បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោកស្រី ម៉ៅ ម៉ាប់៖ មានតែការពង្រឹងច្បាប់ទេ ទើបអាចទប់ស្កាត់ការរៀបការនៅវ័យក្មេងក្នុងប្រទេសកម្ពុជា
    កិច្ចសម្ភាសន៍របស់វិទ្យុបារាំងនៅថ្ងៃនេះ មានការអញ្ចើញចូលរួមពីលោកស្រី ម៉ៅ ម៉ាប់ ប្រធានកម្មវិធីផ្នែកសិទ្ធិស្ត្រី និងកុមារនៃសមាគមអាដហុក។ លោកស្រី ម៉ៅ ម៉ាប់បានឱ្យដឹងថា ក្មេងស្រីជាច្រើននៅតាមទីជនបទ ពិសេសកុមារជនជាតិដើមភាគតិចប្រឈមនឹងការរៀបការទាំងវ័យក្មេង។ កត្តាដែលបណ្តាលឱ្យក្មេងស្រីទាំងនោះរៀបការទាំងនៅវ័យក្មេង គឺដោយសារតែកង្វះផ្នែកអប់រំ កត្តាច្បាប់ កត្តាគ្រួសារ បច្ចេកវិទ្យា និងកត្តាបុគ្គលផ្ទាល់តែម្តង។ បើតាម លោកស្រី ម៉ៅ ម៉ាប់ ការរៀបការវ័យក្មេងប្រឈមនឹងការប្រើប្រាស់អំពើហិង្សា ការលែងលះគ្នាដោយបន្សល់ទុកនូវវិបត្តិសង្គមមួយចំនួនដូចជា ក្មេងកំព្រា បញ្ហាជីវភាពគ្រួសារ។ល។ បញ្ហាទាំងនេះ លោកស្រីយល់ឃើញថា ដោយសារតែខ្វះការផ្សព្វផ្សាយទៅក្នុងសហគមន៍របស់ពួកគេ ពិសេសការពង្រឹងលើច្បាប់រៀបអាពាហ៍ពិពាហ៍ជាដើម។
    18 min
  • ឧកញ៉ា សុង សារ៉ន៖ កសិករគួរបង្កើនការផលិតស្រូវ ដោយរំពឹងថាតម្លៃស្រូវនៅតែល្អ៣ឆ្នាំទៅមុខទៀត
    ​ថ្មី​ៗ​នេះ ​សហព័ន្ឋ​ស្រូវ​អង្ករ​កម្ពុជា ​កត់​សម្គាល់​ថា​ ស្រូវ​បាន​ឡើង​ថ្លៃ​ពី​៣០​ទៅ៤០​ភាគ​រយ​ខណៈ​អង្ករ​ឡើង​ថ្លៃ​ប្រមាណ ​១៥ភាគរយ​ ដោយ​សារ​ការ​សម្រុក​ទិញ​ស្រូវ​ពី​វៀត​ណាម​។ ​ដើម្បី​ចាប់​យក​ឱកាស​នេះ ​លោក​ឧកញ៉ា ​សុង ​សារ៉ន​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ឋ​ស្រូវ​អង្ករ​កម្ពុជា​ លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​បង្កើន​ការ​ផលិត​ស្រូវ​ ដោយ​រំពឹង​ថា​តម្លៃ​ស្រូវ​នៅ​តែ​ល្អ​៣​ឆ្នាំ​ទៅ​មុខ​ទៀត​។​ ការ​ដែល​ស្រូវ​របស់​កម្ពុជា​មាន​តម្លៃ​ល្អ​ដែល​មិន​ធ្លាប់​ជួប​១០​ឆ្នាំ​មក​នេះ​គឺ​ដោយសារ​តែ​ប្រទេស​មួយ​ចំនួន​បិទ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ដោយ​បារម្ភ​ពី​សន្តិ​សុខ​ស្បៀង​ពី​ព្រោះតែ​ការ​ឡើង​កម្តៅ​ផែន​ដី​។
    16 min
  • វេជ្ជបណ្ឌិត ឡោ គឹមសុង៖បេសកម្មព្យាបាលជំងឺពលរដ្ឋកម្ពុជាគ្មានដែនកំណត់ដរាបណាខ្ញុំនៅមានកម្លាំង
    គិត​មក​ដល់​ឆ្នាំ​២០២៣​នេះ លោកវេជ្ជបណ្ឌិត ឡោ គឹមសុង ដែល​ជា​ពេទ្យ​ខ្មែរ​ធ្វើ​ការ​នៅ​បារាំង​បាន​ដឹក​នាំគ្រូពេទ្យ​បារាំង​មក​ព្យាបាល​ជំងឺ​ពលរដ្ឋខ្មែរ​រយៈ​ពេល​១៥​ឆ្នាំ ក្នុង​ខេត្ត​គោលដៅ​ចំនួន​បី​ តាកែវ ព្រៃវែង ស្វាយរៀង។ បើ​តាម​លោកវេជ្ជ​បណ្ឌិត​ ក្នុង​មួយ​ឆ្នាំ​មាន​ពលរដ្ឋ​ជាង​១៥០០​នាក់ ស្ថិត​ក្នុង​ខេត្ត​គោលដៅចំនួន​មក​ទទួល​បាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​បារាំង។ ១៥​ឆ្នាំ​មក​នេះ លោកវេជ្ជបណ្ឌិត ឡោ គឹមសុង កត់​សម្គាល់​ថា ពលរដ្ឋ​ខ្មែរ​បាន​ប្ដូរ​ទម្លាប់​ស្ទើរ​ទាំង​ស្រុក​ងាក​ពី​ការ​ព្យាបាល​បែប​បុរាណ​មក​រក​វេជ្ជសាស្ត្រ។​ សូម​ជម្រាជូន​ថា បេសកម្មចុះ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ធ្វើ​ឡើង​ក្នុង​មួយ​ឆ្នាំ​ម្ដង ហើយ​ជាបេសកកម្ម​គ្មាន​ដែន​កំណត់ទេ សម្រាប់​វេជ្ជបណ្ឌិត ឡោ គឹមសុង ដរាបណា លោក​នៅ​មាន​កម្លាំង។ លោកបាន​អះអាង​ទៀត​ថា បេសកម្មនេះ ធ្វើ​ឡើង​ដោយ​ការ​គ្រោង​ទុក គោរព​តាម​បណ្ដាំ​ម្ដាយ ដែល​ផ្ដាំ​ឲ្យ​លោកចុះ​ទៅ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ខ្មែរ នៅ​ពេល​ដែល​លោក​ក្លាយ​ជា​គ្រូពេទ្យ។
    15 min
  • លោក អាត់ ធន់៖ រដ្ឋាភិបាលថ្មីគួរមានកាដូដល់កម្មករផ្នែកកាត់ដេរជុំវិញការចរចាប្រាក់ឈ្នួលឆ្នាំ២០២៤
    ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ឆ្នាំ២០២៤ បានចាប់ផ្តើមជាលើកទី១ នៅថ្ងៃទី១៦សីហាកន្លងទៅនេះ។ កិច្ចប្រជុំជាលើកដំបូងនេះ ភាគីពាក់ព័ន្ធ រាប់តាំងពីរដ្ឋាភិបាល ថៅកែរោងចក្រ និងក្រុមសហជីពតំណាងកម្មករ បានលើកពីរបាយការណ៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាតម្រូវការរបស់កម្មករ។ នេះបើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ បើតាមលោក អាត់ ធន់ កត្តាសង្គម និងសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ មានភាពវិជ្ជមានច្រើន ដែលលោកយល់ថា ជាលក្ខណៈអំណោយផលដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករ ខណៈដែលប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២៣នេះ មានចំនួន២០០ដុល្លារ។ ភាគីសហជីពតំណាងកម្មករ ក៏មានក្តីសង្ឃឹមខ្ពស់ដែរថា រដ្ឋាភិបាលថ្មី ដែលត្រៀមនឹងបង្កើត និងមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ នឹងអាចមានកាដូប្រាក់ឈ្នួលឆ្នាំ២០២៤ ជាចំណងដៃដ៏ប្រសើរមួយជូនដល់កម្មករក្នុងវិស័យកាត់ដេរ ដើម្បីទាក់ទាញការគាំទ្របន្ថែម។ បើតាមលោក អាត់ ធន់ ក្តីសង្ឃឹមនេះ គឺដោយសារកន្លងៗមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែមានតួលេខនយោបាយមួយ សម្រាប់បង្រ្គប់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករក្នុងវិស័យកាត់ដេរជាប្រចាំ។
    24 min
  • កញ្ញា ប៉ាញ ចិន្តា៖យុវជនមានតម្រូវការច្រើននៅពេលបោះឆ្នោត តែក្រោយមកត្រូវបានទុកចោល
    វេទិ​កា​យុវជន​កម្ពុជា​ និង​វេទិកា​ទិវា​យុវជន​អន្តរ​ជាតិ​ឆ្នាំ​២០២៣ ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា ​ក្រោម​មូល​បទ​«លំហ​សេរី​ភាព​របស់​យុវជន​ឆ្ពោះទៅ​រក​យុត្ដិធម៌​សង្គម​ល្អ​ប្រសើរ»​ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​២៥០​នាក់​។​ ការ​រឹត​ត្បិត​លើ​ការ​ជួប​ជុំ​របស់​យុវជន​បរិស្ថាន​ ការ​ហាម​មិន​ឲ្យ​និយាយ​រឿង​នយោបាយ​នៅ​តាម​សាលា​រៀន​ ឱកាស​ការ​ងារ​មិន​ស្មើគ្នា​ និង​ទុក​យុវជន​ចោល​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​រួច​ គឺ​ជា​បញ្ហា​ដែល​យុវជន​កម្ពុជា​កំពុង​ជួប​ប្រទះ។​ នេះ​បើ​តាម​ កញ្ញា​ ប៉ាញ​ ចិន្តា ​អនុ​ប្រធាន​គម្រោង​នៃ​អង្គការ​ជេស្វីត​ សឺវីស​កម្ពុជា​។
    9 min
  • លោក ចន ណារិទ្ធ៖ស្ត្រី​ជាង​១៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​នឹង​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់
    រដ្ឋាភិបាល​កំពុង​តែដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ហើយ​ទំហំ​ទឹក​ប្រាក់​៤៣​លាន​ដុល្លារ​អាមេរិក​នឹង​ត្រូវ​ចំណាយ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ។ រី​ឯស្ត្រី ប្រមាណ​ជាង​១៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ នឹង​ទទួល​បាន​អត្ថប្រយោជន៍​នេះ។ ស្ត្រីទាំង​នោះ​មាន​ប្រភព​មក​ពីគ្រួសារ​មាន​បណ្ណសមធម៌, មន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា, និង​កម្មករ​និយោជិត​ជាសមា​ជិក ប.ស.ស.។ បើ​តាម​មន្ត្រី​ជំនាញ កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ គឺ​ដើម្បី​គុណភាព​កុមារ​កម្ពុជា ឲ្យ​ឆ្លើយតបការ​លូតលាស់​ទាំង​កាយ​សម្បទា និង​បញ្ញា​ស្មារតី ក្នុង​រយៈ​ពេល ១ ០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត។
    ហេតុអ្វី​បាន​ជា​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ២​ឆ្នាំ​មិន​អនុវត្ត​សម្រាប់ស្ត្រី​ជា​ទូទៅ?  សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​អេង គឹមហុង និង​លោក ចន ណារិទ្ធិ​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិ​គាំពារ​សង្គម​កម្ពុជា៖
    19 min
  • លោក គឹម ណុង៖ ការកែប្រែតំបន់ការពារធម្មជាតិមិនប៉ះពាល់ពលរដ្ឋ តែផ្តល់ប្រយោជន៍ដល់ទេសចរណ៍និងឥណទានកាបូន
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះគឺ លោក គឹម ណុង អគ្គនាយកតំបន់ការពារធម្មជាតិ​នៃក្រសួងបរិស្ថាន។ បើតាមលោក គឹម ណុង រដ្ឋាភិបាលកម្ពុជាបានចុះអនុក្រឹត្យថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ កែប្រែតំបន់ការពារធម្មជាតិ​​ដំណាលគ្នា​ដល់ទៅ​ចំនួន​៣៧តំបន់​ ខណៈតំបន់ការពារ​ធម្មជាតិប្រទេស​កម្ពុជាមានសរុប​ចំនួន ៧៣តំបន់​។ តំបន់ការពារធម្មជាតិដែល​រួមមាន​ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ  តំបន់ការពារទេសភាព និងតំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវបានរដ្ឋាភិបាលសម្រេច​ពង្រីកផ្ទៃដី​និងខ្លះទៀត​ត្រូវបានកាត់ឆ្កៀលចេញ។ អគ្គនាយកតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន​ថា ការកែប្រែ​តំបន់ការពារធម្មជាតិទាំងជិត​ ៤០តំបន់នេះ ​​គឺ​ដើម្បី​ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដីឱ្យបាន​ត្រឹមត្រូវ ឈានទៅរៀបចំការចុះបញ្ជីដីធ្លី​ ធានាប្រសិទ្ធភាពគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិ​ និងកាត់បន្ថយទំនាស់ដីធ្លី...។ល។ លោក គឹម ណុង អះអាងថា ការកែប្រែតំបន់ការពារធម្មជាតិនេះ មិនបង្កផល​ប៉ះពាល់ដល់ប្រជាពលរដ្ឋទេ​ តែផ្ទុយទៅវិញវា​ផ្តល់ប្រយោជន៍ដល់វិស័យ​ទេសចរណ៍និងឥណទានកាបូន៕
    15 min
  • លោក ញឿន រ៉ាដែន៖ ការចូលរួមរដ្ឋាភិបាលចម្រុះឬអត់អាស្រ័យលើយោបល់រាស្ត្រ
    គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ នៅ​មិនទាន់​ច្បាស់​ថា​ នឹង​ទទួលបាន​ការ​អនុញ្ញាត​ឲ្យ​ចូល​រួម​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឬ​អត់​នោះ​ទេ​ ខណៈ​គណ​បក្ស​នេះ​ទទួល​បាន​សំឡេង​ឆ្នោត​ជាង​៧០​ម៉ឺន​សន្លឹក​ ចែក​ទៅជា​កៅ​អី​តំ​ណាង​រាស្ត្រ​បាន​៥​អាសនៈ​។​ បើ​តាម​អ្នក​នាំ​ពាក្យ​ ជំហរ​របស់​គណ​បក្ស​រាជា​និយម​នេះ​​គឺអា​ស្រ័យ​លើ​បំណង​របស់​រាស្ត្រ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ។​ ប៉ុន្តែ​រំពឹងថា ​សមាជិក​នៃ​គណ​បក្ស​នេះ​នឹង​ទទួល​បាន​នូវ​ការ​សម្បទាន​តួនា​ទីខ្លះ​របស់​ស្ថាប័ន​ជាតិ​សំខាន់ៗ​ ទាំង​នៅ​រដ្ឋ​សភា ​និង​គ.ជ.ប។
    13 min
  • លោក រ៉ុង ឈុន៖ បក្សភ្លើងទៀននឹងពិចារណាជម្រើសប្រមូលផ្តុំសមាជិកតវ៉ា បើក្រសួងមហាផ្ទៃបន្តបដិសេធមិនជួប
    ឆ្លើយតបទៅនឹងការបដិសេធមិនជួបជាមួយនឹងតំណាងគណបក្សភ្លើងទៀន ដើម្បីដោះស្រាយបញ្ហាលិខិតចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ មន្ត្រីនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្មានភាពចាំបាច់អ្វីនឹងត្រូវជួប ហើយការជួបជាមួយនឹងគណបក្សភ្លើងទៀន គឺជារឿងអត់ប្រយោជន៍។ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថា ក្រសួងមហាផ្ទៃជាអាណាព្យាបាលនៃបណ្តាគណបក្សនយោបាយ ដែលបានចុះបញ្ជី ដូច្នេះត្រូវជួយអន្តរាគមន៍ ពេលគណបក្សណាមួយជួបបញ្ហា។ បើតាមលោក រ៉ុង ឈុន គណបក្សភ្លើងទៀន នៅតែរក្សាជំហជួបជជែកជាមួយក្រសួងមហាផ្ទៃ ពីបញ្ហាលិខិតចុះបញ្ជីរបស់គណបក្ស។ តែប្រសិនបើក្រសួងមហាផ្ទៃបន្តបដិសេធ លោក រ៉ុង ឈុន ថា​ បក្សភ្លើងទៀននឹងពិចារណាពីជម្រើសចុងក្រោយ គឺប្រមូលផ្តុំសមាជិកតវ៉ាតែម្តង។
    11 min
  • លោក សឺន ជុំជួន៖ ការចាប់ខ្លួនពលរដ្ឋខ្មែរក្រោមមិនអាចលាក់បាំងពីក្រសែភ្នែករបស់អាមេរិកបានឡើយ
    អ្នក​ការ​ពារ​សិទ្ធិ​ខ្មែរ​កម្ពុជាក្រោម​ស្នើ​ឲ្យ​សហរដ្ឋ​អាមេ​រិក​ពិ​ចារ​ណា​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​វៀត​ណាម​ ខណៈ​អាជ្ញាធរ​ប្រទេស​នេះ​បាន​ចាប់​ខ្លួន​សកម្ម​ជន​ខ្មែរ​កម្ពុជាក្រោម​​ជិត​១០​នាក់​កាល​ពី​ថ្ងៃ​ទី​៣១​កក្កដា​។​ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​ចែក​​សៀវ​ភៅ​ស្តីពី​សិទ្ធិ​ជន​ជាតិ​ដើម​។​ ប៉ុន្តែ​អាជ្ញាធរ​វៀត​ណាម​ចោទ​ថា​ សកម្ម​ជន​ទាំង​នោះ ​«កេង​ចំ​ណេញ​លើ​សិទ្ធិ​សេរី​ភាព​ បំពាន​ផល​ប្រយោជន៍​របស់​រដ្ឋ»​។​ សម្រាប់​ លោក​ សឺន​ ជុំជួន ​អគ្គ​លេខា​ធិការ​នៃ​ អង្គ​ការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​​ អះ​អាង​ថា ​ការ​ចាប់​ខ្លួន​​នេះ​មិន​អាច​លាក់​បាំង​ពី​ក្រ​សែភ្នែក​របស់​អាមេរិក​បាន​ឡើយ​។​
    19 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners