បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • ឧកញ៉ា​ លឹម ហេង៖​ ពលរដ្ឋ​ចិន​តិច​តួច​បាន​ចេញ​ពីកម្ពុជា​ទៅចូលឆ្នាំ​នៅចិន​ ក្រោយ​បារម្ភ​ថាចិន​អាច​បិទប្រទេស​ជាថ្មី
    ​នៅក្នុង​ពិធីបុណ្យចូលឆ្នាំចិន​ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃសៅរ៍​ទី២១ ​ខែមករា ​ស្អែកនេះ ​មាន​ពលរដ្ឋ​ចិន​ ក៏ដូច​អ្នក​វិនិយោគ​ចិនតិចតួច​ បាន​ចាកចេញពី​ប្រទេស​កម្ពុជា​ទៅជួប​ជុំ​បងប្អូន ​ញាតិមិត្ត​នៅក្នុង​ប្រទេស​ចិន។​ នេះបើ​តាម​ការកត់​សម្គាល់​របស់​លោកឧកញ៉ា ​លឹម ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។ ​តាមលោក​ឧកញ៉ា ​លឹម ហេង ​មាន​បញ្ហាមួយ​ចំនួន​អាចថា​ជាឧបសគ្គ​សម្រាប់​ពលរដ្ឋ​ និង​អ្នក​វិនិយោគចិន​ ក្នុង​ការ​វិល​ត្រលប់​ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ ​ដូច​ជាបញ្ហាតម្លៃ​ធ្វើដំណើរ​ និង​ការបារម្ភ​ពីការបិទ​ខ្ទប់ជាថ្មី​ប្រសិន​បើមាន​ហេតុការណ៍​ណាមួយ ​បណ្តាល​ឲ្យឆ្លង​រាលដាល​ជំងឺកូវីដ​ឡើងជាថ្មី។​
    10 min
  • លោក​ ម៉ែន សុថាវរិន្ទ្រ៖​ ក្រុម​មន្ត្រី​បក្ស​សង្រ្គោះជាតិ​នឹង​ចូល​ប្រទេស​កម្ពុជា​ ល្គឹកណា​មាន​លោក​ សម​ រង្ស៊ី​ មក​ជាមួយ
    ស្ថានការណ៍នយោបាយបច្ចុប្បន្ន ត្រូវបានអ្នកតាមដានសង្គមកត់សម្គាល់ថា កំពុងតែឡើងកម្តៅជាថ្មីនៅមុនការបោះឆ្នោតថ្នាក់ជាតិជិតមកដល់។ យ៉ាងណាសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ បានថ្លែងសារនយោបាយជាថ្មី ដោយប្រាប់ទៅបណ្តាមន្ត្រីគណបក្សសង្រ្គោះជាតិ ឲ្យដកខ្លួនចេញពីលោក សម រង្ស៊ី​ នោះនឹងអាចត្រលប់ចូលប្រទេសកម្ពុជាវិញ ដោយគ្មានទោសទណ្ឌ។ លោក ម៉ែន សុថាវរិន្ទ្រ អតីតអ្ន​កតំណាងរាស្ត្រ​មណ្ឌល​សៀមរាម របស់​បក្ស​សង្គ្រោះជាតិ​ យល់ថា ការលើករបស់លោក ហ៊ុន សែន ជាការបើកផ្លូវរកការចរចាជាថ្មីរវាងគណបក្សកាន់អំណាចជាមួយនឹងគណបក្សសង្រ្គោះជាតិ។ តែយ៉ាងណាជំហររបស់ក្រុមមន្ត្រីដែលកំពុងនិរទេសនៅក្រៅប្រទេស គឺត្រូវតែមានវត្តមានលោក សម រង្ស៊ី មកជាមួយ ទើបពួកគេត្រលប់ចូលកម្ពុជាវិញ។
    13 min
  • លោក​ ម៉ៅ ហាក់៖​ ជំនន់​រដូវប្រាំង​ឆ្នាំនេះ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ច្រើនជាង
    អស់​រយៈពេល​១សប្តាហ៍​ចុងក្រោយ​នេះ​ ភ្លៀង​បាន​ធ្លាក់​នៅក្នុង​កំរិត​មួយ​ខ្ពស់​ ជាពិសេស​នៅលើ​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ​ខណៈ​ដែល​ប្រទេស​កម្ពុជា​ពេលនេះ​ កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃរដូវប្រាំង។​ ការ​ធ្លាក់ភ្លៀង​យ៉ាង​គំហុក​រហូត​ទៅដល់​កំរិត​ ៣០០មីលីម៉ែត្រ​នេះ ​ធ្វើឲ្យតំបន់​១​ចំនួន​នៃខេត្ត​កំពង់ស្ពឺ ​ខេត្ត​កណ្តាល ​និង​ជាយក្រុង​ភ្នំពេញ​ខ្លះ ​រងនូវ​ការ​លិចលង់​ ដែល​មិន​ដែល​ធ្លាប់មាន។​ លោក ​ម៉ៅ ហាក់​ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​ និង​ជាអ្នក​ជំនាញ​ផ្នែកឧត្តុនិយម​ និង​ធនធាន​ទឹក​បាន​កត់​សម្គាល់​ថា ​ជំនន់​រដូវប្រាំង​នេះ ​មាន​លក្ខណៈ​ចំលែក​ ខុសរដូវ​ ដែល​លោក​សន្និដ្ឋានថា​ វា​បណ្តាល​មកពី​កត្តា​នៃការ​ប្រែប្រួល​អាកាស​ធាតុ ​ការឡើង​កំដៅ​នៃភពផែនដី ​ទើប​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ដូច្នេះ។ ​លោក​ថា​បាតុភូត​នេះ ​ទំនង​មិនមែន​ជាវដ្ត​ដូច​ជា​រដូវ​វស្សានោះ​ទេ ​ខណៈទសវត្សរ៍​ឆ្នាំ៥០​ ខេត្ត​កំពង់ស្ពឺ​ធ្លាប់​មាន​ជំនន់​រដូវប្រាំង​ម្តង។​
    10 min
  • មេធាវី ជូង ជូងី៖ ជាផ្លូវច្បាប់លោក ថាច់ សេដ្ឋា មិនបានធ្វើខុសទេ តែបើទាញទៅនយោបាយអាចជាប់ទោសដូចលោក កឹម សុខា
    លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ ហើយបញ្ជូនទៅឃុំនៅពន្ធនាគារ ក្រោមបទចោទចេញសែកគ្មានសាច់ប្រាក់(សែកស្អុយ) កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ លោក ជូង ជូងី ដែលជាមេធាវីការពារសិទ្ធិឲ្យលោក ថាច់ សេដ្ឋា បានថ្លែងថាលោក ថាច់ សេដ្ឋា មានស្ថានភាពល្អប្រសើរ និងមានស្មារតីរឹងមាំ។ លោកមេធាវីបញ្ជាក់ថា លោកនឹងសិក្សាសំណុំរឿងនេះយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ហើយដាក់ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការឃុំខ្លួនលោក ថាច់ សេដ្ឋា ខណៈដែលបណ្តឹងនេះមានភាពមិនប្រក្រតី គឺមានអង្គហេតុតែមួយ តែតុលាការចាត់ការដល់ទៅពីរដង។
    11 min
  • លោក ផៃ ស៊ីផាន៖​ ទំនាស់​ដីធ្លី​នៅស្ទឹងត្រែង​ ព្រោះ​មាន​ពលរដ្ឋ​ផ្លាស់ទី​លំនៅថ្មី ​ហើយ​ឆ្លៀត​ឱកាស​ទាមទារ​សំណង​ពីរដ្ឋ
    អង្គការលីកាដូ ​នៅថ្ងៃចន្ទនេះ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ទាក់ទង​ទៅ​នឹង​បញ្ហា​ទំនាស់ដី​ធ្លី​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៦០គ្រួសារ​ រងផល​ប៉ះពាល់​ពីគម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន។​ សេចក្តី​ថ្លែងការណ៍​របស់លីកាដូ​ ចាត់ទុកថា​ នេះ​ជាការ​បន្សល់​នូវជម្លោះ ​និង​ចំណោទ​សំណួរ​ពីពលរដ្ឋរង​គ្រោះ ​ក្រោយ​ពេល​រដ្ឋាភិបាល​សម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ជាថ្មី​ឡើងវិញ។​ ជាការ​ឆ្លើយតប​ លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ទទួល​ស្គាល់ពិត​ជាបញ្ហា​នេះកើត​ឡើងមែន​ តែក៏មាន​ដំណោះស្រាយ​រួចរាល់ដែរ។​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​បញ្ជាក់ថា ​បញ្ហាទំនាស់ដី​ធ្លីដែល​នៅត្រាំត្រែង​នេះ ​ព្រោះមាន​ពលរដ្ឋ​ផ្លាស់ទី​លំនៅចូលថ្មី ​ហើយ​ឆ្លៀត​ឱកាស​ទុច្ចរិត​ចង់បាន​សំណង​ទឹកប្រាក់ពីរដ្ឋ។​
    13 min
  • លោក ណុប វី៖ ភាពយឺតយ៉ាវនៃការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺមកពីឆន្ទៈនយោបាយ
    ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​អាច​នឹង​ត្រូវ​អនុម័ត​នៅក្រោយ​​ការ​​បោះ​ឆ្នោត​ឆ្នាំ២០២៣​។ ​នេះ​ជា​ការ​​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ម្តង​ទៀត​​របស់​​ប្រមុខ​​រដ្ឋាភិបាល​​កាល​ពី​ម្សិលមិញ​ ដែល​​កន្លង​មក​​លោក​​ធ្លាប់​​ប្តេជ្ញា​ថា​​រុញ​ឲ្យ​ចេញ​ច្បាប់​នេះ​​នៅ​ក្នុង​អាណត្តិទី​៦​នេះ។​ អ្នក​​​​តស៊ូ​​មតិ​​ជំរុញ​ឲ្យ​​ចេញ​​ច្បាប់​នេះ ​យល់​ថា ​ភាព​​យឺត​យ៉ាវ​នេះ​​ការ​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ គឺ​មក​ពី​ឆន្ទៈ​នយោបាយ ​មិន​មែន​មក​ពី​បញ្ហា​បច្ចេក​ទេសនោះ​ឡើយ​។​ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ​ដោយសារ​តែ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​
    12 min
  • លោក កត្តា អ៊ន៖ របាយការណ៍សិទ្ធិមនុស្សរបស់HRW និងស្ថានភាពជាក់ស្តែងនៅកម្ពុជា ខុសគ្នាដូចមេឃនិងដី
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​លោក ​កត្តា អ៊ន​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា។​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ Human Rights Watch ​នៅ​ថ្ងៃទី១២​មករា​ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​សកល​នៅ​ឆ្នាំ២០២៣។​ និយាយ​ពី​កម្ពុជា​ អង្គការ​អន្តរជាតិ​មួយ​នេះ ​បង្ហាញ​នេះ​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​តែ​មិន​មាន​ភាព​ល្អ​ប្រសើរ​ ព្រោះ​ការ​បង្រ្កាប​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សហជីព​ និង​មន្ត្រី​នៃ​អតីត​បក្ស​ប្រឆាំង​ នៅ​តែ​បន្ត​កើត​ឡើង។​ ក៏​ប៉ុន្តែ ​លោក​ កត្តា អ៊ន​ បាន​ច្រាន​ចោល​ការ​ចេញ​ផ្សាយ​របាយការណ៍​ ដែល​ចាត់​ទុក​ថា ​ជា​របាយការណ៍​លាប​ពណ៌ ​បង្ក​បញ្ហា​អសន្តិសុខ​ដល់​កម្ពុជា។​ បើ​តាម​លោក ​កត្តា អ៊ន ​របាយការណ៍​របស់ ​HRW ​និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាក់ស្តែង​ មាន​លក្ខណៈ​ខុសគ្នា​ដូច​មេឃ​និង​ដី។​
    12 min
  • លោក​ស្រី អ៊ុក ឆាយ៉ាវី៖​ មេរៀន​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​ មាន​លក្ខណៈ​ច្បោលៗ​ ដែល​ធ្វើឲ្យ​ខ្មែរវង្វេង
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​យើងនារាត្រីនេះ ​គឺលោកស្រី ​អ៊ុក ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ កាលពីថ្ងៃទី០៩មករា​ បាន​ដាក់​លិខិត​ទៅរដ្ឋមន្ត្រី​ក្រសួង​អប់រំ ​ដោយស្នើ​ឲ្យបញ្ចូល​ខ្លឹមសារ​មេរៀន​ប្រវត្តិសាស្រ្ត​ឲ្យមាន​ខ្លឹមសារ​ស៊ីជម្រៅ។ ​ការស្នើ​នេះធ្វើ​ឡើង​ដោយ ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​កត់សម្គាល់​មានខ្លឹមសារ​ខ្លះត្រូវ​បាន​ផាត់ចេញ​ ជាពិសេស​ទាក់ទង​នឹង​ការបាត់បង់​ទឹកដីកម្ពុជាក្រោម ​និងកម្ពុជាលើ។​ លោកស្រី ​អ៊ុក ឆាយ៉ាវី​ លើក​ឡើង​ថា ​មេរៀន​ប្រវត្តិសាស្រ្ត​នាពេល​បច្ចុប្បន្ន​ មាន​លក្ខណៈ​ច្បោលៗ​ ដែល​ជាហេតុ​ធ្វើឲ្យខ្មែរ​វង្វេង​ប្រវត្តិសាស្រ្ត​របស់ខ្លួន។​
    12 min
  • លោក ថោង ខុន៖ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ៤លាននាក់នៅឆ្នាំ២០២៣ និង៧លាននាក់នៅឆ្នាំ២០២៥
    ឆ្នាំ២០២១កន្លងទៅគឺជាឆ្នាំដ៏ជោគជ័យមួយដែលកម្ពុជាបានជួបកំណើនទេសចរឡើងវិញ ដោយទេសចរអន្តរជាតិចំនួន ២,២លាននាក់ គឺមានការកើនឡើងជាង ១ពាន់ភាគរយ ធៀបនឹងដំណាក់កាលវិបត្តិកូវីដ។ តាមរយៈការអនុវត្តន៍ផែនទីចង្អុលផ្លូវដំណាក់កាលទី២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានរំពឹងថាទេសចរអន្តរជាតិនឹងកើនឡើងដល់ ៤លាននាក់ នៅឆ្នាំ២០២៣នេះ។ តាមលោករដ្ឋមន្ត្រី កំណើនទេសចរអន្តរជាតិដែលបានគ្រោងទុក ហាក់ដូចជាស្របគ្នាទៅនឹងផែនទីចង្អុលផ្លូវ ពោលគឺមានទឡ្ហីករណ៍មួយចំនួនបង្ហាញថាទេសចរចិន នឹងកើនឡើងខ្លាំងនៅពេលដែលចិនបើករបាំង Zero-Covid ឡើងវិញ រួមនឹងទេសចរជាតិសាសន៍ផ្សេងទៀតក្រៅពីចិន។ ការបើកយុទ្ធនាការផ្សព្វផ្សាយអំពីឆ្នាំទស្សនាកម្ពុជា ដែលរួមមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាក៏ជាហេតុផលសំខាន់ផងដែរនៃកំណើនទេសចរអន្តរជាតិ។
    11 min
  • លោក គង់ គាំ៖ ខ្ញុំ​ទទួល​យក​ការ​ដាស់​តឿន​ពី​ប្រមុខ​រដ្ឋា​ភិបាល
    លោក ​គង់​ គាំ ​បញ្ជាក់​ជំហរ​ថា ​លោក​ទទួល​យក​ការ​ដាស់​តឿន​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ ដែល​ដែល​ឲ្យ  ​បញ្ឈប់ ការ​និយាយ​ប៉ះ​ពាល់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ ​ការ​បញ្ជាក់​ជំហរ​នេះ​ គឺ​បន្ទាប់​ពី​គណ​បក្ស​ប្រជា​ជន​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​ប្តឹង​​ទី​ប្រឹក្សា​ជាន់​ខ្ពស់​គណ​បក្ស​ភ្លើង​ទៀន​រូប​នេះ ​ទាម​ទារ​ជំងឺ​ចិត្ត​៥០​ម៉ឺន​ដុល្លារ​ ដោយ​ចោទ​ប្រកាន់​ថា​ លោក គង់​ គាំ​ ​ថ្លែង​ថា​សារ​នយោ​បាយ​ញុះ​ញង់​។​ ប៉ុន្តែ​លោក ​គង់ ​គាំ ​អះ​អាង​ថា ​លោក​តែង​តែ​រំឭក​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្គាល់​ពីប្រ​ភព​ដើម​នៃ​គណ​បក្ស​នីមួយៗ​ តាំង​ពី​លោក​នៅ​ក្នុង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ម្ល៉េះ  ​ដែល​នេះ​ជា​ទម្លាប់​របស់​លោក​ទៅហើយ​។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners