បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោកបណ្ឌិត សុខ ទូច៖ ប្រតិបត្តិការបង្ក្រាបបទល្មើសខុសច្បាប់នៅបឹងទន្លេសាបបានធ្លាក់ចុះអំឡុងបោះឆ្នោត
    តាមរយៈលទ្ធផលស្រាវជ្រាវជាង២ឆ្នាំមកនេះ រាជបណ្ឌិតសភាកម្ពុជានៅតែបន្តមើលឃើញថា បទល្មើសនេសាទនៅបឹងទន្លេសាប​នៅតែកើតមានច្រើនដដែល។ តាមលោក បណ្ឌិត សុខ ទូច បញ្ហាហិនហោចត្រីនៅ ទន្លេសាបនេះ គឺដោយសារការ​នេសាទខុសច្បាប់ ការកាប់ទន្ទ្រានដីព្រៃលិចទឹក និងសកម្មភាពមនុស្សជាច្រើនផ្សេងទៀត។ មួយវិញទៀត ប្រធានរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសខុសច្បាប់នៅបឹងទន្លេសាប បានធ្លាក់ចុះអំឡុងពេល​បោះឆ្នោតកន្លងទៅនេះ​៕
    14 min
  • លោក យ៉ែម បុញ្ញឫទ្ធិ៖ សម្ព័ន្ធភាពរវាងមេដឹកនាំបក្សខ្មែររួបរួមជាតិនឹងបន្ត សម្រាប់ការបោះឆ្នោតអាណត្តិក្រោយ
    គណបក្សខ្មែររួបរួមជាតិ ដែលជាសម្ព័ន្ធភាពរវាងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស និងលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីអាចទទួលកៅអីអាសនៈសភា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឡើយ។ នេះបើតាមលទ្ធផលបឋមក្រៅផ្លូវការ ដែលបង្ហោះជាសាធារណៈ។ តាមរយៈលទ្ធផលបែបនេះ លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ថាលោកមិនមានការខកចិត្តអ្វីទេ ហើយលោកក៏នឹងត្រៀមបន្តសម្ព័ន្ធភា​ពជាមួយលោក ញឹក ប៊ុន ឆៃ សម្រាប់ការបោះឆ្នោតក្រោយៗទៀត។ បើតាមលោក យ៉ែម បុញ្ញឫទ្ធិ គណបក្សខ្មែររួបរួមជាតិ នឹងត្រៀមកែប្រែនិមិត្តសញ្ញាថ្មី និងជជែកពីការរួបរួមជាមួយគណបក្សដទៃទៀត សម្រាប់ការបោះឆ្នោតអាណត្តិបន្ទាប់។
    9 min
  • បណ្ឌិត គី សេរីវឌ្ឍន៍៖ វិស័យឧស្សាហកម្ម និងកសិកម្មអាចជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យលូតលាស់ក្រោយការបោះឆ្នោត
    ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ ហើយលទ្ធផលបឋមក៏បានដឹងផងដែរ ដោយរដ្ឋាភិបាលថ្មីនឹងត្រូវដឹកនាំដោយអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជា។ ទាក់ទងទៅនឹងទស្សនៈវិស័យដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា ដែលរដ្ឋាភិបាលថ្មីក៏ដូចជាវិស័យឯកជនត្រូវធ្វើជាអាទិភាពនោះ គឺការជំរុញវិស័យកសិកម្ម និងឧស្សាហកម្ម ជាពិសេសសំដៅទៅលើសហគ្រាសធុនតូច និងមធ្យម។ នេះបើតាមការយល់ឃើញរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃវិទ្យាស្ថានសិក្សាចិន និងជាសេដ្ឋវិទូមួយរូបនៃរាជបណ្ឌិតសភាកម្ពុជា។ តាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ វិស័យអចលនទ្រព្យកម្ពុជាកំពុងស្ថិតក្នុងសភាពទុំជោរ ហើយវិស័យទេសចរណ៍ជាពិសេសការផ្សព្វផ្សាយក៏នៅមានកំរិតដែរ។
    13 min
  • លោក រ៉ុង ឈុន៖ បក្សភ្លើងទៀនចង់ឃើញរដ្ឋាភិបាលថ្មីលោក ហ៊ុន ម៉ាណែត បើកលំហសេរីភាពដល់បក្សប្រឆាំង
    នៅរសៀលថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈអំពីការសម្រេចចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ចាប់ពីអាណត្តិថ្មីទី៧នេះហើយ ដោយទុកឲ្យ លោក ហ៊ុន ម៉ាណែត ជាអ្នកកាន់តំណែងជាប្រមុខរដ្ឋាភិបាល។ តាមគម្រោង គឺលោក ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ចាប់ពីល្ងាចថ្ងៃទី២២សីហាតទៅ។ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថា នេះជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ តែយ៉ាងណា សម្រាប់បក្សភ្លើងទៀនក្នុងនាមជាគណបក្សប្រឆាំង លោក រ៉ុង ឈុន ថាចង់ឃើញ រដ្ឋាភិបាលថ្មីលោក ហ៊ុន ម៉ាណែត បើកលំហសេរីភាពដល់បក្សប្រឆាំង បញ្ឈប់ការបង្រ្កាបលើបក្សប្រឆាំង និងឲ្យបក្សប្រឆាំងចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់។
    11 min
  • លោក កន សាវាង្ស៖ ​ខុ​មហ្វ្រែមកំពុងត្រៀម​បង្ហាញរបាយការណ៍​ពីភាពមិនប្រក្រតីការបោះឆ្នោតអាណត្តិទី​៧
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះគឺ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និង​តស៊ូមតិនៃ​អង្គការខុមហ្វ្រែម។ ​​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានវាយតម្លៃថា ដំណើរការបោះឆ្នោតជាតិនៅឆ្នាំ​២០២៣​នេះ បានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ។ល។ ចំណែកឯ​ ​ខុមហ្វ្រែម ដែលជាអង្គការ​សង្គមស៊ីវិលមួយ​ចូលរួមសង្កេតការណ៍បោះឆ្នោតនេះ បានកត់សម្គាល់ឃើញថាមានពីភាពមិនប្រក្រតីជាច្រើន​ នៅពេលដំណើរការបោះឆ្នោត ក៏ដូចជាមុន​ពេលបោះឆ្នោតដែរ​។ បើតាមលោក កន សាវាង្ស ភាពមិនប្រក្រតីទាំងនោះមានដូចជា៖ នៅតែមានវត្តមានអាជ្ញាធរមូលដ្ឋាននៅតាមការិយាល័យបោះឆ្នោត ការកត់ឈ្មោះអ្នកបោះឆ្នោតនៅពេលពលរដ្ឋទៅបោះឆ្នោត ការអនុញ្ញាតឱ្យពលរដ្ឋបោះឆ្នោតដោយគ្មាន​អត្តសញ្ញាណបណ្ណ​មានសុពលភាព ការគូសឈ្មោះបោះឆ្នោតជំនួសជាដើម។ មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែម បាន​បញ្ជាក់ថា ខុមហ្វ្រែមកំពុងតែ​ត្រៀមបង្ហាញរបាយការណ៍ អំ​ពីភាពមិនប្រក្រតីក្នុង​ដំណើរ​ការបោះឆ្នោតអាណត្តិទី៧ ជាសាធារណៈ ក្នុងពេលឆាប់ៗនេះ។
    13 min
  • លោក សោម សូរីដា៖ ​សម្រាប់កម្ពុជា ភាពសេរី និងយុត្តិធម៌គឺសំដៅទៅលើការគោរព និងអនុវត្តច្បាប់
    ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានកន្លងផុតទៅហើយ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ក៏បានធ្វើការវាយតម្លៃហើយដែរនៅថ្ងៃនេះ ថាដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ល។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី២៤ ខែកក្កដានេះ បានសម្តែងនូវការរំខានចិត្តដោយសារការបោះឆ្នោតនៅកម្ពុជាមិនមានភាពសេរី និងយុត្តិធម៌។ ជុំវិញបញ្ហានេះ លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថាការរៀបចំបោះឆ្នោតនៅកម្ពុជាគឺសំដៅទៅលើគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោត ដោយមិនមានការរើសអើងគណបក្សនយោបាយណាមួយឡើយ។
    13 min
  • លោក ឃួង ស្រេង៖ មិនមានពលរដ្ឋណាម្នាក់ខកជើងរថយន្តក្រុងនោះទេ
    មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ខក​ជើង​ដោយ​សារ​តែ​ខ្វះ​រថយន្ត​ក្រុង​ជិះ​ទៅ​កាន់​ស្រុក​កំណើត​នោះ​ឡើយ​ ពោល​នៅ​សល់​រថយន្ត​២០​គ្រឿង​ដែល​ត្រូវ​បាន​បញ្ឈរ​ជើង​ទុក​ ដោយសារ​មិន​មាន​មនុស្ស​ជិះ​។​ នេះ​ជា​ការ​អះ​អាង​របស់​លោក ​ឃួង​ ស្រេង​។​ បើ​តាម​អភិបាល​រាជ​ធានី​ភ្នំ​ពេញ​ គឺ​អាជ្ញាធរ​បាន​ត្រៀម​រថយន្ត​៤០០​គ្រឿង​សម្រាប់​ដឹក​ពល​រដ្ឋ​ពី​ភ្នំពេញ​ទៅ​បោះ​ឆ្នោត​នៅ​តាម​ខេត្ត ​ប៉ុន្តែ​ជាក់​ស្តែង​គឺ​មាន​រថយន្ត​តែ​៣៨០​គ្រឿង​ត្រូវ​បាន​ប្រើ​ប្រាស់​ ដោយ​ដឹក​ពលរដ្ឋ​បាន​ជិត​១​ម៉ឺន​នាក់​។
    8 min
  • លោក សោម សូរីដា៖ យុទ្ធនាការឃោសនារយៈពេល២១ថ្ងៃកន្លងទៅប្រកបដោយបរិយាកាសល្អប្រសើរ
    យុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយចំនួន១៨ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានបិទបញ្ចប់ហើយនៅថ្ងៃសុក្រទី២១ ខែកក្កដានេះ បន្ទាប់ពីដំណើរការអស់រយៈពេល៣សប្តាហ៍កន្លងទៅ។ លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃថាដំណើរការឃោសនារកស​ម្លេងឆ្នោតរបស់គណបក្សនយោបាយនានាអស់រយៈពេល២១ថ្ងៃមកនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អប្រសើរ។ ការដែលមិនមានបាតុភាព ឬរឿងចម្រូងចម្រាសច្រើនអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺដោយគណបក្សនយោបាយទាំងអស់បានគោរពច្បាប់ ក្រមសីលធម៌គណបក្ស និងមានភាពចាស់ទុំផងដែរ។ នេះបើតាមលោក សោម សូរីដា។
    11 min
  • លោក សំ គន្ធាមី៖ យុទ្ធនាការឃោសនានៅឆ្នាំនេះ មិនសូវផុសផុល លើកលែងតែគណបក្សប្រជាជនកម្ពុជា
    យុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្ររបស់គណបក្សនយោបាយទាំង១៨ នឹងត្រូវបញ្ចប់នៅថ្ងៃទី២១មិថុនាស្អែកនេះ។ រយៈពេល២០ថ្ងៃកន្លងមកនេះ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក បានកត់សម្គាល់ថា ការធ្វើយុទ្ធនាការរបស់គណបក្សនានា បានធ្វើឡើងក្នុងទ្រង់ទ្រាយតូច លើកលែងតែគណបក្សប្រជាជនកម្ពុជាដែលបានធ្វើយុទ្ធនាការយ៉ាងផុសផុល ខណៈដែលវត្តមានរបស់គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងមានឥទ្ធិពល ក៏ត្រូវផាត់ចេញពីការប្រកួត។ ទោះយ៉ាងណា លោកថា នៅក្នុងដំណើរការឃោសនាឆ្នាំនេះ បញ្ហាមិនប្រក្រតី និងបណ្តឹងកើតឡើងក្នុងចំនួនតិចតួច។
    9 min
  • លោក ហង្ស ពុទ្ធា៖ ភ្លៀងអាចជាឧបសគ្គខ្លះ តែមិនអាចប៉ះពាល់ដល់គុណភាពនៃការបោះឆ្នោតទេ
    នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងឈានចូលមកដល់ គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឆ្លៀតឱកាសអំឡុងពេលនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយទាំង១៨ រយៈពេលជិត៣សប្តាហ៍កន្លងទៅនេះ បញ្ចូនសម្ភារៈចាំបាច់ ដែលបំរើដល់ការបោះឆ្នោតទៅដល់គណៈកម្មការខេត្តរៀបចំការបោះឆ្នោតរួចរាល់អស់ហើយ។ មន្ត្រីបំរើការដល់ការងារបោះឆ្នោតក៏បានត្រៀមរួចរាល់ដែរ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងឲ្យដឹងថា គ.ជ.ប បានត្រៀមវិធានការ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងឧបសគ្គណាមួយ ដែលអាចនឹងកើតឡើងដោយសារជំនន់ទឹកភ្លៀង ខណៈនៅក្នុងសប្តាហ៍នេះ មានភ្លៀងធ្លាក់រហូតដល់ក្រោយថ្ងៃបោះឆ្នោត។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners