បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សន ជ័យ៖ FTA ធ្វើឲ្យរបាំងពន្ធគយថយចុះ តែបង្កើនពន្ធដារ
    ភាគី​ពាក់​ព័ន្ធ​បាន​បើក​កិច្ច​ពិភា​ក្សា​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពី​ «ឱកាស ​និង​កត្តា​ប្រឈម​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ FTA»​។ មានតែ​ជិត៤០%​នៃ​អ្នក​ផលិត​ដែល​បាន​យល់​ដឹង​ពី​កិច្ច​ព្រម​ព្រៀងនេះ​។ ​នេះ​បើ​តាម​ការ​ស្ទង់​មតិ​ដោយ​អង្គការ​ពាក់​ព័ន្ធ​ចំនួន​៣​។ ​កង្វះ​ការ​យល់​ដឹង​នេះ​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ជា​អ្នក​ផលិត​ជួប​បញ្ហា​ដោយ​សារ​តែ​មិន​ដឹង​ពី​បរិមាណ​តម្រូវការ​ និង​តម្លៃ​ទីផ្សារ​។​ នេះ​ជា​ការ​កត់​សំគាល់​របស់ ​លោក ​សន​ ជ័យ​។​ លោកថា​ FTA​ ធ្វើ​ឲ្យ​របាំង​ពន្ធ​គយ​ថយ​ចុះ​ តែ​បង្កើន​ពន្ធដារ​។​ កិច្ច​ព្រៀម​ព្រៀង​នេះ​ត្រូវ​បាន​គេ​រិះ​គន់​ថា​កម្ពុជា​ចាញ់​ប្រៀប​ប្រទេស​ជា​ដៃគូ ​គឺ​ចិន​ និង​កូរ៉េ​ ខណៈ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ទាំង​នោះ​តិច​ជាង​ការ​នាំ​ចូល​មក​វិញ​។​
    13 min
  • លោក ស៊្រុន ស៊្រន៖ ភាគីហត្ថលេខីមិនត្រូវ«ឈរអោបដៃ»មើលការរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស
    ថ្ងៃ​នេះ​គឺ​ជា​ខួប​៣២​ឆ្នាំ​នៃ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។​ កិច្ច​ព្រមព្រៀង​នេះគឺ​ជា​យន្ត​ការ​​ដែល​ធ្វើ​ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ និង​ខ្មែរ​ ងាក​ចូល​តុ​ចរចា​ ទម្លាក់​អាវុធចុះ​សិន​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​នៅ​តែ​មាន​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​ពី​សំណាក់​អ្នក​នយោបាយ​កាន់​អំណាច ​និងអ្នក​នយោ​បាយ​ក្រៅ​រដ្ឋាភិបាល​។ ​រដ្ឋាភិបាល​ដែល​បាន​លុប​ថ្ងៃ​២៣​តុលា​ចេញ​ពី​ប្រតិទិន​ឈប់​សម្រាក​បុណ្យ​ជាតិ​ អះ​អាង​ថា ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​រដ្ឋ​ធម្មនុញ្ញ​អស់​ហើយ។​ តែ​អ្នកនៅ​ក្រៅ​រដ្ឋាភិបាល​យល់ថា​ រដ្ឋាភិ​បាល​ដើរ​ចាក​គន្លង​កិច្ច​ព្រម​ព្រៀង​នេះ​ ខណៈ​រដ្ឋ​ធម្ម​នុញ្ញ​ចេះ​ត្រូវបានកែ​ប្រែ បន្ត​បន្ទាប់​។ លោក ​ស៊្រុន​ ស៊្រន​ ជា​សកម្ម​ជន​នៃកិច្ច​ព្រម​ព្រមព្រៀង​ក្រុង​ប៉ារីស​ លើកឡើង​ថា ​ ភាគី​ហត្ថ​លេខី​មិន​ត្រូវ​«ឈរ​អោប​ដៃ»​មើល​ការ​រំ​លោភ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ា​រីសនោះទេ ខណៈពលរដ្ឋខ្មែរ​កាន់​តែសកម្មឡើង​ក្នុង​ការ​ឃ្លាំ​មើល​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​។
    17 min
  • លោក ស៊ុន ចន្ធី៖ បក្ស​កម្លាំងជាតិមិនមែនជាកង់សាគួរសម្រាប់បក្សណាមួយ​ឡើយ
    អតីតសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន​ លោក ស៊ុន ចន្ធី បានបង្កើតគណបក្ស «កម្លាំងជាតិ» ក្នុងគោលបំណងស្តារដំណើរការប្រជាធិបតេយ្យនៅកម្ពុជា​ និងដោយសារមើលឃើញពីភាព​ជាប់គាំងនយោបាយ ឬកង្វះភាពស្របច្បាប់របស់​គណបក្សប្រឆាំង​។​ តាមរយៈបទសម្ភាសជាមួយវិទ្យុបារាំង Rfi ស្ថាបនិកគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បាន​អះអាងថា គណ​បក្សកម្លាំងជាតិមិនមែនជាកង់សាគួរសម្រាប់បក្សណាមួយឡើយ ហើយបក្សថ្មីនេះ ក៏គ្មានជំហរ​ចងសម្ព័ន្ធភាព​ជាមួយប៉ូលនយោបាយណាមួយ​ដែរ។
    10 min
  • លោក​ វ៉ី​ សំណាង​៖​បើ​គ្មាន​ភ្លៀង​បន្ថែម​ទឹក​ជំនន់​នៅ​ផ្លូវ​ជាតិ​លេខ​៣​មិន​ធ្ងន់​ធ្ងរ
    ទឹក​ជំនន់​ដែល​លិច​ស្រុក​គង​ពិសី​ខេត្ត​កំពង់​ស្ពឺ ​ហើយ​ប៉ះពាល់​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​នោះ ​គឺ​ទឹក​បានស្រក​ទៅ​វិញ​ហើយ​។​ ការ​ស្រក​នេះ​ដោយ​សារ​តែ​អាជ្ញាធរ​បាន​សម្រេច​បើក​ផ្លូវ​បង្ហូរ​ទឹក​ទម្លាក់​ទៅ​ខេត្តតាកែវ​។​ នេះ​បើ​តាម​ លោក​ វ៉ី​ សំណាង ​អភិបាល​ខេត្ត​កំពង់​ស្ពឺ​។​ លោក​អះអាង​ថា​ ប្រសិន​ជា​គ្មាន​ភ្លៀង​បន្ថែម​ទេ​ នោះ​ជំនន់​ទឹក​ភ្លៀង​នៅ​តំបន់​នោះ ​នឹង​មិន​ធ្ងន់​ធ្ងរ​ឡើយ។​ ជំនន់​នេះ​គឺមាន​ពលរដ្ឋ​តែ​៧គ្រួសារ​ប៉ុណ្ណោះ​ត្រូវ​បាន​ជម្លៀសចេញ​ ខណៈ​រោង​ចក្រ​ចំនួន​១០​ត្រូវ​ប៉ះ​ពាល់​។
    7 min
  • លោក គីមសួរ ភារិទ្ធ៖ វាសនាសម្ព័ន្ធភាពបក្សប្រជែង អាស្រ័យលើបរិយាកាសនយោបាយ​ជាក់ស្តែង
    ក្រោយបាន​​បែកបាក់ជាច្រើនដង ​គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ ដែលរួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា នៅថ្ងៃទី១១ខែកញ្ញានេះ បានសម្រេច​ចុះហត្ថលេខា​ព្រមព្រៀងបង្កើត «សម្ព័ន្ធ​ភាពឆ្ពោះទៅរកអនាគត» គោលបំណង​​ជម្រុញកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងការអភិវឌ្ឍ។ តាមរយៈបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ​​លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន គូសបញ្ជាក់ថា វាសនាសម្ព័ន្ធភាពនយោបាយ​ថ្មីនេះ​ អាចឈាន​ដល់ការច្របាច់បញ្ចូលគ្នាជា​គណបក្សតែមួយ ឬ អាចប្រេះឆាទៅវិញ​​ អាស្រ័យទៅលើ​បរិយាកាសនយោបាយជាក់ស្តែង ខណៈបក្សនយោបាយនី​មួយៗក៏​កំពុងជួបបញ្ហាផ្ទៃក្នុង និងការបាត់លិខិតច្បាប់ដើម​របស់បក្សភ្លើងទៀនជាដើម។
    14 min
  • កញ្ញា ឌូ ស៊ូជិន៖ និស្សិតខ្មែរនៅអ៊ីស្រាអែលចង់វិលមកកម្ពុជាវិញ
    «បច្ចុប្បន្នគ្រាប់នៅតែបន្តបាញ់ និងផ្ទុះបន្លឺសំឡេងខ្លាំងៗ ធ្វើឲ្យបន្ទប់រង្គើខ្លាំង»នេះគឺជាអ្វីដែលនិស្សិត​ខ្មែរ​មួយ​ចំនួន​​កំពុង​ជាប់​ផុង​នៅ​ប្រទេស​អ៊ីស្រាអែល​ ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅរសៀលថ្ងៃនេះ។ ​ កញ្ញា ​ឌូ ​ស៊ូជិន​ គឺ​ជា​និស្សិត​កសិកម្ម​ម្នាក់​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ដែល​ទើប​បាន​ទៅ​ដល់​ប្រទេស​នេះ​បាន​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ។​ នៅ​កន្លែង​ស្នាក់​នៅ​របស់​កញ្ញា​មាន​និស្សិត​ខ្មែរ​៨​នាក់​ ដែល​មាន​ស្បៀង​បម្រុង​ត្រឹម​តែ​ជិត​មួយ​សប្តាហ៍​។​ កញ្ញា​អះអាងថា ​និស្សិត​ខ្មែរ​ពេល​នេះ ​ចង់​វិល​មក​ប្រទេស​កម្ពុជា​វិញ​ ខណៈ​រដ្ឋាភិបាល​ថៃ​បញ្ជួន​យន្ត​ហោះ​ទៅដឹក​ជន​ជន​ជាតិ​ថៃ​ដែល​ទៅធ្វើ​​ការ​នៅ​ទី​នោះ ​កំពុង​ស្នាក់​នៅ​ក្បែរ​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ខ្មែរ​ដែរ​។
    9 min
  • លោកស្រី ជូ ប៊ុនអេង៖ កម្ពុជាទទួលយកមិនបាន ចំពោះភាពយន្តចិនទាក់ទងនឹងបទល្មើសឆបោកនៅកម្ពុជា
    ខ្សែភាពយន្តចិន «No More Bets» ដែលកំពុងចាក់ផ្សាយនៅក្រៅប្រទេស កំពុងរងប្រតិកម្មដ៏សំបើមពីបណ្តាពលរដ្ឋកម្ពុជា។ ប្រតិកម្មនេះ ផ្ទុះឡើងដោយសារភាពយន្តខាងលើ មានតួអង្គក្នុងសាច់រឿង ពាក់អាវដែលមានសរសេរអក្សរខ្មែរ និងបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ខ្លឹមសារនៃសាច់រឿង «No More Bets» លើកឡើងអំពីករណីបទល្មើសតាមប្រព័ន្ធអនឡាញ ដែលកំពុងកើតឡើងនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ តួយ៉ាងដូចជា កម្ពុជា។ បន្ថែមពីលើប្រតិកម្មរបស់សាធារណជន សមត្ថកិច្ចជំនាញរបស់កម្ពុជា ក៏មិនសុខចិត្តចំពោះខ្លឹមសារនៃសាច់រឿងនេះដែរ ដ្បិតបាននាំឲ្យកត្តិនាមកម្ពុជាធ្លាក់ចុះ។ លោស្រី ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បញ្ជាក់ថា កម្ពុជាទទួលយកមិនបានឡើយ ចំពោះខ្សែភាពយន្តចិន «No More Bets» នេះ។ តែទោះជាយ៉ាងនេះក្តី ក៏កម្ពុជាមិនអាចធ្វើអ្វីបាន ដ្បិតថាខ្សែភាពយន្តនេះ បានចាក់បញ្ចាំងរួចទៅហើយ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង។
    17 min
  • បណ្ឌិតហ៊ាន សុខុម៖វចនានុក្រមថ្មីអាចប្រើជំនួសវចនានុក្រមចាស់
    វច​នានុ​ក្រម​ខ្មែរ​ឆ្នាំ​២០២២​ ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ​ក្នុង​វចនានុ​ក្រម​ថ្មីនេះ​ គឺ​ខុស​ប្លែក​ពី​វចនានុ​ក្រម​ចាស់​ របស់​សម្តេច​ ជួន​ ណាត​ ដោយ​មាន​ការ​បូក​បញ្ចូល​នូវ​ពាក្យ​ថ្មីៗ​ជា​ច្រើន ​សរុប​ទាំង​អស់ ​៤ ៤៦៩៦​ពាក្យ ​និង​មេពាក្យ​ចំនួន​ ៣១ ០៧៣ ​ពាក្យ។​ លោក​បណ្ឌិត ​ហ៊ាន ​សុខុម​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ថ្លែង​ថា​ គេ​អាច​ប្រើ​វចនានុ​ក្រម​ថ្មី​ជំនួស​វចនា​នុក្រម​ចាស់​បាន​ដោយសារ​តែ​ពាក្យ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​វចនា​នុក្រម​ចាស់​ ត្រូវ​បាន​យក​មក​បញ្ចូល​ក្នុង​វចនានុ​ក្រម​ថ្មី​នេះ​ហើយ​។​ វចនានុ​​ក្រម​ថ្មី​នេះ ​គឺ​ទើប​តែ​បោះ​ពុម្ព​បាន​ជាង​៧០០​ក្បាល​ប៉ុណ្ណោះ ​តែ​គេ​អាច​ទាញ​ទៅ​ប្រើ​បាន​តាម​រយៈ​សុសវេរ​ ដើម្បី​តម្លើង​លើ​ទូរ​សព្ទ​ដៃ​ និង​កុំព្យូទ័រ​ដោយ​មិន​គិត​ថ្លៃ ​ដោយ​ចូលទៅ​កាន់​​App, ​Play store​ ឬ​ហ្វេស​ប៊ុក​របស់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​។
    9 min
  • លោក គីមសួរ ភីរិទ្ធ៖ ការបដិសេធរបស់ក្រសួងមហាផ្ទៃ ជាហេតុផលនយោបាយ ច្រើនជាងហេតុផលបច្ចេកទេស
    ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១កញ្ញា បានសម្រេចបដិសេធចំពោះសំណើចំនួន៣ចំណុចរបស់គណបក្សភ្លើងទៀន ទាក់ទងទៅនឹងបញ្ហាបាត់បង់លិខិតច្បាប់ដើមរបស់គណបក្ស។ តាមរយៈកំណត់ហេតុនៃកិច្ចប្រជុំរវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សភ្លើងទៀន គឺក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខ្លួនគ្មានសមត្ថកិច្ចអ្វីអាចចេញលិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្សភ្លើងទៀន លេខ១៩៣ ដែលបានបាត់បង់ឡើយ។ ម្យ៉ាងវិញវិញ បើការចេញលិខិតបញ្ជាក់ម្តងទៀត ក៏មិនអាចលើសពីអ្វីដែលក្រសួងមហាផ្ទៃ ធ្លាប់បានចេញលិខិតបញ្ជាក់មួយច្បាប់ជូនបក្សភ្លើងទៀន កន្លងមកដែរ។ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ យល់ថា ការបដិសេធរបស់ក្រសួងមហាផ្ទៃ យ៉ាងដូច្នេះ មានហេតុផលនយោបាយ ច្រើនជាងហេតុផលបច្ចេកទេស។ បើតាមអ្នកនាំពាក្យ គណបក្សភ្លើងទៀននឹងបន្តស្នើសុំជួបភាគីពាក់ព័ន្ធផ្សេងទៀត ដូចជានាយករដ្ឋមន្ត្រី ដើម្បីជួយដោះស្រាយបញ្ហាលិខិតច្បាប់ដើមរបស់គណបក្ស ដែលបានបាត់បង់។
    7 min
  • លោក ផេង សំអឿន៖ ក្រោយចុះបញ្ជីប្រាសាទកោះកេរ ការងារអភិរក្ស និងអភិវឌ្ឍន៍គឺជាអាទិភាព
    ក្រុម​ប្រាសាទ​កោះកេរ​ ដែល​មាន​អាយុ​កាល​ជាង​១០០០​ឆ្នាំ​គឺ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ដោយ​ផ្នែក​ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​អភិ​រក្ស​ និង​អភិវឌ្ឍន៍ ​ជា​អាទិភាព​។​ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់ ​លោក​ ផេង ​សំអឿន ​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ទទួល​បន្ទុក​ប្រា​សាទ​កោះកេរ​។​ បើ​តាម​អ្នក​ជំនាញ​រូប​នេះ​ ក្រោយ​ពី​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ តំបន់​រមណីយ​ដ្ឋាន​កោះកេរ​ អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ ខណៈ​សព្វ​ថ្ងៃ​មាន​ភ្ញៀវ​ទៅ​កំសាន្ត​ចន្លោះ​ពី​១០០​ទៅ​៣០០​នាក់​។​
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners