បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោកបណ្ឌិត ញ៉ែម បូរ៉ាដែន៖ សៀវភៅប្រវត្តិសាស្ត្រ ត្រូវមានតួលេខ ឯកសារជាក់ស្តែង
    សៀវភៅ «កំណត់ហេតុសង្គ្រាម រឿងរ៉ាវសន្តិភាព» ជាស្នាដៃមួយថ្មីរបស់លោកបណ្ឌិត ញ៉ែម បូរ៉ាដែន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាសៀវភៅ ដែលបានរំលេចពីប្រវត្តិសាស្ត្រយោធា នយោបាយ និងយុទ្ធសាស្ត្រក្នុងសង្រ្គាមស៊ីវិលកម្ពុជា ១៩៩១-១៩៩៩។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះ លោកបណ្ឌិត ញ៉ែម បូរ៉ាដែន នឹងបញ្ជាក់ពីមូលហេតុនៃការសរសេរសៀវភៅមួយនេះ និងវិធីសាស្ត្រស្រាវជ្រាវ ប្រមូលព័ត៌មាន ទាក់ទងនឹងរឿងខ្មែរក្រហម ដើម្បីលេចចេញសៀវភៅមួយនេះឡើង។ បើតាមលោកបណ្ឌិត ញ៉ែម បូរ៉ាដែន ការសរសេរសៀវភៅប្រវត្តិសាស្រ្តពិត ត្រូវមានតួលេខ និងឯកសារជាក់ស្តែង ខុសពីការសរសេរសៀវភៅប្រលោមលោក ដែលស្រមើស្រមៃអាចសរសេរចេញ។
    28 min
  • អ្នកស្រី ប្រាក់ ចាន់ម្លី៖ លំហនៃការអនុវត្តសេរីភាពជាមូលដ្ឋាននៅកម្ពុជានៅតែមានកម្រិត
    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រួមនឹងអង្គការក្រៅរដ្ឋាភិបាល២ផ្សេងទៀត​ ថ្មីៗនេះ ​​បានចេញផ្សាយបាយការណ៍មួយស្តីពី សេរីភាពជាមូលដ្ឋានប្រចាំឆ្នាំ២០២២។ របាយការណ៍នេះបានកត់ត្រា​ហេតុការណ៍នៃ​​ការរឹតត្បិតសិទ្ធិសេរីភាពខាងសមាគមចំនួន ២៧៧ ក្នុងនោះចំនួន ១៤៨ គឺជាការរំលោភបំពាន។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ អ្នកស្រី ប្រាក់ ចាន់ម្លី អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា របាយការណ៍នេះឆ្លុះបញ្ជាំង​ឱ្យឃើញ​ថា លំហនៃការអនុវត្ត​សេរីភាពជាមូលដ្ឋាន​នៅកម្ពុជា នៅតែមានកម្រិតដដែល​។ តាមអ្នកស្រី ប្រាក់ ចាន់ម្លី រដ្ឋាភិបាលកម្ពុជា​​គួរស្តាប់ និងគួរ​ផ្ទៀងផ្ទាត់ជាមួយ​នឹងអ្វីដែលរកឃើញនៅក្នុងរបាយការណ៍នេះ ដើម្បី​បំពេញចន្លោះខ្វះខាត ក្នុងការលើកកម្ពស់​សេរីភាព​ជាមូលដ្ឋាននៅកម្ពុជា។
    15 min
  • លោក ឡុង កុសល៖ ពលរដ្ឋដែលចាកចេញពីតំបន់អង្គរទទួលបានប្រយោជន៍ច្រើនជាងនៅទីតាំងចាស់
    មុន​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិ​ការ​បេតិ​ក​ភណ្ឌ​ពិភព​លោក​ដែល​ធ្វើ​នៅទី​ក្រុង​រីយ៉ាដ ​ប្រទេស ​អារ៉ាប៊ី​សាអូឌីត​ ពី​ថ្ងៃ​ទី ​១០​ ដល់​ ២៥​ ខែ​កញ្ញា​ ​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ ​បាន​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ពី​«ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ»​។​ ប៉ុន្តែ​បើតាម​អាជ្ញាធរ​កម្ពុជា​ គឺ​ពលរដ្ឋ​ទាំង​នោះព្រម​ចាក​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត​ ហើយ​អះ​អាង​ថា​ទី​តាំង​ថ្មី​ បាន​និង​កំពុង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ ​។ ​លោក ​ឡុង ​កុសល ​អគ្គនា​យក​រង​អាជ្ញាធរ​ជាតិ​អប្សរា​ ថ្លែងថា ​អ្នក​ជំនាញ​គណៈ​កម្មា​ធិការ​ICC​ អង្គរ​បាន​ចុះទៅ​ដល់​ទី​តាំង​ថ្មី​ផ្ទាល់​ និង​បាន​ទទួល​ស្គាល់​ចំពោះ​ការ​រៀប​ចំ​នេះ​។ ​លើស​ពី​នេះ ​លោក ​អះអាង​ថា ​គណៈ​កម្មា​ធិការ​ICC​ អង្គរ ​នេះក៏​ត្រូវ​បាន​អង្គ​ប្រ​ជុំ​នៅ​ទី​ក្រុង​រីយ៉ាដ​ យល់​ស្រប​ថា​ «ជាគំរូ»​ ក្នុង​ការ​យក​ទៅ​អនុវត្ត​តាម ​សម្រាប់​ធ្វើ​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​បេតិ​ក​ភណ្ឌ​ពិភព​លោក​។​
    14 min
  • លោក គីមសួរ ភីរិទ្ធ៖ «តិចឬច្រើន រដ្ឋាភិបាលថ្មីនឹងប៉ះពាល់កេរ្តិ៍ឈ្មោះ ដោយសារការគំរាមផ្នែកនយោបាយលើបក្សប្រឆាំង»
    គណបក្សភ្លើងទៀន នៅថ្ងៃសៅរ៍ បានចេញមកប្រតិកម្មទៅនឹងសកម្មភាពដែលអាជ្ញាធរ បានចាប់ខ្លួនសកម្មជនរបស់ខ្លួនចំនួន៥នាក់ ក្នុងខេត្តបន្ទាយមានជ័យ ថាជាចាប់ខ្លួនយ៉ាងអយុត្តិធម៌។ តាមសេចក្តីថ្លែងការណ៍ បក្សប្រឆាំងមួយនេះ បានឆ្លៀតរំលេចថា សកម្មជនរបស់ខ្លួនជាហូរហែបានរងនូវការគំរាមកំហែង បើទោះបីជាគណបក្សមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅនេះក្តី។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ថា ការគំរាមកំហែងលើសកម្មជនបក្សប្រឆាំងយ៉ាងដូច្នេះ ទោះតិចឬច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ។ បើតាមអ្នកនាំពាក្យ លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងរក្សាស្ថេរភាពនយោបាយឲ្យល្អប្រសើរ ដើម្បីឆ្ពោះទៅរកការបង្រួបបង្រួមជាតិ។
    9 min
  • លោក ពុយ គា៖ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ទទួលបានការគោរពស្មើភាព ពីបណ្តាមេដឹកនាំនានាលើឆាកអាស៊ាន
    កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី៤ដល់ថ្ងៃទី៧កញ្ញា បានបញ្ចប់។ ក្រោមវត្តមានរបស់បណ្តាមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសធំៗជាច្រើន ដែលបានចូលរួមនោះ ត្រូវបានគេកត់សម្គាល់ថា លោក ហ៊ុន ម៉ាណែត ជាប្រមុខមេដឹកនាំដែលមានវ័យក្មេងជាងគេ នៅក្នុងព្រឹត្តិការណ៍អាស៊ានលើកទី៤៣នេះ។ លោក ពុយ គា អ្នកសារព័ត៌មានកម្ពុជាដែលតាមដានព្រឹត្តិការណ៍អាស៊ាន លើកឡើងថា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ទទួលបានការគោរពស្មើភាពគ្នា ពីបណ្តាមេដឹកនាំនានាលើឆាកអាស៊ាន។ បើតាមលោក ពុយ គា គឺមេដឹកនាំនានាបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយមិនគិតថា ចាស់ ឬក្មេង។
    12 min
  • លោក ប៉ា ងួនទៀង៖ ការចូលកម្ពុជាវិញគឺជាក្តីសុបិនរបស់លោកតែមិនអាចដោះដូរនឹងជំហរដើមឡើយ
    លោក​ ប៉ា ​ងួនទៀង​ បាន​ដាក់​ពាក្យ​លាឈប់​ពី​នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​(CCIM)​កាល​ពី​ចុង​ខែ​សីហា​។ ​ការ​លា​ឈប់​របស់​សកម្មជន​តស៊ូ​តមិ​រូប​នេះ ​គឺ​ធ្វើ​ឡើង​តែ​៦​ខែ​ បន្ទាប់​ពី​រដ្ឋាភិបាល​បិទ​កម្ម​វិធីព័ត៌​មាន​វីអូឌី​។​ បើ​តាម ​លោក​ ប៉ា ងួនទៀង ​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយ​សារ​តែ​មាន​ដី​កា​ចាប់​ខ្លួន​ ​ការ​លា​ឈប់​នេះ​ មិន​មែន​មក​ពី​សម្ពាធ​នយោបាយ​ឡើយ​ តែ​ជា​ការ​ផ្តល់​ឱកាស​ដល់​អ្នក​ជំនាន់​ក្រោយ​ដឹក​នាំ​បន្ត​។​ ប៉ុន្តែ​អតីត​អ្នក​ទោស​មនសិកា​រូបនេះ​ អះ​អាង​ថា​ ការ​ចូល​កម្ពុជា​វិញ​គឺ​ជាក្តី​សុបិនរបស់​លោក ​តែ​ថានេះ​មិន​អាច​ដោះដូរ​នឹង​គោល​ជំហរ​ដើម​របស់​លោក​ឡើយ​។
    14 min
  • លោក ប៉ែន បូណា៖ ប្តេជ្ញាការពារជំហររដ្ឋាភិបាល និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយដល់​ពលរដ្ឋ
    រដ្ឋាភិបាលកម្ពុជាអាណត្តិទី​៧ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​ចាប់ចេញដំណើរហើយ ដោយការដាក់ចេញនូវ​គោលនយោបាយ​បច្ចុកោណ ដើម្បីពង្រឹងភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ ​ក្នុងនាមជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មី លោក ប៉ែន បូណា បានប្តេជ្ញាពង្រឹងការងារ​នាំពាក្យ  និងការងារ​ផ្សព្វផ្សាយគោលនយោបាយដល់ប្រជា​ពលរដ្ឋ។ ការលើកឡើងរបស់លោក ប៉ែន បូណា ដូច្នេះ ខណៈដែររដ្ឋាភិបាលបន្តវេននេះ ​កំពុងរង​​ស្រោច​ប្រតិកម្មរិះគន់​ជាច្រើន ជុំវិញការផ្ទេរអំណាច​ និង​សមាសភាពមន្ត្រីជាដើម​​។
    16 min
  • លោក យ៉ែម បុញ្ញឫទ្ធិ៖ យើងមានការរួបរួមគ្នាយ៉ាងល្អ តែចុងក្រោយយើងខុសគ្នាលើវិធីសាស្ត្រដើរទៅរកគោលដៅ
    សម្ព័ន្ធភាពរវាងលោក យ៉ែម បុញ្ញឫទ្ធិ និងលោក ញឹក ប៊ុនឆៃ នៅក្នុងគណបក្សខ្មែររួបរួមជាតិ ពេលនេះ បានដើរមកដល់ផ្លូវបំបែក ដែលត្រូវដើរចេញពីគ្នា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែលទទួលបានតួនាទីជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ ក្រោយពេលចងសម្ព័ន្ធភាពជាមួយលោក ញឹក ប៊ុនឆៃ នោះ បានឲ្យដឹងថា លោក និងលោក ញឹក ប៊ុនឆៃ មានការរួបរួមគ្នាយ៉ាងល្អ កាលពីកន្លងមក។ ក៏ប៉ុន្តែក្រោយការបោះឆ្នោតរួច សម្ព័ន្ធភាពនេះ មានការយល់ខុសគ្នាពីវិធីសាស្ត្រដើរទៅរកគោលដៅ។ តាមលោក យ៉ែម បុញ្ញឫទ្ធិ មូលហេតុចម្បងនៃការប្រេះឆានេះ គឺដោយសារតែលោក ញឹក ប៊ុនឆៃ ដែលប្រធានគណបក្សខ្មែររួបរួមជាតិ បានសម្រេចចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ខណៈដែលលោក យ៉ែម បុញ្ញឫទ្ធិ យល់ថា ស្ថាប័ននោះ ជាស្ថាប័នដែលខ្ជះខ្ជាយថវិការដ្ឋ។
    16 min
  • លោក លី ឡាវីល៖បរិភោគសាច់បង្កកតម្លៃទាបតែត្រូវចំណាយលុយទៅពេទ្យច្រើន
    ការ​នាំ​ចូល​សាច់​បង្កក​ពី​ក្រៅ​ប្រទេស​កំពុង​មាន​សន្ទុះ​ខ្លាំង​ ខណៈ​ដែល​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​៧០​ភាគ​រយ​ឈប់​ចិញ្ចឹម​ជ្រូក​។​ នេះ​បើ​តាម​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​។​ ប៉ុន្តែ​សាច់​បង្កក​ដែល​នាំ​ចូល​ខ្លះ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មិន​មាន​សុវត្ថិភាព​នោះ​ឡើយ ​ដោយសារ​តែ​ការ​ដឹក​ជញ្ជូន  ​គ្មាន​ទូរ​បង្កក​ត្រឹម​ត្រូវ​ និង​ខូច​គុណ​ភាព​ ដែល​វៀតណាម​លក់​មិន​ចេញ​ហើយ​ហៀរ​ចូល​មក​កម្ពុជា​។​ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ លី ឡាវីល​។​ បើ​តាម​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​សាច់​បង្កក​គឺ​អាច​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​សាច់​ជ្រូក​លើ​ទី​ផ្សារ ​ តែ​អ្នក​បរិភោគ​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៅ​ពេទ្យ​។
    16 min
  • កញ្ញា លី ពិសី៖ ស្ថានភាព​ក្រុមអ្នកស្រលាញ់ភេទដូចគ្នាកម្ពុជានៅខ្វះតែក្របខណ្ឌច្បាប់
    អង្គការសហគមន៍ឥន្ទធនូកម្ពុជា រួមគ្នាជាមួយ​​អង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាចំនួន​​​៥ស្ថាប័ន​ ​ កំពុងរៀបចំ​យន្តការត្រួតពិនិត្យតាមកាលកំណត់​ជុំទី​៤​ លើ​បញ្ហាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ។ កញ្ញា លី ពិសី ស្ថាបនិកនិងអ្នកសម្របសម្រួលអង្គការរ៉ក់ លើកឡើងថា នៅជុំទី៤នេះ អង្គការសង្គមសង្គមស៊ីវិលនៅតែលើកយកតម្រូវការអាទិភាព រួមមាន​ ផ្តល់​សិទ្ធិរៀប​​អាពាហ៍ពិពាហ៍ស្របតាមច្បាប់សម្រាប់​អ្នកស្រលាញ់ភេទដូចគ្នា បង្កើត​ច្បាប់ និងគោល​នយោបាយ​ប្រឆាំង​ការ​រើស​អើង​លើ​និន្នា​ការភេទ និង​បង្កើតច្បាប់​ទទួល​ស្គាល់​អត្តសញ្ញាណ​យែនឌ័រ​សម្រាប់​អ្នក​ប្តូរ​ភេទ។ បើតាម កញ្ញា លី ពិសី​ គឺមានភាពវិជ្ជមាននៃការទទួលស្គាល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងក្រុមគ្រួសារ សហគមន៍ សាធារណជន ​និងស្ថាប័នក្រសួងពាក់ព័ន្ធ​។ ជាការផ្លាស់ប្តូរពីសង្គមច្រើន តែនៅឡើយតែការផ្លាស់ប្តូរនៅក្នុង​ក្របខណ្ឌច្បាប់​។
    16 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners