បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សំ គន្ធាមី៖ ទោះអវត្តមានគណបក្សភ្លើងទៀនតែអង្គការនិកហ្វិកនៅតែចូលរួមសង្កេតការណ៍បោះឆ្នោត
    គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា(និកហ្វិក) បានអះអាងនៅថ្ងៃនេះថា អង្គការឃ្លាំមើលការបោះឆ្នោតមួយនេះ នឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក បានបញ្ជាក់ថាលោកនឹងដាក់ពាក្យទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ​.ជ.ប) ក្នុងពេលឆាប់ៗនេះ ដើម្បីស្នើសុំចូលរួមសង្កេតការណ៍ ដោយមានអ្នកស្ម័គ្រចិត្តប្រមាណជា៣០នាក់។ លោកថា ទោះជាគណបក្សភ្លើងទៀនមិនបានចូលរួមក្តី ក៏ប៉ុន្តែនិកហ្វិកនៅតែបន្តលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយធ្វើការសង្កេតការណ៍ដំណើរការបោះឆ្នោតទៅតាមលទ្ធភាព និងដោយឯករាជ្យ តែមិនធ្វើការវាយតម្លៃលទ្ធផលឆ្នោតនោះទេ។ មិនវាយតម្លៃលទ្ធផលឆ្នោត ក៏ព្រោះតែនិកហ្វិកមានអ្នកសង្កេតការណ៍មិនគ្រប់គ្រាន់។
    9 min
  • លោក យី វាសនា៖ យន្តការរបស់ស៊ីហ្គេមលើកទី៣២ ត្រូវយកមកប្រើប្រាស់ទាំងស្រុងសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១២
    ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលធ្វើឡើងនៅកម្ពុជា នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាជនពិការចូលរួមប្រមាណជា២ពាន់នាក់ មកពី ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស។ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ជាយូរមកហើយ ដោយហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការចាត់ចែងដឹកនាំផ្សេងៗ គឺប្រើប្រាស់យន្តការតែមួយ ដែលបន្សល់ទុកពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។ ទោះយ៉ាងណាលោក យីវាសនា បញ្ជាក់ថាគណៈកម្មការរៀបចំកំពុងញាប់ដៃញាប់ជើងជួសជុល កែសម្រួលកន្លែងស្នាក់នៅ ឬភូមិកីឡាសម្រាប់ទទួលកីឡាករ កីឡាការិនីជនពិការចម្រុះជាតិសាសន៍។
    13 min
  • បណ្ឌិត ​សុខ​ ទូច​៖ ​កម្ពុជា​នឹង​ខាត​បង់​ បើ​យល់​ព្រម​បើក​ច្រក​ប្រា​សាទ​ព្រះ​វិហារ​ឡើង​វិញ
    កម្ពុជា​នឹង​ខាត​បង់​ផល​ប្រយោជន៍​ទាំង​ផ្នែក​ទេស​ចរណ៍ ​និង​ផ្នែក​នយោបាយ​ ប្រសិន​បើ​កម្ពុជា​យល់​ព្រម​បើក​ច្រក​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ​ទៅ​តាម​ការ​ចង់​បាន​របស់​ភាគី​ថៃ​។​ នេះ​ជា​ការ​យល់​ឃើញ​របស់​​លោក​បណ្ឌិត​ សុខ​ ទូច​។​ បើ​តាម​ប្រធាន​រាជ្យ​បណ្ឌិត​សភា​កម្ពុជា ​ការ​ដែល​ថៃ​ចង់​ឲ្យ​បើក​ច្រក​ប្រា​សាទ​ព្រះ​វិហារឡើង​វិញ​ក្រោម​លេស​ទេសចរណ៍ ​អាច​ជា​រឿង​នយោបាយ​ បន្ទាប់ពី​ក្រុម​យោធា​ចាញ់​ឆ្នោត​ក្រុម​ប្រឆាំង​នៅ​ថៃ​។
    9 min
  • លោក យ៉ង់ គឹមអេង៖ គណបក្សនយោបាយគួរដាក់របៀបវារៈដំឡើងពន្ធគ្រឿងស្រវឹង ដើម្បីទាក់ទាញសំឡេងគាំទ្រ
    យ៉ាង​ហោច​ណាស់​ មាន​គណបក្ស​នយោបាយ​ជាង​១០​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ការ​រៀបចំ​គោល​នយោបាយ​ដំឡើង​ពន្ធ​អាករ​ពិសេស​លើ​ស្រាបៀរ​ និង​សុរា​ នៅ​ចំពោះ​មុខ​នៃ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជិត​ចូល​មក​ដល់។ ​ការ​ប្តេជ្ញាចិត្ត​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ពិភាក្សា​មួយ​របស់​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ ជា​មួយ​នឹង​គណបក្សន​យោបាយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​ លោក​ យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ យល់​ថា​ នេះ​ជា​ពេល​វេលា ​ដែល​គណបក្ស​នយោបាយ​គួរ​លើក​បញ្ហា​គ្រឿង​ស្រវឹង​ មក​ធ្វើ​ជា​គោល​នយោបាយ​ ខណៈ​ដែល​ពុំ​ធ្លាប់​ធ្វើ​ពី​មុន។​ បើ​តាម​លោក​ យ៉ង់ គឹមអេង​ គណបក្ស​នយោបាយ​គួរ​ដាក់​របៀបវារៈ​ដំឡើង​ពន្ធ​គ្រឿង​ស្រវឹង​ ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ។​
    10 min
  • លោក គីមសួរ ភីរិទ្ធ៖យើងសង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត
    គណ​បក្ស​ភ្លើង​ទៀន​សំ​ដែង​ក្តី​សង្ឃឹម​ថា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​អនុញ្ញាត​ឲ្យ​គណ​បក្ស​ភ្លើង​ទៀន​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ខាងមុខ​។​ ក្តី​សង្ឃឹម​នៅ​នាទី​ចុង​ក្រោយ​បែប​នេះ​គឺ​បន្ទាប់ពី​គណ​បក្ស​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ស្ថានប័ន​ជាតិ កំពូល​មួយ​នេះ  ​កាលពី​ម្សិលមិញ​ ជំទាស់​នឹង​សេច​ក្តី​សម្រេច​របស់​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​គជប​។
    10 min
  • លោក ហ៊ាង សុទ្ធាយុត្តិ៖ តាមរបាយការណ៍ គម្រោងព្រែកជីកនេះនឹងធ្វើឲ្យកម្ពុជាចំណេញផ្នែកសេដ្ឋកិច្ចពី២០ទៅ៣១%
    គណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រនេះបានសម្រេចអនុម័ត និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនបន្ថែមលើ «របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះថា«គម្រោងព្រែកជីកហ្វូណនតេជោ»។ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងថាការបង្កើតឲ្យមានគម្រោងព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រពីភ្នំពេញទៅកំពតនេះ នឹងធ្វើឲ្យកម្ពុជាចំណេញផ្នែកសេដ្ឋកិច្ចពី២០ ទៅ៣១% ពោលគឺចំណេញពេលវេលា ចំណាយតិច និងមាននីតិវិធីងាយស្រួល។ លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមថាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងជួយបង្កើតឲ្យមានតំបន់ភស្តុភាកម្មនៅតាមដងព្រែកជីក បង្កើនការងារដល់ពលរដ្ឋ ជួយរក្សាស្ថិរភាពទឹកនៅរដូវប្រាំង និងរដូវវស្សាផងដែរ។
    12 min
  • បណ្ឌិត គី សេរីវឌ្ឍន៍៖ ផលប្រយោជន៍នៃការរៀបចំស៊ីហ្គេម នឹងជួយឲ្យកម្ពុជាទទួលបានទេសចរបរទេសច្រើនបន្ថែមទៀត
    ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទើបតែបញ្ចប់ទៅកាលពីថ្ងៃពុធម្សិលមិញ ដោយព្រឹត្តិការណ៍នេះ ត្រូវបានវាយតម្លៃជាទូទៅថាទទួលបានជោគជ័យដ៏ធំធេង ជាពិសេសទៅលើការអភិវឌ្ឍន៍វិស័យកីឡា និងជាការទាក់ទាញឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាមានជំនឿថាព្រឹត្តិការណ៍នៃការរៀបចំស៊ីហ្គេមនៅកម្ពុជានឹងនាំមកនូវកំណើនទេសចរបរទេសច្រើនបន្ថែមទៀតចូលមកទស្សនាប្រទេសកម្ពុជា។ ក៏ប៉ន្តែតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ កម្ពុជាត្រូវការធ្វើពិពិធកម្មទេសចរណ៍បន្ថែមទៀតដែរ ដើម្បីចៀសវាងនូវភាពដដែលៗ។
    11 min
  • លោក សឹង​ សែនករុណា៖ ការបំពានសិទ្ធនយោបាយតែងតែកើនឡើងនៅរៀងរាល់ឆ្នាំបោះឆ្នោត
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក។ នៅថ្ងៃនេះ អាដហុក បានចេញផ្សាយនូវរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដោយរកឃើញ ករណីរំលោភបំពានសិទ្ធិមនុស្ស កាន់តែធ្ងន់ធ្ងរ លើសពីឆ្នាំកន្លងៗទៅ។ លោក សឹង សែនករុណា ថានេះជាក្តីបារម្ភដែលការរំលោភសិទ្ធិមនុស្សនៅតែកើនឡើងគួរឲ្យកត់សម្គាល់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការបំពានផ្នែកសិទ្ធិនយោបាយបានកើនឡើងជាលំដាប់ ជាពិសេសនៅរៀងរាល់ឆ្នាំដែលកម្ពុជារៀបចំការបោះឆ្នោត។
    14 min
  • លោក វ៉ាត់ ចំរើន៖ កម្ពុជាបានឈ្នះមេដាយមាសលើសពីការគ្រោងទុក និងអាចឈរចំណាត់ថ្នាក់ទី៤
    ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែឧសភាខាងមុខ ខណៈកម្មវិធីបិទកីឡាស៊ីហ្គេមផ្លូវការនៅកម្ពុជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានវាយតម្លៃបឋមថាកម្ពុជាទទួលបានលទ្ធផលល្អលើសពីការគ្រោងទុក។ តាមគម្រោងកម្ពុជារំពឹងថានឹងឈ្នះមេដាយមាសពី៥០ ទៅ៦០មេដាយ។ ក៏ប៉ុន្តែពេលនេះ កម្ពុជាបានឈ្នះមាសដល់ទៅជាង៦០មេដាយ។ លោក វ៉ាត់ ចំរើន បានរំពឹងថាបើកម្ពុជាអាចឈ្នះមេដាយមាសបន្ថែមស្មើ ឬលើសឥណ្ឌូនេស៊ី នោះកម្ពុជានឹងបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ ជាប្រវត្តិសាស្ត្រ។
    13 min
  • លោក វ៉ាត់ ចំរើន៖ កម្ពុជាបានឈ្នះមេដាយមាសលើសពីការគ្រោងទុក និងអាចឈរចំណាត់ថ្នាក់ទី៤
    ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែឧសភាខាងមុខ ខណៈកម្មវិធីបិទកីឡាស៊ីហ្គេមផ្លូវការនៅកម្ពុជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានវាយតម្លៃបឋមថាកម្ពុជាទទួលបានលទ្ធផលល្អលើសពីការគ្រោងទុក។ តាមគម្រោងកម្ពុជារំពឹងថានឹងឈ្នះមេដាយមាសពី៥០ ទៅ៦០មេដាយ។ ក៏ប៉ុន្តែពេលនេះ កម្ពុជាបានឈ្នះមាសដល់ទៅជាង៦០មេដាយ។ លោក វ៉ាត់ ចំរើន បានរំពឹងថាបើកម្ពុជាអាចឈ្នះមេដាយមាសបន្ថែមស្មើ ឬលើសឥណ្ឌូនេស៊ី នោះកម្ពុជានឹងបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ ជាប្រវត្តិសាស្ត្រ។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners