បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • វេជ្ជបណ្ឌិត Patrick Jouhaud ចង់ឱ្យមានអ្នកជំនាញផ្នែក​​លំនឹងសរីរាង្គ​នៅកម្ពុជា
    នៅឆ្នាំ២០២៣នេះ បេសកកម្មផ្តល់ការថែទាំផ្នែកលំនឹងសរីរាង្គ (osteopathy)ដែលជាការព្យាបាលជំងឺ​ដោយមិនប្រើប្រាស់ថ្នាំពេទ្យ​​​របស់អង្គការហត្ថាវេជ្ជសាស្ត្រ បានជួយដល់កុមារកម្ពុជា​ប្រមាណ ២ពាន់នាក់រស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួន​២១មណ្ឌលស្ថាប័ន​។ ទន្ទឹមគ្នានេះដែរ​ អង្គការហត្ថាវេជ្ជសាស្ត្រក៏មានបេសកកម្ម បង្រៀនចំណេះដឹងផ្នែកលំនឹងសរីរាង្គ (osteopathy)នេះ ដល់អ្នកជំនាញវិជ្ជាជីវៈសុខាភិបាលកម្ពុជានៅតាមមន្ទីរពេទ្យរដ្ឋធំៗផងដែរ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោកវេជ្ជបណ្ឌិត Patrick Jouhaud អនុប្រធានអង្គការហត្ថាវេជ្ជសាស្ត្រ ប្រាថ្នា​ចង់ឱ្យប្រទេសកម្ពុជា​​មានអ្នកជំនាញផ្នែកលំនឹងសរីរាង្គមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់​​ ខណៈបច្ចុប្បន្នអ្នកជំនាញវេជ្ជសាស្ត្រនៅកម្ពុជាមានត្រឹម​២ឬ៣នាក់ប៉ុណ្ណោះ​ដែលយល់ដឹងផ្នែក​លំនឹងសរីរាង្គ (osteopathy)នេះ៕
    13 min
  • លោក សុន ឆ័យ៖ ការដកសមាជិកខ្លះ ដោយសារការអូសទាញសមាជិកដទៃឲ្យចូលរួមជាមួយបក្សផ្សេង
    អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃអាទិត្យ បានផ្សព្វផ្សាយនូវសារជាសំឡេងមួយ ដោយមានខ្លឹមសារ ជាការណែនាំដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន កុំឲ្យមានការជ្រួលច្របល់ ឬចាញ់បោកការឃោសនារបស់អ្នកណាម្នាក់ រួចទៅចូលរួមជាមួយនឹងគណបក្សដទៃ។ ជាការកត់សម្គាល់ សារសំឡេងរបស់អនុប្រធានគណបក្សភ្លើងទៀន បានផ្សព្វផ្សាយឡើង នៅក្រោយពេលដែលសមាជិករបស់គណបក្សភ្លើងទៀនមួយចំនួន បានចាកចេញពីគណបក្ស ហើយទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ ដែលជាគណបក្សបែកចេញពីបក្សភ្លើងទៀន។ យ៉ាងណា លោក សុន ឆ័យ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា សារនោះគ្រាន់តែជាការក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតកន្លងមក មិនមែនជាការរង្គោះរង្គើផ្ទៃក្នុងគណបក្សភ្លើងទៀនឡើយ។ បន្ថែមពីនេះ លោកក៏បញ្ជាក់ពីមូលហេតុដែលគណបក្សភ្លើងទៀន បានឈានទៅដកសមាជិកគណបក្សមួយចំនួនចុងក្រោយនេះ គឺដោយសារតែពួកគេបានធ្វើសកម្មភាពគំរាមកំហែងសមាជិកដទៃទៀត ឲ្យទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ។
    13 min
  • លោក សុន ឆ័យ៖ ការដកសមាជិកខ្លះ ដោយសារការអូសទាញសមាជិកដទៃឲ្យចូលរួមជាមួយបក្សផ្សេង
    អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃអាទិត្យ បានផ្សព្វផ្សាយនូវសារជាសំឡេងមួយ ដោយមានខ្លឹមសារ ជាការណែនាំដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន កុំឲ្យមានការជ្រួលច្របល់ ឬចាញ់បោកការឃោសនារបស់អ្នកណាម្នាក់ រួចទៅចូលរួមជាមួយនឹងគណបក្សដទៃ។ ជាការកត់សម្គាល់ សារសំឡេងរបស់អនុប្រធានគណបក្សភ្លើងទៀន បានផ្សព្វផ្សាយឡើង នៅក្រោយពេលដែលសមាជិករបស់គណបក្សភ្លើងទៀនមួយចំនួន បានចាកចេញពីគណបក្ស ហើយទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ ដែលជាគណបក្សបែកចេញពីបក្សភ្លើងទៀន។ យ៉ាងណា លោក សុន ឆ័យ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា សារនោះគ្រាន់តែជាការក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតកន្លងមក មិនមែនជាការរង្គោះរង្គើផ្ទៃក្នុងគណបក្សភ្លើងទៀនឡើយ។ បន្ថែមពីនេះ លោកក៏បញ្ជាក់ពីមូលហេតុដែលគណបក្សភ្លើងទៀន បានឈានទៅដកសមាជិកគណបក្សមួយចំនួនចុងក្រោយនេះ គឺដោយសារតែពួកគេបានធ្វើសកម្មភាពគំរាមកំហែងសមាជិកដទៃទៀត ឲ្យទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ។
    13 min
  • លោកស្រី ឃឹម ណាត់ធីម៉ុន៖នៅពេលដែលធ្វើសេចក្តីល្អទៅសង្គម នោះសង្គមនឹងឲ្យតម្លៃមកវិញ
    ក្នុង​អាជីព​ជា​គ្រូប​ង្រៀន ​លោកស្រី​ ឃឹម​ ណាត់ធីម៉ុន ​តែង​ឆ្លៀត​ពេល​ផលិត​វីដេអូ​អប់រំ​ ដាស់​អារម្មណ៍​ដល់​កូន​ខ្មែរ​មួយ​ចំនួន​ឲ្យ​ងាក​មក​រក​ផ្លូវ​ត្រូវ​ដោយ​ប្រើ​បញ្ញា។​ វិជ្ជានេះ​បាន​មក​ដោយសារ​តែ​លោកស្រីក៏​ជា​អ្នក​ប្រតិ​បត្តិ​ព្រះពុទ្ធ​សាសនា ​ដែល​បាន​ស្គាល់​ប្រទេស​ជាច្រើន​ ដូចជា​ ជប៉ុន​ ឥណ្ឌា ​សហរដ្ឋអាមេរិក​ និង​ហ្វីលីពីន ​ក្នុង​គោល​ដៅ​ផ្សព្វ​ផ្សាយ​សន្តិភាព ​និង​អន្តរ​ជំនឿ​សាសនា​។​ ជា​សកម្ម​ភាព​ដែល​ត្រូវ​បាន​ស្ត្រី​ខ្មែរ​អាយុ​២៨​ឆ្នាំ​រូប​នេះ ​ចាត់​ទុក​ថា​ ជា​ការ​ចែក​រំលែក​ចំណេះ​ដឹង ​និង​សេច​ក្តី​ស្រលាញ់​ទៅ​កាន់​សង្គម​ ហើយ​សង្គម​បានឲ្យ​តម្លៃ​មក​​គាត់​វិញ​។
    8 min
  • លោក ​ហេង មាលី​៖ ​ក.ប.ប ​រកឃើញ​២​ករណី ​ក្នុងនោះ​មាន​បង្គារ​ចាក់​ចាហួយ ​២​គីឡូក្រាម
    អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ «ក.ប.ប.​» ​រយៈពេល៣ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​២៦ ​ដល់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​នៃ​ព្រះរាជពិធី​បុណ្យអុំទូក​ បណ្តែតប្រទីប ​និង​សំពះព្រះខែ ​អកអំបុក ​បាន​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​ ភេសជ្ជៈ ​និង​ផលិតផល​ផ្សេង​ៗ​ទៀត ​តាម​ទីតាំង​នានា​ជុំវិញ​កន្លែង​ប្រារព្ធ​ព្រះរាជពិធី​។ ​ដោយ​បែងចែក​មន្ត្រី​ជា​៣​ក្រុម ​និង​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត​ លោក ​ហេង មាលី ​ប្រធាន​សាខា ​ក.ប.ប ​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​បញ្ជាក់ថា ​ក្រុមការងារ​របស់​លោក​បានរកឃើញ​ករណី​ហាមឃាត់​ចំនួន​ពីរ​ ក្នុងនោះ​ទី​១ ​ករណី​ចាក់ចាហួយ​នៅក្នុង​បង្គារ​ចំនួន​២​គីឡូក្រាម ​និង​មួយទៀត​មានការ​ដាក់ផ្លាក​សញ្ញា​មិនមាន​អនុលោមភាព​នៃ​ផលិតផល​ចំនួន​២០​កញ្ចប់​។ ​ដោយឡែក​ចំពោះ​ភេសជ្ជៈ​ ដែល​ហួស​កាលបរិច្ឆេទ​នៃ​ការប្រើប្រាស់​វិញ ​គឺ​មិនមាន​ផលិតផល​ភេសជ្ជៈ​ណាមួយ ​ដែលត្រូវបាន​រកឃើញ​ទេ​។ ​នេះបើតាម​លោក ​ហេង មាលី​។
    11 min
  • លោក​ ឃួង ស្រេង​៖​ សន្តិសុខ​ល្អ ​និងមាន​មនុស្ស​ចូលរួម​ថ្ងៃ​បុណ្យ​អុំទូក​ទី​១ ​ជាង​១,២​លាន​នាក់
    បន្ទាប់ពី​ខកខាន​អស់រយៈពេល​៣​ឆ្នាំ ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ​និង​មាន​ភារកិច្ច​ត្រូវ​ទទួលរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ប្រទេស​កម្ពុជា​បានវិល​មករក​ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ​បណ្តែត​ប្រទីប ​សំពះ​ព្រះខែ ​និង​អកអំបុក​ឡើងវិញ​។ ​លោក ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យដឹងថា​ កម្មវិធី​បុណ្យអុំទូក ​បណែ្តតប្រទីប ​សំពះព្រះខែ​ និង​អកអំបុក​នៅថ្ងៃទី​១​ មាន​ស្ថានភាព​ល្អ​ប្រសើរ ​ទាំងសន្តិសុខ ​សណ្តាប់ធ្នាប់ ​ទាំង​ការទុកដាក់​សំរាម ​និង​អនាម័យ​។ ​តាមលោក​អភិបាល​រាជធានី ​អ្វីដែល​ជា​ការកត់​សម្គាល់នោះ​គឺ​ចំនួន​ប្រជាពលរដ្ឋ​ ដែល​បានចូលរួម​កម្សាន្ត​នៅក្នុង​ព្រះរាជ​ពិធីនេះ ​មានច្រើន​ជាងការរៀបចំ​កន្លងទៅ ​ដោយ​គ្រាន់តែ​ថ្ងៃទី​១ ​មាន​មនុស្ស​រហូត​ជាង​១​លាននាក់​។
    7 min
  • លោកស្រី ឃួន វិច្ឆិកា៖ ក្រសួងអប់រំមិនលើកទឹកចិត្តឱ្យសិស្សធ្លាក់បាក់ឌុបតវ៉ាឡើយ
    ក្រសួងអប់រំ យុវជន និងកីឡា នៅនេះ​កំពុងត្រៀមប្រកាសលទ្ធផលប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប​សម្រាប់ឆ្នាំ២០២៣ សម្រាប់​​​រាជធានីភ្នំពេញ​និងខេត្តកណ្តាល។ ជាលទ្ធផល បេក្ខជនប្រឡងជាប់​មានចំនួន ​​៧២.៨៩% ខណៈសិស្សជាប់និទ្ទេសAវិញមានដល់ទៅ​១៦៧៣នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ គូសបញ្ជាក់ថា​ លទ្ធផលនេះបាន​​បង្ហាញពីភាពជោគជ័យ​នៃការខិតខំប្រឹងប្រែងរបស់គ្រូនិងសិស្ស​កន្លងមក ដោយ​មិនមែនដោយសារតែវិញ្ញាសារប្រឡងឆ្នាំនេះស្រួលនោះឡើយ។ ដោយឡែក ចំពោះសិស្សដែលប្រឡងធ្លាក់​ ក្រសួងអប់រំ​មិនលើកទឹកចិត្តឱ្យយុវជនតវ៉ាចំពោះលទ្ធផលប្រឡងឡើយ ព្រោះថាការប្រឡងបាក់ឌុបនេះ ពិតជាប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន។
    12 min
  • កញ្ញា លីម ហ៊ួង៖ មេរៀនពីប្រទេសរីកចម្រើន គួរតែយកមកអនុវត្តនៅកម្ពុជា
    កញ្ញា ​លីម​ ហ៊ួង​ ចេះ​ភាសា ​ចិន ​ជប៉ុន​ និង​អង់គ្លេស​ច្បាស់​លាស់​។​ បច្ចុប្បន្ន ​នាង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​៣​ជំនាញ​ គឺ​ជំនាញ​ច្បាប់​នៅ​ស្រុក​ខ្មែរ ​និង​ជំនាញ​ច្បាប់​អន្តរ​ជាតិ​មួយ​ទៀត​នៅ​ស​ហរ​ដ្ឋ​អា​មេរិក ខណៈ​ដែល​អនុបណ្ឌិត​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម ​សិក្សា​នៅ​អូស្ត្រាលី​។​ មាន​អាយុ​៣៥​ឆ្នាំ ​លីម ​ហ៊ួង ​គឺ​ជាអគ្គ​នាយិកា​ក្រុម​ហ៊ុន​ First​ Solutions ​ដែល​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​២០១៥​។​
    12 min
  • លោក សំ វិច្ឆិកា៖ បុណ្យអុំទូកឆ្នាំនេះ នឹងមិនឲ្យមានសោកនាដកម្មស្លាប់ប្រជាពលរដ្ឋទៀតឡើយ
    ស្នងការនគរបាលក្រុងភ្នំពេញ កំពុងត្រៀមកងកម្លាំងសមត្ថកិច្ចប្រមាណជាង៥០០០នាក់ សម្រាប់ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យអុំទូកខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។ លោក សំ វិច្ឆិកា បញ្ជាក់ថា នៅឆ្នាំនេះ មានគោលដៅជាច្រើនដែលប្រជាពលរដ្ឋនឹងសម្រុកមកកម្សាន្តក្នុងពិធីបុណ្យអុំទូក។ ជាពិសេសតំបន់កោះនរា គឺជាគោលដៅចម្បងមួយ ដែលអាចនឹងមានប្រជាពលរដ្ឋធ្វើដំណើរច្រើន។ សម្រាប់ពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ លោក សំ វិច្ឆិកា អះអាងថា អាជ្ញាធរនឹងមិនឲ្យបាតុភាព ឬសោកនាដកម្មណាមួយកើតឡើង ដូចនឹងព្រឹត្តិការណ៍ស្ពានកោះពេជ្រ ដែលស្លាប់ប្រជាពលរដ្ឋជាង៣០០នាក់ ទៀតឡើយ។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners