បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ​ប៊ូ ជុំសេរី​៖ ​ចំនួន​ទូក​កើនដល់​ជាង​៣០០ ​និង​ប្រាក់​រង្វាន់​កើន​ដល់​១​លានរៀល
    ព្រះរាជ​ពិធី​បុណ្យអុំទូក ​បណ្តែតប្រទីប ​សំពះព្រះខែ ​និង​អកអំបុក ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣ថ្ងៃ ​គឺ​ចាប់ពីថ្ងៃទី​២៦ ដល់​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ឆ្នាំ​២០២៣​។ ព្រះរាជពិធី​ប្រណាំងទូក​នេះ នឹងត្រូវ​ធ្វើឡើង​នៅលើ​ដងទន្លេសាប​មុខព្រះបរមរាជវាំង​ គឺជាការ​រៀបចំ​ឡើងវិញ​បន្ទាប់ពី​ខកខាន​អស់រយៈពេល​៣​ឆ្នាំ ​ដោយសារ​ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩​។ លោក​ ប៊ូ ជុំសេរី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ និងជា​អនុ​ប្រធាន​នៃអនុគណៈ​កម្មការ​បច្ចេក​ទេស និង​ជា​ប្រធាន​គណៈ​មេ​ប្រយោគនៃ​ការ​ប្រកួត​ទូក «ង»​ បានថ្លែងឲ្យដឹងថាចំនួនទូក«ង» ​និងទូកប្រពៃណី​ដែលបាន​ចូលរួម​ប្រណាំងនៅឆ្នាំ​នេះ មានការ​កើនឡើង​ចំនួន ​៤០ទូក ​ធៀបនឹងឆ្នាំ​២០១៩។ ​ចំនួនកីឡាករអុំទូក ​និង​ចំណុះទូក​មានសរុប​ជាង២ម៉ឺននាក់​។ ដោយឡែក​ចំពោះរង្វាន់​សង្កត់ក្បាលទូក ​ក៏មានការ​កើនឡើង​ដែរ​គឺកើនឡើង​ពី​៤០ម៉ឺនរៀល ​ដល់​១​លានរៀល ​ចំពោះទូក​ផែន​លេខ១​។
    14 min
  • បណ្ឌិត យ៉ង សាំងកុមារ៖ការពង្រាយមន្ត្រីកសិកម្មនឹងគ្រប់ឃុំនៅឆ្នាំ២០២៥
    ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​នៅ​តាម​ឃុំ​គឺ​ជា​គោល​នយោបាយ​អទិភាព​ក្នុង​ចំណោម​គោលនយោបាយ​អទិភាព​៣​របស់​វិស័យ​កសិកម្ម​អាណត្តិ​ទី៧នេះ​។ ​មាន​ឃុំ​ចំនួន១០​បាន​អនុវត្តន៍​សាកល្បង​រួច​ហើយ​ដែល​មានមន្ត្រី​កសិកម្ម​ធ្វើ​ការ​ ខណៈ​ឃុំ​ចំនួន​២៥០​ទៀត​ កំពុង​ជ្រើស​រើស​មន្ត្រី​នៅ​ចុង​ឆ្នាំនេះ​។ ​បើ​តាម​លោក ​យ៉ង សាំងកុមារ ​ការ​ពង្រាយ​មន្ត្រី​កសិកម្ម​នឹង​បាន​គ្រប់​ឃុំ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២៥​។​ ការ​ងារ​ស្នូល​របស់​មន្ត្រី​កសិកម្ម​ឃុំ​គឺ​ស្វែង​យល់​ពី​បញ្ហា​របស់​កសិករ ​និង​ជួយ​សម្រប​សម្រួល​បង្កើត​សហគមន៍​កសិករ​។​ ការ​បង្កើត​សហគមន៍​កសិករ​គឺ​ដើម្បី​ធានា​តម្លៃ​ផលិតផល​ និង​ដឹង​ពី​តម្រូវ​ការ​ទីផ្សារ​ ខណៈ​បច្ចុប្បន្ន​មាន​សហគមន៍កសិករ​ជាង​១២៥០​ ឬ​ស្មើ​នឹង​ជាង​១០​ម៉ឺន​គ្រួសារ​។
    11 min
  • ព្រះបវរវិជ្ជា ទេព ភឿន៖ សាលាគណខេត្តនឹងពិនិត្យមើលលទ្ធភាពទទួលភិក្ខុសាមណេរណាមកគង់នៅវត្តពោធិលង្កាវិញ
    សាលាគណខេត្តសៀមរាបបានប្រកាសរំសាយពិក្ខុសាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ហៅវត្តពោធិលើ ឱ្យទៅគង់​នៅតាមបណ្តាវត្តក្នុងក្រុងសៀមរាប។ ជាការប្រកាសរំសាយនៅក្រោយបញ្ចប់មុខតំណែងរបស់គណៈគ្រប់គ្រងវត្តពោធិលង្កា បន្ទាប់ពីកើតមានភាពមិនប្រក្រតីក្នុងការគ្រប់គ្រងវត្ត។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប មានថេរដីការថា គិតត្រឹមថ្ងៃទី១៥ខែវិច្ឆិកានេះ ព្រះសង្ឃភាគច្រើនបាននិមន្តទៅគង់ជាបណ្តោះអាសន្ននៅវត្តក្នុងក្រុងចំនួន ១៥វត្ត ខណៈ៤១អង្គផ្សេងទៀតនៅពុំទាន់មានដំណឹងថាទៅគង់នៅទីណាទេ។ ព្រះអង្គមានថេរដីការបន្តថា នៅពេល​គណៈសង្ឃខេត្តក្រុង បានរៀបចំសណ្តាប់ធ្នាប់វត្តនេះឡើងវិញរួចរាល់ហើយនោះ សាលាគណខេត្តនឹងពិនិត្យមើលលទ្ធភាពទទួលយកភិក្ខុ​សាមណេរអង្គណា ដែលអាចមកគង់នៅវត្តពោធិលង្កា​នេះវិញ។
    8 min
  • លោក ក្រាញ់ តូនី៖ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក ជាកំណប់សម្រាប់អ្នកចង់ស្រាវជ្រាវពីតុលាការខ្មែរក្រហម
    មជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទើបតែសម្ពោធដាក់ឲ្យប្រើប្រាស់ បានជាង១ខែ ក្រោយដែលសាលាក្តីខ្មែរក្រហមបានបិទបញ្ចប់។ មជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានទីតាំងនៅជាប់នឹងទីស្តីការគណៈរដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន មានតម្កល់ឯកសារទាក់ទងនឹងការជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម ប្រមាណជាង២លានឯកសារ។ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បញ្ជាក់ថា មជ្ឈមណ្ឌលធនធាន អ.វ.ត.ក នឹងក្លាយជាកំណប់សម្រាប់អ្នកដែលចង់សិក្សាស្រាវជ្រាវ អំពីការជំនុំជម្រះក្តីនៅឯសាលាក្តីខ្មែរក្រហម និងស្វែងយល់ពីរបបកម្ពុជាប្រជាធិបតេយ្យ។
    15 min
  • លោក ហូ វណ្ឌី៖ កម្ចី៥០លានដុល្លារពីរដ្ឋនៅតិចសម្រាប់ប្រតិបត្តិករទេសចរណ៍សៀមរាប
    ក្នុង​វេទិ​កា​រវាង​រដ្ឋាភិបាល ​និង​វិស័យ​ឯក​ជន​ នៅ​ព្រឹក​មិញ​ ប្រមុខ​រដ្ឋាភិ​បាល​ បាន​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​ទស្សនា​សៀម​រាប​ ឆ្នាំ​២០២៤ ​ដោយ​ផ្តល់​កម្ចី​ដល់​ប្រតិ​បត្តិ​ករ​ទេសចរណ៍​នៅខេត្ត​សៀមរាប​ចំនួន​ ៥០​លាន​ដុល្លារ​។​ ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា ​និង​សភាពាណិជ្ជ​កម្ម ​លោក ​ហូ ​វណ្ឌី ​យល់ថា ​ទំហំ​ទឹក​ប្រាក់​៥០​លាន​ដុល្លារ​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ប៉ុន្តែ​អាច​ជួយ​ស្រោច​ស្រង់​បន្ថែម​លើ​វិស័យ​ទេស​ចរណ៍​នៅ​ខេត្ត​នេះ​។​
    12 min
  • ព្រះអង្គម្ចាស់ធម្មិកោ៖ ៧០ឆ្នាំក្រោយបាន​​ឯករាជ្យ​ពីបារាំង​ កម្ពុជាគ្មាន​អធិបតេយ្យភាព​ពិតប្រាកដ
    នៅថ្ងៃទី​៩វិច្ឆិកានេះគឺជាខួប​៧០ឆ្នាំ​នៃពិធីបុណ្យ​ឯករាជ្យជាតិដែលកម្ពុជាបានទាមទារឯករាជ្យពីប្រទេសបារាំង។ ទិវាបុណ្យជាតិនេះ​ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យ រាជធានីភ្នំពេញ ដែលជា​ទីតាំងនិមិត្តរូបនៃ​ការដណ្តើមបានឯករាជ្យ។ ចំពោះព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ការប្រារព្ធទិវា​បុណ្យឯករាជ្យជាតិនេះ ពិតជាសាកសម្យចំពោះគុណឧបក្ការៈរបស់សម្តេចព្រះបរបរតនកោដ្ឋ​​ ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ដែលខិតខំតស៊ូទាមទារឯករាជ្យពីបារាំង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បច្ចុប្បន្នជាព្រះរាជលេខាផ្ទាល់របស់ព្រះហាក្សត្រី នរោត្តម មុនីនាថ ទ្រង់យល់ថា រយៈពេល​៧០ឆ្នាំមកនេះ ប្រទេសកម្ពុជាមានឯករាជ្យភាពពេញលេញនិង​មាន​ការវិវឌ្ឍ​ន៍គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែអធិបតេយ្យភាព​កម្ពុជានៅមានកម្រិត ដោយសារប្រទេស​កម្ពុជាទទួលរងសម្ពាធ​ពីសំណាក់លោកខាងលិច តួយ៉ាងដូចជា​​អាមេរិក។
    14 min
  • លោក រ៉ុង ឈុន៖ ការប្រកាសជំហរនយោបាយរបស់ខ្ញុំ គឺជាលក្ខណៈបុគ្គល មិនពាក់ព័ន្ធនឹងភ្លើងទៀនឡើយ
    លោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្សភ្លើងទៀន នឹងមានការរៀបចំសន្និសីទព័ត៌មានមួយ នៅថ្ងៃទី៩វិច្ឆិកា ដើម្បីបញ្ជាក់ពីជំហរនយោបាយចុងក្រោយ ដែលគណបក្សភ្លើងទៀន មិនត្រូវបានក្រសួងមហាផ្ទៃចេញឯកសារចុះបញ្ជីច្បាប់ដើម ដើម្បីចូលរួមការបោះឆ្នោត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក រ៉ុង ឈុន បានអះអាងថា ការប្រកាសជំហរនយោបាយនៅថ្ងៃស្អែកនេះ គឺជាជំហរនយោបាយរូបលោកផ្ទាល់ ដោយមិនពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនឡើយ។ តាមលោក រ៉ុង ឈុន នៅថ្ងៃស្អែកនេះ លោកនឹងបញ្ជាក់ថា តើលោកនឹងបន្តផ្លូវនយោបាយជាមួយគណបក្សភ្លើងទៀន ឬក៏នឹងត្រូវចាកចេញ ខណៈដែលមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយនេះ មួយចំនួន កំពុងបន្តដើរចេញ និងទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបបង្កើតថ្មី។
    8 min
  • លោកស្រី ឃួន វិច្ឆិកា៖អ្នកជាប់បាក់ឌុបមានឱកាសច្រើន តែអ្នកធ្លាក់ក៏មិនអស់ផ្លូវដើរទេ
    បេក្ខ​ជន​ចុះ​ឈ្មោះ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​គឺ​មាន ​១៣៧ ៤១២នាក់​។​ នៅ​ថ្ងៃ​ទី​១​នៃ​ការ​ប្រឡង​នេះ​ គឺ​មាន​បេក្ខជន​ជិត​ពីរ​ពាន់​នាក់​ អវត្ត​មាន​។​ ប៉ុន្តែ​ដំណើរ​ការ​នៃ​ប្រឡង​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលួន ​ ខណៈ​ បេក្ខ​ជន​មួយ​ចំនួន​មាន​បញ្ហា​សុខ​ភាព​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រឡង​នៅ​បន្ទប់​ដោយ​ឡែក​។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រ​សួង​អប់រំ​។ ​លោកស្រី​ ឃួន​ វិច្ឆិកា​ ថ្លែង​ថា​ ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​នៅ​តែ​ត្រូវ​បាន​រឹត​បន្តឹង​​ដោយ​មិន​បន្ថូរ​ដៃ​ឡើយ​ នៅ​ក្រោម​ពាក្យ​ស្លោកថា​ «អ្នក​ចេះគឺ​ជាប់»​។​ ទោះ​ជា​យ៉ាង​ណា ​លោកស្រី​លើកឡើង​ថា ​សម្រាប់​អ្នក​ជាប់​បាក់​ឌុប​គឺ​ពួកគេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជ្រើស​ជំនាញ​សិក្សា​ ឬ​អាជីព​ តែ​មិន​មាន​ន័យ​ថា ​អ្នក​ធ្លាក់​អស់​ផ្លូវ​ដើរ​នោះ​ឡើយ​។​
    9 min
  • លោក ចាស្ទីន វ៉ាយអេត៖ អូស្ត្រាលីកំពុងព្យាយាមជំរុញការវិនិយោគវិស័យកសិកម្មនៅកម្ពុជា
    តំណាងក្រសួងកសិកម្ម និងឯកអគ្គរាជទូតអូស្ត្រាលី រួមទាំងអង្គការរបស់អូស្រ្តាលី នៅថ្ងៃពុធ បានរួមគ្នាចូលរួមការសម្ពោធជណ្តើរត្រីនៅក្នុងភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជណ្តើរត្រី ជាជណ្តើរមានលក្ខណៈជាថ្នាក់ៗ ដែលអាចឲ្យត្រីតូចនិងធំ ផ្លាស់ពីទីទាប ទៅកាន់ទីខ្ពស់ នៃទំនប់ទឹក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា អូស្ត្រាលីនៅមានគម្រោងជាច្រើនទៀត ដែលធ្វើការជាមួយកម្ពុជា លើវិស័យកសិកម្ម។ ឯកអគ្គរាជអូស្ត្រាលី បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីកំពុងព្យាយាមជំរុញការវិនិយោគបន្ថែមទៀត លើវិស័យកសិកម្មកម្ពុជា។ បើតាមលោក ចាស្ទីន វ៉ាយអេត វិស័យកសិកម្មបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយពលរដ្ឋកម្ពុជាឲ្យមានការងារធ្វើ និងចាកចេញពីភាពក្រីក្រ។
    8 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners