បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ខ្វៃ អាទិត្យា៖ ការវិនិយោគតំបន់ទេសចរណ៍ខ្លះអាចប៉ះពាល់សហគមន៍
    ក្រសួងបរិស្ថានបានប្រកាសពីការពង្រឹងការអភិវឌ្ឍគោលដៅលំហែរបៃតងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការជំរុញគោលដៅមួយនេះគឺដើម្បីបម្រើដល់ប្រយោជន៍សហគមន៍នៅតាមមូលដ្ឋាន និងការពារតំបន់ទេសចរណ៍ធម្មជាតិតាមរយៈការកាត់បន្ថយបទល្មើសព្រៃឈើ និងការទន្រ្ទានយកដីតំបន់ការពារធម្មជាតិជាដើម។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា កម្ពុជាមានតំបន់លំហែរបៃតងដែលជាការវិនិយោគរបស់វិស័យឯកជនសរុបចំនួន ៤៧០គម្រោងដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ៤២០០ហិកតា។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះទទួលស្គាល់ថា ការវិនិយោគតំបន់ទេសចរណ៍ធម្មជាតិខ្លះអាចប៉ះពាល់សហគមន៍ និងថា គម្រោងទាំងអស់សុទ្ធតែឆ្លងកាត់ការពិគ្រោះជាមួយពលរដ្ឋជាមុន។
    17 min
  • លោកស្រី នៅ សុវត្ថា៖ ការគាំពារស្ត្រី និងកុមារី​ខ្មែរ​មិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែមួយ
    ក្នុងថ្ងៃទិវានារីអន្តរជាតិ ៨មីនានេះ អង្គការឃែរកម្ពុជាដែលធ្វើការងារគាំពារ និងលើកកម្ពស់ស្ត្រីនិងកុមារកម្ពុជា បានទទួលស្គាល់ពីសមិទ្ធផលភាពជាអ្នកដឹកនាំ និងភាពធន់របស់ស្ត្រី និងកុមារីខ្មែរ។ ទន្ទឹមគ្នានេះ អង្គការឃែរក៏មើលឃើញដែរថា ស្ត្រីនិងកុមារីខ្មែរនៅតែបន្តជួបឧបសគ្គច្រើនដូចជា ការរើសអើង អំពើហិង្សា និងការរំលោភបំពានផ្សេងៗ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រ ទី៨ មីនានេះ លោកស្រី នៅ សុវត្ថា នាយិកាអង្គការឃែរប្រចាំនៅកម្ពុជា លើកឡើងថា ការគាំពារ និងការលើកកម្ពស់ស្ត្រីនិងកុមារីកម្ពុជាមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែមួយទេ ពោលគឺត្រូវមានការចូលរួមពីគ្រប់ភាគីផ្សេងទៀត។
    17 min
  • អ្នកស្រីវុន សម្ផស្ស៖ខ្ញុំឆ្លៀតពេលធ្វើការដើម្បីបង់ថ្លៃការសិក្សានៅភ្នំពេញ
    ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ ជាទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា។ ក្នុងឱកាសនេះ វិទ្យុបារាំងអន្តរជាតិ សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី វុន សម្ផស្ស អគ្គលេខារងសមាគម (IDEA)។ អ្នកស្រីជាស្រ្តីម្នាក់ធ្លាប់ជម្នះគ្រួសារដែលបង្ខំឲ្យរៀបការក្នុងគ្រាដែលកំពុងនៅសិក្សានៅឡើយ។ ក្រោយចប់បាក់ឌុប ស្រ្តីរូបនេះបានសម្រេចចិត្តមកបន្តការសិក្សានៅភ្នំពេញ។ នៅភ្នំពេញ អ្នកស្រី វុន សម្ផស្ស បានឆ្លៀតធ្វើការងារជាសន្តិសុខ ជាអ្នកអនាម័យតាមផ្ទះ និងជាអ្នកមើលកូនឲ្យគេ ដើម្បីបានលុយសម្រាប់បង់ថ្លៃការសិក្សា៕
    12 min
  • កញ្ញា ​ឈឹម សុខន​៖ ​សហជីព​ស្នើ​រដ្ឋមន្ត្រី​ការងារ​ជួយដោះស្រាយ​ដោយ​ឥត​លម្អៀង​ករណី​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៏
    នៅថ្ងៃពុធ​ ទី០៦​ ខែមីនា​នេះ តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍​ប្រមាណ ៣០នាក់ បាន​ដាក់ញត្តិនៅ​ក្រសួងការងារ​ ដើម្បីស្នើឲ្យ​រដ្ឋមន្ត្រីការងារ​ថ្មីជួយ​ដោះស្រាយវិវាទ​ការងាររបស់ពួកគេ​ជាមួយថៅកែ​កាស៊ីណូណាហ្គាវើលដ៍ ​ដែល​អូសបន្លាយ​ជិត៣ឆ្នាំ​មកហើយ។​ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរាជាតិ RFI ​នៅថ្ងៃពុធនេះ ​កញ្ញា ឈឹម សុខន ​អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍ ​បានបញ្ជាក់ថា​ការស្នើសុំ​រដ្ឋមន្ត្រី​ក្រសួងការងារថ្មីឲ្យ​ជួយដោះស្រាយ​វិវាទការងារ​រវាងបុគ្គលិក ​និង​ថៅកែ ក្រុមហ៊ុន​ណាហ្គាវើលដ៏​ដោយ​ឥតលម្អៀង គឺ​ដោយសារ​ក្រុមហ៊ុន​បង្កើនការ​ធ្វើទុក្ខបុកម្នេញ​មកលើ​បុគ្គលិកថ្មីៗ​បន្ថែមទៀត​។
    9 min
  • លោក ឆាន់ ចំរើន៖ បដិមាព្រះសិវៈរាំធំជាងគេនៅអាស៊ី​គ្រោងដាក់​តាំង​នៅកោះកេរនៅឆ្នាំក្រោយ
    ក្រុមអ្នកជំនាញបច្ចេកទេសខ្មែរ និងបារាំងពីសាលាបារាំងចុងបូព៌ា បាននិងកំពុង​ដំឡើង​និងជួសជុល​រូប​ព្រះសិវៈរាំ ពី​បំណែកថ្មតូចធំជាង១ម៉ឺនដុំ ដែលមានប្រភពមកពីតួ​ប្រាសាទក្រហមនៅកោះកេរ នាសតវត្ស​ទី១០។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅថ្ងៃទី​៥កុម្ភៈ ឆ្នាំ២០២៤​ ​លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌នៅអភិរក្សដ្ឋានអង្គរ ឱ្យដឹងថា ​រយៈពេល៦ឆ្នាំមកនេះ ការ​ផ្គុំថ្មនិងការ​​ដំឡើងរូបបដិមារធំជាងគេនៅអាស៊ីនេះ ​បានសម្រេច​៨០%​ហើយ ខណៈផ្នែក​សេសសល់​២០%ទៀត អ្នកជំនាញ​​នឹង​បន្តជួសជុល​ និងបំពេញដោយ​​ការប្រើល្បាយ​ថ្មថ្មី​ជំនួសឱ្យថ្មដែលផ្គុំមិនបាន។ តាម​បុរាណវិទូរូបនេះ ​រូបព្រះសិវៈរាំនឹងមានរូបរាងតាមទម្រង់ដើមវិញនៅឆ្នាំ២០២៥ខាងមុខ និងបើតាមគម្រោងរូបបដិមាដ៏ល្អល្អះនេះនឹងត្រូវដាក់តាំងបង្ហាញជាថ្មី ក្នុង​ទីតាំងណាមួយក្បែរ​​ប្រាសាទក្រហម នៅ​កោះកេរដដែល។ ​
    14 min
  • លោក ជួន សុវណ្ណវាសនា៖ ការបរាជ័យរឿងខ្មែរនៅរោងកុនថៃដោយសារបញ្ហាជាតិនិយម
    នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ ប្រកាស​ធ្វើ​ពហិកា​ឈប់​មើល​ភាព​យន្ត​ថៃ​។​ ការ​ធ្វើ​ពហិកា​នេះ​គឺ​បន្ទាប់ពី​ភាព​យន្ត​ខ្មែរ​ ដែល​មាន​ចំណង​ជើង​ថា ​«ម៉ែក្រ​ឡាភ្លើង»​ ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ថៃ​គឺ​ទទួល​បរាជ័យ​៣ថ្ងៃ​ផ្ទួន​ៗ​គ្នា ​ដោយសារ​តែ​មិន​សូវ​មាន​អ្នក​ចូល​ទស្សនា​។​ ពលរដ្ឋថៃ​ខ្លះ​ចោទ​ថា​ ភាព​យន្ត​ខ្មែរ​«ម៉ែក្រឡាភ្លើង»​នេះ ​គឺ​ចម្លង​ចេញ​ពី​ភាព​យន្ត​ថៃ​ ដែល​មាន​ចំណងថា​«ខ្មោចនាង​ណាត»​។​ ក្នុង​បទ​សម្ភាសជាមួយRFI លោក​ ជួន​ សុវណ្ណវាសនា ​ជា​អ្នក​ដឹក​នាំ​ការសម្តែង ​និង​ជា​អ្នក​និពន្ធ​រឿង​ម្នាក់​ យល់ថា​ ការ​បរាជ័យ​របស់​ភាព​យន្ត​ខ្មែរ​នៅ​រោង​កុន​ថៃ​ គឺ​ដោយ​សារ​តែការ​បំផុស​រឿង​ជាតិ​និយម​របស់​ពលរដ្ឋ​ថៃ​មួយ​ចំនួន​។
    12 min
  • សម្តេច ​ឈឹង ប៊ុនឈា​៖ ​ព្រះបរមសព​សម្តេច​សង្ឃរាជ​ ទេព វង្ស ​ត្រូវ​តម្កល់​រហូត​ដល់​១០០​ថ្ងៃ
    សម្តេច​ព្រះអគ្គ​មហាសង្ឃរាជា​ធិបតី ​ទេព វង្ស ​បានយាង​ចូលទិវង្គត​នៅថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៤ ដោយ​រោគាពាធ​ក្នុង​ជម្មាយុ ​៩៣​ព្រះវស្សា​។ ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​សុក្រ ទី​០១ ខែ​មីនា ​ឆ្នាំ​២០២៤​នេះ ​សម្តេច​ព្រះ​ឧត្តមចរិយា​ ឈឹង ប៊ុនឈា ​អនុប្រធាន​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ថ្វាយ​ព្រះសព​សម្តេច​សង្ឃរាជ ​ទេព វង្ស ​បាន​មាន​សង្ឃដីកា​ថា ​ពិធីបុណ្យ​ត្រូវបាន​បែងចែក​ជាពីរ​ដំណាក់កាល​។ ​ដំណាក់កាលទី​១ គឺ​ពិធី​គោរពវិញ្ញាណក្ខន្ធ​ផ្លូវការ​ ដែលមាន​រយៈពេល​៧ថ្ងៃ ​ហើយ​ដំណាក់កាលទី​២ គឺ​ការបន្ត​តម្កល់​ព្រះសព​រហូតដល់​១០០​ថ្ងៃ​។ ​ដោយឡែក​ ពិធីបូជា​ថ្វាយ​ព្រះភ្លើង​នឹងត្រូវ​ធ្វើឡើង​នៅដើម​ខែ​មិថុនា​។
    9 min
  • ឧកញ៉ា​សុង សារ៉ន​៖ ​កម្មវិធី​ទិញ​លក់​ស្រូវ​តាម​ទូរស័ព្ទ​នឹងជួយ​កសិករ​រក​ទីផ្សារ​ស្រូវ
    កាលពីថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា បាន​ប្រកាសដាក់​ឲ្យដំណើរការ​ជាផ្លូវការ​នូវកម្មវិធី​ទិញ​លក់​ស្រូវ​តាម​ទូរស័ព្ទ​ដៃ​(Paddy App) ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​កសិករ​ក្នុងការ​ដាក់លក់ស្រូវ​តាម​ប្រព័ន្ធ​ឌីជីថល​។ កម្មវិធី​ដែលគាំទ្រ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ​AFD ​មួយនេះ ​បាន​ដាក់​ឲ្យ​សហគមន៍​កសិករជាង​៣០ ​ដែល​តំណាងឲ្យ​ជាង​១ម៉ឺន​គ្រួសារ​ ធ្វើការ​សាកល្បង​ដាក់លក់​ផលិតផល​របស់គាត់​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​នៅថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈនេះ ​លោក​ឧកញ៉ា ​សុង សារ៉ន ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បានគូស​បញ្ជាក់ថា​កម្មវិធី​ទិញលក់​ស្រូវតាម​ទូរស័ព្ទ​ដៃនេះ ​ពិតជា​មានសារៈសំខាន់​ដល់​កសិករ​ក្នុងការ​ស្វែងរក​ទីផ្សារលក់​ស្រូវរបស់​ពួកគាត់​តាម​ប្រព័ន្ធ​ឌីជីថល​។
    12 min
  • លោកស្រី កែវ ប៉ូលីន៖កុមារអូទីស្សឹមត្រូវការការអប់រំ និងការរស់នៅគ្មានការរើសអើង
    «ផារ៉ត» ជាមត្តេយ្យសិក្សាឯកជនមួយនៅកម្ពុជាដែលកំពុងប្រើប្រាស់វិធីសាស្ត្រអប់រំកុមារមានអូទីស្សឹម តាមកម្មវិធីបង្រៀនបច្ចេកទេស ABA (Applied Behavior Analysis) ដោយផ្តោតសំខាន់លើការបន្ថយវិបត្តិអាកប្បកិរិយាកុមារ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោកស្រី កែវ ប៉ូលីន ស្ថាបនិកមត្តេយ្យសិក្សាផារ៉ុតជឿជាក់ថា វិធីសាស្ត្របង្រៀនបច្ចេកទេសស្តង់ដាអាមេរិកមួយនេះអាចជួយកុមារមានអូទីស្សឹមឪ្យមានម្ចាស់ការលើខ្លួនឯង និងអាចបង្កើតទំនាក់ទំនងជាមួយសង្គមខាងក្រៅបាន។ តាមលោកស្រី កែវ ប៉ូលីន កុមារអូទីស្សឹមត្រូវការការអប់រំឥរិយាបថនិងបំណិនជីវិត និងត្រូវការការរស់នៅដោយគ្មានការរើសអើងពីសង្គម។
    13 min
  • លោក ញឹក ប៊ុនឆៃ៖ លទ្ធផលបោះឆ្នោតព្រឹទ្ធសភា ជំរុញឲ្យបក្សខ្មែររួបរួមជាតិ ចូលរួមបោះឆ្នោតពេលខាងមុខ
    គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​របស់ ​លោក​ ញឹក ប៊ុនឆៃ ​ប្រកាស​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេល​ដ៍ខ្លី​ខាង​មុខ​។​ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​អង្គ​សមាជ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​នៅថ្ងៃ​ទី​២៦ ​ កុម្ភៈ​នេះ​។​ នៅ​ក្នុង​បទ​សម្ភាស​ផ្តាច់​មុខ​ជាមួយ​ RFI នៅ​ក្រោយ​សមាជ​ លោក ញឹក ប៊ុនឆៃ ​ថ្លែង​ថា ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​បង្ហាញច្បាស់​ពី​ការ​បែក​សំឡេង​របស់​គណ​បក្ស​ប្រឆាំង​។​ តាម​អតីត​មេទ័ព​រូប​នេះ ​ការ​បែក​សំឡេង​របស់​បក្ស​ប្រឆាំង​ជា​ឱកាស​មួយ​ជំរុញ​ឲ្យ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ត្រូវ​តែ​ចូល​រួម​បោះឆ្នោត​អសកល​នៅថ្ងៃ​ទី​២៦​ ឧសភា  ឆ្នាំ​២០២៤​នេះ​។
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners