បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក​ ហង្ស ពុទ្ធា​៖ ដំណើរការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​មានភាព​ចាស់ទុំ ​និង​គ្មាន​បណ្តឹង
    យុទ្ធនាការ​ឃោសនា​រកសម្លេង​គាំទ្រ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ បានបិទ​បញ្ចប់​នៅថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ​នេះ ​បន្ទាប់ពី​បាន​ធ្វើឡើង​អស់​រយៈពេល​២សប្តាហ៍​កន្លងទៅ​។ ​ថ្ងៃទី២៤ ​កុម្ភៈស្អែក​ជាថ្ងៃស ​ហើយ​ថ្ងៃទី​២៥ ​កុម្ភៈ​ ជាថ្ងៃ​បោះឆ្នោត​។ ​គណបក្ស​នយោបាយ​ចំនួន​៤ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ឆន្ទៈខ្មែរ ​គណបក្ស​កម្លាំងជាតិ ​និង​គណបក្ស​ហ្វុនស៊ីនប៉ិច​បាន​ចូលប្រកួត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​អសកលនេះ​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយវិទ្យុ​បារាំង ​RFI នា​ថ្ងៃសុក្រ ​ទី​២៣ ខែ​កុម្ភៈនេះ ​លោក ​ហង្ស ពុទ្ធា ​សមាជិក និង​ជាអ្នក​នាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​បានបញ្ជាក់ថា ​យុទ្ធនាការ​ឃោសនា​រកសម្លេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង៤ ​រយៈពេល២​សប្តាហ៍​មកនេះ ​គឺបាន​ប្រព្រឹត្តទៅ​ដោយ​រលូន​។
    11 min
  • លោក​សុះ ម៉ាច​៖​ប្រធាន​សមាគម​សិល្បករ​ត្រូវតែ​ជា​បុគ្គល​ដែល​មាន​កិត្តិយស ​និង​គ្មាន​រឿង​អាស្រូវ
    ប្រមាណជា​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ​ភាពចម្រូងចម្រាស​មតិ​នៅក្នុង​ចំណោម​មហាជន ​និង​អ្នក​សិល្បៈ​បាន​កើតឡើង​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញសង្គម​ជុំវិញ​ការ​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី​។ ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅ​ថ្ងៃ​ពុធ ​ទី​២១ ​ខែ​កុម្ភៈ​នេះ ​លោក ​សុះ ម៉ាច ​ដែលជា​អតីត​ប្រធាន​សមាគម​សិល្បករខ្មែរ​ ២​អាណត្តិ​ បាន​ចូលរួម​ជា​ទស្សនៈ​ថា ​ប្រធាន​សមាគម​ត្រូវតែ​ជា​បុគ្គល​ ដែលមាន​លក្ខណៈសម្បត្តិ​ល្អ ​មាន​ចំណេះដឹង ​មាន​សីលធម៌ ​គុណធម៌ ​មាន​បេះដូងស្រលាញ់ ​និង​ជួយ​ដល់​សិល្បៈ​។ ​បន្ថែមពីនេះ ​តារា​ចម្រៀង​ជើងចាស់​កូនកាត់​ខ្មែរ​ឥស្លាម​រូបនេះ​បញ្ជាក់​ថា​ប្រធាន​សមាគម​សិល្បៈ​ក៏ត្រូវតែ​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យូរអង្វែង ​ជា​បុគ្គល​ប្រកបដោយ​កិត្តិយស ​សេចក្តី​ថ្លៃថ្នូរ ​និង​គ្មាន​រឿង​អាស្រូវ​ពីក្រោយ​ខ្នង​។
    13 min
  • កញ្ញាឈឹម សុខន៖ ទង្វើក្រុមហ៊ុនណាហ្គាវើលដ៍ជាការយាយីដែលផ្ទុយច្បាប់ការងារ
    សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ចោទថា ក្រុមហ៊ុនណាហ្គាវើលដ៍បានដាក់លក្ខខណ្ឌឱ្យបុគ្គលិកសរសេរលិខិតលាលែងចេញពីសហជីព និងសរសេរលិខិតស្នើសុំដកវិភាគទានសហជីពដែលក្រុមហ៊ុនបានបង្កក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២០កុម្ភៈនេះ កញ្ញា ឈឹម សុខន ចាត់ទុកទង្វើរបស់ក្រុមហ៊ុនណាហ្គាវើលដ៍នេះជាការយាយី និងដាក់សម្ពាធដែលផ្ទុយពីច្បាប់ស្តីពីការងារ។ តាមកញ្ញា ឈឹម សុខន មានកម្មករនយោជិតប្រមាណជាង៤០០នាក់ កំពុងបន្តចូលរួមធ្វើកូដកម្មជាមួយសហជីព។ កញ្ញា ឈឹម សុខន បដិសេធទាំងស្រុងចំពោះការចោទថាកូដកម្មរបស់សហជីពក្នុងរយៈពេលជាង២ឆ្នាំមកនេះមានពាក់ព័ន្ធនឹងនយោបាយ និងទទួលជំនួយពីបរទេស។
    12 min
  • លោក លី សុធារ៉ាយុត្តិ៖ គណបក្សភ្លើងទៀនមិនដែលប្រើមធ្យោបាយទុច្ចរិតលើអង្គបោះឆ្នោតទេ
    អគ្គលេខាធិការគណបក្សភ្លើងទៀន បានបដិសេធដាច់ខាត ថាគណបក្សនេះមិនបានគំរាមកំហែងលើអង្គបោះឆ្នោតរបស់ខ្លួនឲ្យបោះឆ្នោតឲ្យគណបក្សឆន្ទះខ្មែរនោះទេ។ ក្នុងបទសម្ភាសជាមួយ RFI នៅថ្ងៃទី១៩កម្ភៈនេះ  លោក លី សុធារ៉ាយុត្តិ បានអះអាងថា ការតម្រូវឲ្យអង្គបោះឆ្នោត ត្រូវមានភក្តីភាព នឹងគណបក្សខ្លួនឯងគឺមិនខុសច្បាប់ទេ។ បើតាមគណបក្សភ្លើងទៀន សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនមួយចំនួន ត្រូវបានគេហៅទៅជួប ដើម្បីបញ្ចុះបញ្ចូលឲ្យបោះឆ្នោតឲ្យគណបក្សដទៃជាថ្នូរនឹងលុយកាក់។
    8 min
  • លោក ​ឃួង ស្រេង​៖​មិនមាន​ការ​ស៊ុមគ្រលុំ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បើក​ល្បែង​ស៊ីសង​ខុសច្បាប់​ទេ
    អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ចាប់តាំង​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ពោលគឺ​១ថ្ងៃ​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បានចេញ​បទបញ្ជាឲ្យ​អភិបាល​រាជធានី​ ខេត្ត​ទាំង​អស់ ត្រួតពិនិត្យ​ជាបន្ទាន់​លើទីតាំង​ល្បែង​ផ្សងសំណាង​នៅទូទាំង​ប្រទេស​។ ​ក្នុងបទ​សម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃ​សុក្រ ​ទី​១៦ ​ខែកុម្ភៈ​នេះ ​លោក ​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា ​សមត្ថកិច្ច​របស់លោក​បានអនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​១០០%​ហើយ​។ ​ជាមួយគ្នានេះ ​លោក​អភិបាលក៏បាន​ច្រានចោល​នូវការ​លើកឡើង​នានា​ដែលថា ​ល្បែងស៊ីសង​ខុសច្បាប់​មួយចំនួន​អាចដំណើរការ​ទៅបាន​កន្លងមក​ដោយមាន​ការ​ឃុបឃិត​ពី​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​។
    9 min
  • លោក​ ឡុង កុសល​៖​ការ​បង្កើត​ផ្លូវ​ក្នុង​ព្រៃ​ធម្មជាតិ​តំបន់​អង្គរ​នឹង​ទាក់ទាញ​ទេសចរ​បន្ថែម​ទៀត
    ផ្លូវ​ថ្មើរជើង​ក្នុងព្រៃ​ធម្មជាតិ​តំបន់អង្គរ​ចំងាយជាង​៨​គីឡូម៉ែត្រ​ ដែល​អាជ្ញាធរជាតិ​អប្សរា​កំពុង​ស្ថាបនា​ពេលនេះ​ នឹងត្រូវ​ដាក់ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​ ៦ខែ​ខាងមុខ​។ ​នៅក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ RFI ​នៅថ្ងៃ​ពុធ ​ទី១៤ ​ខែ​កុម្ភៈ​នេះ ​លោក ​ឡុង កុសល ​អគ្គនាយក​រង ​និងជា​អ្នក​នាំពាក្យ​អាជ្ញាធរជាតិ​អប្សរា​បានថ្លែង​ឲ្យដឹង​ថា ​ការ​បង្កើត​ផ្លូវព្រៃ​ធម្មជាតិ​តំបន់អង្គរ​នឹង​ទទួលបាន​ការ​គាំទ្រ​បន្ថែមទៀត​ពីសំណាក់​ភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ​។ តាម​លោក ​ឡុង កុសល ​បច្ចុប្បន្ន​ភ្ញៀវទេសចរ​ទាំងជាតិ ​និង​បរទេស​មាន​និន្នាការ​ទស្សនា​តំបន់​អង្គរ​ដោយថ្មើរ​ជើង ​ឬ​ជិះកង់​ដោយ​ផ្សារភ្ជាប់​ធម្មជាតិ ​ព្រៃព្រឹក្សា ​និង​បរិស្ថាន​។
    12 min
  • លោក ស្រ៊ឹង ឆវ័ន្ត៖ បណ្ណាល័យធ្វើឱ្យកុមារផ្តើមស្រលាញ់សៀវភៅ និងផ្តល់តម្លៃការសិក្សា
    មូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទទើបបង្កើតបានបណ្ណាល័យមួយនៅបឋមសិក្សាអាវឡាតាន់ដែលជាតំបន់ដាច់ស្រយាលលើដែនកោះក្នុងខេត្តកោះកុង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៣ កុម្ភៈនេះ លោក ស្រ៊ឹង ឆវ័ន្ត តំណាងមូលនិធិសប្បុរសធម៍ដើម្បីកុមារនៅជនបទបានបញ្ជាក់ថា គំនិតផ្តួតផ្តើមបង្កើតបណ្ណាល័យនេះឡើងក្រោយពីមើលឃើញថា  តំបន់កោះកុងក្រៅដែលល្បីឈ្មោះផ្នែកវិស័យទេសចរណ៍បានចុះខ្សោយផ្នែកវិស័យអប់រំដោយកុមារភាគច្រើនបានបោះបង់ចោលការសិក្សា។ តាមលោក ស្រឹង ឆវ័ន្ត បណ្ណាល័យដែលទើបបង្កើតឡើងនេះនឹងជួយឱ្យកុមារនៅតំបន់នោះចាប់ផ្តើមស្រលាញ់សៀវភៅ និងផ្តល់តម្លៃការសិក្សា។
    14 min
  • លោក តុង សុប្រាជ្ញ៖ ឱកាសរួមភេទរបស់យុវវ័យនៅថ្ងៃ១៤កុម្ភៈធ្លាក់ចុះ៥ដង
    នៅបាំងតែ ២ថ្ងៃទៀតឈានដល់ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ។ អ្នកជំនាញផ្នែកសុខភាពសាធារណៈសិក្សាឃើញថា ឱកាសនៃការរួមភេទរបស់យុវវ័យក្នុងថ្ងៃ ១៤ កុម្ភៈធ្លាក់ចុះ៥ដង បើធៀបកាលពី១៥ឆ្នាំមុន។ ធ្លាក់ចុះដោយសារតែយុវជនមួយចំនួនមិនកំណត់គោលដៅរួមភេទឲ្យខាងតែបានក្នុងថ្ងៃ ១៤កុម្ភៈ ពោលពួកគេបានជ្រើសយកថ្ងៃឈប់សម្រាកផ្សេងដើម្បីសម្រេចការរួមភេទ ដូចជាបុណ្យអុំទូក ឬបុណ្យឆ្លងឆ្នាំជាដើម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក តុង សុប្រាជ្ញ បានបញ្ជាក់ពីការសម្រេចចិត្តឈប់ស្រាវជ្រាវលើករណីនេះនៅត្រឹមឆ្នាំ២០២៤ ដោយសារតែថ្ងៃ១៤កុម្ភៈលែងជាចំណោទដល់សុខភាពសាធារណៈទៀតឡើយ។
    14 min
  • លោក ​ស៊ិន ចាន់សេរីវុត្ថា​៖ យើងរំពឹង​មាន​ជនជាតិចិន​ច្រើន​នឹងមក​កម្ពុជា​ក្រោយ​ចូលឆ្នាំចិន
    មួយ​សប្តាហ៍​មុន​បុណ្យ​ចូលឆ្នាំ​ចិន ជនជាតិចិនដែលបានស្នាក់នៅបណ្តោះអាសន្ន និងបំរើការងារក្នុងប្រទេសកម្ពុជា​ រួមទាំងវិនិយោគិនផងបានចាកចេញពីកម្ពុជា​ទៅកាន់ប្រទេសចិន​ជាបន្តបន្ទាប់។ តែស្ថានភាពមួយ​នេះមិនដូចស្ថានភាពមុន និង​អំឡុងពេលនៃការឆ្លង​រាលដាលជំងឺកូវីដ-១៩​ទេ។ អំឡុងពេលវិបត្តិកូវីដ-១៩ មានជនជាតិ​ចិនតិចតួចបានត្រឡប់មក​កម្ពុជាវិញដើម្បី​បន្តការងារ​របស់ពួកគេ។ នៅក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុបារាំង RFI នៅថ្ងៃសុក្រ​ ទី០៩ ខែកុម្ភៈនេះ ​លោក ស៊ិន ចាន់សេរីវុត្ថា​ អ្នកនាំពាក្យ​អាកាសចរណ៍ស៊ីវិលកម្ពុជា​មានជំនឿថាជនជាតិចិន ​រួមនឹងទេសចរចិន​ច្រើននឹងចូលកម្ពុជា​នៅក្រោយ​បុណ្យចូលឆ្នាំចិន។​ តាមអ្នកនាំពាក្យរូបនេះ ​ព្រឹត្តិការណ៍ទំនាក់ទំនង​វប្បធម៌ប្រជាជន និង​ប្រជាជនរវាងចិន និង​កម្ពុជាកាលពីពេលថ្មីៗនេះ ក៏ជាផ្នែកមួយ​នៃ​ការទាក់ទាញទេសចរ​ចិនមក​កម្ពុជាដែរ។
    9 min
  • លោកសាន់ ម៉ាឡា៖សៀវភៅ“មនុស្សដែលគេយកទៅកែប្រែ”បង្ហាញពីអ្នកការពារបរិស្ថានធ្លាប់ជាប់ឃុំ
    សៀវភៅដែលមានចំណងជើងថា “មនុស្សដែលគេយកទៅកែប្រែ” ជាការនិពន្ធដោយលោកសាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន រួមទាំងសហការីរបស់លោកចំនួន ៦នាក់ផ្សេងទៀត។ តាមលោក សាន់ ម៉ាឡា សៀវភៅនេះឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកធ្វើការងារបរិស្ថានចំនួន៦រូបដែលធ្លាប់ជាប់ក្នុងពន្ធនា គារដោយមិនត្រូវបានគេយកចិត្តទុកដាក់ និងលើកកម្ពស់។ អ្នកនិពន្ធសៀវភៅរូបនេះដដែលបានបន្ថែមថា លោកសរសេរសៀវភៅនេះឡើងដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់យុវជនក្នុងការការពារបរិស្ថាន៕
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners