បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក កន សាវាង្ស៖ ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ
    មកដល់ពេលនេះ ការចុះបញ្ជីរបស់គណបក្សភ្លើងទៀន នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២៣ នៅតែស្រពិចស្រពិល។ នៅតែស្រពិចស្រពិល ដ្បិតគ.ជ.ប ទាមទាររកឯកសារច្បាប់ដើមរបស់គណបក្សភ្លើងទៀន ដើម្បីចុះបញ្ជី។ ជុំវិញបញ្ហានេះ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ក្នុងនាមជាភ្ញៀវប្រចាំរបស់យើងនារាត្រីនេះ លើកឡើងថា ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ។
    13 min
  • លោក គីមសួរ ភីរិទ្ធ៖ គណបក្សភ្លើងទៀននឹងបន្តដាក់ឯកសារដែលខ្វះខាតទៅ គ.ជ.ប នៅថ្ងៃស្អែក
    គណបក្សភ្លើងទៀនកាលពីថ្ងៃម្សិលមិញបានសម្រេចបន្តនីតិវិធីនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ គណបក្សក៏សម្រេចកោះប្រជុំគណៈកម្មាធិការនាយក និងថ្នាក់ដឹកនាំរាជធានី-ខេត្ត ទូទាំងប្រទេស ដើម្បីពិនិត្យស្ថានការណ៍នយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាផងដែរ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានថ្លែងឲ្យដឹងថា គណបក្សភ្លើងទៀននឹងបន្តដាក់ឯកសារដែលខ្វះចន្លោះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ម្តងទៀតនៅថ្ងៃស្អែក និងរង់ចាំការសម្រេចពីគណៈកម្មាធិការនាយកផងដែរនៅថ្ងៃនេះ ទាក់ទងទៅនឹងស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា។
    7 min
  • លោក ឯម សុវណ្ណារ៉ា៖ កម្ពុជានៅតែអាចជួយឥណ្ឌូនេស៊ីដោះស្រាយវិបត្តិភូមាតាមរយៈយុទ្ធសាស្ត្រ«ដំបង និងការ៉ុត»
    នៅក្នុងកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ នៅឥណ្ឌូនេស៊ី មេដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវជាថ្មីឲ្យភូមាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាននៅភូមាដែរ។ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានមើលឃើញថាប្រទេសកម្ពុជា ដែលធ្វើជាអគ្គលេខាធិការអាស៊ានពេលនេះ នៅតែអាចជួយដល់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៣នេះ ក្នុងដំណោះស្រាយបញ្ហាភូមាដោយប្រើយុទ្ធសាស្ត្រ«ដំបង និងការ៉ុត»។
    10 min
  • លោក ឈួរ សុបញ្ញា៖ រដ្ឋត្រៀមអនុវត្តជំនួយ«កញ្ចប់គ្រួសារ» ក្រោយវិបត្តិកូវីដ១៩បានធូរស្បើយ
    រដ្ឋាភិបាលនឹងត្រៀមអនុវត្តជំនួយ «កញ្ចប់គ្រួសារ» សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមលោក ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម។ លោក ឈួរ សុបញ្ញា ពន្យល់ថា ជំនួយ «កញ្ចប់គ្រួសារ» គឺជាជំនួយដើម្បីទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋ ក្រោយពេលដែលវិបត្តិកូវីដ១៩បានធូរស្បើយ។ តាមគម្រោង ជំនួយនេះនឹងអាចអនុវត្តនៅក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។
    13 min
  • លោក​ រ៉ុង​ ឈុន​៖​ ខ្ញុំ​មាន​ការ​ចម្លែក​ដែរ​ ដែល​គ.ជ.ប​ ឲ្យ​ដក​ឈ្មោះ​ចេញ​ពី​បេក្ខជន​តំ​ណាង​រាស្ត្រ
    លោក ​រ៉ុង​ ឈុន​ សំដែង​ការ​ភ្ញាក់​ផ្អើល​ ខណៈ​ដែល​គ.ជ.ប​ ឲ្យ​ដក​ឈ្មោះ​លោក​ចេញ​ពី​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី១​នៅ​ខេត្តកណ្តាល​។​ សម្រាប់​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​រូប​នេះ​លោក​មាន​ការ​ចម្លែក​ត្រង់ថា​ ប្រសិន​បើ​លោក​មិន​ទាន់​បាន​ស្តារ​នីតិ​សម្បទា ​ឡើងវិញ ​ហេតុអ្វី​លោក​អាច​ទៅ​បោះ​ឆ្នោតបាន​នៅ​ឆ្នាំ២០២២​ និង​ហេតុអ្វី​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លោក​ជា​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​។​ ទោះជា​យ៉ាង​ណា ​លោក​ រ៉ុង​ ឈុន ​ថា​លោក​សុខ​ចិត្ត​ដក​ខ្លួន​ចេញ​ ពីព្រោះ​តែ​យល់​ច្បាស់​ថា​ ទោះជា​តវ៉ា​ក៏​គ្មាន​ប្រសិ​ទ្ធិ​ភាព​។​
    10 min
  • លោក ហង្ស ពុទ្ធា៖ នីតិកាលទី៧នេះ មានគណបក្សចំនួន២០ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត​ ដូចនីតិកាលទី៦ដែរ
    គណបក្សនយោបាយចំនួន២០ បានទៅចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខណៈពេលវេលាកំណត់ទទួលការចុះបញ្ជីត្រូវបានបិទនៅល្ងាចថ្ងៃទី០៨ ខែឧសភានេះ។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភានេះ។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថាចំនួនគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅអាណត្តិទី៧នេះ គឺស្មើនឹងចំនួនគណបក្សនយោបាយដែលចុះបញ្ជីកាលពីអាណត្តិទី៦ដែរ។ ក្នុងចំណោមគណបក្សទាំង២០នេះ គ.ជ.ប បានទទួលស្គាល់ចំនួន១១គណបក្សហើយ ក្រៅពីនេះ គ.ជ.ប កំពុងដំណើរការពិនិត្យសំណុំឯកសារទាំងអស់របស់គណបក្ស ដែលមិនទាន់បានទទួលស្គាល់ ក្នុងនោះក៏មានគណបក្សភ្លើងទៀនផងដែរ។
    9 min
  • លោក ផុស សុវណ្ណ៖ គោលបំណងរបស់គណៈកម្មាការព័ត៌មានស៊ីហ្គេម គឺចង់ឲ្យមានការផ្សព្វផ្សាយទូលំទូលាយ តែក្នុងរបៀបរៀបរយ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​លោក​ ផុស សុវណ្ណ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន​ និង​សោត​ទស្ស​ន៍ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​កម្ពុជា។​ គណកម្មាការ​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​ស៊ីហ្គេម​ នៅ​ថ្ងៃ​ទី៥​ឧសភា ​បាន​ប្រកាស​ពី​សេចក្តី​ជូន​ដំណឹង​ អំពី​ការ​កំណត់​ចំនួន​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពិធី​បើក​និង​បិទ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ដោយ​សារ​តែ​កន្លែង​មាន​កំណត់។​ ការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​សាធារណមតិ​ខ្លះ ​និង​អ្នក​សារព័ត៌មាន​ខ្លះ​លើក​ឡើង​ថា​ ជា​ការ​រឹតត្បិត​ព័ត៌មាន​ ដែល​មិន​អាច​ឲ្យ​ពួក​គេ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម ​បាន​តាម​ចិត្ត។​ ក៏​ប៉ុន្តែ​លោក​ ផុស សុវណ្ណ ​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ដូច្នេះ​ ដោយ​បាន​អះអាង​ថា​ គោល​បំណង​របស់​គណៈកម្មាការ​ព័ត៌មាន​ស៊ីហ្គេម​ គឺ​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ តែ​ក្នុង​របៀប​រៀបរយ។​
    13 min
  • លោក ឌីថេ ហូយ៉ា៖ការចាប់ដាក់ច្រវ៉ាក់លើពលករខ្មែរជាការធ្វើទារុណកម្ម មិនមែនជាការអនុវត្តន៍ច្បាប់ទេ
    ពលករ​ខ្មែរ​យ៉ាង​ហោច​ណាស់​១២៩៧​នាក់​ ត្រូវ​បាន​អាជ្ញា​ថៃ​ចាប់​ខ្លួន​ក្នុង​២៥​ករណី​ចន្លោះ​ខែ​មករា​ដល់​មេសា​។​ ប៉ុន្តែ​អង្គការ​សង់​ត្រាល់​កត់​សំគាល់​ថា​ រយៈ​ពេល​ចុង​ក្រោយ​នេះ​គឺមាន​ពលករ​ជាង​៨០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពេល​ពួកគេ​វិល​ចូល​ទឹក​ដី​ថៃ​ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច​។ ​លើស​ពី​នេះ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ ​គឺ​មាន​ពលករ​ខ្លះ​ រួម​ទាំង​ស្ត្រី ​ត្រូវ​បាន​ចាប់​ដាក់​ច្រវ៉ាក់​ និង​ឃុំឃាំង​នៅ​កន្លែង​តូច​ចង្អៀត​ក្នុង​ចម្រឹង​ដែក​។​ លោក​ ឌីថេ ​ហូយ៉ា ​ប្រធាន​កម្ម​វិធី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ទេសន្តរ​ប្រវេសន៍ ​អំពាវ​នាវ​ឲ្យ​អាជ្ញា​ធរ​កម្ពុជា ​ជជែក​គ្នា​ជា​មួយ​អាជ្ញា​ថៃ​ដើម្បី​អន្តរាគមន៍​ករណី​នេះ​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលករ​ខ្មែរ​ក្នុង​ការ​ទទួល​បាន​ឯកសារ​ឆ្លង​ដែន​ស្រប​ច្បាប់​។​
    12 min
  • លោក រ៉ុង ឈុន៖ បក្សភ្លើងទៀនស្នើក្រសួងមហាផ្ទៃចេញច្បាប់ចម្លងដើម្បីអាចដាក់បញ្ជីនៅគ.ជ.ប
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀនកំពុងប្រទះនឹងបញ្ហាប្រឈម ក្នុងការចុះបញ្ជីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយសារតែបក្សបាត់បង់លិខិតច្បាប់ដើមរបស់ខ្លួន។ ប្រឈមនឹងបញ្ហានេះ បណ្តាមន្ត្រីនៃបក្សភ្លើងទៀនបានជួបជាមួយមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការអន្តរាគមន៍។ បើតាមលោក រ៉ុង ឈុន បក្សភ្លើងទៀនបានស្នើក្រសួងមហាផ្ទៃចេញច្បាប់ចម្លងដើម្បីឲ្យខ្លួនអាចដាក់បញ្ជីនៅគ.ជ.ប។
    14 min
  • លោក អ៊ូ ច័ន្ទរ័ត្ន៖ សហគមន៍អន្តរជាតិហាក់មិនសូវចាប់អារម្មណ៍នឹងព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជា
    នៅថ្ងៃទី០៤ ខែឧសភានេះ គណបក្សកែទម្រង់កម្ពុជា បានប្រកាសថានឹងមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ទេ។ គណបក្សនេះមើលឃើញថាស្ថានភាពមិនទាន់អនុគ្រោះ ឲ្យបក្សអាចចូលរួមប្រកួតប្រជែងឲ្យបានពេញលេញនៅឡើយ និងម្យ៉ាងទៀតការចូលរួមប្រកួតប្រជែងរបស់បក្សកែទម្រង់កម្ពុជានាពេលនេះ អាចធ្វើឲ្យប៉ះពាល់ដល់សន្លឹកឆ្នោត ដែលគណបក្សប្រជាធិបតេយ្យផ្សេងទៀតត្រូវទទួលបាន។ មូលហេតុផ្សេងទៀត ត្រូវបានលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជាបញ្ជាក់ថា សហគមន៍អន្តរជាតិហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជា រហូតដល់បដិសេធមិនដាក់អ្នកសង្កេតការណ៍ ជាដើម។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners