បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក គីមសួរ ភីរិទ្ធ៖ ការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀន ជាការដាក់សម្ពាធបក្សប្រឆាំងមុនការបោះឆ្នោត
    យ៉ាងហោចណាស់ មានសកម្មជនគណបក្សភ្លើងទៀនមិនតិចជាង១០នាក់នោះទេ ដែលកំពុងជាប់ឃុំឃាំង និងមានក្តីក្តាំនៅឯតុលាការ។ ស្ថានការណ៍ចុងក្រោយ មានសមាជិករបស់គណបក្សភ្លើងទៀននៅខេត្តព្រៃវែង ចំនួន២នាក់បន្ថែមទៀត ត្រូវបានចាប់ខ្លួននៅថ្ងៃពុធនេះ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ថាការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនជាបន្តគ្នានេះ ជាការដាក់សម្ពាធបក្សប្រឆាំងនៅមុនការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតមកដល់។ តែទោះជាសកម្មជនមួយចំនួននៅជាប់ឃុំឃាំងក្តី អ្នកនាំពាក្យបក្សប្រឆាំងមួយនេះ អះអាងថា បក្សភ្លើងទៀននៅតែមានធនធានមនុស្សប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតខាងមុខ។
    11 min
  • ឯកឧត្តម ចាន់ យុត្ថា៖ «សូមយកចិត្តទុកដាក់បង្កានូវគ្រោះថ្នាក់ធម្មជាតិផ្សេងៗបណ្តាលមកពីការឡើងកម្តៅអាកាសធាតុ»
    ក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី១៨ ខែមេសានេះ បានជូនដំណឹងថាប្រទេសកម្ពុជានឹងរងនូវស្ថានភាពអាកាសធាតុឡើងកម្តៅអតិបរមាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសានេះ រហូតដល់ជិត៤០អង្សារសេ ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកំរិតខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានប្រាប់វិទ្យុបារាំង RFI ថាស៊ីតុណ្ហភាពបានឡើងដល់៤០អង្សារសេនៅតំបន់ខ្លះ កាលពីថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ លោកថាស្ថានភាពកំដៅបែបនេះ នឹងកើតមានជាថ្មីចាប់ពីថ្ងៃស្អែកទៅ ដែលទាមទារឲ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នបង្កានូវបាតុភូតគ្រោះថ្នាក់ធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុអំឡុងពេលនៃការឡើងកម្តៅអាកាសធាតុនេះ។
    8 min
  • សាស្ត្រាចារ្យ ​សំបូរ​ ម៉ាណារ៉ា​៖​ជំងឺ​មនោគម​វិជ្ជា​កុំ​មុយ​នីស្ត​ឃោ​ឃៅ​មិន​ទាន់​បាត់​ទៅ​ណា​ទេ!
    ១៧​មេសា​១៩៧៥ ​ដែល​ជា​អតីត​កាលនៃការ​ឡើង​កាន់អំណាច​របស់ពួក​ខ្មែរ​ក្រហម ​​មិន​ទាន់ទៅ​ណា​ឆ្ងាយ​ពី​សតិ​អារម្មណ៍​របស់​មនុស្ស​ខ្មែរ​ឡើយ​ ទោះបីជារបបអាវខ្មៅនេះបានដួលរលំជាង៤០ឆ្នាំទៅហើយក្តី។ នេះ​បើ​តាម​លោក​ សំបូរ​ ម៉ាណារ៉ា​។​ សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ នៅ​តែ​យល់​ថា ​ជំងឺ​មនោគម​វិជ្ជា​កុំមុយ​នីស្ត​ឃោឃៅ​មិន​បាត់​ទៅ​ណាទេ ​ពោល​នៅតែ​អាច​លង​បន្លាច​ខ្មែរ​ឡើង​វិញ​ ប្រសិន​បើ​ការ​អប់រំ​ប្រវត្តិសាស្ត្រ​​មិន​បាន​ត្រឹម​ត្រូវ​ដល់​ក្មេង​ជំនាន់​ក្រោយ​។
    13 min
  • លោក សន ជ័យ៖ការតម្លើងថ្លៃជួលកន្លែងអង្គុយនៅតំបន់ទេសចណ៍គួរតែមានការទប់ស្កាត់
    ម្សិល​មិញ​ ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា ​បាន​ចេញ​អន្ត​រាគមន៍​ និង​ស្ដីបន្ទោស​ខ្លាំងៗ​ ក្រោយ​ខេត្ត​កែប​យក​ថ្លៃភាស៊ី​សម្រាប់​អ្នក​ដំណើរ​ឆ្លង​កាត់​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​ ទី​បំផុត​ការ​យក​ភាស៊ី​ត្រូវ​បាន​លុប​ចោល​ហើយ​។​ សម្រាប់​អ្នក​តាម​ដាន​សង្គម​ ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ តែថា ​ការ​តម្លើង​ថ្លៃជួល​តូប​ និង​ថ្លៃជួល​កន្ទេល​អង្គុយ​ក៏​ជា​រឿង​ដែល​ត្រូវ​គិត​គូរ​ដែរ​ ដើម្បី​កុំ​ឲ្យ​អ្នក​ទេសចរ​មិន​សប្បាយ​ចិត្ត​។
    10 min
  • លោក មាស នី៖ការលេងល្បែងស៊ីសងបានថមថយខណៈការបរិភោគគ្រឿងស្រវឹងបន្តកើនឡើង
    លោក​ មាស នី​ អ្នក​ស្រាវជ្រាវ​លើ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា​ ការ​លេង​ល្បែង​ស៊ីសង​បាន​ថមថយ​ ខណៈ​ការ​បរិភោគ​គ្រឿងស្រវឹង​បន្ត​កើន​ឡើង​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​ អ្នក​ស្រាវជ្រាវ​រូប​នេះ​សន្និដ្ឋាន​ការ​កាត់​បន្ថយ​លេង​ល្បែង​ស៊ីសង់​ដោយសារ​វិធានការ​ច្បាប់ ​ហើយ​ការ​ជួប​ជុំ​សេព​គ្រឿង​ស្រវឹង​គឺ​ជា​សិទ្ធិ។​ បើ​តាម​អ្នក​ស្រាវជ្រាវ​រូប​នេះ ​ការ​ជួប​ជុំ​សេព​គ្រឿង​ស្រវឹង​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​គេ​លែង​នឹក​នា​ក្នុង​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​តាម​ភូមិ​ ឃុំ ​ដែរ។
    10 min
  • លោក កើត ឆែ៖ ការកកស្ទះសំរាមអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ និងបុណ្យធំៗលែងជាកង្វល់ទៀតហើយ
    បញ្ហាសំរាម គឺជាកង្វល់ដ៏ធំមួយរបស់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យធំៗរបស់ជាតិ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអំទូកជាដើម។ ក៏ប៉ុន្តែលោក កើត ឆែ អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងបញ្ជាក់ថា ការកកស្ទះសំរាមលែងជាកង្វល់ទៀតហើយសម្រាប់រាជធានីភ្នំពេញបន្ទាប់ពីការធ្វើកំណែទម្រង់កន្លងទៅ។ លោក កើត ឆែ លើកឡើងថាក្រុមហ៊ុនទទួលសេវាប្រមូលសំរាមបានបំរើការងារជាធម្មតា គ្រាន់តែមានការកាត់បន្ថយកម្លាំងខ្លះ និងមានភាពយឺតយ៉ាវតិចតួចនៅតំបន់ជាយក្រុង។ ដោយឡែកបញ្ហាសន្តិសុខវិញ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សមត្ថកិច្ចចម្រុះ បានធ្វើការល្បាតដោយម៉ូតូតាមច្រកល្ហកដែលពលរដ្ឋរស់នៅទាំងយប់ទាំងថ្ងៃ និងត្រៀមកម្លាំងអន្តរាគមន៍បង្ការនិងពន្លត់អគ្គីភ័យផងដែរ។
    9 min
  • លោក អ៊ឹម បុរិន្ទ៖ ទេវតាសោយចេកណាំវ៉ា ជាភក្សាហារ មានន័យថាកសិកម្មមានការរីកចំរើននៅឆ្នាំថ្មី
    ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃសុក្រទី១៤ ខែមេសាស្អែកនេះ វេលាម៉ោង៤រសៀល។ ទេវតាឆ្នាំថោះព្រះនាម កិមិរាទេវី ជាបុត្រីទី៦របស់កបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌សត (គឺពណ៌ស) លម្អនៅព្រះកាណ៌ដោយសៀតផ្កាចង្កុលណី ភក្សាហារទ្រង់ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណ ទ្រង់គង់អង្គុតពាក់ឆៀង បើកព្រះនេត្រនៅលើខ្នងមហឹង្សា(ក្របី) ជាយានពាហនៈ។ លោក អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជានាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរបានថ្លែងថា ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សោយចេកណាំវ៉ាជាភក្សាហារ មានន័យថាសេដ្ឋកិច្ចជាតិ នឹងមានការរីកចំរើននៅឆ្នាំថ្មីនេះ តាមរយៈចេកណាំវ៉ា ដែលជាដំណាំកសិកម្មងាយស្រួលដាំ និងបង្ហាញពីការសម្បូរហូរហៀរនៃផល្លានុផល។
    11 min
  • លោកស្រី​ ឆាយ​ ស៊ីវលីន​៖ ​ផែន​ការ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​៤លាន​នាក់​អាច​សម្រេច​បាន
    កម្ពុជា​ទើប​ទទួល​បាន​ពាន​ឯទគ្គកម្ម​ពិភព​លោក​ថ្មី​មួយ​ទៀត ​កាល​ពី​ម្សិល​មិញ ​តាម​រយៈ​ការ​តម្រៀប​បេះដូង ​ក្រដាស​បាន​ជិត​៤លាន​។ ​លោកស្រី ​ឆាយ​ ស៊ីវលីន​ យល់ថា​ នេះ​ជា​ការ​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ឲ្យ​មក​ស្គាល់​កម្ពុជា​កាន់​តែ​ច្រើន​។​ បើ​តាម​ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ ផែន​ការ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​៤លាន​នាក់​ ដោយ​ក្រសួង​ទេសចរណ៍​អាច​នឹង​សម្រេច​បាន​។​ តែ​លោក​ស្រី​ទទួល​ស្គាល់ថា ​បញ្ហា​នៅត្រង់​ថា​ ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​មិន​ស្នាក់​នៅ​កម្ពុជា​យូរ​ថ្ងៃ​ដោយ​សារ​តែ​កង្វះ​សេវាកម្ម​។​
    10 min
  • ឧកញ៉ា តែ តាំងប៉៖ ប្រជាជនខ្មែរមិនបាច់ចំណាកស្រុកទេ បើអាចកែច្នៃផលិតផលពីកសិកម្មទៅជាចំណីអាហារ
    នៅក្នុងជំនួបសំណេះសំណាលរវាងសមាជិកសហគ្រាសធុនតូចនិងមធ្យម(SME) ជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន កាលពីល្ងាចម្សិលមិញ សម្តេចហ៊ុន សែន បានណែនាំឲ្យប្រតិបត្តិករ SMEទាំងអស់ធ្វើយ៉ាងណាឲ្យប្រជាជនខ្មែរគាំទ្រ និងប្រើប្រាស់ផលិតផលដែលផលិតដោយSME ក្នុងស្រុក។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរំលឹកថាគោលនយោបាយរបស់រដ្ឋាភិបាលគឺកាត់បន្ថយផលិតផលសម្រេចនាំចូលពីបរទេស ជំរុញគោលនយោបាយឧស្សាហកម្មកែច្នៃឆ្នាំ ២០១៥-២០២៥ ដោយត្រូវកែច្នៃផលិតផលកសិកម្មឲ្យក្លាយទៅជាចំណីអាហារ។ តាមលោកឧកញ៉ា តែ តាំងប៉ បើកម្ពុជាធ្វើបានដូច្នេះ នោះពលរដ្ឋខ្មែរនឹងមានការងារធ្វើច្រើន មិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅប្រទេសគេទេ។
    12 min
  • លោក ​ង៉ោ ​ម៉េងជ្រួន​៖​ ភាព​កក​ស្ទះ​នៃ​ការ​វិល​ត្រ​ឡប់​របស់​ពលករ​ខ្មែរ​ត្រូវ​បាន​សហ​ការ​ដោះ​ស្រាយ​ហើយ
    អាជ្ញា​ធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ អះ​អាង​ថា​ ភាព​កក​ស្ទះ​នៅព្រំ​ដែន​កម្ពុជា​-ថៃ​ ដោយ​សារ​តែ​ការ​សម្រុល​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​មក​ចូល​ឆ្នាំ ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​សហការ​គ្នា​ដោះ​ស្រាយ​ តាម​រយៈ​ការ​ដឹក​ពលករ​ខ្មែរ​ទៅ​កាន់​ស្រុក​អារញ​ដើម្បី​បំពេញ​បែប​បទ​។​ ការ​ធ្វើ​ដូច្នេះ​ត្រូវ​បាន​ លោក ​ង៉ោ ម៉េងជ្រួន ​គូស​បញ្ជាក់​ថា​ ដើម្បី​បញ្ចៀស​បាន​នូវ​ការ​ប៉ះ​ពាល់​សុវត្ថិភាព​ និង​សុខភាព​ ហើយ​ពេល​បំពេញ​បែប​បទ​រួច​ នោះ​ពួកគេ​​ឆាប់​បាន​ឆ្លង​កាត់​ព្រំដែន​លឿន​រហ័ស​។​ បើ​តាម​អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​ នៅ​ខាង​ទឹក​ដី​កម្ពុជា ​អាជ្ញាធរ​បាន​ត្រៀម​រួច​ជា​ស្រេច​មិន​ឲ្យ​មាន​ការ​កក​ស្ទះនោះ​ឡើយ​។​
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners