បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • នេត្រ ភក្រ្តា៖​ កម្ពុជាមានប្រយោជន៍ច្រើនពីការរៀបចំវេទិកាថ្នាក់តំបន់នៃសេដ្ឋកិច្ចចក្រានៅលើទឹកដីខេត្តសៀមរាប
    វេទិកាថ្នាក់តំបន់ក្រោមប្រធានបទ«សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» បានចាប់ផ្តើមហើយនៅថ្ងៃពុធនេះ នៅលើទឹកដីខេត្តសៀមរាប ដោយមានការចូលរួមពីប្រតិភូបរិស្ថាននៃប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកចំនួន៤០។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថា តាមរយៈវេទិកាតំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី 3R និងសេដ្ឋកិច្ចចក្រានេះ ប្រទេសកម្ពុជាអាចទាញបានផលប្រយោជន៍ជាច្រើន ក្នុងនោះបានបង្ហាញពីសមត្ថភាព និងមោទនភាពក្នុងនាមជាម្ចាស់ផ្ទះ ការបង្ហាញនូវភាពសំបូរបែបនៃកេរដំណែលវប្បធម៌របស់ដូនតាខ្មែរ ការសម្របសម្រួល និងគិតគូរពីបញ្ហាបរិស្ថានជារួមសម្រាប់តំបន់ និងពិភពលោក និងជាឱកាសដែលកម្ពុជាបានបង្ហាញពីការតាំងចិត្តក្នុងការចូលរួម និងការពារបរិស្ថានតំបន់ និងពិភពលោក។
    13 min
  • លោក​ យ៉ង សាំងកុមារ៖​ គម្រោង​«ឃុំកសិកម្មគំរូ»​ ត្រូវ​ការ​យ៉ាង​តិច​៣ឆ្នាំ​ដើម្បី​កំណត់​ពីភាព​ជោគជ័យ ​និង​បន្ត​អនុវត្ត​ទូទាំងប្រទេស
    គម្រោង​«ឃុំកសិកម្មគំរូ»​ដែល​ក្រសួង​កសិកម្ម​ជ្រើស​រើស​យកឃុំ​ចំនួន១០​ នៅក្នុង​ស្រុក​ជើង​ព្រៃនៃ​ខេត្ត​កំពង់ចាម​ដើម្បី​អនុវត្ត​ មុននឹង​ឈាន​ទៅរក​ការ​អនុវត្ត​ជាទូទៅ​នៅ​ក្នុង​ប្រទេស ​បាន​ចាប់​ផ្តើម​ប្រកាស​ឱ្យអនុវត្ត​ជាផ្លូវ​ការ​ហើយ​នៅរសៀល​ថ្ងៃទី០៧ ​ខែកុម្ភៈនេះ។​ លោក យ៉ង់​ សាំងកុមារ​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​បានថ្លែងថា​ គម្រោង​ឃុំ​កសិកម្ម​គំរូ​នឹង​ជួយប្រជាកសិករ​ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ​ក្រោយការ​ប្រមូល​ផល ​និង​ជួយ​ជាបច្ចេកទេស​លើការ​ដាំដុះ​ដល់​កសិករ​ផងដែរ។​ ការបង្កើត​គម្រោង​ឃុំ​កសិកម្ម​គំរូ​ដោយមាន​មន្ត្រី​ឬអ្នក​ជំនាញ​កសិកម្ម​ប្រចាំ​នៅតាម​ឃុំនីមួយៗ ​គឺធ្វើឡើង​ស្រប​ទៅនឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​ដាក់​ចេញ​សម្រាប់​អាណត្តិទី៧ ​ដែល​ផ្តោត​លើវិស័យ​កសិកម្ម។​ តែ​យ៉ាង​ណា ​លោក ​យ៉ង សាំងកុមារ​ ចាត់​ទុក​ថា ​គម្រោងនេះ​ត្រូវ​ការ​ពេល​យ៉ាង​តិច​ពី៣ទៅ៥ឆ្នាំ​ដែរ​ ដើម្បី​អាច​កំណត់​ពី​ភាពជោគជ័យ​ មុន​នឹង​ឈាន​ដល់​ការ​អនុវត្ត​ទៅទូទាំង​ប្រទេស​បាន​។​
    10 min
  • វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ កម្ពុជាជាប្រទេសទី១ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំដូចផ្តាសាយ
    ប្រទេសកម្ពុជានឹងត្រូវជម្រុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាប្រចាំដូចជាការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយដែរ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ តាមលោកស្រីវេជ្ជបណ្ឌិត ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារតូចៗមានភាពយឺតយ៉ាវបន្តិច ដោយសារតែអាណាព្យាបាលមិនដឹងពីទីតាំងចាក់វ៉ាក់សាំង និងការមិនយល់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងរបស់ឪពុក ម្តាយ និងអាណាព្យាបាលមួយចំនួន។ ទោះយ៉ាងណាលោកស្រី ឱ វណ្ណឌីន បញ្ជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសទី១ ដែលនឹងត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩​ ជាប្រចាំក្នុងរយៈពេល៦ខែម្តង ចាប់ពីដូសទី៦ទៅ។
    12 min
  • លោក គី សេរីវឌ្ឍន៍៖ បំណុលខ្ចីពីប្រទេសណា មិនជាបញ្ហាទេ ប៉ុន្តែបញ្ហាដែលត្រូវបារម្ភនោះ ថាតើបំណុលនោះត្រូវបានប្រើប្រាស់មានប្រសិទ្ធភាព ឬទេ
    កម្ពុជា​សង្ឃឹម​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ជា​លើក​ដំបូង​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​ចិន ​នៅ​ថ្ងៃ​ទី៩ ​ខែកុម្ភៈ ​ខាង​មុខ​នេះ។​ គម្រោង​ខាង​លើ​ដែល​ត្រូវ​ការ​កម្ចី​ពី​ចិន។​ បច្ចុប្បន្ន​កម្ពុជា​ជំពាក់​បរទេស​ប្រមាណ ​១០ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​៣៥%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។​ លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍​ សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ បំណុល​ខ្ចី​ពី​ចិន​ ឬ​ពី​ប្រទេស​ណា ​មិន​មែន​ជា​បញ្ហា​ដែល​ត្រូវ​បារម្ភ​ទេ ​ប៉ុន្តែ​បញ្ហា​ដែល​ត្រូវ​បារម្ភ​នោះ ​ថា​តើ​បំណុល​នោះ​ត្រូវ​បាន​ប្រើប្រាស់​មាន​ប្រសិទ្ធភាព​ឬ​ទេ។​
    11 min
  • លោក ជា មុន្នី៖ ក្បួនធម្មយាត្រាសមាគមគ្រូបង្រៀន មិនមែនជាការឃោសនានយោបាយ តែជាសេរីភាព
    ថ្ងៃសៅរ៍​នេះ ​គឺ​ជា​ថ្ងៃ​ទី៤​ហើយ​ ដែល​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​និង​កំពុង​បន្ត​ក្បួន​ធម្មយាត្រា​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់​ ក្នុង​គោល​បំណង​លើក​កម្ពស់​សីលធម៌​សង្គម។​ ក្នុង​រយៈ​ពេល​៤ថ្ងៃ​មក​នេះ​ អាជ្ញាធរ​បាន​ចាត់​ទុក​ការ​ដើរ​ដង្ហែ​ក្បួន​​ ថា​ជា​ការ​ឃោសនា​នយោបាយ​ឲ្យ​គណបក្ស​ប្រឆាំង។​ ក៏​ប៉ុន្តែ​លោក​ ជា មុន្នី​ អតីត​ប្រធាន​សហភាព​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អះអាង​ នេះ​គឺ​ជា​សេរីភាព​ ដែល​ក្រុម​អ្នក​ដង្ហែ​ក្បួន​ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​ប៉ុណ្ណោះ ​មិន​មែន​ជា​ការ​ឃោសនា​នយោបាយ​ឲ្យ​បក្ស​ប្រឆាំង​នោះ​ទេ។​
    8 min
  • លោក កាំង តុងងី៖ មានការព្រួយបារម្មលើការផ្តល់កម្ចីឥណទានខុសច្បាប់នៅកម្ពុជា
    ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅរាត្រី​នេះ ​គឺលោក កាំង តុងងី​ អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។ ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ អោ ស្រីពេជ្រ ​លោក កាំង តុងងី​ ធ្វើ​ការ​កត់​សម្គាល់​ថា ការ​ផ្តល់​សេវាឥន្ធទាន​ខុស​ច្បាប់​កំពុង​​កើត​មាន​យ៉ាង​អាណាធិបតេយ្យ​នៅកម្ពុជា​ មិន​ថា​នៅតាម​ប្រព័ន្ធ​​អនឡាញ​ ឬតាម​ខ្នង​ផ្ទះ​របស់​ប្រជាជន​ឡើយ​។ លោកតុងងី​ រក​ឃើញ​ថា ​ក្នុង​មួយថ្ងៃ ​កម្ចី​ក្រៅប្រព័ន្ធ​នេះ​តម្រូវ​ការ​ប្រាក់​ខ្ពស់​ចម្លោះពី ​១០ ទៅ ២០​ ភាគរយ​ឯណោះ​ ដែល​អ្នក​ខ្ចីខ្លះ​ត្រូវ​ទទួល​រងហិង្សា​ឲ្យ​សងប្រាក់​ ហើយ​អ្នកខ្ចី​ខ្លះទៀត ត្រូវ​​គេ​បង្ខំ​អោយ​ថត​រូប​អាក្រាត​​​ជាថ្នូរ។ ​សមាគម​តែង​ចុះអប់រំ​ជាប្រចាំ​ដល់​សហគមន៍​រស់នៅ​ពលរដ្ឋ​ អំពី​ហានិភ័យ​ពីការ​ទទួល​ប្រាក់កម្ចី​ក្រៅប្រព័ន្ធ​ ប៉ុន្តែ​ករណី​ដដែល​នេះនៅតែបន្តមាន។​ តាម​លោក កាំង តុងងី ការ​ដោះស្រាយ​បញ្ហា​ដ៏​រាំរៃនេះអោយ​មានប្រសិទ្ធិភាព​ ចាំ​បាច់​ត្រូវ​មាន​ការ​ចូលរួម​ពីគ្រប់​ភាគី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ពិសេស​អាជ្ញាធរ​តាម​មូលដ្ឋាន​។
    12 min
  • លោក​ នី សុខា៖​ ការ​ផ្តល់​ពានរង្វាន់​ដល់​កញ្ញា ​ឈឹម ស៊ីថរ​ ក៏​ជា​សញ្ញា​ប្រាប់​ទៅ​តុលាការ​គួរ​ពិចារណា​ដោះលែងកញ្ញា
    ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​ផ្តល់​ពាន​រង្វាន់​ អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ២០២២​ ទៅ​កញ្ញា ​ឈឹម ស៊ីថរ ​ដែល​ជា​មេសហជីព​មួយ​រូប​ និង​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​។ លោក​ នី សុខា ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា ​ពាន់​រង្វាន់​នេះ​គឺ​ជា​ការ​ផ្តល់​តម្លៃ​ខ្ពស់ ​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​ តាមរយៈ​សកម្មភាព​ដែល​កញ្ញា ​ឈឹម ស៊ីថរ​ បាន​លះបង់​នា​ពេល​កន្លង​មក។​ លោក​បន្ត​ថា ​នេះក៏ជាពាន​រង្វាន់​មួយ​ ដែល​លើកទឹក​ចិត្ត​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត ​មិន​ត្រឹម​តែ​កញ្ញា​ ឈឹម ស៊ីថរ​ ប៉ុណ្ណោះទេ។​ បើ​តាម​លោក នី សុខា​ ចង់​ឬមិនចង់​ ការ​ផ្តល់​ពានរង្វាន់​ដល់​ កញ្ញា ​ឈឹម ស៊ីថរ ​អាច​មាន​ឥទ្ធិពល​ខ្លះ​ទៅលើការ​សម្រេច​របស់​តុលាការ​ ក្នុង​ការ​ពិចារណា ​ដោះលែង ​និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មកលើកញ្ញា។​
    10 min
  • បណ្ឌិត ហេង វ៉ាន់ដា៖ ការអនុគ្រោះពន្ធ៥ឆ្នាំទៀតរបស់រដ្ឋាភិបាល នឹងជួយពង្រឹងស្ថិរភាពគ្រឹះស្ថាន សិក្សាឯកជនក្រោយវិបត្តិកូវីដ
    សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានចូលជួបពិភាក្សាជាមួយនឹងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅវិមានសន្តិភាពបន្ទាប់ពីជំនួបប្រចាំឆ្នាំនេះត្រូវបានខកខានអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានថ្លែងថា ជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាពេលនេះ សមាគមទទួលបានលទ្ធផលជាវិជ្ជមាន ដោយលោក ហ៊ុន សែន បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានសិក្សាឯកជនចំនួន ៥ឆ្នាំទៀត(២០២៤-២០២៨)។ តាមលោកបណ្ឌិត ហេង វ៉ាន់ដា ការអនុគ្រោះពន្ធ៥ឆ្នាំទៀត បានជួយឲ្យគ្រឹះស្ថានឧត្តមសិក្សាមានដង្ហើមដកក្រោយពីរងគ្រោះដោយសារកូវីដ ដោយយកថវិកាដែលត្រូវបង់ពន្ធ ទៅពង្រឹងគុណភាពគ្រប់ផ្នែកឡើងវិញ។
    11 min
  • លោក ប៉ិច ពិសី៖ ​អំពើ​ពុករលួយ​នៅតែជាក្តី​បារម្ភ​របស់​សេដ្ឋវិទូ​ ធរុជន ​និង​អ្នក​រកស៊ីធំៗ​ដែល​ចង់​ចូល​មក កម្ពុជា
    អង្គការ​តម្លាភាព​កម្ពុជា ​នៅថ្ងៃអង្គារនេះ ​បាន​ចេញ​ផ្សាយ​នូវ​សន្ទស្សន៍​ស្តីពី​អំពើពុករលួយ​ឆ្នាំ​២០២២។ ​នៅឆ្នាំ២០២២​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់ទី១៥០​ក្នុង​ចំណោម​បណ្តា​ប្រទេស​ចំនួន​១៨០ ​ខណៈ​ដែលកាល​ពី​ឆ្នាំ២០២១​ គឺ​កម្ពុជា​ឈរនៅ​លេខ​រៀងទី១៥៧។​ ចំណាត់​ថ្នាក់​នេះបាន​ធ្វើឲ្យអំពើ​ពុករលួយ​នៅកម្ពុជា ​មាន​ការ​ធ្លាក់ចុះ​គួរឲ្យកត់សម្គាល់។​ តែទោះ​ជាយ៉ាងនេះក្តី​ សម្រាប់​ក្រុម​អ្នក​ជំនាញ​យល់ថា ​ស្ថានភាព​ពុករលួយ​នៅកម្ពុជា​ នៅតែ​មាន​សភាព​ធ្ងន់ធ្ងរ​។ ​លោក ប៉ិច ពិសី​ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​ យល់ថា​ ទោះ​ស្ថាន​ភាព​ផ្នែក​ធុរកិច្ច​ និង​សេដ្ឋកិច្ច​ បាន​កាត់​បន្ថយ​អំពើ​ពុករលួយ​ក៏ពិតមែន​ តែវា​នៅតែជាក្តី​បារម្ភ​នៃបណ្តា​សេដ្ឋវិទូ​ ធរុជន​ និង​អ្នករកស៊ីធំៗ​ ដែល​ចង់​ចូល​មក​វិនិយោគ​នៅកម្ពុជា។​
    14 min
  • លោក វន់ ពៅ៖​ អ្នក​ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកដឹកជញ្ជូនប្រឈមផ្លូវច្បាប់ខ្លាំងជាងសេវាកំសាន្ត
    នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅ ប្រធានគណបក្សប្រជាជនលោក ហ៊ុន សែន បានសម្រេចផ្តល់មេធាវីការពារក្តីដល់ស្ត្រី ដែលបម្រើការងារផ្នែកសេវាកំសាន្តនៅទូទាំងប្រទេស ក្នុងគោលបំណងការពារសិទ្ធិស្ត្រីរបស់ពួកគេតាមផ្លូវច្បាប់។ លើសពីនេះប្រមុខបក្សកាន់អំណាច ក៏នឹងពិចារណាផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ដល់ក្រុមស្ត្រីផ្នែកសេវាកម្សាន្តផងដែរ ដើម្បីទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តែងការអបអរចំពោះការយកចិត្តទុកដាក់ផ្លូវច្បាប់ពីសំណាក់ប្រមុខបក្សកាន់អំណាចដល់ស្ត្រី ដែលបំរើការងារផ្នែកសេវាកម្សាន្ត ក៏ប៉ុន្តែលោកថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតមានការប្រឈមខ្លាំងជាងនេះ ដូចជាផ្នែកដឹកជញ្ជូនជាដើម ដោយពួកគេតែងរងគ្រោះនៅពេលដឹកចំភ្ញៀវប្រើប្រាស់ឬជួញដូរគ្រឿងញៀន ហើយត្រូវសមត្ថកិច្ចបង្ក្រាប។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners