បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សុខ ឥសាន៖ គោលនយោបាយអទិភាពរបស់បក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិទី៧ គឺ «វិស័យកសិកម្ម»
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។​ គណបក្ស​ប្រជាជនកម្ពុជា​បាន​និង​ទើប​បិទ​បញ្ចប់​មហា​សន្និបាត​វិសាមញ្ញ ​ចំនួន​២ថ្ងៃ​ ដើម្បី​ឆ្លង​គោល​នយោបាយ​គណបក្ស​សម្រាប់​ការ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខែ​កក្កដា​ខាង​មុខ។​ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ​គូស​បញ្ជាក់​ថា​ សម្រាប់​អាណត្តិ​ទី៧​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដាក់​គោល​នយោបាយ​ជា​អាទិភាព​លើ​វិស័យ​កសិកម្ម។​ វិស័យ​កសិកម្ម​ដ្បិត​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ ដែល​ចាំ​បាច់​ឲ្យ​គណបក្ស​កាន់​អំណាច​គិត​គូរ​ដោះស្រាយ។​ បើ​តាម​លោក​ សុខ ឥសាន​ គឺ​បក្ស​ប្រជាជនកម្ពុជា​នឹង​ត្រៀម​កញ្ចប់​ថវិកា ​ដើម្បី​ជួយ​ប្រជា​កសិករ​ នៅ​ក្រោយ​ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​ថ្នាក់​ជាតិ​ពេល​ខាង​មុខ​នេះ។​
    12 min
  • លោកបណ្ឌិត ប៉ា ច័ន្ទរឿន៖ សៀវភៅ «ការស្វែងរកយុត្តិធម៌នៅកម្ពុជា៖ អ្នកការពារសិទ្ធិមនុស្សបកស្រាយ» ជាសៀវភៅបង្ហាញពីតថភាពពិតនៃស្ថានភាពសិទ្ធិមនុស្សកម្ពុជា
    នៅ​ថ្ងៃ​នេះ​ លោក​បណ្ឌិត​ ប៉ា ច័ន្ទរឿន​ អ្នក​ជំនាញ​ផ្នែក​ទស្សនវិជ្ជា​ អប់រំ​ និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ បាន​សម្ពោធ​សៀវភៅ​មួយ​ក្បាល​ ក្រោម​ចំណង​ជើង​ថា ​«ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា៖​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​បកស្រាយ»។​ លោក​បណ្ឌិត​ ប៉ា ច័ន្ទរឿន ​បាន​អះអាង​ថា ​មូលហេតុ​ដែល​លោក​ចងក្រង​សៀវភៅ​មួយ​នេះ​ឡើង​ គឺ​ដើម្បី​រៀបរាប់​ពី​ជីវិត​ការងារ​ ការ​ប្រឈម​ និង​ក្តី​សុបន្តិ​ របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ទាំង​ជំនាន់​មុន​ និង​ជំនាន់​ថ្មី។​ តាម​លោក​បណ្ឌិត​ ប៉ា ច័ន្ទរឿន​ សៀវភៅ ​«ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា៖​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​បកស្រាយ»​ គឺ​ជា​សៀវភៅ​មួយ​ដែល​បង្ហាញ​ពី​តថភាព​ពិត​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​
    12 min
  • ការ​ទម្លាក់​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​ឆ្នាំ​២០២៣​ដោយ​សារ​កត្តា​អ្វី?
    កម្ពុជា​ទាញ​ទម្លាក់​ការ​ព្យាករណ៍​កំ​ណើន​សេដ្ឋ​កិច្ច​នៅ​ឆ្នាំ​២០២៣​នេះ ​ពី​៦.៦%​មក​នៅ​៥.៦%​វិញ​។​បើ​តាម​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​របស់​រដ្ឋាភិបាល តួលេខ​ថ្មី​មាន​លក្ខណៈ​ប្រាកដ​និយម​ ដោយ​ប្រហាក់​ប្រហែល​នឹង​ការ​វាយ​តម្លៃ ​របស់​ស្ថាប័ន​អន្ដរ​ជាតិ​ធំៗ​។​ វិស័យ​អចលន​ទ្រព្យ ​និង​សំណង់​នៅមាន​កំណើត​យឺត​ ខណៈ​វិស័យ​កសិកម្ម​មាន​កំណើន​ឡើង​វិញ​បន្តិច​។​ ប៉ុន្តែ​បញ្ហា​វិបត្តិ​សកល​ដែល​រង​ឥទ្ធិពល​ពីសង្គ្រាម​រុស្ស៊ី ​និង​អ៊ុយ​ក្រែន គឺ​ជា​ហេតុផល​បំបង​ដែល​បន្ត​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​ទាំង​ការ​ថយ​ចុះ​អ្នក​បញ្ជា​ទិញ​ពី​វិ​ស័យ​កាត់​ដេរ​ថែម​ទៀត​។
    13 min
  • លោក ​ណុប វី៖  គួរតែដល់ពេលរៀបចំបង្កើតយន្តការឯករាជមួយ ពិនិត្យការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន
    លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន កាលពីព្រឹកថ្ងៃទី២៦ ខែមករា ស្នើឲ្យក្រសួងហៅអ្នកសារព័ត៌មានអនឡាញទៅអប់រំក្រមសីលធម៌វិជ្ជាជីវៈ ក្រោយពីមានករណីជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ។ ចំពោះ លោក ​ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ ខេមបូចា បានបង្ហាញការយល់ឃើញរបស់លោកថា បច្ចុប្បន្ននេះគួរតែដល់ពេលរៀបចំបង្កើតយន្តការឯករាជមួយ ឬជាក្រុមប្រឹក្សាសារព័ត៌មានជាតិ ដែលមានប្រសិទ្ធភាពនៅក្នុងការជួយអប់រំបណ្តុះបណ្តាល ពិនិត្យតាមដានឃ្លាំមើលចំពោះការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។ ប៉ុន្តែបើតាមលោកណុប វី អង្គការសមាគមអ្នកសារព័ត៌មាន​នៅក្នុងស្រុកទាំងអស់គួរតែជួបជជែកគ្នា ដើម្បីឯកភាពគ្នាក្នុងការរៀបចំបង្កើតក្រុមប្រឹក្សានេះឡើង។​
    13 min
  • លោក អេលីវ្យេ បិច៖ បារាំងចង់ជួយកម្ពុជាលើគ្រប់វិស័យទាំងអស់ ក្នុងទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់
    ដំណើរទស្សនកិច្ចរបស់លោក អេលីវ្យេ បិច រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នៅកម្ពុជាចំនួន២ថ្ងៃ បានបញ្ចប់កាលពីម្សិលមិញ។ ជាដំណើរទស្សនកិច្ចដែលធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ច រវាងកម្ពុជានិងបារាំង។ មុនចាកចេញពីកម្ពុជា លោក អេលីវ្យេ បិច បានឆ្លៀតផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ ទាក់ទងសារៈសំខាន់របស់កម្ពុជាក្នុងភាពជាមិត្តរបស់បារាំង។ ឆ្លើយនឹងសំណួរ ជួប នរក្សា លោក អេលីវ្យេ បិច បញ្ជាក់ថា បារាំងចង់ជួយជ្រោមជ្រែងកម្ពុជាលើគ្រប់វិស័យទាំងអស់ ក្នុងទំនាក់ទំនងមិត្តភាពស្មោះត្រង់ជាមួយកម្ពុជា។ លោក អេលីវ្យេ បិច បានអះអាងថា បារាំងនឹងជួយកម្ពុជា តាមអ្វីដែលកម្ពុជាចង់ឲ្យបារាំងជ្រោមជ្រែង។
    5 min
  • លោក​ស្រី គ្រុយ ណារិន​ ៖រដ្ឋាភិបាល​នៅ​សល់ប្រាក់​សន្សំ​ទុក​ក្នុង​កូន​ជ្រូក​ប្រមាណ១ពាន់​លាន​ដុល្លារ
    យ៉ាងហោច​ណាស់​រដ្ឋាភិបាល​នៅសល់​ប្រាក់​សន្សំ​ទុក​ក្នុង​កូន​ជ្រូក​ប្រមាណ​ជាង១ពាន់លាន​ដុល្លារ​ទៀត​សម្រាប់​ការ​ចំណាយ​បន្ទាន់​ណាមួយ​ទៅថ្ងៃខាងមុខ។​ ប្រាក់​សន្សំនេះ​រក​បាន​តាមរយៈ​ការ​ចំណាយ​ចំគោលដៅ​និងចំណាយ​ឲ្យមានប្រសិទ្ធភាព​ ដែល​រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​សន្សំ​ក្នុង​ពេល​កន្លង​មក​និង​រយៈ​ពីរ​ឆ្នាំចុងក្រោយ​នេះ។​  បើតាម​អ្នក​ជំនាញ​កញ្ចប់​ប្រាក់​សន្សំ​ទុក​ក៏ត្រៀម​បំរុង​សម្រាប់​ភាព​មិន​ប្រាកដ​ប្រជា​នៃសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំនេះដែរ។​ ឆ្នាំនេះ​រដ្ឋាភិបាល​រំពឹងថា​ សេដ្ឋកិច្ច​ខ្លួន​ស្ថិត​ក្នុង​កំណើន​៥,៦ភាគរយ​។​ ប៉ុន្តែ​វាអាច​មិន​សម្រេច​បាន​តាម​ការ​រំពឹង​ទុក​ដោយសារ​កត្តា​ពីខាងក្រៅ​និង​កត្តា​ខាងក្នុង។​ កត្តា​ទាំងនោះ​មានអ្វីខ្លះ? ​
    14 min
  • លោក អាត់ ធន់៖​ ការ​បិទ​រោងចក្រ​កាត់ដេរ​ និង​ព្យួរការងារ​ជា​បន្ត​បន្ទាប់​នៅឆ្នាំនេះ​ ព្រោះជាឆ្នាំ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅកម្ពុជា
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​យើងនារាត្រីនេះ ​គឺលោក អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា។ ​នៅមួយ​រយៈកាល​នៃដើមឆ្នាំ​២០២៣​ បណ្តាសហគ្រាស​ រោងចក្រ​កាត់ដេរ​មួយចំនួន​ តាម​រាជធានី-​ខេត្ត ​បាន​និង​កំពុង​ផ្អាក​អាជីវកម្ម​ និង​ព្យួរការងារ​ជាបណ្តោះអាសន្ន ​ដោយសារ​តែការ​បញ្ជា​មានការធ្លាក់ចុះ។​ នេះ​បើតាម​ការកត់​សម្គាល់​ពីបណ្តា​សហជីព​កម្មករ។​ លោក អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ លើក​ឡើងថា ​មូល​ហេតុ​ចម្បង​ដែល​រោងចក្រ​មួយ​ចំនួន​ផ្អាកអាជីវកម្ម​នៅឆ្នាំ​នេះ ​ព្រោះជាឆ្នាំ​ដែល​កម្ពុជា​ត្រូវរៀបចំ​ការ​បោះឆ្នោតថ្នាក់​ជាតិអាណត្តិទី៧។​ តាម​លោក អាត់ ធន់​ ស្ថានការណ៍​នយោបាយ​កម្ពុជា​នៅឆ្នាំនេះ​ គឺជា​ការ​សង្កេត​មើល​ពីបណ្តា​អ្នក​បញ្ជាទិញ ​ថាមាន​ការវិវត្តន៍​បែប​ណាក្រោយ​ការបោះឆ្នោត​រួចរាល់។​
    12 min
  • លោក វ៉ាត់ ចំរើន៖​កម្ពុជា​នៅ​តែ​រក្សា​ឈ្មោះ​«គុនខ្មែរ»​ ទោះ​ភាគី​ថៃ​មិន​ចូល​រួម​ប្រ​កួត
    ព្រឹត្តិការណ៍​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ​ នៃ​ព្រឹត្តិការណ៏​ស៊ី​ហ្គេម​២០២៣​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​២៥​ខាន​ស្អែក​នេះ​ហើយ​។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ការ​ប្រកាស​ដក​ខ្លួន​ចេញ​របស់​ភាគី​ថៃ​ ដោយសារ​តែ​ការ​ខ្វែង​គំនិត​គ្នា​លើ​ការ​ប្រើ​ឈ្មោះ​«គុនខ្មែរ»​ក៏​បាន​ផ្ទុះ​ឡើង​ដែរ​។​ លោក​ វ៉ាត់ ​ចំរើន​ អគ្គលេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី៣២​ បាន​ថ្លែងថា ​ទោះ​បី​ជា​ប្រទេស​ថៃ​មិន​ចូល​រួម​ប្រកួត​ក៏​កម្ពុជា​នៅ​តែ​អាច​រៀប​ចំ​ព្រឹត្តិ​ការណ៍​នេះ​បាន​ដដែល​ ខណៈ​មាន​ប្រទេស​ចំនួន​៦ ​បាន​សម្រេច​ចិត្ត​ចូល​រួម​។​ លោកថា​ កម្ពុជា​ក៏​នឹង​មិន​ចូល​រួម​ប្រកួត​ «Muay Thai»​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៥​ដូចគ្នា​។​
    10 min
  • លោក រ៉ុង ឈុន៖ យុត្តិធម៌សម្រាប់លោក ជា វិជ្ជា នៅតែជារឿងចាំបាច់ ទោះកន្លងផុតទៅអស់១៩ឆ្នាំ
    ២២​មករា​២០០៤​-២២​មករា​២០២៣ ​ជា​ខួប​១៩ឆ្នាំ​នៃ​ការ​បាញ់​សម្លាញ់​លោក​ ជា វិជ្ជា ​មេ​ដឹកនាំ​សហជីព​មួយ​រូប​ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។​ អស់​ពេល​១៩ឆ្នាំ​មក​នេះ ​បណ្តា​ក្រុម​សហជីព​ និង​អង្គការ​សង្គម​ស៊ីវិល​ នៅ​តែ​រំលឹក​ពី​លោក​ ជា វិជ្ជា​ និង​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ពិត​ប្រាកដ។​ លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា ​លើក​ឡើង​ថា ​១៩ឆ្នាំ​មក​នេះ ​អាជ្ញាធរ​នៅ​មិន​ទាន់​អាច​វែក​មុខ​ឃាតករ​ និង​អ្នក​នៅ​ពី​ខាង​ក្រោយ​ខ្នង​ នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា។​ បើ​តាម​លោក​ រ៉ុង ឈុន​ គឺ​យុត្តិធម៌​សម្រាប់​លោក​ ជា វិជ្ជា​ នៅ​តែ​ជា​រឿង​ចាំ​បាច់​ ទោះ​បី​កន្លង​ផុត​ទៅ​អស់​១៩ឆ្នាំ​ក៏​ដោយ។​
    11 min
  • លោក ហេង រតនា៖ ការហ្វឹកហ្វឺនបោសសម្អាតមីនដល់មន្ត្រីអ៊ុយក្រែន ជាជំហានបឋម ដែលទាមទារការហ្វឹកហ្វឺនបន្ថែមទើបអាចប្រើការបាន
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ ហេង រតនា ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ CMAC។​ CMAC​ នៅ​ថ្ងៃ​សុក្រ​ បាន​បិទ​បញ្ចប់​វគ្គ​បច្ចេកវិទ្យា​ឧបករណ៍​បោសសម្អាត​មីន​ដល់​មន្ត្រី​អ៊ុយក្រែន ​ដែល​ធ្វើ​ឡើង​អស់​ពេល​មួយ​សប្តាហ៍។​ លោក ​ហេង រតនា ​បាន​អះអាង​ថា ​មន្ត្រី​អ៊ុយក្រែន​មាន​ការ​ស្វែង​យល់​បាន​ច្រើន​ពី​វគ្គ​ហ្វឹកហ្វឺន​របស់​CMAC​នៅ​ពេល​នេះ។ ​តែ​យ៉ាង​នេះ​ក្តី​ លោក ​ហេង រតនា ​ថា​ការ​ហ្វឹកហ្វឺន​ពេល​នេះ ​គឺ​ជា​ជំហាន​បឋម​ប៉ុណ្ណោះ ​ហើយ​ត្រូវ​ទាមទារ​ការ​ហ្វឹកហ្វឺន​បន្ថែម​ទៀត​ ទើប​អាច​យក​ទៅ​ប្រើការ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន។​
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners