បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោកស្រី​ យ៉ាង ​សោភ័ណ្ឌ​៖ ​ការ​ចាប់​មេ​សហជីព​ជា​ចំណាប់​ខ្មាំង​មិន​អាច​ដោះ​ដូរ​នឹង​សិទ្ធិ​សហ​ជីព
    នៅថ្ងៃ​ស្អែក​នេះ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​នឹង​បន្ត​សវនា​ការ​លើ​សំ​ណុំ​រឿង​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ ក្រោម​ការ​ចោទ​ពី​បទ​«ញុះញង់»​។ ​មាន​មេដឹក​នាំ​សហជីព​៩​រូប​ត្រូវ​បាន​ចោទ​ប្រកាន់​រួម​ទាំង​កញ្ញា​ ឈឹម​ ស៊ីថរ​។​ សម្រាប់​លោក​ស្រី​ យ៉ាង​ សោភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ​យល់ថា​ការ​ចាប់​មេ​ដឹក​នាំ​សហ​ជីព​ដាក់​ពន្ធ​នាគារ​ និង​ការ​ចោទ​ប្រកាន់​ទៅលលើ​អ្នក​ដែល​បន្ត​តវ៉ា​ គឺ​មិន​អាច​ដោះ​ដូរ​នឹង​សេរីភាព​របស់​សហ​ជីព​ដែល​ពួក​គេ​កំពុងតែ​ទាម​ទារ​បាននោះ​ឡើយ​។​
    13 min
  • លោក មុំ គង់៖ ការដំឡើងពន្ធលើផលិផលថ្នាំជក់ឲ្យបានខ្ពស់គឺអាចកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារថ្នាំជក់
    អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ បាន​បង្កើន​សកម្មភាព​របស់​ខ្លួន​ក្នុង​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​ពន្ធ​ថ្នាំជក់​នៅ​កម្ពុជា​ ខណៈ​មាន​ការ​សិក្សា​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ​ បាន​រក​ឃើញ​ថា​ បារី​ ១៧%​ មិន​មាន​បិទ​តែម​ប្រិ៍ពន្ធ។​ លោក​វេជ្ជបណ្ឌិត​ មុំ គង់ ​ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ថា​ការ​ដំឡើង​ពន្ធ​លើ​ផលិផល​ថ្នាំជក់​ឲ្យ​បាន​ខ្ពស់​គឺ​អាច​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ ​ហើយ​រដ្ឋ​នឹង​ទទួល​បាន​ចំណូល​បន្ថែម។​ រាល់​ឆ្នាំ​កម្ពុជា​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ​១៥,០០០​នាក់​ស្លាប់​ ដោយ​សារ​ប្រើប្រាស់​ថ្នាំជក់។
    10 min
  • លោក ឃួង ស្រេង៖ អាជ្ញាធរកំពុងពិនិត្យលទ្ធភាពបើកស្ពានថ្មីដើម្បីរំដោះការកកស្ទះនៅស្ពានច្បារអំពៅ
    បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​ចំណុច​ស្ពាន​ច្បារអំពៅ ​ត្រូវ​បាន​អាជ្ញាធរ​​រាជធានី​ភ្នំពេញ​អះអាង​ថា ​បាន​និង​កំពុង​ដោះ​ស្រាយ ​តាម​រយៈ​គម្រោង​បើក​ស្ពាន​ថ្មី​ពី​ចំណុច​ព្រែក​ប្រា ​ទៅ​កាន់​ផ្លូវ​៥០​ម៉ែត្រ​ បន្ត​ចូល​ផ្លូវ​៦០​ម៉ែត្រ​។ ​បើតាម​លោក ​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​អាជ្ញាធរ​បាន​ហាម​ឃាត់​រថយន្ត​ធំៗ​មិន​ឲ្យ​ឆ្លង​កាត់​ស្ពាន​ព្រះមុនីវង្ស​ទេ​ ខណៈ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ នៅ​ពេល​មាន​ការ​កក​ស្ទះខ្លាំង​។​
    8 min
  • ករណីផ្តាសាយបក្សី៖ លោកស្រី​ ឱ វណ្ណឌីន អំពាវនាវឱ្យ​ពលរដ្ឋ​បន្តប្រុងប្រយ័ត្នខ្ពស់ព្រោះបើឆ្លង អាត្រាស្លាប់មានច្រើន
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ​នៅរាត្រីនេះគឺ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។ បន្ទាប់ពីជំងឺកូវីដ១៩ ជំងឺផ្តាសាយបក្សីកំពុងតែក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលក្រសួង​សុខាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការ​ទប់ស្កាត់នៅពេលនេះ​។ ប៉ុន្មានថ្ងៃកន្លងមកនេះ​ កម្ពុជាទើបប្រកាសករណីឆ្លងជំងឺផ្តាសាយបក្សីនៅក្នុងខេត្ត​ព្រៃវែងចំនួន២ករណី ក្នុងនោះមាន​១ករណីស្លាប់ និងមានមនុស្សជាច្រើននាក់​កំពុងស្ថិតនៅក្នុងការសង្ស័យ​។ ជំងឺឆ្លងមួយ​នេះ ​មានអាត្រាស្លាប់ខ្ពស់មែនទែន។ បើតាមក្រសួងសុខាភិបាល ចាប់តាំងពី​​មានជំងឺផ្តាសាយបក្សី​លើកដំបូងនៅកម្ពុជាកាលពី​១៨ឆ្នាំមុន ក្នុងចំណោម​អ្នកឆ្លង​វីរុសផ្តាសាយបក្សី H5N1 សរុបទាំង​អស់ ​៥៨ករណី គឺ​មានតែ​១៩ករណីប៉ុណ្ណោះ​ដែលមានជីវិត។ ក្នុងបទសម្ភាសន៍​ជាមួយ អោ ស្រីពេជ្រ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋ​បន្តរក្សាការរស់នៅស្អាតនិងហូបស្អាត នៅក្នុងស្ថានភាពដ៏គួរឱ្យព្រួយ​បារម្ភនេះ​​។
    18 min
  • លោក គីមសួរ ភីរិទ្ធ៖ «ទោះមិនទាន់ប្រាកដថាឡើងសង្វៀនចុងក្រោយ តែយើងត្រូវតែហ្វឹកហាត់»
    លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនត្រូវតុលាការកំពូលតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លើសំណុំរឿងបរិហាកេរ្តិ៍ ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ ជាហេតុធ្វើឲ្យលោក សុន ឆ័យ ប្រឈមនឹងសំណងជំងឺចិត្តដើមបណ្តឹងទាំងពីររាប់លានដុល្លារ។ កាលពីម្សិលមិញដែរ អនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត គឺលោក ថាច់ សេដ្ឋា ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារវិញបន្ទាប់ពីសាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំលើសំណុំរឿងចេញសែកគ្មានសាច់ប្រាក់កាលពីអំឡុងឆ្នាំ២០១៩។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានថ្លែងថាគណបក្សប្រឆាំងនេះ បានត្រៀមបញ្ជីឈ្មោះបេក្ខជនរួចហើយ ប្រៀបបាននឹងការហ្វឹកហាត់មុនឡើងសង្វៀនប្រកួត បើទោះណាជាការសម្រេចចិត្តចូលប្រកួតនៅមិនទាន់ច្បាស់១០០%ក៏ដោយ ដោយរង់ចាំមើលស្ថានភាពបរិយាកាសនយោបាយ។
    10 min
  • លោក ឡុង ណារ៉ូ៖ ចាប់ពីខែឧសភាទៅ ភ្នំពេញ និងតាខ្មៅ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់
    ជាការកត់សម្គាល់រៀងរាល់ឆ្នាំប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៃរាជធានីភ្នំពេញ ចាប់ផ្តើមខ្វះខាតទឹកស្អាតប្រើប្រាស់ នៅពេលរដូវប្រាំងឈានចូលមកដល់។ បច្ចុប្បន្នភាពនៅឆ្នាំនេះ នៅតំបន់ខ្លះសម្ពាធទឹកចាប់ផ្តើមចុះខ្សោយជាបណ្តើៗ ខណៈដែលប្រទេសកម្ពុជាកំពុងឈានចូលមាត់ច្រកនៃរដូវប្រាំង។ ក៏ប៉ុន្តែ លោក ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ថាចាប់ពីខែឧសភា ឆ្នាំ២០២៣នេះទៅ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងលែងមានកង្វល់រឿងខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ។ លោកអគ្គនាយកបញ្ជាក់ថារោងចក្រផលិតទឹកស្អាតបាក់ខែង នឹងចាប់ដំណើរការដំណាក់កាលទី១នៅខែឧសភា រួមនឹងសមត្ថភាពផលិតដែលមានស្រាប់ ធ្វើឲ្យការផលិតទឹកស្អាតសរុបអាចឆ្លើយតបទៅនឹងតម្រូវការទឹកប្រចាំថ្ងៃ គឺចំនួន ៨សែនម៉ែត្រគូប។
    12 min
  • លោក John Morgan៖ បើពលរដ្ឋខ្មែរទាំង១៧លាននាក់ ជួយម្នាក់មួយដុល្លារ នោះអង្គការលោកនឹងអាចជួយពលរដ្ឋបន្ត
    មកដល់ពេលបច្ចុប្បន្ន អង្គការទន្លេគ្លីនិកកម្ពុជា បានធ្វើសកម្មភាពជាង១៦ឆ្នាំ ដើម្បីជួយដល់ប្រជាពលរដ្ឋរស់នៅប្របបឹងទន្លេសាប។ ក្នុងបេសកកម្មរបស់ខ្លួន អង្គការទន្លេគ្លីនិកកម្ពុជា បានជួយប្រជាពលរដ្ឋនៅតាមសហគមន៍បឹងទន្លេសាប តាមរយៈការជួយពិនិត្យសុខភាព និងជូនថ្នាំ ដោយមិនគិតថ្លៃ ការបណ្តុះពលរដ្ឋឲ្យចេះថែរក្សាអនាម័យនៅតាមដងបឹងទន្លេ និងការជួយកុមារឲ្យទទួលបានការសិក្សាជាដើម។ យ៉ាងណាបេសកកម្ម១៦ឆ្នាំមកនេះ អង្គការទន្លេគ្លីនិកកម្ពុជាកំពុងកង្វះថវិកា ដើម្បីបន្តការងារ ហើយចង់បានការជួយពីសាធារណជន។ លោក John Morgan ប្រធានអង្គការទន្លេគ្លីនិកកម្ពុជា លើកឡើងថា បើពលរដ្ឋខ្មែរទាំង១៧លាននាក់ ជួយម្នាក់មួយដុល្លារ នោះអង្គការលោកនឹងអាចជួយពលរដ្ឋបន្តទៀត។
    10 min
  • លោក ផាន អូន ព្រមានពីគ្រោះសុខភាពពិសេសនៅរដូវអាពាហ៍ពិពាហ៍បន្ទាប់ពីរកឃើញជ្រូកកណ្តុរមានឆ្លងជំងឺប៉េសអាហ្វ្រិកជិត២តោន
    អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) កាលពីចុងសប្តាហ៍កន្លងទៅ បានសហការជាមួយមន្ត្រីជំនាញក្រសួងកសិកម្មធ្វើការដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក ប្រមាណជិត២តោន នៅភ្នំពេញ។ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានថ្លែងថាសាច់ និងសរីរាង្គជ្រូកបង្កកសរុបចំនួន ៥តោន ត្រូវបានរកឃើញនៅចំនួន១៧ទីតាំង ដោយក្នុងនោះ ១ករណីមានផ្ទុកមេរោគជំងឺប៉េសអាហ្វ្រិកនៅសត្វឃាតដ្ឋានមួយដែលលួចនាំចូល ហើយត្រូវសមត្ថកិច្ចលោករឹបអូសយកទៅដុតកំទេចចោលភ្លាមៗ។ តាមលោក ផាន អូន អង្គភាព ក.ប.ប កំពុងពិនិត្យមើលតាមឃ្លាំងនានាតាមប្រព័ន្ធគ្រប់គ្រងហានិភ័យ ថាតើមានការចរាចរណ៍សាច់ជ្រូកបង្កកនេះទៅតាមទិសដៅណាខ្លះ ដោយលោកបញ្ជាក់ថានៅមិនទាន់ឈានទៅត្រួតពិនិត្យតាមចុងភៅធ្វើម្ហូបការនៅឡើយទេ។ សូមបញ្ជាក់ថាជ្រូកកណ្តុរតូចៗ គឺជាមុខម្ហូបដ៏ពេញនិយមនៅលើមឺនុយចុងភៅធ្វើម្ហូបការនានានៅក្នុងប្រទេសកម្ពុជា។
    10 min
  • លោក សោម សូរីដា៖ មានគណបក្សតែ៦ដាក់អ្នកសង្កេតការណ៍មិនមានន័យថាបក្សដទៃទៀតមិនចូលរួមបោះឆ្នោតទេ
    គណបក្ស​នយោបាយ​ចំនួន​៦​បាន​ដាក់​ភ្នាក់​ងារ​សង្កេត​ការណ៍​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​២០២២​។​ គណបក្ស​ទាំង​នោះ​មាន​៖​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ភ្លើង​ទៀន ​ហ្វ៊ុន​ស៊ិន​ប៉ិច​ ខ្មែរ​រួប​រួម​ជាតិ ​យុវជន​កម្ពុជា ​និង​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​។​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​គូស​បញ្ជាក់​ថា​ មាន​គណបក្ស​តែ​៦​ដាក់​អ្នក​សង្កេត​ការណ៍​មិន​មាន​ន័យ​ថា​គណបក្ស​ដទៃ​ទៀត​មិន​ចូល​រួម​ការ​បោះឆ្នោត​នោះ​ទេ​។ ​បើ​តាម​ លោក​ សោម សូរីដា​ ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ អាច​នឹង​មាន​គណបក្ស​លើស​ពី​១៧​ ដែល​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ ​សង្កាត់​កន្លងមក​។
    10 min
  • លោកស្រី អេង ចាន់ឌី៖ ពាក្យពេចន៍លោក ផែង វណ្ណៈ បានបន្សល់ទុកស្លាកស្នាមឲ្យអ្នកសារព័ត៌មានជាស្ត្រីភ័យខ្លាច
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​លោកស្រី​ អេង ចាន់ឌី​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យែនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា។​ នៅ​ថ្ងៃ​ទី១៧​កុម្ភៈ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​ចំហ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​លោក​ ផែង វណ្ណៈ ​ក្រោយ​ដែល​លោក​ ផែង វណ្ណៈ ​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ប្រមាថ​លើ​ស្ត្រី​អ្នក​សារព័ត៌មាន​ VOD។​ ទោះ​ការ​ឆ្លើយ​តប​របស់​លោក​ ហ៊ុន សែន​ មិន​មាន​វិធានការ​ច្បាប់​លើ​លោក​ ផែង វណ្ណៈ ​តែ​លោកស្រី ​អេង ចាន់ឌី ​យល់​ថា​ ជា​ភាព​វិជ្ជមាន​ ដែល​រដ្ឋាភិបាល​បាន​យល់​អំពី​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​អសីលធម៌​បំពាន​លើ​ស្ត្រី។​ យ៉ាង​ណា ​ឆ្លង​តាម​មេរៀន​នេះ ​លោកស្រី ​អេង ចាន់ឌី ​លើក​ឡើង​ថា ​ពាក្យពេចន៍​ប្រមាថ​របស់​លោក​ ផែង វណ្ណៈ ​បាន​បន្សល់​នូវ​ស្លាកស្នាម​ឈឺចាប់​ ភ័យ​ខ្លាច​ ដល់​បណ្តា​អ្នក​សារព័ត៌មាន​ជា​ស្ត្រី​ផ្សេង​ទៀត។​
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners