បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោកស្រី ស៊ឹង សុធី៖ បើអ្នកគាំទ្របក្សប្រឆាំង មកគាំទ្រ ខ្ញុំសង្ឃឹមថានឹងឈ្នះ១០០%ជានាយករដ្ឋមន្ត្រី
    គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី​ គឺ​ជា​គណបក្ស​ថ្មី​មួយ​ ស្ថិត​នៅ​ក្នុង​ចំណោម​គណបក្ស​ផ្សេង​ទៀត​ ដែល​បាន​ចូល​រួមការប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧​នេះ។​ គណបក្ស​នេះ​ដាក់​អាទិភាព​ខ្ពស់​ទៅ​លើ​ស្ត្រី ​ដោយ​មាន​គោល​នយោបាយ​ចំនួន​១១​ចំណុច​ ដើម្បី​ការពារ​ស្ត្រី ​និង​ធានា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ។​ លោកស្រី ​ស៊ឹង​ សុធី ប្រធាន​គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី ​ថា​គោល​នយោបាយ​ទាំង​១១​ចំណុច​ គឺ​ជា​ការ​ចាក់​ចំ​បេះដូង​ប្រជាពលរដ្ឋ​ ដែល​ត្រូវការ។​ នៅ​ទន្ទឹម​នឹង​ការ​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ លោកស្រី ​ស៊ឹង សុធី​ បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ មក​គាំទ្រ​គណបក្ស​របស់​លោកស្រី ​ដើម្បី​ធ្វើ​ជា​តំណាង​គណបក្ស​ប្រឆាំង​ដ៏​ធំ។​ បើ​តាម​ប្រធាន​គណបក្ស​ជា​ស្ត្រី​រូប​នេះ​ គឺ​ជឿជាក់​ថា​ ខ្លួន​អាច​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​បាន​១០០% ​បើ​សិនអ្នកគាំទ្របក្សប្រឆាំង មកគាំទ្រខ្លួន។
    16 min
  • លោក យ៉ែម បុញ្ញាឬទ្ធិ ៖គោលដៅធំគឺទៅដណ្តើមកៅអីតំណាងរាស្ត្រឲ្យបាន
    គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​បាន​ដាក់​ចេញ​គោល​នយោបាយ​អទិ​ភាព​៩​ចំណុច ​ផ្តោត​លើ​បញ្ហា​អយុត្តិធម៌​សង្គម ​និង​អំ​ពើ​ពុក​រលួយ​។​ គណ​បក្ស​នេះ​ដែល​រួម​គ្នា​រវាង ​លោក ​ញឹក ​ប៊ុនឆៃ ​និង​លោក ​យ៉ែម​ បុញ្ញឬទ្ធិ​ មាន​គោល​ដៅ​ធំ​គឺ​ទៅ​ដណ្តើម​កៅ​អី​តំណាង​រាស្ត្រ​ឲ្យ​បាន​ ខណៈ​ដែល​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​រួម​ប្រកួត​។​ ភាព​ខ្លាំង​របស់​គណ​បក្ស​នេះ ​ត្រូវ​បាន​លោក ​យ៉ែម​ បុញ្ញឬទ្ធិ ​ពន្យល់​ថា​ គឺ​មាន​លោក​ ញឹក​ ប៊ុនឆៃ ​ជា«អ្នក​តស៊ូ​មក​ពី​ទិស​ខាង​លិច​»​ និង​មាន​លំ​នាំ​នៃ​ការ​រួម​បញ្ចូល​ដូច​គណ​បក្ស​ប្រ​ឆាំង​កាល​ពី​១០​ឆ្នាំ​មុន​។
    11 min
  • លោក អ៊ុន វិសិទ្ធគុន៖ ប្រព័ន្ធសុខាភិបាល ជាវិស័យអាទិភាពត្រូវកែប្រែ បើបក្សកម្លាំងប្រជាធិបតេយ្យឈ្នះឆ្នោត
    គណបក្សកម្លាំងប្រជាធិបតេយ្យ ជាគណបក្សដ៏ថ្មីថ្មោងបំផុតក្នុងចំណោមបណ្តាគណបក្សផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ។ ជាការចូលរួមលើកឡើង លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បញ្ជាក់ថា ជាការស្ទាបស្ទង់ពីនយោបាយ ខណៈដែលលោកសង្កេតឃើញថា ប្រជាពលរដ្ឋតាមខេត្តមួយចំនួនបានគាំទ្រគណបក្សកម្លាំងប្រជាធិបតេយ្យ។ នៅក្នុងការបោះឆ្នោតនេះ គណបក្សកម្លាំងប្រជាធិបតេយ្យ បានដាក់ចេញគោលនយោបាយចំនួន៩ចំណុច ដើម្បីប្រកួតជាមួយគណបក្សដទៃ។ បន្ថែមពីនេះ លោក អ៊ុន វិសិទ្ធគុន បញ្ជាក់ថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពបំផុត ដែលត្រូវកែប្រែ ប្រសិនបើបក្សឈ្នះឆ្នោត។ តាមប្រធានគណបក្សរូបនេះ រាល់ការចំណាយរបស់ប្រជាពលរដ្ឋ នៅតាមមន្ទីរពេទ្យ គឺរដ្ឋាភិបាលបក្សកម្លាំងប្រជាធិបតេយ្យជាអ្នករ៉ាប់រង។
    15 min
  • លោក​ស្រី​ ពោធិតី​ សាវត្ថី៖​ ការ​បាត់បង់​ដី​ធ្លី​របស់​ពលរដ្ឋ​ប្រៀប​ដូច​សម្លាប់​ពួក​គាត់​ដោយ​ប្រយោល​ដែរ
    គណបក្ស​ធម្មាធិបតេយ្យ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ក្នុង​ឱកាស​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាលទី៧នេះ​ តាម​រូបភាព​ហែរ​ក្បួន​តូចៗ​ជា​ច្រើន​កន្លែង​ ដោយ​គណបក្ស​មាន​គោលនយោបាយ​ចំនួន​៨​ចំណុច​សំខាន់ៗ​ មិន​ខុស​ពី​គណបក្ស​ដទៃ​ទៀតទេ។ ​ក៏ប៉ុន្តែ​លោកស្រី ​ពោធិតី​ សាវត្ថី ​ដែល​ជា​ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ ​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​គោល​នយោបាយ​ចំនួន​៨​ចំណុច​នេះ ​មាន​២ចំណុច​ ជា​គោល​នយោបាយ​គន្លឹះ​ នោះ​គឺ​ចំណុច​ទី១​ និងទី៤។​ ប្រធានគណបក្សជាស្ត្រី ដែលធ្លាប់រស់នៅក្នុងប្រទេសហូឡង់ជាង២០ឆ្នាំរូបនេះ បញ្ជាក់ថាជម្ល៉ោះដីធ្លីបច្ចុប្បន្នចូលដល់ដំណាក់កាលមួយគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយលោកស្រីប្រៀបប្រដូចការបាត់បង់ដីធ្លីរបស់ពលរដ្ឋថាជាការសម្លាប់ពួកគាត់ដោយប្រយោល និងជំរុញឲ្យពលរដ្ឋធ្វើចំណាកស្រុកនៅពេលគ្មានដីធ្លីសម្រាប់ធ្វើកសិកម្ម។ រីឯគោលនយោបាយគន្លឹះមួយទៀត ត្រូវបានលោកស្រី សាវត្ថី លើកឡើងថាជាកំណែទម្រង់ប្រព័ន្ធកសិកម្ម និងធារាសាស្ត្រ ធ្វើយ៉ាងណាឲ្យជនបទមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់បំរើឲ្យការធ្វើកសិកម្ម។
    13 min
  • លោក គុជ លី៖ ទឹកភ្លៀងគឺជាឧបសគ្គដែលរំខានដល់ការឃោសនា
    អំឡុងពេលឃោសនារកសម្លេងឆ្នោតរយៈពេល២១ថ្ងៃនេះ គណបក្សខ្មែរតែមួយ បានបង្ហាញនូវគោលនយោបាយរបស់ខ្លួនចំនួន៨ចំណុច ដែលចំណុចទាំងនោះផ្តោតទៅលើប្រព័ន្ធយុត្តិធម៌ ព្រំដែនដីគោក ការសិក្សាអប់រំ សុខមាលភាពប្រជាពលរដ្ឋ វិស័យការងារ វិស័យកសិកម្ម មនុស្សចាស់ជរាគ្មានទីពឹង និងជនពិការ និងចុងក្រោយគឺការបង្កើតច្បាប់ភូមិបាលដើម្បីរារាំងប្រជាពលរដ្ឋកុំឲ្យលក់ដីស្រែ។ គោលនយោបាយចំណុចចុងក្រោយនេះ«កុំលក់ដីស្រែ»នេះ ត្រូវបានលោក គុជ លី ស្ថាបនិក និងជាប្រធានគណបក្សខ្មែរតែមួយយល់ថាជាគោលនយោបាយសំខាន់ជាងគេ ដែលគណបក្សផ្សេងទៀតមិនមាន។ ទាក់ទងទៅនឹងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៥ថ្ងៃកន្លងទៅនេះ លោក គុជ លី យល់ឃើញថាអាចទទួលយកបានចំពោះសន្តិសុខសណ្តាប់ធ្នាប់ ក៏ប៉ុន្តែលោកមិនសប្បាយចិត្តចំពោះពេលវេលានៃការឃោសនា ដែលញាំញីទៅដោយទឹកភ្លៀង។
    14 min
  • លោក ម៉ម សុណង់ដូ៖ បើ​បក្ស​​សំបុកឃ្មុំឈ្នះ​ បញ្ហាវិស័យសង្គមកិច្ចនឹងត្រូវបានដោះស្រាយ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិថ្ងៃនេះ គឺលោក ម៉ម សុណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ​គណបក្ស​សំបុកឃ្មុំ បាននិងកំពុង​យុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ដោយការចែកខិត្តបណ្ណ​ផ្សព្វផ្សាយនៅតាមផ្ទះ​របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ មូលហេតុនោះត្រូវបានលោក ម៉ម សុណង់ដូ អះអាងថាមកពីបញ្ហាថវិកា។ ក្នុងចំណោម​គោលនយោបាយចំនួន​៧ចំណុច ប្រធានគណបក្ស​សំបុកឃ្មុំ នឹង​​ដោះស្រាយ​បញ្ហាក្នុងវិស័យសង្គមកិច្ច គឺការអភិវឌ្ឍដោយគ្មានទឹកភ្នែកពលរដ្ឋ និងការ​ជួយ​ឧបត្ថម្ភ​ពលរដ្ឋចាស់ជរាមុនគេ​ ប្រសិនបើបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ​ឈរជាតំណាងរាស្ត្រ​។
    17 min
  • លោក ញឿន រ៉ាដែន៖ ហ្វុនស៊ិនប៉ិចប្រកាសការពាររាជបល្ល័ង្គ និងគាំទ្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
    គណបក្សហ្វុនសិនប៉ិច បានបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំដំបូងនៅថ្ងៃទី០២ ខែកក្កដាកន្លងទៅនៅភ្នំពេញ ដើម្បីស្វែងរកសម្លេងគាំទ្រនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិច បានថ្លែងថា គណបក្សរាជានិយមមួយនេះ មានគោលនយោបាយចំនួន៩ចំណុច ដែលបានរំលេចនៅក្នុងយុទ្ធនាការនេះ នៅពេលខ្លួនឈ្នះឆ្នោត។ ចំណុចទាំង៩នោះ រួមមានការការពាររាជបល្ល័ង្គ គាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកកម្ពស់សិទ្ធិបញ្ចេញមតិជំនឿសាសនា បញ្ចប់ទុក្ខវេទនារបស់ពលរដ្ឋដោយសារប្រព័ន្ធតុលាការ ដោះសា្រយបញ្ហាអត់ការងារធ្វើរបស់យុវជន តម្លើងប្រាក់ខែកម្មករ បញ្ចុះតម្លៃជីកសិកម្ម បញ្ចុះតម្លៃអគ្គិសនី និងធ្វើឲ្យកំចីរបស់ប្រជាជនមានអត្រាការប្រាក់ទាប។ បន្ថែមពីនេះ គណបក្សហ្វុនស៊ិនប៉ិចនឹងជំរុញវិស័យអប់រំឲ្យទំនើប បំបាត់គ្រឿងញៀន លើកកម្ពស់វិស័យសុខាភិបាល ឧបត្ថម្ភប្រាក់ដល់មនុស្សចាស់ និងគ្រប់គ្រងធនធានធម្មជាតិឲ្យបានល្អផងដែរ។
    13 min
  • លោក យ៉េង វីរៈ៖ បើគណបក្សលោកជាប់តំណាងរាស្ត្រនឹងស្នើដូរសមាសភាពគ.ជ.ប
    នៅ​ថ្ងៃ​ទី​២​នៃ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ​បាន​សម្ភាស​គណ​បក្ស​ប្រ​ជា​ធិប​តេយ្យ​មូល​ដ្ឋាន​។ ​គណ​បក្ស​ដែល​មាន​លេខ​រៀង​ទី​១១​ នេះ​បាន​ដាក់​ចេញ​គោល​នយោបាយ​ចំនួន​១១​ចំណុច​ ក្នុង​នោះ​ក៏​មាន​ដែរ​ការ​សន្យា​ដោះ​ស្រាយ​បំណុល​របស់​ប្រជា​ពលរដ្ឋ ​បើ​គណ​បក្ស​នេះ​ទៅ​ដឹក​នាំ​រដ្ឋា​ភិបាល​។​ ប៉ុន្តែ​ប្រសិន​បើ​គណ​បក្ស​នេះ​បាន​ជាប់​ត្រឹម​តែ​តំ​ណាង​រាស្ត្រ​មួយ​អាសនៈ​ នោះ  ​ការ​ងារ​ដំបូង​គឺ​ស្នើ​ដូរ​សមាស​ភាព​គ.ជ.ប​បច្ចុប្បន្ន​នេះ​ចេញ​។​ នេះ​ជាការ​លើក​ឡើង​របស់​ លោក ​យ៉េង​ វីរៈ​ ប្រ​ធាន​គណ​បក្ស​។
    13 min
  • លោក សុខ ឥសាន៖ អ្នកបន្តវេននឹងត្រូវបញ្ចូលក្នុងកញ្ចប់គណៈរដ្ឋមន្ត្រីថ្មី បើបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត
    ចាប់ពី​ថ្ងៃទី​០១​កក្កដា ​រហូត​ដល់​ថ្ងៃ​ទី​២១​កក្កដា ​គឺ​ជា​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នយោបាយ​ទាំង​១៨​ ដែល​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧។​ នៅ​ថ្ងៃ​ដំបូង​នេះ ​គណបក្ស​ប្រជាជនកម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ បាន​ជួប​ជុំ​សមាជិក​របស់​ខ្លួន​ជាង​៧​ម៉ឺន​ ដើម្បី​ដង្ហែ​ក្បួន​ឃោសនា។​ លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ បញ្ជាក់​ថា​ គណបក្ស​ប្រជាជនកម្ពុជា​នឹង​លើក​យក​គោលនយោបាយ​អាទិភាព ​ដែល​ខ្លួន​ដាក់​ចេញ​ មក​ឃោសនា​ប្រាប់​ប្រជាពលរដ្ឋ។​ តាម​លោក​ សុខ ឥសាន ​បក្សប្រជាជន​កម្ពុជា ​ក៏​នឹង​ត្រៀម​បញ្ចូល​ឈាមជ័រ​អ្នក​បន្តវេន​ កញ្ចប់​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត។​
    14 min
  • លោក ចន ណារិទ្ធ៖ ហានិភ័យសុខភាព ទើបរដ្ឋត្រូវផ្តល់ការគាំពារផ្នែកព្យាបាលដល់អ្នកធ្វើការក្នុងវិស័យកម្សាន្តក្រៅប្រព័ន្ធ
    រដ្ឋាភិបាលកម្ពុជាទើបតែប្រកាសឲ្យអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលសំដៅ ដល់អ្នកបម្រើសេវាកម្មតាមរង្គសាល ខារ៉ាអូខេ កន្លែងម៉ាស្សា ជាដើម។ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា​ ប្រព័ន្ធមូលនិធិសមសុខាភិបាលនេះ នឹងរ៉ាប់រងការព្យាបាលរបស់អ្នកទាំងនោះ នៅមន្ទីរពេទ្យរដ្ឋ។ តាមលោក ចន ណារិទ្ធ ក្រុមអ្នកបម្រើសេវាកម្មតាមខារ៉ាអូខេ រង្គសាល ជាដើមនោះ ងាយប្រឈមនឹងហានិភ័យសុខភាព ដែលរដ្ឋាភិបាលត្រូវផ្តល់ការគាំពារ។
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners