បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ទូច សុខ:៖បង្កើតប្រព័ន្ធផ្ទុកបញ្ជីខ្មៅដើម្បីដាក់ទោសជនបង្កគ្រោះថ្នាក់ចរាចរណ៍
    លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថា ក្រសួងមហាផ្ទៃកំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យបញ្ជីខ្មៅដើម្បីកត់ត្រាអ្នកបើកបរក្នុងស្ថានភាពស្រវឹង រួចបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស។ ការបង្ហើបរបស់លោក ស សុខាធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបញ្ជាឲ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ គ្រោះថ្នាក់ចរាចរណ៍ដែលភាគច្រើនបង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី២៤ មករា  លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រព័ន្ធផ្ទុកទិន្នន័យបញ្ជីខ្មៅនឹងចេញជារូបរាងឆាប់ៗដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គម។ តាមលោក ទូច សុខៈ ប្រព័ន្ធផ្ទុកទិន្នន័យបញ្ជីខ្មៅមានមុខងារគ្រប់គ្រងព័ត៌មានជនបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងស្ថានភាពស្រវឹង និងដាក់ទោសទណ្ឌជនបង្កទាំងនោះឲ្យកាន់តែធ្ងន់ធ្ងរតាមផ្លូវច្បាប់។
    10 min
  • លោក ស៊ុន ចន្ធី៖ខ្ញុំសម្រេចចូលរួមជាមួយគណបក្សប្រឆាំងដោយសារខ្ញុំជួបរឿងអយុត្តិធម៌
    លោក ស៊ុន ចន្ធី ជាប្រធានគណបក្សកម្លាំងជាតិដែលទើបបង្កើតឡើងកាលពីចុងឆ្នាំ២០២៣។ គណបក្សជំទាស់ថ្មីមួយនេះ មានមហិច្ឆតាចង់ក្លាយទៅជាគណបក្សប្រឆាំងធំទី១នៅកម្ពុជា។ មានអាយុ ៤៤ឆ្នាំ លោក ស៊ុន ចន្ធី បានចំណាយពេលចូលរួមជាមួយគណបក្សប្រឆាំងប្រមាណជា ២០ឆ្នាំ។ ជម្រើសចូលរួមជាមួយបក្សប្រឆាំងត្រូវបាន លោក ស៊ុន ចន្ធី បញ្ជាក់ថា គឺមកលោកធ្លាប់ជួបរឿងអយុត្តិធម៌ជាច្រើនកន្លងមក។ សម្រាប់ លោក ស៊ុន ចន្ធី គណបក្សប្រឆាំងជាសាកលវិទ្យាល័យសម្រាប់រូបលោករៀនសូត្រ និងអនុវត្តជាក់ស្តែង។
    13 min
  • លោក យង់ គិមអេង៖ល្មមដល់ពេលដែលត្រូវបញ្ចប់ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងហើយ
    ការបើកបររថយន្តក្រោមឥទ្ធិពលគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់សម្លាប់មនុស្ស និងរបួសកំពុងក្លាយជាបច្ចុប្បន្នភាពក្តៅគគុក។ គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៤នាក់ និងរបួសមួយចំនួននាពេលថ្មីៗនៅគល់ស្ពានឬស្សីកែវក្រុងភ្នំពេញជាសោកនាដកម្ម ដែលមហាជនកំពុងតាមដានមើលចំណាត់ការបន្តរបស់អាជ្ញាធរ។ ករណីនេះត្រូវគេទម្លាក់កំហុសលើកការទឹកចិត្តឲ្យមនុស្សងប់ងល់នឹងគ្រឿងស្រវឹងតាមរយៈការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
    នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានលើកជាដំណោះស្រាយថា គេគួរតែមានយន្តការត្រួតពិនិត្យជាតិអាល់កុល ការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង និងការតម្លើងពន្ធលើគ្រឿងស្រវឹងជាដើម។ ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអះអាងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងគ្រឿងស្រវឹង។ នេះបើតាមលោក យង់ គិមអេងដែលបានជួបជជែកគ្នាជាមួយតំណាងក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី២៣ មករានេះ។
    12 min
  • លោកស្រី ឃួន វិច្ឆិកា៖ព្រឹត្តិការណ៍«សំណេរអង្គរ»ចាក់ចំបេះដូងកូនខ្មែរជាទូទៅ
    កម្ម​វិធី «សំណេរ​អង្គរ»​ ដែល​រៀប​ចំ​រយៈ​ពេល​ ១​ថ្ងៃ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​នៅ​ថ្ងៃ​ទី​២១​  មករា​ត្រូវ​បាន​បញ្ចប់​ដោយ​មាន​អ្នក​ចូល​រួម​ជាង​៧០០​នាក់​។​ គឺ​ជា​ចំនួន​មួយ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​។ ​ភាព​ជោគ​ជ័យ​នេះត្រូវ​បាន​អ្នក​នាំ​ពាក្យ ក្រសួង​អប់រំ ​លោកស្រី ​ឃួន ​វិច្ឆិកា ​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា ​ ដោយ​សារ​តែ​ព្រឹត្តិការណ៍​មួយ​នេះ​បាន​ចាក់​ចំ​បេះដូង​កូន​ខ្មែរ​ទូទៅ ​ទាំង​នៅក្នុង​ និង​ក្រៅ​ប្រទេស​។​ តាម​លោកស្រី ​ឃួន វិច្ឆិកា ក្រសួង​អប់រំ​នឹង​ចូល​រួម​គាំទ្រ​គ្រប់​កម្ម​វិធី​បែប​អប់រំ​នេះ ​និយាយ​ជា​រួម​ និង​ការ​អប់រំ​ភាសា​ខ្មែរ​ និយាយដោយ​ឡែក​។​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ដដែល​នេះ ​បាន​បន្ថែម​ថា​  កន្លង​មក​នេះ ​ក្រសួង​ក៏​បាន​លើក​កម្ពស់​ភាសា​ខ្មែរ តាម​រយៈ​ការ​ដាក់​បញ្ចូល​កម្ម​វិធី​សរសេរ​តាម​អាន​ នៅ​ក្នុង​កម្ម​វិធី​សិក្សា ​និង​ដាក់​បញ្ចូល​កម្ម​វិធី​អំណាន​ដំបូង​នៅ​កម្រិត​បឋម​សិក្សា​ផង​ដែរ​។​
    9 min
  • លោក ​ចាន់ យុត្ថា​៖​ ទឹក​មិនអាច​ឆ្លើយតប​បានទេ​ប្រសិនបើ​ការធ្វើ​ស្រែប្រាំង​លើសពី​រង្វង់​៦០​ម៉ឺន​ហិចតា
    ខុសពីឆ្នាំ​កន្លងទៅ ​ពោលគឺ​ចាប់តាំងពី​ដើមខែ​មករា​នេះ ​តំបន់​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​បានប្រឈម​នឹង​ការខ្វះខាតទឹក​ដើម្បី​ធ្វើស្រែប្រាំង​។ ឆ្លើយតប​ទៅនឹង​បញ្ហានេះ ​ក្រសួង​ធនធានទឹក​បានចាប់ផ្តើម​អន្តរាគមន៍​ភ្លាមៗ ​ជួយ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ឲ្យអស់​លទ្ធភាព​នៅតាម​តំបន់​ដែលមាន​ប្រភពទឹក​។ លោក ​ចាន់ យុត្ថា ​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួងធនធានទឹក​បានលើកឡើងថា​ដោយសារ​តម្លៃស្រូវ​ថ្លៃ​កសិករ​នៅតំបន់​មួយចំនួន​បានសម្រុក​ធ្វើស្រែប្រាំង​លើកទីពីរ ​និង​បន្ត​ដាំដុះលើ​ផ្ទៃដី​ស្រូវវស្សា ​ដែលមិនធ្លាប់​ដាំដុះ​នៅឆ្ងាយ​ពីប្រភពទឹក​ជាហេតុ​នាំឲ្យ​ខ្វះទឹក​។ ​តាមអ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក ​ទឹក​មិនអាច​ឆ្លើយតប​បានទេ ​ប្រសិនបើ​ការដាំដុះ​ស្រូវប្រាំង​លើសពី​រង្វង់​៦០ម៉ឺន​ហិចតា​នៅរដូវប្រាំង​។ ​ទោះយ៉ាងណា​ក្រសួង​ធនធានទឹក ​នៅតែ​បន្តអន្តរាគមន៍​ឲ្យអស់​លទ្ធភាពតាមរយៈ​ប្រព័ន្ធធារាសាស្ត្រ​ដែលមានស្រាប់​ជាង ​២៣០០​ប្រព័ន្ធ ​និង​បន្តពង្រីក​ប្រព័ន្ធស្រោចស្រព​បន្ថែមទៀត​ទៅអនាគត​ ដោយមាន​ជំនួយពី​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។ នេះបើតាម​លោក ​ចាន់ យុត្ថា​។
    14 min
  • លោក លុយ ដាវីត៖ ​បារាំងទទួល​ស្គាល់​តួនាទី​កម្ពុជា​ក្នុងការ​ដោះស្រាយបញ្ហា​តំបន់​និងអន្តរជាតិ
    ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំង នៅថ្ងៃទី​១៩មករា​ គឺ លោក លុយ ដាវីត ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង។ ឆ្លើយនឹងសំណួររបស់ ហេង ឧត្តម, លោក លុយ ដាវីត បានផ្តល់​លទ្ធផល​បឋម​ ស្តីពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំង ដែល​ជាទស្សនកិច្ចផ្លូវការលើកទី១ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា។ តាមលោក លុយ ដាវីត, ក្នុងដំណើរ​ទស្សនកិច្ច ចំនួន​ ២ ថ្ងៃ  ​ថ្ងៃទី​១៨និង​ទី​១៩មករា នៅក្រុង​ប៉ារីស  គឺ​​លោក ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីបារាំង ប្រធានសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី រួមទាំងប្រធានក្រុមហ៊ុនបារាំងជាច្រើន។ បើតាមលោក លុយ ដាវីដ, ​​បារាំង បានទទួល​ស្គាល់​តួនាទី​របស់កម្ពុជា​ក្នុងការ​ដោះស្រាយបញ្ហា​តំបន់​និងអន្តរជាតិ។
     ​យើងស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយលោក លុយ ដាវីត៖
    9 min
  • លោកគីមសួរ ភីរិទ្ធ៖សមាជបក្សឆន្ទៈខ្មែរនឹងបញ្ចូលថ្នាក់ដឹកនាំបក្សភ្លើងទៀនមួយចំនួន
    គណបក្សឆន្ទៈខ្មែរ នឹងត្រៀមរៀបចំសមាជវិសាមញ្ញគណបក្សនៅថ្ងៃសៅរ៍ ទី២០ មករា។ តាមសេចក្តីជូនដំណឹង សមាជនៃគណបក្សឆន្ទៈខ្មែរនឹងមានការកែសម្រួលលក្ខន្តិកៈគណបក្ស ការកំណត់យុទ្ធសាស្ត្រនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំគណបក្ស។ តាមរយៈបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ បានឲ្យដឹងថា សមាសភាពថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ ដែលត្រូវបំពេញបន្ថែមក៏មានថ្នាក់ដឹកនាំនៃបក្សភ្លើងទៀនដែរ។ គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ មានថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានឈរឈ្មោះឲ្យគណបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ ក្នុងនោះមាន លោក សុក ហាច លោក គីមសួរ ភីរិទ្ធ និងលោក សុន ឆ័យជាដើម។
    11 min
  • លោក ពេជ្រ ស្រស់៖ អ្វីដែលខ្ញុំមានថ្ងៃនេះបានពីការធ្វើបដិវត្តន៍គំនិតដោយចោលការងារប្រាក់ខែជាង ៣០០ដុល្លារ
    លោក​ ពេជ្រ ​ស្រស់ ​គឺ​ជា​ក្មេង​កើត​ក្រោយ​ខ្មែរ​ក្រហម​ដួល​រំលំ​ទៅ​បាន​៩​ខែ​ប៉ុណ្ណោះ។​ ការ​សិក្សា​របស់​កូន​កសិករ​ដែល​មាន​បង​ប្អូន​បង្កើត​ចំនួន​៨​នាក់​នោះ ​គឺ​មិន​បាន​ជាប់​លាប់​នោះ​ឡើយ​។​ លោក​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៨ ​ប៉ុន្តែ​នៅឆ្នាំ​២០២៣ ​លោក​បាន​រៀន​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​។ ​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​មក​ដល់​កម្រិត​នេះ ​ដោយសារ​តែ​ប្រធាន​គណ​បក្ស​យុវ​ជន​កម្ពុជា​រូប​នេះ ​ហ៊ាន​ធ្វើ​បដិវត្តន៍​គំនិត​ ដោយ​បោះ​ចោល​ការ​ងារ​ប្រាក់​ខែជាង​៣០០​ដុល្លារ ​នៅ​អំឡុង​ឆ្នាំ​២០០៤​ ដើម្បី​បន្ត​ការ​សិក្សា​ឡើង​វិញ​។​
    13 min
  • ឧកញ៉ា ​ម៉ុង ឫទ្ធី​៖​ ការ​ផ្អាក​នាំចូល​សាច់បង្កក​រយៈពេល​៦​ខែ ​នឹង​ជួយ​ឲ្យ​ការ​ចិញ្ចឹម​ក្នុង​ស្រុក​ប្រសើរ​ឡើង
    កាលពី​ចុង​សប្តាហ៍​កន្លងទៅ ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​បានចេញ​សេចក្តីជូនដំណឹង​មួយ​សម្រេច​ផ្អាក​ការនាំចូល​ជាបណ្តោះអាសន្ន​នូវ​គ្រឿងក្នុង ​និង​បំណែក​សាច់បង្កក​ជាច្រើន​ប្រភេទ​រយៈពេល​៦​ខែ។ ​សេចក្តីសម្រេច​នេះ ​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី១២​ ខែ​មីនា​ រហូតដល់​ថ្ងៃទី​១២ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤​។ ​អ្នកឧកញ៉ា ​ម៉ុង ឫទ្ធី ​ប្រធាន​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី ​គ្រុប ​និងជា​សហប្រធាន​វិស័យ​ឯកជន​ជាមួយ​រាជ​រដ្ឋាភិបាល​ផ្នែក​កសិកម្ម ​បានថ្លែង​ថា​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​គឺជា​ការ​ឆ្លើយតប​នឹង​កង្វល់​របស់​កសិករ​ចិញ្ចឹម​សត្វ​នៅក្នុង​ស្រុក​។ តាម​ឧកញ៉ា ​ម៉ុង ឫទ្ធី ​ចំណាត់ការ​របស់​រដ្ឋ​ពេលនេះ ​នឹង​ធ្វើឲ្យ​វិស័យ​ចិញ្ចឹម​សត្វ​ក្នុងប្រទេស​កម្ពុជា​មានភាព​ប្រសើរ​ឡើង​។
    9 min
  • លោក កែវ រតនៈ៖កម្ពុជាឈរលើជំហរស្មើភាព និងយុត្តិធម៌ជាមួយថៃចំពោះការចរចាតំបន់ប្រេងត្រួតស៊ីគ្នា
    នៅថ្ងៃទី៧កុម្ភៈឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនឹងត្រូវទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ។ ក្នុងដំណើរទស្សនកិច្ចទៅថៃលើកទី១ ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងត្រូវជួបជាមួយសមភាគីថៃ លោក សេដ្ឋា ថៈវីស៊ីន។ ប្រធានបទនៃជំនួបក៏មានបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាដែលកិច្ចពិភាក្សារវាងកម្ពុជា និងថៃបានជាប់គាំងតាំងពីឆ្នាំ២០០១។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ ភាគីប្រទេសទាំងពីរនឹងឈរលើគោលការណ៍ចរចាអំពីការប្រើប្រាស់ធនធាននៅតំបន់ត្រួតស៊ីគ្នា ជាជាងការជជែកពីបញ្ហាព្រំដែនសមុទ្រដែលអាចនាំជាជម្លោះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជានឹងឈរលើជំហរស្មើភាព និងយុត្តិធម៌ចំពោះការចរចាតំបន់ប្រេងត្រួតស៊ីគ្នា។ តាមលោក កែវ រតនៈ តំបន់ប្រេងត្រួតស៊ីគ្នា ទំហំ ២៦ ០០០គីឡូម៉ែត្រនឹងទាញបានជាផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដល់ប្រទេសទាំងពីរនៅក្រោយការចរចា។
    6 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners