយៈពេល១៥ថ្ងៃដោយផ្តោតលើ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ គួររម្លឹកថា នៅមុនសមយុទ្ធចាប់ផ្តើម មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជាធ្វើសមយុទ្ធជាមួយចិនមិនមានបំណងប្រឆាំងប្រទេសណាមួយទេ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៦ ឧសភានេះ លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានអះអាងថា ការផ្តោតសំខាន់លើការប្រឆាំងភេវកម្ម ព្រោះវាជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងមិនអាចមើលស្រាលបាន។ សូមស្តាប់បទសម្ភាសទាំងស្រុងរវាង ជួប នរក្សា និងលោក ថោង សូលីម៉ូ៖
ក្រុមយុវជនជិត៣០នាក់ជិះកង់បានរយៈចម្ងាយ៧០០គីឡូម៉ែត្រហើយដើម្បីបរិស្ថាន ខណៈគោលដៅចុងក្រោយរបស់ពួកគេ គឺជិះកង់ឲ្យបានចម្ងាយមួយពាន់គីឡូម៉ែត្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជាបានកត់សម្គាល់ពីឧបសគ្គចំនួនពីរ គឺឧបសគ្គដែលកើតឡើងធម្មជាតិ និងឧបសគ្គកើតឡើងដោយអាជ្ញាធរ។ តែទោះជាយ៉ាងណា លោក និងក្រុមលោកនឹងបន្តជិះកង់ឲ្យដល់គោលដៅក្នុងន័យជំរុញឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន។
គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារបានបញ្ចូនពលការិនីខ្មែរចំនួន ៥២រូបក្នុងចំណោមពលការិនីសរុប ៩០រូប ដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី១៤ ខែឧសភានេះ លោក កត្តា អ៊ន ប្រធានក្រុមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ពលការិនីខ្មែរទាំង៩០នាក់នឹងត្រូវធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាទាំងអស់នៅពេលឆាប់ៗខាងមុខនេះ។ តាម លោក កត្តា អ៊ន ក្រសួងការងារក៏កំពុងដំណើរការនីតិវិធីស៊ើបអង្កេតដំណាលគ្នាដែរលើក្រុមហ៊ុន និងបុគ្គលដែលជាមេខ្យល់បោកប្រាស់នាំពលការិនីទៅធ្វើការនៅអារ៉ាបី សាអូឌីត។
នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតអសកលដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។ គណបក្សចំនួន៥ បានចុះឈ្មោះប្រកួតប្រជែង រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហង្ស ពុទ្ធា ប្រធានក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិកាលពីថ្ងៃទី០៩ ខែឧសភា មិនប៉ះពាល់ដល់ការបោះឆ្នោតអសកលមួយនេះទេ។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវបានអាជ្ញាធរចាប់ខ្លួនភ្លាមៗ បន្ទាប់ពីលោកមកដល់ព្រលានយន្តហោះភ្នំពេញនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងដំណើរត្រលប់មកពីប្រទេសជប៉ុនដែលលោកធ្វើទស្សនកិច្ច និងប្រកាសសុពលភាពតំណាងគណបក្សកម្លាំងជាតិប្រចាំប្រទេសជប៉ុន។ តាមរយៈកិច្ចសម្ភាសខ្លីជាមួយវិទ្យុបារាំង RFI នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភានេះដែរ លោក ជា មុនី អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិដែលបានរួមដំណើរជាមួយលោក ស៊ុន ចន្ធី ទៅប្រទេសជប៉ុន បានបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី បានធ្វើឡើងដោយសមត្ថកិច្ចមិនបានបង្ហាញដីកា និងប្រាប់ពីបទល្មើសអ្វីទាំងអស់។ តាមលោក ជា មុនី ការចាប់ប្រធានគណបក្សកម្លាំងជាតិរូបនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងបញ្ហាផ្សេងៗទៀត។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners