បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោកថេង សាវឿន៖យើងសង្ឃឹមថាតុលាការទម្លាក់ចោលបទចោទដើម្បីឲ្យយើងបន្តសកម្មភាពជួយកសិករ
    លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នឹងត្រូវចូលសវនការសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី០៨មករាឆ្នាំ២០២៤ខាងមុខ។ ជាសវនការដែលអយ្យការអមសាលាដំបូងខេត្តរតនគិរី បានកោះហៅលោក ថេង សាវឿនឲ្យចូលបំភ្លឺពីបទល្មើស រួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរសង្គមដែលធ្វើឡើងនៅក្នុងខេត្តរតនគិរី កាលពីអំឡុងខែឧសភា។ គួរបញ្ជាក់ថា លោក ថេង សាវឿន និងសហការី ចំនួន២រូបត្រូវបានតុលាការខេត្តរតនគិរី បានឃាត់ខ្លួន កាលពីអំឡុងខែឧសភា ពីបទសង្ស័យញុះញង់ឲ្យកសិករធ្វើបដិវត្តន៍។ បន្ទាប់មកលោក និងសហការី ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានចេញមុខសុំទោសជាសាធារណៈ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI ថ្ងៃទី២២ ធ្នូ លោកថេង សាវឿនសង្ឃឹមថានៅក្នុងសវនាការនាថ្ងៃទី៨មករាខាងមុខ តុលាការខេត្តរតនគិរីនឹងទម្លាក់ចោលបទចោទទាំងស្រុង ដើម្បីឲ្យក្រុមរបស់លោកអាចបន្តធ្វើសកម្មភាពជួយកសិករកម្ពុជាជាបន្តទៀត។
    12 min
  • លោក ហុក សុកុល៖ ការអភិរក្សផ្ទះឈើបុរាណខ្មែរជារឿងសំខាន់ក្នុងសម័យថ្មីដែលនិយមផ្ទះថ្ម
    សៀវភៅ «ផ្ទះឈើខ្មែរមរតក ១៥០០ឆ្នាំ» មាន​បីភាសា ដែលភាសា​ខ្មែរនិងភាសាបារាំង ទើបត្រូវបានដាក់លក់ជាសាធារណៈកាលពីសប្តាហ៍មុន។ វណ្ណកម្មនេះ គឺជាការរៀបរៀងឡើងតាមរយៈការស្រាវជ្រាវ​របស់​អ្នកនិពន្ធ​២រូប គឺ​លោក ហុក សុកុល ជាស្ថាបត្យករខ្មែរ​​​ និង​ប្រវត្តវិទូ អូស្ត្រាលី លោក ដារៀល ខូលលីនស៍ (ទទួលមរណភាព)។ សៀវភៅមួយក្បាលនេះមានរំលេចនូវ​​ប្រភេទផ្ទះឈើខ្មែរចំនួន​៧ប្រភេទ​ដែលមានវត្តមាននៅ​​​តំបន់​ជាប់នឹងផ្លូវទឹក។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ហុក សុកុល ប្រាប់ថា ផ្ទះឈើបុរាណ​ខ្មែរ គឺជាតឹកតាងសំខាន់ដែល​ផ្សារភ្ជាប់​​ទៅនឹងជីវិតរស់នៅរបស់មនុស្សនិង​ទំនៀមទម្លាប់ប្រពៃណីខ្មែរកាល​ជំនាន់មុន​។ លោក ហុក សុកុល យល់ថា ការរំព្ញកនិងការអភិរក្សផ្ទះឈើ​​បុរាណខ្មែរគឺ​ជារឿងសំខាន់ ក្នុងសម័យកាលថ្មី ដែលមនុស្សនិយមផ្ទះសង់ពីថ្ម។
    24 min
  • លោក ណុប វី៖ កម្ពុជាគួរមាន«ក្រុមប្រឹក្សាសារព័ត៌មាន» ដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ
    វិស័យសារព័ត៌មាន ត្រូវបានរដ្ឋាភិបាលជំនាន់ថ្មី ចាត់ទុកថាជាដៃគូដែលមិនអាចខ្វះខាត។ នៅក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ នៅឆ្នាំនេះ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះសិទ្ធិសេរីភាពបញ្ចេញមតិ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្រាប់លោក ហ៊ុន ម៉ាណែត គឺមានតែការចុះផ្សាយពីភាពពិតរបស់កម្ពុជា និងការបណ្តុះបណ្តាលជាបន្តទៀត ទើបអាចពង្រឹងគុណភាពវិស័យព័ត៌មាននៅកម្ពុជា។ តែនៅទន្ទឹមនេះ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធសារព័ត៌មានកម្ពុជា យល់ថា អ្វីដែលចាំបាច់ គឺ កម្ពុជាគួរមាន «ក្រុមប្រឹក្សាសារព័ត៌មាន» ដែលជាក្រុមអ្នកជំនាញឯករាជ្យសម្រាប់ជួយពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។
    17 min
  • លោក គីមសួរ ភីរិទ្ធ៖ ការតវ៉ាឲ្យដកប្រធានបក្សភ្លើងទៀន គឺមានអ្នកនៅពីក្រោយ
    ការ​ទាម​ទារ​ឲ្យ​ដក​ប្រធាន ​និង​អគ្គ​លេខា​ធិការ​គណ​បក្ស​ភ្លើង​ទៀន​ចេញ​មាន​ន័យ​ស្មើ​នឹង​រុញ​ឲ្យ​គណ​បក្ស​នេះ​រលាយ​។​ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់​អតីត​អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន​ចំពោះ​ការ​តវ៉ា​នៅ​ព្រឹក​នេះ ​ខណៈ​អ្នក​តវ៉ា​ទាម​ទារ​ឲ្យ​ទម្លាក់​លោក ​ទាវ​ វណ្ណុល ​ពី​ប្រធាន​បក្ស ​និង​លោក​ លី ​សុធារ៉ាយុត្តិ ​ពី​អគ្គលេខា​ធិការ​បក្ស​។ ​បើ​តាម​ លោក​ គីមសួរ​ ភីរិទ្ធ ​ការ​តវ៉ា​បែប​នេះ ​គឺ​មាន​អ្នក​នៅពី​ក្រោយ​។​ ក្នុង​បទ​សម្ភាស​ជាមួយវិទ្យុ​បារាំងអន្តរជាតិRFI​ លោក​ គីមសួរ​ ភីរិទ្ធ ​អះអាងថា​ អ្នក​ដែល​ចេញ​តវ៉ា​នោះ​មិន​មែន​ជា​ក្រុម​ប្រឹក្សា​របស់​គណ​បក្ស​ភ្លើងទៀន​ទៀត​ទេ​ ពីព្រោះ​ពួកគេ​បាន​ទៅ​ចូល​រួម​ជាមួយ​គណ​បក្ស​កម្លាំង​ជាតិ​ និង​ចូល​ជា​មួយ​គណ​បក្ស​ផ្សេង​តាំង​ពី​ក្រោយ​បោះ​ឆ្នោត​២៣​កក្កដា​។
    10 min
  • តេជគុណ ទេព ភឿន៖ វត្តពោធិលង្កានឹងក្លាយស្រែបុណ្យសម្រាប់​​ពលរដ្ឋ​ ក្រោយបើកឡើងវិញ
    វត្តពោធិលង្កា នៅខេត្តសៀមរាប ដែលបានបិទទ្វារដោយវិវាទផ្ទៃក្នុង​កាលពីថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២៣​ បានបើក​ដំណើរការឡើង​វិញហើយ​។ ក្នុងបទសម្ភាស​ជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​១៥ខែធ្នូនេះ​ បវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប មានសង្ឃដិកាថា ទោះបីវត្តធិលង្កានេះបានដំណើរការហើយក្តី ក៏ប៉ុន្តែរចនាសម្ព័ន្ធគ្រប់គ្រង ក៏ដូចជាការសម្របសម្រួល និងការរៀបចំ​របៀបរៀបរយមួយចំនួននៅតែមិនទាន់សម្រេចនៅឡើយទេ។ ​តាម​បវរវិជ្ជា ទេព ភឿន ក្នុងចំណោមព្រះសង្ឃទាំងអស់​១៤០អង្ឃ ​គឺ​មានព្រះសង្ឃជាង​២០អង្គ ​ដែល​ត្រូវបានអនុញ្ញាតិ​ឱ្យ​ត្រលប់ទៅ​គង់នៅវត្តពោធិលង្កាវិញ ។ ចំណែកព្រះសង្ឃដែលនៅសេសសល់នឹងត្រូវគណៈសង្ឃពិនិត្យមើលនៅពេលក្រោយ។ ព្រះបវរវិជ្ជា ទេព ភឿន មានជំនឿថា វត្តពោធិលង្កានឹងក្លាយជាទីតាំងផ្តល់​ការអប់រំធម៌អាថ៌សិក្ខាវិន័យពិត និងជាស្រែបុណ្យសម្រាប់​​ពលរដ្ឋដើម្បី​បំពេញ​សទ្ធាជ្រះថ្លា។
    14 min
  • លោក ​ហង្ស ពុទ្ធា​៖ ​គ.ជ.ប ​ថ្មី​បន្ត​ពង្រឹង​ភាព​អព្យាក្រឹត​របស់ខ្លួន​ដោយ​យកច្បាប់​ជាគោល
    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ​នៅថ្ងៃទី​១៤​ ខែ​ធ្នូ ​ឆ្នាំ​២០២៣​នេះ ​បាន​ប្រកាស​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​អាណត្តិថ្មី​ចំនួន​៩​រូប ​ដោយ​គោរព​ទៅតាម​រូបមន្ត ​(៤+៤+១​)​និង​មានអាណត្តិ ​៥​ឆ្នាំ​។ ​សមាសភាព ​៤រូប ត្រូវជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ​ហើយ​៤រូបទៀត ​ត្រូវជ្រើសរើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុងរដ្ឋសភា ​ដែល​មិនចូលរួម​ក្នុង​រដ្ឋាភិបាល ​និង ​១រូប ​ត្រូវជ្រើសរើស​ដោយមាន​ការព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំងអស់​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​។លោក ​ហង្ស ពុទ្ធា ​អ្នកនាំពាក្យ ​និង​ជា​សមាជិកទី​៩​ នៃ ​គ.ជ.ប ​ដែល​ទទួលបាន​ការយល់ព្រម ​និង​ឯកភាព​ពី​គណបក្ស​ទាំងពីរ ​ បានថ្លែង​ថា ​គ.ជ.ប ថ្មី​ចាប់ផ្តើម​ការងារ​របស់ខ្លួន​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​ការបោះឆ្នោត​ជាបន្តបន្ទាប់ ​ដោយផ្អែក​ទៅលើ​រដ្ឋធម្មនុញ្ញ ​ច្បាប់​ស្ដីពីការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ​និង​ច្បាប់ស្ដីពី​ការបោះឆ្នោត​ដែលមាន​ជាធរមាន​។
    10 min
  • លោក ឡុង កុសល ចង់ឃើញ​ព្រឹត្តិការណ៍​រំព្ញកគុណអង្គរទាក់ទាញភ្ញៀវទេសចរដូចអង្គរសង្ក្រាន្ត
    ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជាខួប៣១ឆ្នាំនៃការដាក់រមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ដើម្បីអបអរសាទរទិវានេះ ក្រសួងវប្បធម៌ តាមរយៈអាជ្ញាធរជាតិអប្សារាកំពុងរៀបចំធ្វើព្រឹត្តិការណ៍រំព្ញកគុណអង្គរនៅខេត្តសៀមរាប រយៈពេល១០ថ្ងៃ។ កម្មវត្ថុនៃការរៀបចំព្រឹត្តិការណ៍មួយនេះ គឺដើម្បីបង្ហាញពីការដឹងគុណដល់បុព្វបុរសខ្មែរដែលបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតមកដល់សព្វថ្ងៃ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៣ ធ្នូ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាចង់ឃើញព្រឹត្តិការណ៍រំព្ញកគុណអង្គរទាក់ទាញភ្ញៀវទេសចរដូចព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែរ។
    11 min
  • លោក ស្រ៊ាង ចិន្តា៖ អនុសាសន៍ខ្លះរបស់អ្នករាយការណ៍ពិសេស UN ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
    លោក វិទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ចប់ទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា។នាឱកាសដំណើរទស្សនកិច្ច អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសញ្ជាតិថៃរូបនេះបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថ្មីកម្ពុជាលោក ហ៊ុន ម៉ាណែត ភាគីអង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធដើម្បីពិនិត្យមើលអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ តាមការបង្ហើបឲ្យដឹង លោក វិទីត មុនតាប៊ន អាចត្រឡប់មកកម្ពុជាជាថ្មីក្នុងរយៈពេល៣ខែខាងមុខដើម្បីបូកសរុបស្ថានភាពសិទ្ធិមនុស្ស មុននឹងធ្វើជារបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ។ សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា បានអះអាងពីការត្រៀមសហការជាមួយលោក វិទីត មុនតាប៊ន ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ។ តែនៅក្នុងបទសម្ភាសន៍ឲ្យវិទ្យុបារាំងអន្តរជាតិ RFI អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាលោក ស្រ៊ាង ចិន្តាបានអះអាងថា កម្ពុជាមិនអាចទទួលយកបានទេនូវអនុសាសន៍មួយចំនួនរបស់លោក វិទីត មុនតាប៊ន ព្រោះវាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតាមផ្នែកនយោបាយ៕
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners