បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ចាន់ សារិន៖កុមារអូទីស្សឹមកម្ពុជាយ៉ាងតិច២០០នាក់កំពុងរង់ចាំទទួលការអប់រំពិសេស
    ថ្ងៃទី២មេសាជាទិវាយល់ដឹងពីអូទីស្សឹមពិភពលោកដែលត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៥មក។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣មេសានេះ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានបណ្តាញអូទីស្សឹមកម្ពុជាសង្កេតឃើញថា បញ្ហាអូទីហ្សឹមត្រូវបានបញ្ច្រាបឱ្យពលរដ្ឋខ្មែរបានយល់ដឹងយ៉ាងទូលំទូលាយ ក្នុងរយៈពេលចុងក្រោយនេះ។ យ៉ាងណាមិញ ចំពោះលោក ចាន់ សារិន បញ្ហាអូទីស្សឹមនៅកម្ពុជានៅតែជាក្តីបារម្ភ ព្រោះថាកម្ពុជាមិនមាន អ្នកជំនាញខាងវិភាគវិនិច្ឆ័យនិងព្យាបាលអូទីស្សឹមគ្រប់គ្រាន់។ បើតាមលោក ចាន់ សារិន គ្រឹះស្ថានអប់រំពិសេសសម្រាប់កុមារមានអូទីស្សឹមនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការ ខណៈនៅកម្ពុជា កុមារអូទីស្សឹមយ៉ាងហោច២០០នាក់ កំពុងរង់ចាំទទួលបានការអប់រំពិសេស៕
    14 min
  • លោក ង៉ោ ម៉េងជ្រួន​៖​អាជ្ញាធរធានាមិនឲ្យកកស្ទះ និងមិនឲ្យយកកម្រៃលើពលករត្រឡប់ពីថៃ
    នៅថ្ងៃចន្ទ ទី១ មេសានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ផ្តើមត្រៀមលក្ខណៈទទួលពលករដែលវិលត្រឡប់ពីថៃដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃដំបូងនេះ មានពលករខ្ទង់២ពាន់នាក់បានឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតដោយមិនមានការកកស្ទះនោះឡើយ។ បើតាមអភិបាលរងខេត្តរូបនេះ ទោះជាពលករសម្រុកមកច្រើនជាងនេះ នៅពេលខាងមុខ ក៏អាជ្ញាធរធានាមិនឲ្យមានការកកស្ទះ និងមិនឲ្យមានការយកកម្រៃក្រៅផ្លូវការជាដាច់ខាត៕
    11 min
  • លោកសឺន ជុំជួន៖ការបន្តចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមធ្វើឲ្យវៀតណាមខាតប្រយោជន៍ច្រើន
    នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរវៀតណាមបានបង្កើនសកម្មភាពចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមដោយចោទពីបទកេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែងក្នុងថ្ងៃទី២៨មីនា អាជ្ញាធរវៀតណាមបានចាប់ខ្លួនព្រះសង្ឃ៤អង្គ និងប្រជាពលរដ្ឋមួយរូប។ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាម ជាការមិនអាចទទួលយកបាន និងទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានអះអាងថា សកម្មភាពចាប់ខ្លួនព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាក្រោម បង្ហាញរូបភាពមិនល្អរបស់វៀតណាមលើឆាកអន្តរជាតិ និងធ្វើឲ្យវៀតណាមខាតបង់ផលប្រយោជន៍។
    11 min
  • លោកណុប វុធ្ធី៖អាជ្ញាធរខេត្តព្រះវិហារគ្មានយន្តការចាប់ខ្លួនពលរដ្ឋដែលរត់ចូលព្រៃទេនៅពេលនេះ
    ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃពុធ ទី២៧ មីនានេះគឺលោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ។ ឆ្លើយនឹងសំណួររបស់ជួប នរក្សា លោកណុប វុធ្ធីបានបញ្ជាក់ច្បាស់ៗថាមកដល់ពេលនេះ គ្មានឡើយការចាប់ខ្លួនប្រជាពលរដ្ឋដែលបានភៀសខ្លួនចូលក្នុងព្រៃនៅក្នុងសំណុំរឿងដីធ្លីក្នុងឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។ ការបញ្ជាក់ដូចនេះរបស់លោក ណុប វុធ្ធីបានធ្វើឡើង ក្រោយការលើកឡើងរបស់អង្គការសង្គមស៊ីវិលដែលថា មានពលរដ្ឋមួយចំនួនកំពុងសម្ងំពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនរបស់អាជ្ញាធរ។ បើតាមលោក ណុប វុធ្ធី បើអាជ្ញាធរខេត្តព្រះវិហារចង់ចាប់ប្រជាពលរដ្ឋទាំងនោះគឺចាប់តាំងពីថ្ងៃអន្តរាគមន៍ដំបូងមកម្ល៉េះ។
    7 min
  • លោកស្រីកុយ ពិសី​៖​ករណី​ជាប់គាំង​រឿង​ព្រំដែនរវាងគ្នា ​កម្ពុជា ​និង​ឡាវ​នឹងស្នើ​សុំ​ជំនួយ​ពី​បារាំង
    កម្ពុជា ​និង​ឡាវ​សម្រេច​បន្តដោះស្រាយ​បញ្ហាព្រំដែន​ ដែលនៅ​សេសសល់​ចំនួន ​១៤%​ទៀត​តាមវិធីសាស្ត្រ​ដូចអ្វី​ដែល​ប្រទេសទាំងពីរ​បានដោះស្រាយ​ជាមួយគ្នា​បាន​ចំនួន ​៨៦% ​កន្លងមក​។ ​នៅក្នុង​កិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ ក្នុងថ្ងៃអង្គារ ​ទី​២៦ ខែមីនា​នេះ ​លោកស្រី ​កុយ ពិសី ​អនុប្រធានលេខាធិការដ្ឋាន​អចិន្ត្រៃយ៍នៃ​អាជ្ញាធរជាតិ​ទទួលបន្ទុក​កិច្ចការព្រំដែន​កម្ពុជា​ បានបញ្ជាក់ថា ​គណៈកម្មការព្រំដែន​កម្ពុជា-ឡាវ ​ប្តេជ្ញាបន្ត​ដោះស្រាយ​បញ្ហាព្រំដែន​ទ្វេភាគី​តាមអ្វី​ដែល​ប្រទេសទាំងពីរ​បានធ្វើ​កន្លងមក​។ តែ​ក្នុងករណី​ជាប់គាំង​ យន្តការ​ដែលប្រមុខរដ្ឋាភិបាល​ទាំងពីរ​ស្នើសុំ​ទៅអ្នក​ជំនាញខាង​ផែនទី​ប្រទេសបារាំង​ឲ្យជួយដោះស្រាយ​ក៏នឹង​ត្រូវ​អនុវត្ត​ដំណាលគ្នាដែរ​៕
    9 min
  • លោក កត្តា អ៊ន៖ មន្រ្តីជំនាញនឹងសើរើឡើងវិញ បើរកឃើញកម្មករខ្លះមានកិច្ចសន្យាមិនកំណត់
    អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​លោក​កត្តា អ៊ន​បាន​អះអាង​ថា ​មន្ត្រី​ជំនាញ​នឹង​សើរើ​ឡើង​វិញ​ បើ​រក​ឃើញ​កម្មករខ្លះ​នៅ​រោង​ចក្រ ​អ.ជី ហ៊្វូតវែ​មាន​ប្រើប្រាស់​កិច្ច​សន្យា​មិន​កំណត់​ថេរ​វេលា។​ ការ​បំភ្លឺ​នេះ​ធ្វើឡើង​ក្រោយ​ពីសហជីព​បាន​ថ្លែង​ថា ​មាន​តែ​កម្មករ​ពាក់​កណ្តាល​ប៉ុណ្ណោះ​ក្នុង​ចំណោម​កម្មករ​ជាង​២ពាន់​នាក់​ដែល​យល់ព្រម​ទទួល​យក​ដំ​ណោះស្រាយ​របស់​ក្រសួង​ការងារ​លើ​អត្ថប្រយោជន៍​ចំនួន ​៣​ចំណុច​។ ​ក្នុង​បទ​សម្ភាសជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ លោក ​កត្តា ​អ៊ន​បាន​ថ្លែង​ថា ​រោង​ចក្រ​ អ.ជី ហ៊្វូតវែ ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ទើប​តែ​ដូរ​ឈ្មោះថ្មី​ពី​រោង​ចក្រ​ចាស់​ឈ្មោះ ​រី ជែន​ ។​ តាម​លោក​កត្តា ​អ៊ន​ បើ​កម្មករណា​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​រោងចក្រ​ចាស់ ​និង​មិន​ទាន់​ទូទាត់​អត្ថប្រយោជន៍​អស់ គឺ​អាច​សើ​រើ​ឡើង​វិញ​៕
    9 min
  • លោកហ្សង់ ម៉ាក ប៊ែរតុង៖ កម្ពុជាគួរបើកឲ្យមានអាពាហ៍ពិពាហ៍រវាងអ្នកស្រលាញ់ភេទដូចគ្នា
    ឯកអគ្គរដ្ឋទូតសម្រាប់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា លោកហ្សង់ ម៉ាក ប៊ែរតុង បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ កម្មវត្ថុនៃទស្សនកិច្ចគឺដើម្បីពង្រឹងកិច្ចពិភាក្សាលើប្រធានបទស្តីពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ក្នុងថ្ងៃសុក្រទី២២មីនា លោកហ្សង់ ម៉ាក ប៊ែរតុងបានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា តាមរយៈការអត់ឱន និងកាត់បន្ថយបានការរើសអើង។ តែលោកបានស្នើឲ្យកម្ពុជាយកចិត្តទុកដាក់បន្ថែម ពិសេសបើកទូលាយឲ្យមានអាពាហ៍ពិពាហ៍រវាងក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ តាមលោកហ្សង់ ម៉ាក ប៊ែរតុង ការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ និងការទទួលបានគ្រួសារមួយពេញលេញ ជាអ្វីដែលក្រុមអ្នកស្រលាញ់ភេទដូចគ្នាប្រាថ្នាចង់បាន។
    10 min
  • លោក លី សុធារ៉ាយុត្តិ៖ក្រសួងមហាផ្ទៃត្រូវអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់
    គណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតបានរៀបចំសន្និសីទកាសែតក្នុងថ្ងៃទី១៨ មីនានេះ។ នាឱកាសនោះ គណបក្សភ្លើងទៀនបានស្នើឲ្យក្រសួងមហាផ្ទៃពន្លឿនការដោះដូរសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនឲ្យបានលឿន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទទូចជាថ្មីឲ្យក្រសួងមហាផ្ទៃអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សជំទាស់មួយនេះ។ តាម លោក លី សុធារ៉ាយុត្តិ ការស្នើដូចនេះក៏ព្រោះតែមានអ្នកខ្លះបានស្លាប់ និងខ្លះទៀតទៅចុះចូលជាមួយគណបក្សផ្សេង។
    13 min
  • លោក ហេង គឹមហុង៖ការបង្ក្រាបបទល្មើសព្រៃឈើគ្មានប្រសិទ្ធភាព ព្រោះខ្វះការចូលរួមពីសហគមន៍មូលដ្ឋាន
    នៅក្នុងឱកាសទិវាព្រៃឈើអន្តរជាតិពិភពលោកពីថ្ងៃទី១២ មីនាដល់ថ្ងៃទី២១ មីនា ឆ្នាំ ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួន៥កំពុងបន្តធ្វើសកម្មភាពជួបជុំនៅតាមសហគមន៍ និងនៅទីលានប្រជាធិបតេយ្យដោយមានការប្រកួតប្រជែងនិយាយជាសាធារណៈអំពីព្រៃឈើ និងការតាំងពិព័រណ៍ព្រៃឈើដែលមានអ្នកចូលរួមសរុប ៥០០នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៤នេះ លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជារំពឹងថា ព្រឹត្តិការណ៍នេះនឹងញ៉ាំងឱ្យមានការចូលរួមរបស់ពលរដ្ឋកាន់តែច្រើនក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅកម្ពុជា។ លោក ហេង គឹមហុងយល់ឃើញថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជាកន្លងមកគ្មានប្រសិទ្ធភាពដោយសារខ្វះការចូលរួមពីសហគមន៍មូលដ្ឋាន។
    14 min
  • អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់​៖ ​ឧកញ៉ា​ត្រឹមត្រូវ​​មានការ​អៀនខ្មាស់​ចំពោះ​ការ​ផ្សាយ​ម៉ៅអួរ​ពេល​បុគ្គល​ឧកញ៉ា​ខ្លះ​ធ្វើខុស
    នៅថ្ងៃ​ពុធ​ ទី​១៣ ​ខែ​មីនានេះ ​សមាគម​ឧកញ៉ាកម្ពុជា​បានចេញ​សេចក្តីប្រកាសព័ត៌មាន​មួយ​ ដោយ​ស្នើសុំឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​ និង​បណ្តាញសង្គម​នានា​ផ្សាយនូវ​ការពិត ​និង​ដោយ​ចំពោះ​បុគ្គល​ ដែលបាន​ប្រព្រឹត្តកំហុស ​ចៀសវាង​ការភ្ជាប់​សាច់រឿង​អាស្រូវ​ទាំងអស់​នោះ​ជាមួយនឹង​គោរមងារ​ឧកញ៉ា​ទូទៅ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​ RFI ​ក្នុងថ្ងៃ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០២៤​នេះ​ អ្នក​ឧកញ៉ា ​ហ៊ុន ឡាក់ ​អ្នក​នាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា ​បានលើកឡើង​ថា​ការ​ចេញសេចក្តីប្រកាស​នៅថ្ងៃនេះ ​គឺដើម្បី​ញែកឲ្យបាន​ច្បាស់​ដល់​ប្រព័ន្ធផ្សព្វផ្សាយ ​និង​មហាជន​កុំឲ្យ​ម៉ៅ​បញ្ចូលគ្នា​ទាំង​ឧកញ៉ា​ដែលមាន​ក្រម​សីលធម៌​ត្រឹមត្រូវ​។ ការបញ្ជាក់​របស់​អ្នកនាំពាក្យ​​​សមាគម​ឧកញ៉ា​រូបនេះ ​ក៏ព្រោះតែ​ឧកញ៉ា ​ឡេង ចាន់ណា ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ក្រោយធ្វើ​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅខេត្ត​សៀមរាប​។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners