បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ហេង គឹមហុង៖ តំបន់ធនធានធម្មជាតិនៅក្នុងខេត្តភូមិភាគឦសាន កំពុងស្ថិតក្នុងសញ្ញាគ្រោះថ្នាក់
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា។ នៅថ្ងៃព្រហស្បតិ៍នេះ សមាគមបណ្តាញយុវជនកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ប្រចាំខែមីនា ស្តីអំពីការចូលរួមរបស់សហគមន៍ និងយុវជន ដើម្បីការពារនិងអភិរក្សទន្លេមេគង្គផ្នែកខាងលើ ដែលមានភូមិសាស្ត្រក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ លោក ហេង គឹមហុង បញ្ជាក់ថា របាយការណ៍រកឃើញថា ទិន្នផលជីវៈចម្រុះនៅទន្លេមេគង្គផ្នែកខាងលើ មានការថយចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល៥ឆ្នាំនេះ ព្រោះតែកង្វះប្រសិទ្ធិភាពច្បាប់របស់អាជ្ញាធរ។ ដោយឡែកតំបន់ធនធានធម្មជាតិព្រៃឈើវិញ ក៏កំពុងរងការទន្រ្ទានឥតឈប់ឈរ។ បើតាមលោក ហេង គឹមហុង តំបន់ធនធានធម្មជាតិនៅក្នុងខេត្តភូមិភាគឦសាន កំពុងស្ថិតនៅក្នុងសញ្ញាគ្រោះថ្នាក់។
    14 min
  • លោក ​តុប​ សុភ័ក​៖​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ​រំពឹង​ស្រូប​បាន​ភ្ញៀវ​ទេសចរ​១​លាន​នាក់
    ពិធី​បុណ្យ​ទន្លេ​លើក​ទី​៧​ បាន​និង​កំពុង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៨​មីនា​ដល់​ថ្ងៃ​ទី​១០​មីនា​នៅខេត្ត​កំពង់ធំ​។​ ការ​រៀប​ចំ​ពិធី​បុណ្យ​ទន្លេ​នៅ​ពេល​នេះ​ គឺ​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ទេសចរណ៍​ឡើង​វិញ​បន្ទាប់​ពី​កូវីដ​១៩​។​ អ្នក​នាំ​ពាក្យ​ក្រសួង​ទេចរណ៍​ លោក​ តុប សុភ័ក ​រំពឹង​ថា​ បុណ្យ​ទន្លេ​នៅខេត្ត​កំពង់​ធំ​រំពឹង​ថា​ស្រូប​បាន​ភ្ញៀវ​ទេសចរ​១​លាន​នាក់​ ខណៈ​មាន​កម្មវិ​ធី​កំសាន្ត​ជាច្រើន​។​ ទន្ទឹម​នឹង​មាន​ការ​លក់​ដូរ​ម្ហូបអា​ហារ​រាប់​រយ​ស្តង់ ​និង​ការ​ប្រគុំ​តន្ត្រី​ផង​នោះ​ លោក​ អះ​អាង​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​គិត​គូ​ហើយ​ដែរ​ ការ​ថែរក្សា​អនាម័យ ​និង​បរិស្ថាន​ រួម​ទាំង​ណែ​នាំ​មិន​ឲ្យ​មាន​ការ​តម្លើង​ថ្លៃ​សេវា​កម្ម​ផ្សេងៗ​។​
    9 min
  • អ្នកស្រី អ៊ូ ទេពផល្លីន៖ ក្រោយកូវីដ-១៩ ក្រុមហ៊ុនតែងជួលតែកម្មករណានៅវ័យក្មេង នៅមានសម្រស់
    ក្រុមអង្គការសង្គមស៊ីវិលចំនួន៨ នឹងរួមគ្នាប្រារព្ធទិវានារីអន្តរជាតិ ៨មីនាស្អែកនេះ នៅទីលានប្រជាធិបតេយ្យក្រោមប្រធានបទ«គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាថ្លែងថា ការដែលក្រុមអង្គការសង្គមស៊ីវិលលើកជាប្រធានបទនេះ ដើម្បីប្រារព្ធពិធី៨មីនា ក៏ព្រោះតែប្រធានបទនេះ ស្របគ្នានឹងស្ថានភាពដែលបានកើតឡើងនៅក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន។ មេដឹកនាំសហជីពរូបនេះបញ្ជាក់ថា កម្មករជាស្ត្រីដែលរងគ្រោះដោយវិបត្តិកូវីដ-១៩ ភាគច្រើនមិនទាន់ទទួលបានការគាំពារសង្គម ហើយក្លាយជាអ្នកបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលជាប់លាប់ និងចំណាកស្រុកជាដើម។ លើសពីនេះ កម្មករនៅក្នុងវិស័យសេវាកម្ម ត្រូវបានជ្រើសរើសឲ្យចូលធ្វើការវិញតិចតួចក្រោយវិបត្តិកូវីដចំពោះតែស្ត្រីក្មេងៗ និងមានសម្រស់ទាក់ទាញប៉ុណ្ណោះ។
    12 min
  • បណ្ឌិត​ សាម​ អ៊ីន​៖ ​គបម​ មាន​បំណង​ចូល​រួមការ​​បោះ​ឆ្នោត​តែ​មិន​ទាន់​ប្រាកដ
    គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​(គបម)​ បាន​កោះ​ប្រ​ជុំ​ក្រុម​ប្រតិ​បត្តិ​របស់​ខ្លួន​មក​ពី​បណ្តា​ខេត្ត-​រាជ​ធានី នៅ​ថ្ងៃ​ទី​៥​មីនា ដើម្បី​វាយ​តម្លៃ​ស្ថាន​ភាព​នយោបាយ​ និង​ពិនិត្យ​លទ្ធ​ភាព​ឈាន​ទៅ​សម្រេច​អំពី​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ ​២០២៣​។​ លោក​បណ្ឌិត ​សាម​ អ៊ីន ​បាន​គូស​បញ្ជាក់​ថា​សមជិក​(គបម​)នៅ​មូល​ដ្ឋាន​ភាគ​ច្រើន​មាន​បំណង​បន្ត​ដំណើរ​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​។​ ប៉ុន្តែ​ប្រធាន​គណៈ​កម្មា​ធិការ​នាយក​នៃ​គណ​បក្ស​នេះ​អះ​អាង​ថា​អ្វីៗ​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​នៅ​នាទី​ចុង​ក្រោយ​។​
    11 min
  • លោក ឃុន ថារ៉ូ ៖សហជីពឯករាជ្យមានបញ្ហាប្រឈមច្រើនក្នុងការចុះបញ្ជិការ
    មាន​សហជីព​យ៉ាង​តិច​១០​នៅ​តាម​រោងចក្រ​មិន​ទាន់​ត្រូវ​បាន​ក្រសួង​ចុះ​បញ្ជិការ​ឲ្យ​នៅឡើយ​។​ទន្ទឹម​នឹងនោះ​មាន​សកម្មជន​សហជីព​ប្រមាណ​៥០​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​។​ នេះ​បើ​តាម​ លោក​ ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​។​ បើ​តាម​មន្ត្រី​សិទ្ធិ​ការងារ​រូប​នេះ ​គឺមាន​ហេតុផល​ចំបងមួយ​ដែល​មន្ត្រី​ការងារ​មិន​ព្រម​ចុះ​បញ្ចិការ​ឲ្យ​សហជីព​ដែល​អះអាង​ថា​មាន​ជំហរ​ឯករាជ្យ​នោះ ​គឺ​បញ្ហា​ខុស​អក្ខរាវិរុទ្ធ​នៅ​ក្នុង​លិខិត​ស្នើ​សុំ​។​ ក៏ប៉ុន្តែ​ លោក ​ឃុន ថារ៉ូ ​គូស​បញ្ជាក់​ថា​ ការ​ខុស​អក្ខរាវិរុទ្ធ​តិច​តួច​នេះ​គឺ​មិន​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការ​បង្កើត​សហជីព​ឡើយ​។​
    16 min
  • លោកស្រី ហោ ម៉ាលីន៖ ស្ត្រីនៅតែដើរនាទីសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ស្រី​ ហោ ម៉ាលីន​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ។​ លោក​ស្រី ​ហោ ម៉ាលីន​ បាន​កត់​សម្គាល់​អំពី​តួនាទី​ស្ត្រី​នៅ​ក្នុង​វិស័យ​កសិកម្ម​ ថា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ​មួយ​នេះ។ ​តែ​បញ្ហា​ប្រឈម​មួយ​ក្នុង​វិស័យ​កសិកម្ម​ នោះ​គឺ​សមភាព​យេនឌ័រ​រវាង​បុរស​និង​ស្ត្រី។​ តាម​លោក​ស្រី ​ហោ ម៉ាលីន​ ចំនួន​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម​នៅ​មាន​ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ។​
    11 min
  • លោកស្រី ចក់ សុភាព៖ ការដាក់ទោសលោក កឹម សុខា ធ្វើឲ្យអ្នកសង្កេតការណ៍មានការខកចិត្តខ្លាំង
    សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារចំនួន២៧ ឆ្នាំពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស» ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរទៀតផង។ លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមើលឃើញថាសាលក្រមកាត់ទោសលោក កឹម សុខា ឲ្យជាប់ទោសរយៈពេល២៧ឆ្នាំ ធ្វើឲ្យមានការខកចិត្ត សម្រាប់អ្នកសង្កេតការណ៍ ហើយក៏គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ តាមលោកស្រី ចក់ សុភាព ករណីដាក់ទោសលោក កឹម សុខា គឺដូចអ្វីដែលលោកស្រីបានគិតទុកជាមុនថានឹងចេញតាមសេណារីយ៉ូបែបនេះ។
    11 min
  • លោក ​ស៊ុយ​ កុកទៀង​៖​ កម្ពុជា​អាច​សម្រេច​គោល​ដៅ​នាំ​ចេញ​ស្វាយ​ចន្ទី​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ
    ស្វាយ​ចន្ទី​របស់​កម្ពុជា​ត្រូវ​បាន​បង្ហាញ​មុខ​នៅ​លើ​ទីផ្សារ​ពិភព​លោក​ដែលជា​ផលិត​ផល​ឈាន​មុខ​គេ​មួយ​ដូច​ស្វាយ​ចន្ទី​របស់​ប្រទេស​កូឌីវ័រ​ដែរ​។ ​នេះបើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក ​ស៊ុយ ​កុកទៀង​។​ អនុ​ប្រធាន​សមា​គម​ស្វាយ​ចន្ទី​កម្ពុជា ​ថ្លែងថា ​ស្វាយ​ចន្ទី​កម្ពុជា​កំពុង​មាន​ទីផ្សារ​ល្អ ​និង​តម្លៃ​ខ្ពស់​ ដោយ​សារ​តែ​គុណ​ភាព ​និង​ទំហំ​គ្រាប់​ធំ​។ ​លោក​រំពឹងថា ​កម្ពុជា​អាច​នាំ​ចេញ​ស្វាយ​ចន្ទី​រង្វង់​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ខណៈ​ផ្ទៃ​ដី​ដាំ​ដុះ​កើន​ដល់​ប្រមាណ​៧០​ម៉ឺន​ហិកតា​។​ តែ​បញ្ហា​នៅ​ត្រង់​ថា​ កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​កែ​ច្នៃ​ទៅ​ជា​ ផលិត​ផល​សម្រេច​ដើម្បី​នាំ​ចេញ​។​
    11 min
  • រដ្ឋមន្ត្រីកសិកម្ម៖ ទស្សនកិច្ច​នៅប៉ារីស ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​និងអឺរ៉ុប គាំទ្រ​ទំនិញកសិផល​កម្ពុជា
    ភ្ញៀវប្រចាំថ្ងៃ​​របស់​វិទ្យុ​RFI ​រាត្រីនេះ គឺ លោក ឌិត ទីណា  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ប៉ារីស​។ នៅប៉ារីសជាទីដែលលោកចូលរួមពិព័រណ៍កសិកម្មប្រចាំឆ្នាំ តបតាមការអញ្ជើញជាផ្លូវការរបស់ ក្រសួងកសិកម្មបារាំង។ វិទ្យុ​បារាំងនៅប៉ារីស  បាន​ចោទសួរ​ រដ្ឋមន្ត្រី​កសិកម្មកម្ពុជា អំពី​ ការ​ប្រឈម​មុខ​របស់​ប្រជាកសិករ​ខ្មែរ​ ពាក់ព័ន្ធនឹងការប្រែប្រួល​អាកាសធាតុ​ និង​សង្គ្រាម​អ៊ុយក្រែន​ដែល​ជះ​ផលវិបាក​ដល់​កសិកម្ម ហើយ​និង​ឧបសគ្គ​ផ្សេងៗ​ក្នុងការ​នាំទំនិញ​កសិផលចេញ​ទៅ​ផ្សារអឺរ៉ុប​​ ព្រមទាំង​​បញ្ហា​ប្រើប្រាស់​ថ្នាំ​គីមីក្នុង​វិស័យ​កសិកម្ម​​។ ​​
    12 min
  • លោក ប៊ូ វរសក្ស៖ «យើងគាំទ្រដល់ការសិក្សាផ្តល់ឲ្យពលរដ្ឋអាចចិញ្ចឹមសត្វកំរ តែក៏គិតពីផលប៉ះពាល់ផងដែរ»
    ផ្តើមចេញពីរឿងក្ងោក ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានចេញបទបញ្ជាដោយផ្ទាល់មាត់ ដោយស្នើឲ្យអ្នកច្បាប់សិក្សា និងធ្វើវិសោធនកម្មកថាខណ្ឌមួយចំនួននៃច្បាប់ស្តីពីព្រៃឈើ និងសត្វព្រៃ ទាក់ទងទៅនឹងការអនុញ្ញាត និងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋអាចមានសិទ្ធិចិញ្ចឹមប្រភេទសត្វដែលជិតផុតពូជបាន។ លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានសម្តែងនូវការគាំទ្រដល់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ដោយទន្ទឹមគ្នានេះអង្គការរបស់លោកនឹងរីករាយក្នុងការចូលរួម ពិនិត្យនិងធ្វើការសិក្សា ប្រសិនបើមានកិច្ចសហការឲ្យចូលរួមពីផ្នែកពាក់ព័ន្ធ។
    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners