បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សោម សូរីដា៖ ការបោះឆ្នោតក្រុង-ស្រុកបំបែកថ្មី មិនប៉ះពាល់ដល់រចនាសម្ព័ន្ធក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបោះឆ្នោតកាលពីឆ្នាំ២០២២
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ សោម សូរីដា ​អគ្គលេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ គ.ជ.ប ​បាន​រៀបចំ​ការ​បោះឆ្នោត​តាម​បែប​អសកល ​នៅ​ក្រុង​ស្រុក​ដែល​ទើប​នឹង​បំបែក​ថ្មី​ចំនួន​៥ ​ក្នុង​ខេត្ត​កណ្តាល​ កំពង់ស្ពឺ ​និង​ក្រចេះ ​ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង-​ស្រុក។​ លោក ​សោម សូរីដា ​បញ្ជាក់​ថា​ ស្ថានភាព​នៃ​ការ​បោះឆ្នោត​តាម​បែប​អសកល​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ដោយ​មិន​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​ឡើយ។​ បន្ថែម​ពី​នេះ​ អគ្គលេខាធិការ​រង​គ.ជ.ប​ រូប​នេះ ​បញ្ជាក់​ថា ​ការ​បោះឆ្នោត​ក្រុង-​ស្រុក​បំបែក​ថ្មី​ទាំង​៥​ មិន​បាន​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ​ដែល​បាន​បោះឆ្នោត​កាល​ពី​ឆ្នាំ២០២២​កន្លង​ទៅ​នោះ​ឡើយ។​
    11 min
  • កញ្ញា មាន លីសា៖ រយៈពេល២ម៉ោងពលរដ្ឋជាង៤០០នាក់គាំទ្រដាក់កោះកុងក្រៅជាឧទ្យានជាតិ
    យុវជនមួយក្រុមមានគ្នាប្រមាណជាង១០នាក់ បានប្រមូលផ្តុំគ្នានៅលើសួនច្បារស្តុបក្តាន់ពីរ បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កាលពីម្សិលមិញ និងថ្ងៃនេះបន្តជួបជុំនៅមុខសាលាច្បាប់បឹងត្របែកបន្តទៀត។ យុទ្ធនាការនេះ គឺយុវជន​​ធ្វើការ​ស្ទង់​​មតិ​ពីសាធារណៈជនចំពោះកោះកុងក្រៅ។ កោះកុង​ក្រៅ​ដែល​ត្រូវបាន​រដ្ឋាភិបាល​ប្រគល់ផ្នែក​ខ្លះ​ទៅ​ឲ្យឯកជនអភិវឌ្ឍ។ ប៉ុន្តែសកម្មជន​បរិស្ថាន យល់ថា ការ​អភិវឌ្ឍន៍នេះធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធានជីវចម្រុះ និង​បរិស្ថាន ហើយស្នើឲ្យដាក់កោះកុង​ក្រៅជាឧទ្យានជាតិសមុទ្រ។
    10 min
  • ឧកញ៉ា ហ៊ុន ឡាក់៖ សមាគមឧកញ៉ានឹងជួយពង្រឹងក្រមសីលធម៌ឧកញ៉ា និងផ្តល់ជំនួយផ្នែកច្បាប់ដល់ឧកញ៉ាដែលធ្វើត្រឹមត្រូវ
    សមាគមឧកញ៉ាកម្ពុជា ដែលបានបង្កើតឡើងកាលពីចុងឆ្នាំ២០២២ កន្លងទៅនឹងចាប់ផ្តើមធ្វើសកម្មភាពបេញលេញនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាអ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជាបានថ្លែងថាការបង្កើតឲ្យមានសមាគមឧកញ៉ាកម្ពុជានេះឡើង គឺក្នុងគោលបំណងរក្សា និងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ តាមលោកឧកញ៉ា ហ៊ុន ឡាក់ សមាគមក៏បានបង្កើតគណៈកម្មការចំនួន៤ដែរ ដែលក្នុងនោះគណៈកម្មការវិន័យ និងក្រមសីលធម៌ និងគណៈកម្មការច្បាប់ នឹងដើរតួនាទីសំខាន់ដើម្បីធានាឲ្យគោរមងារឧកញ៉ាមានគុណតម្លៃ។
    13 min
  • សោម សូរីដា៖ ប្រជាការពារមិនអាចទៅគំរាមកំហែងអ្នកបោះឆ្នោតបានទេ តែបែរជាជួយសម្រួលសន្តិសុខទៅវិញ
    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍នេះបានបើកកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីណែនាំរួមជុំវិញសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ នេះ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។ អ្វីដែលមានការកត់សម្គាល់នោះគឺអង្គការសង្គមស៊ីវិល និងអ្នកនយោបាយពីគណបក្សមួយចំនួន បានសម្តែងនូវការបារម្ភថាការដាក់ប្រជាការពារឲ្យចូលទៅក្នុងការងារសន្តិសុខការបោះឆ្នោត គឺជារូបភាពគំរាមកំហែងមួយទៅលើអ្នកបោះឆ្នោត ដោយសារប្រជាការពាររស់នៅតាមមូលដ្ឋានជាមួយអ្នកបោះឆ្នោត។ ក៏ប៉ុន្តែលោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ឃើញថា វត្តមានរបស់ប្រជាការពារមិនអាចជាកម្មវត្ថុនៃការគំរាមកំហែងអ្នកបោះឆ្នោតបានទេ។ ផ្ទុយទៅវិញប្រជាការពារបានចូលរួមជួយសម្រួលដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅអំឡុងពេលបោះឆ្នោត។ នេះបើតាមលោក សោម សូរីដា។
    11 min
  • លោក​ ថោង​ សូលីម៉ូ​៖​ កម្ពុជា​-​ចិន​នឹង​បន្ត​ធ្វើ​សមយុទ្ធ​៣​ផ្នែក​រួម​គ្នា​ នៅ​ពេល​មូល​ដ្ឋាន​ទ័ព​រាម​រួច​រាល់
    ក្រោយ​បិទ​បញ្ចប់​«សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០២៣»​រវាង​កង​ទ័ព​កម្ពុជា ​និង​ចិន​នៅថ្ងៃ នេះ ​ ភាគី​ទាំង​រំពឹង​ថា ​នឹង​បន្ត​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​ (ទាំងជើងទឹក​ ជើងគោក ​និង​ជើងអាកាស)​រួមគ្នា ​នៅ​ពេល​មូលដ្ឋាន​កង​ទ័ព​សមុទ្រ​រាម​ត្រូវ​បាន​អភិវឌ្ឍន៍​រួច​រាល់​។​ នេះ​បើ​តាម​លោកឧត្តម​សេនីយ៍ទោ ​ថោង ​សូលីម៉ូ។​ អ្នក​នាំ​ពាក្យ​អគ្គ​បញ្ជា​ការ​ដ្ឋាន​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ ​គូស​បញ្ជាក់​ថា ​រាល់​ការ​ធ្វើ​សម​យុទ្ធ​យោធា​ជា​មួយ​ចិន​កន្លង​មក ​នឹង​ពេល​ខាង​មុខ​គឺ​មិន​មែន​ជា​ការ​គំរាម​កំហែង​ប្រទេស​ណាទេ​។​ លោក​អះ​អាង​ថា ​កម្ពុជា​បើក​ទូ​លាយ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ តែ​ប្រទេស​ទាំង​នោះ​ត្រូវ​ស្នើមក​ឲ្យ​ស្រប​តាម​គោលនយោ​បាយ​កម្ពុជា ​និង​មាន​ផល​ប្រយោជន៍​។​
    10 min
  • លោក ហោ សារុន៖ ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាគឺជាបរិយាកាសមួយគ្មានផ្សែងបារី
    ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភាខាងមុខ គណៈកម្មការជាតិរៀបចំការប្រកួតស៊ីហ្គេម នឹងដាក់ឲ្យមានការអនុវត្តគោលការណ៍សំខាន់មួយគឺ«កីឡាគ្មានថ្នាំជក់»។ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថាគោលបំណងនៃការដាក់គោលការណ៍«កីឡាគ្មានថ្នាំជក់» អំឡុងពេលនៃការប្រកួតស៊ីហ្គេមលើកទី៣២នេះ គឺកម្ពុជាមិនចង់ឲ្យព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ ក្លាយទៅជាបរិយាកាសបំពុលដោយផ្សេងបារី ខណៈដែលព្រឹត្តិការណ៍នេះ នឹងមានមនុស្សរាប់ម៉ឺននាក់ចូលរួម។
    11 min
  • លោក​ យ៉េង ​វីរៈ​៖​ការ​ចាក​ចេញ​របស់​សមាជិក​មួយ​ចំនួន​មិន​ធ្វើ​ឲ្យ​បក្ស​ប្រ​ជា​ធិប​តេយ្យ​មូល​ដ្ឋាន​រលាយ​ទេ
    បន្ទាប់ពី​ការ​ចាក​ចេញ​របស់​លោក​បណ្ឌិត ​សាម ​អ៊ីន​ គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​បាន​ជ្រើស​រើស​អ្នក​ថ្មី​ឲ្យ​ចូល​កាន់​ការ​ងារ​ជំនួស​ភ្លាមៗ​។​ នេះ​ត្រូវ​បាន​លោក ​យ៉េង​ វីរៈ​ ជា​ប្រធាន​គណ​បក្ស​អះ​អាង​ថា​ ការ​ចាក​ចេញ​របស់​សមាជិក​មួយ​ចំនួន​នេះ ​មិន​បាន​ធ្វើ​ឲ្យ​គណ​បក្ស​រលំ​រលាយ​ទេ​។​ បើ​តាម​ លោក ​យ៉េង ​វីរៈ​ គ.ម.ប​នេះ​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​។​ តែ​គណ​បក្ស​នេះ​នឹង​មិន​ដាក់​បេក្ខ​ជន​នៅ​គ្រប់​មណ្ឌល​នោះ​ឡើយ​។​ តែ​សម្រាប់​មណ្ឌល​ណា​ដែល​គណ​បក្ស​នេះ​មិន​ឈរ​ឈ្មោះ ​គឺ​អ្នក​គាំទ្រ​អាច​ទៅ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ផ្សេង​ទៀត​។​
    13 min
  • លោក ឡុង ឌីម៉ង់៖ ការងារចាំបាច់បន្ថែមរបស់ខេត្តព្រះសីហនុគឺស្តារមុខមាត់ឡើងវិញ
    រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ដាក់​ចេញ​យន្តការ​បន្ថែម​ធ្វើ​យ៉ាង​ណា​ស្តារ​មុខ​មាត់​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​នេះ​ឡើង​វិញ​ ក្រោយពី​ប្រឡូក​ប្រឡាក់​នៃ​ការ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ដោយ​ក្រុម​ជន​បរទេស​មួយ​ចំនួន​ដែលមក​ជ្រក​ក្នុង​ខេត្ត​នេះ។​ អ្នក​នាំ​សាលាខេត្ត​គូស​បញ្ជាក់​ថា​ ការ​លាង​សម្អាត​មុខ​ខេត្ត​ព្រះ​សីហនុ​ឡើង​វិញ​គឺ​ដើម្បីទាក់​ទាញ​អ្នក​វិនិយោគ​ពី​គ្រប់​ទិសទី​ មិន​សំដៅតែ​ចិន​នោះទេ​ ខណៈ​អគារ​ជា​ច្រើន​នៅ​ជាប់​គាំង​។ ប៉ុន្តែ​ លោក ​ឡុង ​ឌីម៉ង់​ យល់ថា​ កិច្ច​ការ​នេះ​ត្រូវ​ការ​សហការ​ពី​អន្តរ​ជាតិ​ផងដែរ​ ដើម្បី​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ នាំ​ឲ្យ​ខូច​ឈ្មោះ​ខេត្ត​ព្រះ​សីហនុ​។​
    14 min
  • លោក ហេង សុខគង់៖ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល មានបញ្ហាប្រឈមទាំងហិរញ្ញវត្ថុ និងធនធានមនុស្ស
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ ហេង សុខគង់​ អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ និងនវានុវត្តន៍។​ ក្រសួង​ឧស្សាហកម្ម​ ទើប​តែ​បញ្ចប់​ទិវាជាតិ​ «វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា​ នវានុវត្តន៍»​ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ ជា​ការងារ​អាទិភាព​ ដើម្បី​លើក​កម្ពស់​សមិទ្ធកម្ម​ សង្គម​-សេដ្ឋកិច្ច​។​ លោក ​ហេង សុខគង់ ​បញ្ជាក់ថា ​ក្រសួង​ឧស្សាហកម្ម​បាន​ត្រៀម​ខ្លួន​ជា​និច្ច​ សម្រាប់​ការ​រៀបចំ​សហការ​ជា​មួយ​ស្ថាប័ន​ដទៃ​ទៀត​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា។​ តែ​យ៉ាង​ណា ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​ធនធាន​មនុស្ស។ ​
    14 min
  • បណ្ឌិត ឆេង គឹមឡុង៖ ពលរដ្ឋត្រូវកាត់បន្ថយការចាយវាយអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ចសកលនេះ
    ស្ថាប័នហិរញ្ញវត្ថុធំៗមួយចំនួនដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោក(World Bank)ជាដើម បានព្រមានពីការប្រឈមនឹងវិបត្តិនៃសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣នេះ។ លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែកអភិបាលកិច្ច​ និងប្រជាធិបតេយ្យ​នៃវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ បានមើលឃើញថា មកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានសូចនាករណាមួយបង្ហាញថាវិបត្តិសេដ្ឋកិច្ចសកលនេះមានការរាលដាលជាទូទៅដូចកាលពីឆ្នាំ២០០៨-២០០៩ នៅឡើយ។ លោកបណ្ឌិត ឆេង គឹមឡុង បញ្ជាក់ថាវិបត្តិសេដ្ឋកិច្ចសកលពេលនេះ នឹងមិនជះឥទ្ធិពលធ្ងន់ធ្ងរដែលធ្វើឲ្យមានការភ័យបារម្ភទេ ខណៈដែលលោកយល់ថាការទប់ស្កាត់ភាពចលាចល ការកាត់បន្ថយការចំណាយជាដើមគឺជាកត្តាសំខាន់អំឡុងពេលដែលធនធានជាតិ និងឯកជនមានការខ្សត់ខ្សោយ។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners