បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សេង សុខហេង៖ បទល្មើសព្រៃឈើតែងកើតឡើងជាប្រចាំ និងបានបង្កើនសកម្មភាពអំឡុងពេលមានការបោះឆ្នោត
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារសម្លេងកាលពីថ្ងៃចន្ទម្សិលមិញ ក៏ដូចជាការថ្លែងនៅថ្ងៃអង្គារនេះដែរ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធបញ្ចេញកម្លាំងទប់ស្កាត់ និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានយកដីរដ្ឋ ដែលតែងតែកើតឡើងមុនពេល និងអំឡុងពេលមានការបោះឆ្នោត។ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យចាប់យកមេខ្លោង ដែលនៅពីក្រោយការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីរដ្ឋនេះមកដាក់ទោសផងដែរ ដោយមិនមានការលើកលែង។ សម្រាប់លោក សេង សុខហេង អ្នក​សម្រប​សម្រួលនៃ​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃ​ឡ​ង់វិញ បានស្វាគមន៍ចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ក៏ប៉ុន្តែលោកកត់សម្គាល់ថាកន្លងមកការប្រព្រឹត្តបទល្មើសព្រៃឈើ និងការទន្ទ្រានយកដីរដ្ឋនៅតែបន្តកើតឡើងដូចភ្លៀងរលឹម និងមានការបង្កើនសកម្មភាពអំឡុងពេលមានការបោះឆ្នោតផងដែរ។
    13 min
  • លោក សឺន ជុំជួន៖ សិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រសើរជាងមុនតែចងដោយច្បាប់វៀតណាម
    ដូច​រាល់​ឆ្នាំ​ដែរ​ ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​តែង​តែ​រំឮក​ខួប​​នៃ​ការ​ផ្ទេរ​ទឹក​ដី​ខ្មែរ​ក្រោមទៅ​ឲ្យ​វៀត​ណាម​គ្រប់​គ្រង​ដែលគិត​មក​ដល់​ពេល​នេះ​គឺ​៧៤​ឆ្នាំ​ហើយ​។ ​ រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​អំណាច​វៀត​ណាម ​ខ្មែរ​ម្ចាស់​ស្រុក​មិន​មាន​សិទ្ធិ​សេរីភាព​នោះ​ឡើយ​ ទាំងការ​ប្រតិបត្តិ​ជំនឿ​សាសនា​ ការ​សិក្សារៀន​សូត្រ​ប្រវត្តិ​សាស្ត្រ ​និង​អក្ស​សាស្ត្រ​ខ្មែរ​ជា​ដើម​។​ លោក ​សឹន​ ជុំជួន​ អគ្គ​លេខា​ធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍​ កត់​សំ​គាល់​ថា ​សិទ្ធិ​ជា​ជន​ជាតិ​ដើម​របស់​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រសើរ​ជាង​មុន​បន្តិច​ បើ​គេ​មើល​ពី​ខាង​ក្រៅ ​តែ​ការ​ប្រតិ​បត្តិ​ជាក់​ស្តែង​ ឬ​ការ​ជួប​ជុំ​ណាត្រូវ​បាន​ចង​ច្បាប់​របស់​វៀត​ណាម​មិន​ឲ្យ​រើ​ខ្លួន​រួច​ឡើយ​។​
    11 min
  • លោក វ៉ាត់ ចំរើន៖ ការបើកព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមមានអ្នកចូលរួមមិនតិចជាងស៊ីហ្គេមទេ
    ក្រុម​អ្នក​សំដែង​សិល្បៈ​ក្នុងការ​បើក​ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមនៅយប់នេះ ប្រមាណ៣ពាន់នាក់ ខណៈ​អ្នក​ចូល​រួមទស្សនាផ្ទាល់​រំពឹងថា​មានជិត៦ម៉ឺននាក់។ នេះបើតាម លោក វ៉ាត់ ចំរើន។ អគ្គលេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី៣២​ បាន​ថ្លែងថា ផ្ទាំងទស្សនីយភាពនេះក៏​រំ​លេច​​ចេញឲ្យឃើញពីសមត្ថភាព​របស់​ជនពិការផងដែរ។  បើ​តាម ​លោក ​វ៉ាត់ ​ចំរើន ​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​កីឡា​ជន​មាន​ពិការ​ភាព​នេះ​ គឺ​លំបាក​ជាង​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម ​ទោះជា​ចំនួន​ប្រតិ​ភូកី​ឡាតិច​ជាង​ក៏ដោយ​។ សូម​ស្តាប់​បទ​សម្ភាស​រវាង អ៊ឹង ប៊ុនថន និងលោក វ៉ាត់ ចំរើន៖
    11 min
  • លោក រស់ សុដ្ឋា៖ អវត្តមានគណបក្សប្រឆាំង គឺជាសោកនាដកម្មសម្រាប់អ្នកនយោបាយ និងប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត
    ក្រុមអង្គការសង្គមស៊ីវិលកាលពីថ្ងៃទី០១ ខែមិថុនា ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍រួមមួយពាក់ព័ន្ធទៅនឹងការធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា(CHRAC)​បានថ្លែងថា គោលបំណងនៃសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល គឺចង់ឲ្យមានការលើកកម្ពស់គោលនយោបាយពហុបក្សក្នុងការចូលរួមបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។ តាមលោក រស់ សុដ្ឋា អវត្តមានរបស់គណបក្សប្រឆាំងពីរ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាសោកនាដកម្មមួយសម្រាប់អ្នកនយោបាយ ខណៈអ្នកនយោបាយមួយចំនួនបានប្រឹងប្រែងតស៊ូចូលរួមការបោះឆ្នោតចាប់តាំងពីគណបក្សចាស់ត្រូវបានរំលាយ រហូតមកដំណើរការជាមួយគណបក្សប្រឆាំងថ្មី។
    9 min
  • លោក អំ សំអាត៖  «ពន្ធនាគារមិនមែនជាកន្លែងសម្រាប់អនីតិជននោះទេ»
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក​ អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ។ នៅក្នុងឱកាសទិវា​១មិថុនានេះ អង្គការលីកាដូបានចេញរបាយការណ៍មួយ​​​បង្ហាញថា  អនីតិជនជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជាឆ្នាំ២០២៣នេះ​ មានការកើនឡើងចំនួន​ជាង ៣០ភាគរយ ធៀបទៅនឹងឆ្នាំមុន។ ក្នុងនោះ​​ចំនួន​អនីតិជន​នៅ​ក្នុង​ពន្ធ​នាគា​រ​មាន​រហូតដល់​ទៅ​ ​១​៦​៥​៨​នាក់​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​​២​០​២​៣​។ តាមលោក អំ សំអាត ពន្ធ​នាគា​រ​មិនមែន​ជា​កន្លែង​សម្រាប់​អនីតិជន​នោះ​ទេ ​ដោយច្បាប់បាន​​ផ្តល់​ឱ្យ​អាជ្ញាធរ​នូវ​ជម្រើស​ផ្សេងៗ​ជាច្រើន​ទៀត​ក្រៅពី​ការ​ឃុំ​ខ្លួន​កុមារ។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូរូបនេះ ​​អំពាវនាវ​ដល់រដ្ឋាភិបាល​កម្ពុជា​​ដោះស្រាយ​ជាបន្ទាន់ ចំពោះបញ្ហានៃការកើនឡើងកុមារជាប់ឃុំឃាំង​ និង​ចម្រើន​វ័យ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៍​ចង្អៀត​ណែន​នេះ​។​
    11 min
  • លោក​ គីម​សួរ​ ភីរិទ្ធ​៖​ នីតិ​វិធី​ផ្លូវ​ច្បាប់​ចប់ ​មាន​តែ​ដំ​ណោះ​ស្រាយ​ន​យោ​បាយ
    គណ​បក្ស​ភ្លើង​ទៀន​នៅ​តែ ​បង្ហាញ​ឆន្ទៈ​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ បើ​ទោះ​ជា​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​បាន​ឯក​ភាព​តាម​(គជប)​ មិន​ឲ្យ​គណ​បក្ស​នេះ​ចូល​រួម​បោះ​ឆ្នោត​ ដោយ​បិទ​ផ្លូវ​តវ៉ា​ក៏ដោយ។​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន ​លើក​ឡើង​ថា​ នៅ​ពេល​ដែល​នីតិ​វិធី​ផ្លូវ​ច្បាប់​បាន​ហើយ​ គឺ​មាន​តែ​ដំ​ណោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​តែ​ប៉ុណ្ណោះ។​ ផ្លូវ​នយោ​បាយ​ ដែល​លោក​ គីមសួរ ​ភីរិទ្ធ​ ចង់​ឲ្យ​មាន​ការ​ចរចា​ណា​មួយ ​ដើម្បី​ចុះ​បញ្ជី​គណ​បក្ស​ភ្លើង​ទៀន​ឡើង​វិញ​ ខណៈ​គម្រោង​ធ្វើ​ការ​ជួប​ជុំ​គ្នា១​ម៉ឺន​នាក់​សំដែង​មតិ​គឺ​ត្រូវ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​សិន​។​
    8 min
  • លោក អាត់ ធន់៖ ស្ថានភាពមានការងារធ្វើរបស់កម្មករកាត់ដេរប្រសើរឡើងវិញ តែមិនទាន់ដូចចុងឆ្នាំ២០២២នៅឡើយ
    ស្ថានភាពការងាររបស់កម្មករ និយោជិតនៃវិស័យឧស្សាហកម្មកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរបានត្រលប់មករកភាពប្រសើរឡើងវិញ បន្ទាប់ពីវិស័យនេះ បានរងនូវការរំខានពីជំងឺកូវីដ-១៩ ក៏ប៉ុន្តែស្ថានភាពនេះ នៅមិនទាន់ដូចកាលពីចុងឆ្នាំ២០២២នៅឡើយទេ។ នេះបើតាមការកត់សម្គាល់របស់លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ មេដឹកនាំសហជីពរូបនេះបន្តថាវិវាទការងារបច្ចុប្បន្ននៅតែច្រើន សេរីភាពសហជីពកាន់តែរួមតូច ជាហេតុនាំឲ្យមានការតវ៉ាតិចតួចដោយសារមិនមានអ្នកតំណាងជួយដោះស្រាយ។ ជាមួយគ្នានេះ លោក អាត់ ធន់ បញ្ជាក់ថាបញ្ហាលំបាករបស់កម្មករ និយោជិត ក៏ត្រូវបានស្នើឡើងដល់គណបក្សនយោបាយនានាផងដែរ ខណៈដែលកម្ពុជាមានការបោះឆ្នោតនៅខែកក្កដាខាងមុខ។ ក្រៅពីនេះ មេដឹកនាំសហជីពរូបនេះ ក៏មានការបារម្ភពីផលប៉ះពាល់ដល់កម្មករ ពីការបាត់បង់ភាពអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប(EBA) និងGSP របស់អាមេរិក និងការមិនមានជំនឿទៅលើការតម្លើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខាងមុខ។
    11 min
  • លោក ​សុខ​ ឥសាន​៖​ លេខ​រៀង​ចុង​ក្រោយ​គេ​ងាយ​ស្រួល​គូស​សន្លឹក​ឆ្នោត
    ដូច​អាណត្តិ​មុន​ដែរ ​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ ឈរ​នៅ​លេខ​រៀង​ចុង​ក្រោយ​គេ​គឺ​លេខ​រៀង​ទី​១៨​នៅ​លើ​សន្លឹក​ឆ្នោត​ដែល​ចាប់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​មិញ​ ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ទាំង​អស់​ចំនួន​១៨​ដែល​ចូល​រួម​បោះ​ឆ្នោត​។​  លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​នេះ​ យល់​ថា​ លេខ​រៀង​ចុង​ក្រោយ​គេ​ងាយ​ស្រួល​គូស​សន្លឹក​ឆ្នោត​ ហើយ​សង្ឃឹម​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី។
    6 min
  • លោក ​ម៉ម​ សូណង់ដូ​៖​លេខ​រៀង​ទី​១​ជា​ប្រ​ផ្នូ​ល្អ
    គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ​របស់​លោក ​ម៉ម ​សូណង់​ដូ​ មាន​លេខ​រៀង​ទី​១​នៅ​លើ​សន្លឹក​ឆ្នោត​ដែល​ចាប់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​មិញ​ ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ទាំង​អស់​ចំនួន​១៨​ដែល​ចូល​រួម​បោះ​ឆ្នោត​។​  លោក ​ម៉ម​ សូណង់ដូ ​ប្រធានគណបក្សនេះ យល់​ថា ​លេខ​រៀង​ទី​១​ជា​ប្រផ្នូ​ល្អ​ ទោះ​ជា​លោក​មិន​ហ៊ាន​រំពឹង​ថា​ទទួល​កៅ​អី​តំណាង​រាស្ត្រ​ដែរ​ឬ​អត់​នោះ​។
    6 min
  • លោក អ៊ុំ រីណា៖ កសិករអាចប្រឈមនឹងកង្វះទឹកភ្លៀងសម្រាប់ធ្វើស្រែ ដោយសារទឹកភ្លៀងមានតិចតួច
    ប្រជាកសិករ​អាច​នឹង​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹកភ្លៀង​សម្រាប់​ធ្វើ​ស្រែចម្ការ​ នៅ​ក្នុង​ឆ្នាំ​នេះ ​ដោយសារ​តែ​ទឹក​ភ្លៀង​ធ្លាក់​មិន​មាន​ភាព​រាយ​ប៉ាយ​ល្អ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ុំ រីណា ​ប្រធាន​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​។​ បើ​តាម​លោក​ អ៊ុំ រីណា ​បញ្ហា​កង្វះ​ទឹកភ្លៀង​នៅ​ក្នុង​ឆ្នាំ​នេះ​ គឺ​ដោយសារ​តែ​កម្ពុជា​រង​ឥទ្ធិពល​អែលនីណូ​ ដែល​មាន​សភាព​ក្តៅ​ច្រើន​ នៅ​ក្នុង​ឆ្នាំ​នេះ។​
    8 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners