បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក​ ម៉ារ សុផល៖​ ការ​អនុវត្តន៍​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅមាន​បញ្ហា​ស្មុគ្រស្មាញ​ច្រើន
    នៅ​ព្រឹក​ថ្ងៃទី១០​ ខែមករា​នេះ ​វេទិកាភាព​ជាដៃ​គូរវាង​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​លើកទី៥​ ត្រូវ​បាន​បើក​ធ្វើ​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​មាន​ការ​ចូលរួម​ពីមន្ត្រី​រដ្ឋាភិបាល​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​រូបផងដែរ។​ មាត្រាច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​សង្គមស៊ីវិល​ចំនួន៩​ ត្រូវ​បាន​ជជែក​គ្នា​ដោយភាព​ស្រុះស្រួល​ ក្នុង​ចំណោម​១៦មាត្រា​ ដែល​ស្នើឡើង​ដោយ​សង្គមស៊ីវិល​ដើម្បី​ធ្វើ​វិសោធនកម្ម។​ លោក ម៉ារ សុផល​ សហ​អ្នក​សម្របសម្រួល​នៃវេទិកាភាព​ជាដៃគូ​រវាងរាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ថ្លែងថា ​វេទិកា​លើកទី៥​នៅថ្ងៃនេះ ​បាន​ប្រព្រឹត្តិ​ទៅប្រកប​ដោយ​ភាពវិជ្ជមាន។ ​ក៏​ប៉ុន្តែ​ភាព​ស្មុគ្រស្មាញ​នៅតែបន្ត​មាន​ ដូចជា​បញ្ហានីតិវិធី​ និង​លក្ខខណ្ឌ​តម្រូវ​នៅ​ពេល​មាន​បច្ចុប្បន្នភាព​នៃព័ត៌មាន​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក៏ដូចជា​ការ​ដាក់​របាយការណ៍​ជូនស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​គ្នាជាដើម ​ដែល​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់ការ​ចូលរួម​គម្រោង​ផ្សេងៗ​ពីសំណាក់​អង្គការ​សង្គមស៊ីវិល។​
    12 min
  • លោក នី សុខា៖ ការ​និយាយ​ការ​ពិត​មិន​មែន​ជា​បទ​ល្មើស​«ញុះ​ញង់»​ទេ
    នៅ​រសៀល​នេះ ​ស្នង​ការ​រង​នគបាល​ក្រុង​ភ្នំពេញ ​បាន​ហៅ​លោក ​អំ​ សំអាត ​នាយក​អង្គការ​លីកាដូ​ទៅ​សាកសួរ ខណៈ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​៣​រូប​ទៀត​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១០​ និង​១១​មករា​ ជុំវិញ​ការ​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ ក្រោម​ចំណង​ជើងថា​«ឈាមបាតុករ»​។​ ចំណាត់ការ​របស់​នេះ ធ្វើឡើង​ទៅ​តាម​ការ​ស្នើ​របស់​ក្រសួង​វប្បធម៌​ដែល​ចាត់​ទុក​ចម្រៀង​រ៉េប​ របស់​ គា សុគន្ធ​ ថា​មាន​ចេតនា​ញុះញង់​បង្ករ​អសន្តិសុខ​សង្គម​។​ សម្រាប់ លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ថ្លែងថា​ បទចម្រៀង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​ក្នុង​សង្គម​។​ លោក​យល់​ថា ​ការ​និយាយ​ការ​ពិត​មិន​មែន​ជា​បទ​ល្មើស​ញុះ​ញង់​ទេ​។​
    11 min
  • លោក ឡុង ឌីម៉ង់៖ បញ្ហាបាក់ទំនប់អាងស្តុកទឹក មិនមានសញ្ញាធ្ងន់ធ្ងរ ដែលពលរដ្ឋត្រូវបារម្ភពីការខ្វះខាតទឹកប្រើប្រាស់
    កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ ​មាន​ករណី​បាក់​ទំនប់​អាង​ស្តុក​ទឹក​សាប​មួយ​កន្លែង​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​ជា​ទីតាំង​ផ្គត់ផ្គង់​ទឹក​ស្អាត​ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ប្រើប្រាស់​។ ​ភ្លាមៗ ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បាន​ចុះ​ទៅ​ពិនិត្យ​ និង​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យោគយល់​ចំពោះ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​មិន​បាន​គ្រប់គ្រាន់ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​ លោក​ ឡុង ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​ បាន​បញ្ជាក់​ថា ​ការ​បាក់​ទំនប់​អាង​ស្តុក​ទឹក​នេះ ​មិន​មាន​សភាព​ធ្ងន់ធ្ងរ ​ដែល​ពលរដ្ឋ​ត្រូវ​បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​នោះទេ។​ បើ​តាម​អភិបាល​រង​ខេត្ត​ព្រះសីហនុ ​អាជ្ញាធរ​ប្រហែល​ជា​ត្រូវ​ការ​ពេល​ហោច​ណាស់​ចំនួន​៣ថ្ងៃ ​ដើម្បី​ស្តារ ​និង​បិទ​ភ្ជិត​អាង​ស្តុក​ទឹក​នោះ​ឡើង​វិញ។​
    10 min
  • លោក សុខ ឥសាន៖ នយោបាយកម្ចាត់ក្រុមជ្រុលនិយមសំដៅតែលើក្រុម លោក សម រង្ស៊ី
    លោក​ ហ៊ុន សែន​ ប្រមុខ​គណបក្ស​ប្រជាជនកម្ពុជា​ បាន​អះអាង​ពី​ការ​ប្តូរ​ផ្តាច់​កម្ចាត់​ក្រុម​នយោបាយ​ជ្រុល​និយម​ ឲ្យ​អស់​ដើម្បី​ធានា​រក្សា​សន្តិភាព​ឲ្យ​កម្ពុជា​។​ ការ​ដាក់​ចេញ​ផែនការ​នេះ ​គឺ​នៅ​ថ្ងៃ​៧មករា​ឆ្នាំ២០២៣​នេះ​ដែល​ជា​ខួប​៤៤​ឆ្នាំ​នៃ​ថ្ងៃ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​។​ លោក​ សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ​គូស​បញ្ជាក់​ថា​ គោល​នយោបាយ​នេះ​សំដៅ​តែ​ទៅ​លើ​ លោក​ សម រង្ស៊ី ​និង​ក្រុម​គាត់​ប៉ុណ្ណោះ ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​«នយោបាយ​មាន​ឯង​ អត់​អាញ់​ មាន​អាញ់​អត់​ឯង»​។​
    14 min
  • លោក កៅ គឹមហួន៖ «ជាអគ្គលេខាធិការ ខ្ញុំនឹងប្រើប្រាស់ពេលវេលានិងថាមពល ដើម្បីជំរុញការងារអាស៊ានឲ្យទៅមុខ»
    ដូចការគ្រោងទុក លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចេញទៅប្រទេសឥណ្ឌូនេស៊ី នៅសុក្រនេះ ដើម្បីចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ាន នៅទីក្រុងហ្សាកាតា។ លោក កៅ គឹមហួន បានថ្លែងប្រាប់អ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ លោកមានក្តីរំភើបនឹងការងារមួយនេះ ព្រោះជាតំណែងប្រវត្តិសាស្ត្ររបស់កម្ពុជានៅអាស៊ាន។ នៅក្នុងតួនាទីជាអគ្គលេខាធិកា លោក កៅ គឹមហួន អះអាងថា លោកនឹងប្រាស់ប្រាស់ពេលវេលា និងថាមពលផ្ទាល់ខ្លួន រយៈពេល៥ឆ្នាំនេះ ដើម្បីជំរុញការងារអាស៊ានឲ្យទៅមុខ។
    11 min
  • លោក សុន ឆ័យ៖ «បើខ្ញុំចាញ់ក្តី ទុកឲ្យគណបក្សប្រជាជនកម្ពុជាសម្រេចទៅចុះ!»
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។ លោក សុន ឆ័យ និងមេធាវី បានដាក់បណ្តឹងទៅតុលាការកំពូល ដើម្បីប្តឹងសារទុក្ខទៅនឹងសេចក្តីសម្រេចរបស់តុលាការសាលាដំបូង និងសាលាឧទ្ធរណ៍។ លោក សុន ឆ័យ បញ្ជាក់ថា ការប្តឹងទៅតុលាការកំពូល ក៏ព្រោះតែលោកមិនអាចទទួលយកការសម្រេចរបស់តុលាការជាន់ទាប និងតុលាការថ្នាក់កណ្តាលបាន។ យ៉ាងណាមិញ ប្រសិនបើតុលាការកំពូលសម្រេចឲ្យលោកចាញ់ក្តីដដែលនោះ លោកថា លោកទុកឲ្យគណបក្សប្រជាជនកម្ពុជាសម្រេចតាមហ្នឹងទៅចុះ ព្រោះលោកគ្មានអំណាចសម្រេចអ្វីនោះទេ។
    12 min
  • លោក ​សេក ​សុខុម៖​អាជ្ញាធរ​នៅ​តែ​ស្វះ​ស្វែង​រក​អ្នក​ដែល​បាត់​ខ្លួន​ករណី​ឆេះ​កាស៊ីណូ​នៅ​ប៉ោយ​ប៉ែត
    អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ លោក​ សេក សុខុម​ អះអាង​ថា​ អាជ្ញាធរ​នៅ​តែ​ស្វះ​ស្វែង​រក​អ្នក​ដែល​បាត់​ខ្លួន​ករណី​ឆេះ​កាស៊ីណូ​នៅ​ប៉ោយ​ប៉ែត​ ខណៈ​សាកសព​៦នាក់​ទៀត​ត្រូវ​រក្សា​ទុក​ក្នុង​ទូរកក​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​បាន​។​ បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល​ ​គឺគេ​បាន​កាយ​គំនរ​ផេះផង់​ក្នុង​អាគារ​នោះ ​ដោយ​រក​មិន​ឃើញ​សាកសព​បន្ថែម​ទៀត​ឡើយ​ គឺ​ឃើញ​តែ​ទូ​ដែក​ដាក់​លុយ​ចំនួន​៧​គ្រឿង​ ហើយ​លុយទាំង​នោះ​មិន​ខូច​ខាត​ទេ​។​ តែ​លោក​ថា​នៅ​មិន​ទាន់​អាច​ប៉ាន់​ស្មាន​ពី​ទំហំ​ខូច​ខាត​នៅ​ឡើយ ​ខណៈ​មាន​មនុស្ស​២៦​ស្លាប់​និង​ជិត​១០០​នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​។​
    13 min
  • បណ្ឌិត​ សុខ ហាច៖​ «ការងារ​អាទិភាព​របស់​ខ្ញុំ​គឺរៀប​ចំគោល​នយោបាយ​សេដ្ឋកិច្ច​ឲ្យគណបក្ស​ភ្លើងទៀន»
    គណបក្ស​ភ្លើងទៀន​កាលពីថ្ងៃ​ចន្ទម្សិលមិញ​បាន​ប្រកាស​ទទួល​ និង​តែងតាំង​លោក​បណ្ឌិត​ សុក ហាច​ ជាឧត្តម​ទី​ប្រឹក្សា​គណបក្ស​ប្រឆាំង​មួយនេះ។​ លោកបណ្ឌិត​ សុក ហាច ​គឺជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ធ្លាប់​មាន​បទពិសោធន៍​ជាសាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅប្រទេស​បារាំង​ ធ្លាប់ជាទី​ប្រឹក្សា​ធនាគារ​ពិភពលោក​(World Bank)​ និង​ជា​អតីត​ទីប្រឹក្សា​ក្រសួង​សេដ្ឋកិច្ចកម្ពុជា​ផងដែរ។​ ការ​ចូល​រួម​នយោបាយ​ជាមួយ​គណបក្សភ្លើងទៀន​នៅពេលនេះ​ ត្រូវ​លោកបណ្ឌិត សុក ហាច ​យល់ថា​គណបក្ស​ប្រឆាំង​មួយនេះ​មិនអន់​ជាង​គណបក្សសង្គ្រោះជាតិ​ប៉ុន្មានទេ​ ហើយ​អាច​ឈាន​ទៅកាន់​អំណាច​បាន។​ លោក​បណ្ឌិត​បញ្ជាក់​ថា​លោក​នៅតែគោរព​ និង​ឲ្យតម្លៃ​ដល់​អ្នកដទៃ​ រួមទាំង​អ្នក​នៅក្នុង​ជួរ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ផង​ដែរ​ ដោយ​លោកប្រកាន់​ជំហរ​ថា​ជា​អ្នក​បច្ចេកទេស​ មិន​អាច​ជេរគេទេ។​
    12 min
  • លោក ឡុង ឌីម៉ង់៖ យើងសង្ឃឹមថា ខេត្តព្រះសីហនុនឹងជាប់ចំណាត់ថ្នាក់«ទីក្រុងល្អជាងគេប្រចាំឆ្នាំ»
    អំឡុង​ឆ្លង​ឆ្នាំ​សកល​នេះ​ ខេត្ត​ព្រះ​សីហនុ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​បាន​ជាង​៣៣​ម៉ឺន​នាក់​ ​គឺកើន​ឡើង​ទ្វេរ​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​ នេះ​បើ​តាម​លោក ឡុង ​ឌីម៉ង់ ​អ្នក​នាំពាក្យ​ខេត្តព្រះសីហនុ​។​ កំណើន​ភ្ញៀវ​ទេចរ​នេះ​ត្រូវ​បាន​លោក ​ឌីម៉ង់​ គូស​បញ្ជាក់​ថា​ ដោយសារ​តែ​មាន​ផ្លូវ​ល្បឿន​លឿន ​បូក​ផ្សំ​ការ​កសាង​ផ្លូវ​ក្នុង​ក្រុង​រួច​រាល់​។​ ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​ក៏​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ទីក្រុង​ដែល​ល្អជាង​គេ​ប្រចាំ​ឆ្នាំ​២០២២ ​ដែល​រៀប​ចំ​ដោយ​ក្រសួង​ទេសចរណ៍​ផងដែរ​។​ ដោយ​សារ​មាន​ឆ្នេរ​ស្អាត ​រួម​ផ្សំ ​នឹង​បរិស្ថានល្អ​ លោក​ ឡុង​ ឌីម៉ង់​ សង្ឃឹម​ថា​ ខេត្ត​ព្រះ​សីហនុ​នឹង​ជាប់​ចំណាត់​ថ្នាក់​«​ទី​ក្រុង​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ»​។
    12 min
  • លោក ​ថេង​ សាវឿន​៖​៩​ឆ្នាំ ​ដែល​ខ្ញុំ​ចាំ​យុត្តិធម៌​តែ​ខ្ញុំ​មិន​នៅ​ស្ងៀម​ឡើយ
    ថ្ងៃ​ទី​២​មករា​នេះ ​គឺ​ជា​ខួប​៩​ឆ្នាំ ​នៃ​ករណី​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​ទាម​ទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ពី​សំណាក់​កម្មករ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​ សម្រាប់​សកម្មជន​មួយ​ចំនួន​ដែល​រង​របួស​ពី​ព្រឹត្តិ​ការណ៍​នោះ​ អះអាងថា​នៅតែ​រង​ចាំ​យុត្តិធម៌ ​ខណៈ​សំណុំ​រឿង​នេះ​កំពុង​នៅ​ក្នុង​ដៃ​តុលាការ​ជាន់​ខ្ពស់​។​ លោក​ ថេង​ សាវឿន​ ជា​អតីត​ជន​រង​គ្រោះ​ម្នាក់​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករកម្ពុជា​ នៅតែចាត់​ទុក​ព្រឹត្តិការណ៍​ដ៍​ឈឺចាប់​នេះ​គឺ​មិន​អាច​បំភ្លេច​បាន​ឡើយ ​តែលោក​បាន​ប្រែក្លាយ​ទៅ​ជាសកម្មភាព​អប់រំ​ប្រជា​ពល​រដ្ឋ​រង​គ្រោះឲ្យ​យល់​អំពី​អ្វី​ទៅ​ហៅថា​«យុត្តិធម៌»​ អ្វីទៅ​ហៅថា​សិទ្ធិ ​និង​កាត្វិច្ច​។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners