បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ទេព នីថា៖ ដំណើរទស្សនកិច្ច គ.ជ.ប នៅប្រទេសបារាំង ទទួលបានបទពិសោធន៍ច្រើន ទោះការរៀបចំបោះឆ្នោតរបស់បារាំង និងកម្ពុជា មានភាពខុសគ្នា
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ ទេព នីថា​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ គ.ជ.ប​ ចំនួន​១សប្តាហ៍ ​នៅ​ឯ​ប្រទេស​បារាំង​ ដើម្បី​ស្វែង​យល់​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការងារ​រៀបចំ​ការ​បោះឆ្នោត​នៅ​បារាំង​ បាន​បញ្ចប់។​ លោក​ ទេព នីថា ​អគ្គលេខាធិការ​ គ.ជ.ប​ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ ថា​ ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី១​ ដើម្បី​ស្វែង​យល់​ពី​ប្រព័ន្ធ​បោះឆ្នោត​នៅ​បារាំង​ ជា​លើក​ទី​១​នេះ​ ទទួល​បាន​ជា​លទ្ធផល​ជា​ផ្លែ​ផ្កា។​ តាម​លោក​ ទេព នីថា ​គឺ​ គ.ជ.ប ​បាន​រៀន​សូត្រ​ ដក​ស្រង់​បទ​ពិសោធន៍​ ច្រើន ​បើ​ទោះ​បី​ជា​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​បារាំង​ និង​កម្ពុជា​ មាន​ភាព​ខុស​គ្នា​ក្តី។​
    9 min
  • សាស្ត្រាចារ្យ សំបូរ មាណារ៉ា៖ការអប់រំខុស ការសម្រេចចិត្តខុស គឺជាដើមចមនៃរដ្ឋប្រហារឆ្នាំ១៩៧០
    ថ្ងៃ​ទី​១៨ ​ខែ​មីនាឆ្នាំ​នេះ ​គឺ​ជា​ខួប​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ កាល​ពី​៥៣​ឆ្នាំ​មុន​ ទម្លាក់​សម្តេច​ សីហនុ ​ចេញពី​ប្រមុខ​រដ្ឋ ​ដោយ ក្រុម​សេនា​ប្រមុខ​ លន់ ​នល់​។ ​រដ្ឋ​ប្រហារ​នេះ ​ដែល​ក្រោយ​នាំ​កម្ពុជា​ទៅ​កាន់​ភ្លើង​សង្គ្រាម​ស្លាប់​រាប់​លាន​នាក់ ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ ​គឺ​មក​ពី​ការ​អប់រំ​ខុស ​និង​ការ​សម្រេច​ចិត្ត​ខុស ​របស់​អ្នក​ដឹក​នាំ​ខ្មែរ​សម័យ​នោះ​។​ នេះ​គឺ​ជា​កត់​សំគាល់​របស់​លោក ​សំបូរ​ មាណារ៉ា ​សាស្ត្រា​ចារ្យ​ផ្នែក​ប្រវត្តិ​សាស្ត្រ​ដែល​ជាភ្ញៀវ​ប្រ​ចាំ​ថ្ងៃ ។
    13 min
  • លោកស្រី ភឿង សកុណា៖ ក្រសួងវប្បធម៌នឹងបន្តគោលដៅប្រមូលវត្ថុបុរាណខ្មែរត្រលប់មកប្រទេសខ្មែរវិញ
    ប្រទេសកម្ពុជានៅថ្ងៃសុក្រ ទី១៧ ខែមីនានេះ បានធ្វើពិធីផ្លូវការដើម្បីទទួលវត្ថុបុរាណខ្មែរ ដែលរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានតស៊ូប្រឹងប្រែងប្រមែប្រមូលពីបរទេសមកវិញជាបន្តបន្ទាប់អស់រយៈពេល៥ឆ្នាំកន្លងទៅ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រុមការងារក្រសួងវប្បធម៌ នឹងបន្តស្វែងរកវត្ថុបុរាណខ្មែរ ដែលជាអត្តសញ្ញាណព្រលឹងជាតិ ព្រលឹងដូនតា ដែលបែកបាក់ដោយសារសង្គ្រាមឲ្យមកជួបជុំកូនចៅវិញ។ តាមលោកស្រីរដ្ឋមន្ត្រី រូបចម្លាក់សរុបទាំងតូចទាំងធំ ដែលបរទេសប្រគល់ឲ្យកម្ពុជាវិញពេលនេះមានចំនួនជាង១០០រូប ហើយរូបចម្លាក់ទាំងអស់នេះមានតម្លៃមិនអាចកាត់ថ្លៃបាន។
    11 min
  • លោក សុខ ឥសាន៖ បើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយផ្អែកលើនិន្នាការនយោបាយ នោះជារឿងធម្មតារបស់អ្នកសម្រេច
    សភាអឺរ៉ុប នៅកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃពុធ បានដាក់ស្នើនូវដំណោះស្រាយជាបន្ទាន់ មួយចំនួន លើករណីលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ឃុំ២៧ឆ្នាំ។ សេចក្តីស្នើដំណោះស្រាយរបស់សភាអឺរ៉ុប បានស្នើអង្គប្រជុំឲ្យសម្រេច ដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបន្ត និងដាក់ទណ្ឌកម្មលើអ្នកពាក់ព័ន្ធទាំងអស់ ដែលបានបំពានសិទ្ធិមនុស្ស។ លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា ការស្នើរបស់សភាអឺរ៉ុប គឺជារឿងរបស់អឺរ៉ុប មិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។ ដោយឡែកចំពោះបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA លោក សុខ ឥសាន លើកឡើងថា នោះជារឿងធម្មតារបស់អ្នកសម្រេចតែប៉ុណ្ណោះ។
    12 min
  • លោក​ អាង​ ឧត្តម​៖ ​មេធាវី​នឹង​មិន​ទៅ​សុំ​ការ​អនុញ្ញាត​ពី​អយ្យ​ការ​ដើម្បី​ជួប​លោក​ កឹម​ សុខា
    ​ការ​តម្រូវ​ឲ្យ​ក្រុម​មេ​ធាវី​ការ​ពារ​ក្តី​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ព្រះ​រាជ​អាជ្ញា​តុលា​ការ​ក្រុង​ភ្នំពេញ​ដើម្បី​បាន​ជួប​​លោក​ កឹម​ សុខា​ គឺ​មេធាវី​មិន​អាច​អនុវត្ត​បាន​ឡើយ​។​ មិន​អាច​ធ្វើ​ទៅ​ដោយ​សារ​តែ​ផ្ទុយ​នឹង​ច្បាប់​។​ នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក​ អាង​ ឧត្តម​ សហ​មេធាវី​ការ​ពារ​លោក​ កឹម​ សុខា។​ បើ​តាម​មេធាវី​ការ​ពារ​ក្តី​ គឺសិទ្ធិ​របស់​លោក ​កឹម​ សុខា ​ត្រូវ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ វៀរ​លែង​តែ​មាន​ការ​កែ​ប្រែ​ជា​វិជ្ជមាន​ និង​ទាន់​ពេល​។​ ការណ៍​នេះ​បាន​ញាំង​ឲ្យ​មេធាវី​បារម្ភ​ថា ​នឹង​ហួស​ពេល​ប្តឹង​ទៅ​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​របស់​សា​លា​ដំបូង​ ដែល​កាត់​ទោស ​មេ​ដឹកនាំ ​អតីត​បក្ស​ប្រឆាំង​ឃុំខ្លួន​​ក្នុង​ផ្ទះ២៧​ឆ្នាំ។
    9 min
  • លោក ចាន់ សុភា៖ ក្រោយការអនុវត្តន៍កម្មវិធីផ្តល់អាហារតាមសាលា សិស្សបន្ថយការបោះបង់ការសិក្សាច្រើន
    ផលរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៣ ខែមីនា ម្សិលមិញ បានចេញអនុក្រឹត្យមួយស្តីពី ការអនុវត្តន៍កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ លោក ចាន់ សុភា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងជាប្រធាននាយកដ្ឋានបឋមសិក្សាបានថ្លែងថា កម្មវិធីផ្តល់អាហារតាមសាលានេះមានសារៈសំខាន់ណាស់ ដោយជួយឲ្យសិស្សមកសាលារៀនទៀងទាត់ និងជួយកាត់បន្ថយការចំណាយរបស់អាណាព្យាបាលសិស្សក្រីក្រផងដែរ។ តាមលោក ចាន់ សុភា អត្រាសិស្សថ្នាក់បឋមសិក្សាមានការកាត់បន្ថយការបោះបង់ការសិក្សាស្ទើរតែ១០០% នៃតំបន់គោលដៅ បន្ទាប់ពីដំណើរការកម្មវិធីនេះ។
    13 min
  • ឧកញ៉ា ​ហ៊ុន​ ឡាក់​៖​ ការ​ជ្រើស​រើស​ពូជ​ស្រូវ​សុទ្ធ​ គឺ​អាច​ធានា​បាន​ផល​ចំណេញ​យូរ​អង្វែង
    កម្ពុជា​កំពុង​ព្យា​យាម​ផ្សព្វ​ផ្សាយ​ឲ្យ​គេ​ស្គាល់​«អង្ករ​ផ្ការំ​ដួល​»​​គឺ​ជា​អង្ករ​ប្រភេទ​ថ្មី​ដែល​ទីផ្សារ​នៅ​អឺរ៉ុប​មិន​សូវ​ស្គាល់​។​ ឧកញ៉ា​ ហ៊ុន ឡាក់ ​ប្រធាន​ក្រុម​គោល​នយោ​បាយ​នៃ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ គូស​បញ្ជាក់​ថា​ «អង្ករ​ផ្កា​រំដួល»​ទទួល​បាន​ពាន​រង្វាន់​«អង្ករ​ល្អ​ដាច់​គេ​លើ​លោក»​ចំនួន​៥​លើក​មក​ហើយ ​តែ​ថា​​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​គេ​ស្គាល់​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​មិន​ទាន់​បាន​ទំ​លំទូ​លាយ​។​ លោក​ថា​ ក្រសួង​​កសិកម្ម​កំពុង​ជំរុញ​ការ​ផលិត​ពូជ​សុទ្ធ​ស្រូវ​«ផ្កា​រំដួល»​ ដើម្បី​ឲ្យ​កសិកម្ម​បង្កើន​ការ​ដាំ​ដុះ ​សម្រាប់​នាំ​ចេញ​។
    13 min
  • លោក ឃួង ស្រេង៖ ការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនឹងលំបាកជាងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន
    សាលា​ក្រុង​ភ្នំពេញ ​ទើប​តែ​បិទ​បញ្ចប់​សន្និបាត​ការងារ​ប្រចាំ​ឆ្នាំ២០២២​របស់​ខ្លួន ​នៅ​ថ្ងៃ​ទី១០​មីនា​កន្លង​ទៅ​នេះ។​ លោក​ ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​អះអាង​ពី​ភាព​ជោគជ័យ​របស់​សាលាក្រុង​ តាម​រយៈ​ការ​ធានា​តាម​សន្តិសុខ​ខ្ពស់​ជូន​ដល់​បណ្តា​ប្រមុខ​ដឹក​នាំ​មហា​អំណាច​ ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។ ​ដោយ​ឡែក​សម្រាប់​ឆ្នាំ​២០២៣​នេះ​វិញ​ ទី​ក្រុង​ភ្នំពេញ​ក៏​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​រៀប​ចំ​ព្រឹត្តការណ៍​កីឡា​ក្នុង​តំបន់​មួយ​ទៀត​ នៅ​ខែ​ឧសភា​ គឺ​ស៊ីហ្គេម។​ តាម​លោក ​ឃួង ស្រេង ​ការ​ពង្រឹង​និង​ការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នឹង​អាច​មាន​លំបាក​ជាង​ដែល​កម្ពុជា​ទទួល​ខុស​ត្រូវ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​
    13 min
  • បណ្ឌិត ប៉ា ច័ន្ទរឿន៖ សៀវភៅអាចជាអាវុធមុខពីរ
    លោក​បណ្ឌិត ​ប៉ា ​ច័ន្ទ​រឿន​ កត់​សំ​គាល់​ថា​ មួយ​រយៈ​នេះ​មាន​ការ​បោះ​ពុម្ព​សៀវ​ភៅ​ស្តីពី​ការ​អភិវឌ្ឍ​ខ្លួន​ឯង (Personal Development), សៀវ​ភៅ​ជោគ​ជ័យ​ផ្ទាល់​ខ្លួន​ (Personal Success)​ និង​ការ​លើក​ទឹក​ចិត្ត (Motivation)​ ច្រើន​។ ​ប្រសិន​បើ​មើល​ខ្លឹម​សារ​ សៀវ​ភៅ​ភាគ​ច្រើន​គឺ​ជា​សៀវ​ភៅ ​អភិវឌ្ឍ​ខ្លួន​និង​ជោគ​ជ័យបែប​បណ្តាញ​ទី​ផ្សារ​ (marketing network) ​និង​ទស្សនៈ​លាង​ខួរ​ក្បាល​ឱ្យ ​មនុស្ស​ក្លាយ​ជា​បុគ្គល​សម្ភារ​និយម​។​ លោក​ថា​ ជា​វិបាក​ អ្នក​អាន​ដែល​ មិន​សូវ​ចាប់​អារម្មណ៍​ចំណុច​នេះ​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ល្បែង​បណ្តញ​ទី​ផ្សារ​ដោយ​មិន​ដឹង​ខ្លួន​។​ ខណៈ​ដែល​ទិវា​អំណាន​ជាតិ ​កំពុង​តែ​ប្រព្រឹត្តិ​ទៅ ​លោក​ ប៉ា ​ច័ន្ទ​រឿន​ លើក​ទឹក​ចិត្ត​ឲ្យ​ជ្រើស​រើស​សៀវ​ភៅណា​ដែល​មាន​ខ្លឹម​សារ​វិជ្ជមាន​ ដើម្បី​កុំ​ឱ្យ​ប្រាក់​ក៏​បង់​ ហើយ​វិបាក​ក៏​កើន​ឡើង​ថែម​ទៀត​។
    15 min
  • លោក ហង្ស ពុទ្ធា៖ គ.ជ.ប កំពុងត្រៀមអនុវត្តជំហានទី២ គឺការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះ
    ប្រទេសកម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ពោលគឺនៅសល់ប្រមាណជា៤ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងឈានចូលមកដល់។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្លែងឲ្យដឹងថា គ.ជ.ប កំពុងត្រៀមលក្ខណៈអនុវត្តជំហានទី២របស់ខ្លួន គឺការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលការងារនេះមានរយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ គណបក្សនយោបាយអាចដាក់ភ្នាក់ងាររបស់ខ្លួនបាន ក្រោយការទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះដោយគ.ជ.ប។ ដោយឡែកការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសាខាងមុខ ដោយគ.ជ.ប ផ្តល់ពេលវេលាយូរជាងអ្នកសង្កេតការណ៍ជាតិ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners