បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • ម្ចាស់សិប្បកម្ម ម៉ាច ម៉ុយ៖ ឈរលើគុណភាព និងគុណធម៌ ទើបសិប្បកម្មខ្ញុំរីកធំធាត់មកដល់បច្ចុប្បន្ន
    ក្លាយជាសិប្បកម្មធំមួយក្នុងចំណោមសិប្បកម្មផលិតឧបករណ៍ខ្មែរ ចម្លាក់ស្ពាន់ និងគ្រឿងសង្ហារឹមជាច្រើនទៀតនៅកម្ពុជា បច្ចុប្បន្ន សិប្បកម្ម ម៉ាច ម៉ុយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពលរដ្ឋរស់នៅក្នុងស្រុក ពិសេសពលរដ្ឋខ្មែរក្រោម និងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។ ជាមុខរបរតត្រកូល៤ជំនាន់ ម្ចាស់សិប្បកម្មលោក ម៉ាច ម៉ុយ បានឱ្យដឹងថា ការរីកចម្រើនធំធាត់​មកដល់ពេលនេះ ឈរលើគោលការណ៍៣យ៉ាង៖ សច្ចៈភាព គុណភាព និងគុណធម៌ ដើម្បីធានាបានថា រាល់ឧបករណ៍ដែលផលិតចេញពីសិប្បកម្ម គឺមិនធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្ត។ បើតាមលោក ម៉ាច ម៉ុយ សិប្បកម្មរបស់លោកក៏ជាផ្នែកមួយដើម្បីជួយអភិរក្សសិល្បៈវប្បធម៌ខ្មែរ ពិសេសឧបករណ៍ភ្លេងខ្មែរតែម្តង។
    8 min
  • លោក មាស វីរិទ្ធ៖ គ្រឿងញៀនជិត៦តោនត្រូវបានបំផ្លាញតាមរយៈសាលក្រម និងសាលដីកាចំនួន៤៧
    ប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែមិថុនានេះ បានធ្វើពិធីដុតកំទេចគ្រឿងញៀនជិត៦តោន នៅក្នុងឱកាសនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៣នេះ។ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពន្យល់ថាគ្រឿងញៀនជិត៦តោន ដែលដុតកំទេចចោលព្រឹកមិញនេះ គឺអាជ្ញាធរបង្ក្រាបបានចាប់តាំងពីឆ្នាំ២០២២មក ដោយយោងទៅលើសាលក្រម និងសាលដីកាតុលាការ ដែលបានសម្រេចចំនួនជាង៤០។ តាមលោក មាស វីរិទ្ធ សារធាតុគីមីផ្សំចំនួន៣០០តោនផ្សេងទៀត ដែលរឹបអូសបានមិនត្រូវបានបំផ្លាញចោលជាមួយគ្នាទេ ដោយសារសារធាតុខ្លះត្រូវការបន្សាប និងសារធាតុខ្លះទៀតត្រូវបំផ្លាញតាមបច្ចេកទេសដោយឡែក ដែលមិនប៉ះពាល់ដល់សុខភាព និងបរិស្ថាន។
    13 min
  • លោក នី សុខា៖ មិនយឺតពេលទេសម្រាប់រដ្ឋាភិបាល​ក្នុងការពន្យារពេលធ្វើវិសោធនកម្មបោះឆ្នោត
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីថ្ងៃទី​២៧មិថុនានេះ គឺលោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក។ អង្គការអាដហុក រួមនឹងអង្គការស៊ីវិល សមាគម និងសហជីព​ជាង​២០ស្ថាប័នផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួម ស្នើ​ឱ្យរដ្ឋាភិបាលកម្ពុជា ពន្យារពេលធ្វើវិសោធនកម្ម​ច្បាប់បោះឆ្នោតដែលកំពុងឆ្លងដល់ព្រឹទ្ធិសភា​នៅថ្ងៃស្អែកនេះ។ លោក នី សុខា ថាការស្នើសុំនេះហាក់យឺតពេលបន្តិច ប៉ុន្តែបើ​ឆ្លុះបញ្ជាំងទៅលើនិតិវិធីនៃការធ្វើច្បាប់ និងឆន្ទៈ​​ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់នេះ នៅតែអាចមានសង្ឃឹមពន្យាររហូតដល់ចប់​ការបោះឆ្នោតជាតិសិនបាន។​ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ថា ការធ្វើវិសោធនកម្មនេះ គួរណាធ្វើឡើងនៅក្រោយមាន ការស្រុះស្រួលផ្នែកនយោបាយ និង​សភាពហុបក្ស ដោយត្រូវសិក្សា​និងពិភាក្សា​គ្រប់ជ្រុងជ្រោយជាមុនសិន។ ​
    11 min
  • ឧកញ៉ា លឹម ហេង៖ ភាគីជម្លោះត្រូវចំណាយពេលយូរ និងថវិកាច្រើនពេលមានវិវាទពាណិជ្ជកម្មម្តងៗ
    ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាយុត្តិធម្ម នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ បានជំរុញឲ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធពន្លឿនការធ្វើច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម និងតុលាការការងារឲ្យបានឆាប់។ សភាពាណិជ្ជកម្មកម្ពុជាបានសម្តែងនូវការសាទរចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលជម្រុញឲ្យពន្លឿនតុលាការឯកទេសនៅពេលនេះ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងបញ្ជាក់ថាការបង្កើតឲ្យមានតុលាការពាណិជ្ជកម្ម និងតុលាការការងារ​ គឺនឹងផ្តល់ផលប្រយោជន៍សម្រាប់អ្នកវិនិយោគនៅក្នុងស្រុក និងមកពីបរទេស ដែលពួកគេកាន់តែមានជំនឿទុកចិត្តលើប្រព័ន្ធច្បាប់របស់កម្ពុជាបន្ថែមទៀត។ តាមលោកឧកញ៉ា លឹម ហេង ភាគីជម្លោះតែងចំណាយពេលវេលាយូរ និងអស់ថវិកាច្រើននៅពេលមានវិវាទម្តងៗ ខណៈរឿងក្តីត្រូវបានដោះស្រាយនៅតុលាការអាជ្ញាគតិ ដែលមិនមានឯកទេសត្រឹមត្រូវ។
    11 min
  • លោក គីមសួរ ភីរិទ្ធ៖ ការធ្វើបាតុកម្មនៅក្រៅប្រទេសមិនពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន
    អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន​ អះ​អាង​ថា ​ការ​ធ្វើ​បាតុ​កម្ម​នៅ​ក្រៅ​ប្រទេស​មិន​ពាក់​ព័ន្ធ​នឹង​គណ​បក្ស​នេះ​ឡើយ​។​ តែ​ទទួល​ស្គាល់ថា​ ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​តែ​មាន​តួនាទី​ឃ្លាំ​មើល​ស្ថានភាព​ប្រទេស​កម្ពុជា​ ខណៈ​គណ​បក្ស​ប្រ​ឆាំង​មិន​ត្រូវ​បាន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ​។​ ការ​លើក​ឡើង​នេះ​គឺ​ដោយសារ​តែ​យុវ​ជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​អះ​អាង​ថា​ជា​ពល​រដ្ឋ​សកម្ម​ បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ទី​ក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​។​ បាតុ​កម្ម​នេះ​ត្រូវ​បាន​អ្នក​រៀប​ចំ​គូស​បញ្ជាក់​ថា​ ដើម្បី​ទាម​ទារ​ឲ្យ​គណ​បក្ស​ភ្លើង​ទៀន​បាន​ចូល​រួម​បោះ​ឆ្នោត​ និង​ទាម​ទារ​ឲ្យ​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​អន្តរាគមន៍​លើ​ប្រ​ទេស​កម្ពុជា​។​
    9 min
  • លោក ស្រី ថី៖ មេខ្លោងកាប់ឈើដុះស្លែក្នុងតំបន់ព្រៃឡង់ព្រះវិហារពីររូប ត្រូវកងកម្លាំងចាប់បាន
    ក្រោយការចង្អុលបង្ហាញមុខមេខ្លោង២រូបដែលជាអ្នកកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ មានមេខ្លោងចំនួន២រូប ត្រូវបានកងកម្លាំងអាវុធហត្ថចាប់ខ្លួន និងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់លោក ស្រី ថី អ្នកសម្របសម្រួលបណ្តាញព្រៃឡង់ខេត្តព្រះវិហារ។ លោក ស្រី ថី ថា មេខ្លោងទាំងពីរដែលកងកម្លាំងចាប់បាន មានម្នាក់ឈ្មោះ អុល (ហៅខ្លាឃ្មុំ)​ ដែលជាការចង្អុលបង្ហាញរបស់បណ្តាញព្រៃឡង់ផ្ទាល់។ តាមសកម្មជនព្រៃឡង់ព្រះវិហាររូបនេះ គឺការអន្តរាគមន៍ទាន់ពេលរបស់កងកម្លាំង ទើបធ្វើឲ្យការបង្រ្កាបព្រៃឈើនេះមានប្រសិទ្ធិភាព។
    10 min
  • លោក​ អ៊ិត​ សូធឿត​៖​«កំណត់ត្រា»​គឺ​ជា​គេ​ហ​ទំព័រ​មួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​ស្រួល​ទទួល​បាន​ព័ត៌​មាន
    បន្ទាប់​ពី​សារ​ព័ត៌​មាន​វីអូឌី​ត្រូវ​បាន​បិទ ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​(CCIM)​ បាន​ដាក់​ឲ្យ​ដំ​ណើរ​ការ​គេហ​ទំព័រ​ថ្មី​មួយ​ឈ្មោះថា​«កំណត់ត្រា»​ kamnotra.io។​ គឺ​ជា​ការ​ប្រមូល​ផ្តុំ​នូវ​ទិន្និ​ន័យ​ព័ត៌​មាន​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​រួច​ហើយ​។​ លោក​ អ៊ិត ​សូធឿត ​នាយក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​​CCIM ​បាន​​ថ្លែង​ថា​ គេហ​ទំព័រ​នេះ​ជា​បណ្តុំ​ព័ត៌​មាន​សម្រាប់​សាធារណៈ​ជន​ងាយ​ស្រួល​ក្នុង​ទាញ​យក​ទៅ​ប្រើ​ប្រាស់​។
    11 min
  • លោក ឡេង ប៉េងឡុង៖ សភាពេញអង្គនឹងបើកកិច្ចប្រជុំលើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃសុក្រខាងមុខ
    សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនឹងទៅដល់កិច្ចប្រជុំរដ្ឋសភាពេញអង្គនៅថ្ងៃសុក្រ ទី២៣ ខែមិថុនាខាងមុខ បន្ទាប់ពីសេចក្តីព្រាងនេះ ត្រូវបានលើកយកមកប្រជុំពិភាក្សារវាងគណៈកម្មការជំនាញ(គណៈកម្មការទី៦) នៅព្រឹកថ្ងៃអង្គារនេះ។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវត្រលប់ទៅកាន់គណៈអចិន្ត្រៃយ៍រដ្ឋសភាវិញនៅថ្ងៃពុធស្អែក ដើម្បីពិនិត្យ និងសម្រេចបញ្ជូនទៅកិច្ចប្រជុំសភាពេញអង្គ។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភាបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចាត់ទុកថាជាការប្រញ៉ាប់ណាស់ នឹងត្រូវធ្វើយ៉ាងណាដាក់ឲ្យមានការសម្រេច និងអនុម័តដោយសភាពេញអង្គ ព្រមទាំងបន្តនីតិវិធីទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញឲ្យបានមុនការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងចាប់ផ្តើមនៅដើមខែក្រោយ។
    9 min
  • លោក អាត់ ធន់៖ កម្ពុជាស្ថិតក្នុងចំណោមប្រទេសជាង១០ ដែលអនុវត្តមិនទាន់បានល្អនូវស្តង់ដារការងារអន្តរជាតិ
    នៅក្នុងសន្និសីទអន្តរជាតិរបស់អង្គការអន្តរជាតិខាងការងារ(ILO) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៥ ខែមិថុនា ហើយបានបញ្ចប់ទៅវិញកាលពីចុងសប្តាហ៍មុន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រទេសកម្ពុជាត្រូវបានរាប់បញ្ចូលទៅក្នុងចំណោមប្រទេសជាង១០ ដែលអនុវត្តមិនទាន់បានល្អនូវអនុសញ្ញាអន្តរជាតិអង្គការ ILO លេខ១០៥។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាតំណាងស្របច្បាប់ភាគីកម្មករនិយោជិតនៅក្នុងសន្និសីទអង្គការ ILO បានបញ្ជាក់ថាគណៈកម្មការការងារអន្តរជាតិអង្គការ ILO បានរកឃើញថាកម្ពុជាមិនទាន់អនុវត្តបានល្អនូវកំរិតស្តង់ដារការងារអន្តរជាតិស្របតាមមាត្រា១០៥ ដោយមាត្រា១០៥ បានលើកឡើងពីការលុបបំបាត់នូវទម្រង់ធ្ងន់ធ្ងរនៃការងារដោយបង្ខំ។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners