បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក គង់ រតនៈ៖ការដកពិន្ទុលើបណ្ណបើកបរ ជួយទាញអ្នកបើកបរឲ្យគោរពច្បាប់
    ចាប់​ពី​ថ្ងៃ​ទី​១​មករា​២០២៣​ ត​ទៅ ​កម្មវិ​ធី​ដក​ពិន្ទុ​បណ្ណ​បើកបរ​ និង​ការ​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ​នឹង​ត្រូវ​អនុវត្ត​។​ នេះ​ជា​យន្ត​ការ​ថ្មី​មួយ​ ដើម្បី​ដាក់​ទោស​ទណ្ឌ ​និង​ពិន័យ​ទៅ​លើ​អ្នក​បើក​បរ​ល្មើស​ច្បាប់​បន្ថែម​ពី​លើ​ការ​អនុវត្ត​កន្លងមក​។​ អ្នក​ជំនាញ​ខាង​ចរាចរណ៍​គាំទ្រ​ការ​អនុវត្ត​នេះ​ តែ​ចង់​ឃើញ​ការ​អនុវត្ត​របស់​សមត្ថកិច្ច​មាន​តម្លា​ភាព​។​ ជាមួយគ្នា​នោះ ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​កំពុង​ពិភាក្សាពី​ពាគី​ពាក់​ព័ន្ធ​ក៏​មាន​តម្រូវ​ឲ្យ​អ្នក​បើក​បរ​ត្រូវ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​(អ្នកប្រើគ្រឿងញៀន)ផងដែរ​។​ តើ​យន្ត​ការ​ទាំង​នេះ​ចាំ​បាច់​កម្រិត​ណា​ក្នុង​ការ​អនុវត្ត?​
    12 min
  • លោក​ ព្រំ ផល្លា៖​ «ការ​សរសេរ​សៀវភៅ​ នួន ជា​ នេះឡើង​ដោយសារ​ខ្ញុំ​បាន​ដឹងរឿង​ នួន ​ជា ​ច្រើន​នៅសាលាក្តី​ខ្មែរក្រហម»
    ចំណាយ​ពេលអស់​១២ឆ្នាំ​ បំរើ​ការងារ​នៅក្នុង​ក្រុម​មេធាវី​ការពារក្តី​ឲ្យ​អតីត​មេដឹក​នាំខ្មែរ​ក្រហម​ នួន​ ជា​ លោក ព្រំ ផល្លា ​បាន​ចាប់​អារម្មណ៍ ​និង​ចង​ក្រង​សៀវភៅ​មួយ​ក្បាល​កំរាស់​ជាង​២០០ទំព័រ​។ ​សៀវភៅ​ដែលកំពុង​ចូល​រោងពុម្ព​ពេលនេះ ​ត្រូវ​បាន​រៀបរាប់​ពីសំដី​ពិត​របស់​មេដឹកនាំ​ខ្មែរ​ក្រហម ​នួន ជា ​ដែល​បាន​ថ្លែងប្រាប់​លោក ​ព្រំ ផល្លា ​ដែល​ជាអ្នក​ស្រាវជ្រាវ​ឯករាជ្យ​មួយរូប​ អំឡុង​ពេល​នៃ​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម។​ តាមលោក ​ព្រំ ផល្លា ​ការ​បង្កើត​សៀវភៅ​នេះ​ឡើង​ ក៏​ដោយ​សារ​មាន​ការ​ជម្រុញ​ពី​មនុស្ស​សំខាន់ៗ​មួយចំនួន​ ដោយសារ​លោក​បាន​ធ្វើការ​ជាប់​ជាមួយ​ នួន ជា។​ លោក​មាន​ជំនឿ​ថា​ សៀវភៅ​ដែល​លោក​សរសេរ​ជា​លើក​ដំបូង​នេះ​ នឹង​មាន​ប្រយោជន៍​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ ​ព្រម​ទាំង​រំពឹង​ថា​នឹង​មានការ​គាំទ្រ​ពី​របស់​មហាជន​ខ្មែរ​ផងដែរ។​
    15 min
  • លោក កន សាវាង្ស៖ រដ្ឋសភាអាណត្តិទី៦ មិនបានឆ្លុះបញ្ចាំង ជជែកដេញដោលទៅលើសេចក្តីស្នើផ្សេងៗ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល។ នៅថ្ងៃនេះ ខុមហ្វ្រែមបានចេញនូវរបាយការណ៍ស្តីពីការអង្កេតរដ្ឋសភា និងតំណាងរាស្ត្រ ក្នុងអាណត្តិទី៦ ដោយបានបង្ហាញថា សកម្មភាពរបស់រដ្ឋសភា និងតំណាងរាស្ត្រ មិនមានភាពសកម្មក្នុងពាំនាំ និងលើកយកបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមកជជែកដេញដោល ខុសពីអាណត្តិទី៥កន្លងទៅ។ លោក កន សាវាង្ស មើលឃើញថា នេះមកពីរដ្ឋសភាអាណត្តិទី៦ ជារដ្ឋសភាឯកបក្ស ដែលមានតែគណបក្សប្រជាជនកម្ពុជា ជាអ្នកកាន់អាសនៈទាំងស្រុងក្នុងរដ្ឋសភា។
    14 min
  • មេធាវី សំ ចំរើន​៖​ការ​ឃុំ​ខ្លួន ឈឹម ស៊ីថរ ឡើង​វិញ​ ជា​ភាព​មិន​ប្រ​ក្រ​តី​នៃ​នីតិ​វិធី​របស់​តុ​លា​ការ
    សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​បដិសេធ​មិន​ឲ្យ​ កញ្ញា ​ឈឹម ​ស៊ីថរ​ នៅ​ក្រៅឃុំ​ឡើយ​ ខណៈ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ជា​លើក​ទី២​។ បើ​តាម​មេធាវី​ការពារ​ក្តី ​ការ​ចាប់​ឃុំ​ខ្លួន​ឡើង​វិញ ​លើមេ​ដឹក​នាំ​សហជីព​រូប​នេះ​ គឺ​ជា​ភាព​មិន​ប្រក្រ​តី​នៃ​នីតិ​វិធី​របស់​តុលាការ​។​លោក  សំ ចំរើន​ ជា​សហ​មេធាវី​ការ​ពារ​ក្តី ​បាន​អះ​អាង​ថា ​ទាំង​លោក ​ទាំង​កូន​ក្តី​ គឺ​មិន​បាន​ទទួល​សំណុំ​រឿង​ពេញ​លេញ​ពី​តុលាការ​ទេ ​ទោះ​បី​ជា​លោក​សុំ​ថត​ចម្លង​ក៏ដោយ​។​ នេះ​ជា​មូល​ហេតុ​ដែល​កញ្ញា ​ឈឹម ​ស៊ីថរ​ ចេញ​ទៅ​ក្រៅ​ប្រទេស​ បំពាន​បំរាម​តុលាការ​។​
    11 min
  • លោក​ ហូ វណ្ឌី៖​ ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា​ឆ្នាំ​២០២២​ កើន​ឡើង​យ៉ាង​គំហុក​តែនៅ​ចាញ់​វៀតណាម​និងថៃ
    ពេញ១ឆ្នាំ​២០២២​ ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ជាង ​២,២លាន​នាក់​ ក្នុង​នោះភ្ញៀវ​ទេសចរ​ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ១​ ដែល​មាន​ជិត​១៣ម៉ឺននាក់​ តាម​ពីក្រោយ​ដោយ​វៀតណាម​ជិត៦ម៉ឺននាក់​ និងអាមេរិក​ជាង ​១៥ ០០០នាក់។​ លោក ​ហូ វណ្ឌី ​ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថាភ្ញៀវទេសចរ​បរទេស​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​គំហុក​ ក្រោយ​បើក​ប្រទេស​ឡើងវិញ​កាល​ពីខែមីនា ​ឆ្នាំ២០២២។ ​ក៏ប៉ុន្តែ​កំណើន​នេះ ​នៅទាប​ជាង​ប្រទេស​ជិត​ខាង​កម្ពុជា​ដូច​ជា​វៀតណាម​ និង​ថៃជាដើម​ ដោយ​សារ​មាន​បញ្ហា​មួយ​ចំនួន​ដែល​កម្ពុជា​នៅមាន​កំរិត​ និង​ត្រូវ​កែលម្អរ​ ដូច​ជាការ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស ​និង​ការផ្សព្វផ្សាយ​នៅក្រៅ​ប្រទេស​ជាដើម។​ នេះ​បើតាម​លោក​ ហូ វណ្ឌី។​
    12 min
  • លោក ​សេង​ ទៀក​៖​ ត្រូវ​បង្កើន​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​តឹង​រឹង​បំផុត​ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​របស់​ផ្សោត
    សត្វ​ផ្សោត​ទឹក​សាប​នៅ​ទន្លេ​មេ​គង្គ​ក្នុង​ខេត្ត​ក្រ​ចេះ​កំ​ពុង​មុខ​ខ្លាំង​នៃ​ការ​ផុត​ពូជ​ នៅគ្រា​ដែល​ផ្សោត​៣​ក្បាល​បាន​ស្លាប់​ជា​បន្ត​គ្នា​តែ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ ដែល​ធ្វើឲ្យ​ចំនួន​ផ្សោត​ស្លាប់​កើន​ដល់​២៩​​​ក្បាល​​ស្លាប់​ក្នុង​​រយៈ​​ពេល​​៣​ឆ្នាំ​​ចុង​​ក្រោយ​។​ ការ​ស្លាប់​សត្វ​កម្រ​នេះ​ត្រូវបាន​អ្នក​ជំនាញ​រក​ឃើញ​ថា ​មក​ពី​ការ​នេសាទ​ខុស​ច្បាប់ ​ក្នុង​គោល​ដៅ​ចាប់​ត្រី​។​ លោក ​សេង ​ទៀក​ នាយក​អង្គការ​WWF​ លើក​ឡើង​ថា ​មាន​តែ​ការ​បង្កើន​ការ​អនុវត្តន៍​ច្បាប់ ​និង​ល្បាត​២៤ម៉ោង​ទេ​ ទើប​អាច​កាត់​បន្ថយ​ការ​ស្លាប់​របស់​សត្វ​ផ្សោត​បន្ត​ទៀត​។
    12 min
  • លោក ឯម សុវណ្ណារ៉ា៖ ទំនាក់ទំនងកម្ពុជា-អាមេរិក នៅឆ្នាំ២០២៣ អាចល្អប្រសើរឡើងវិញក្នុងរង្វង់៥០%
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ។​ កាល​ពី​ថ្ងៃ​ទី២៣​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ហ៊ុន សែន​ បាន​ទៅ​ទស្សនកិច្ច​នៅ​ឯស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ ​ដែល​ជា​ទស្សនកិច្ច​លើក​ដំបូង​ និង​ដោយ​កម្រ​ នា​គ្រា​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ កំពុង​តែ​ង៉ក់ង៉រ​ដាក់​គ្នា។ ​លោក​សាស្ត្រចារ្យ ​ឯម សុវណ្ណារ៉ា ​កត់​សម្គាល់​ថា ​នេះ​គឺ​ជា​ស្វែង​យល់​ និង​បង្កើន​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំងពីរ​ ក្នុង​ពេល​ដែល​កម្ពុជា​-អាមេរិក​ បាន​ភាព​រកាំរកូស​គ្នា​ខ្លះ​កន្លង​មក។​ តែ​យ៉ាងណា​សម្រាប់​ក្តី​រំពឹង​របស់​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​រូប​នេះ ​គឺ ​ទំនាក់ទំនង​កម្ពុជា​-អាមេរិក​ នៅ​ឆ្នាំ​ខាង​មុខ​ អាច​មាន​ភាព​ល្អ​ប្រសើរ​ខ្លះ​តែ​ប៉ុណ្ណោះ ​ព្រោះ​បញ្ហា​នយោបាយ​ ប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស​ នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។​
    12 min
  • លោក ច្រឹក សុខនីម៖ រដ្ឋត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដែលបង្កើតថ្មីដើម្បីនាំប្រជាជនចូល
    អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​ យល់​ថា​ ការ​បង្កើត​ទីក្រុង​បន្ថែម​ទៀត​ គឺ​រដ្ឋ​ត្រូវ​ចំណាយ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ច្រើន​ទើប​អាច​ទាក់​ទាញ​ប្រជាជន​ទៅ​រស់​នៅ​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​នៅ​ភ្នំពេញ​។​ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ គឺ​ដោយសារ​ រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុង​ថ្មី​ចំនួន​បី​បន្ថែម​ទៀត​ និង​ពង្រីក​ស្រុក​ថ្មី​បន្ថែម​មួយ​ដែរ​នៅ​ក្បែរ​ទី​ក្រុង​ភ្នំពេញ​។​ លោក ​ច្រឹក សុខនីម​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ទី​ភ្នាក់​ងារ​អចលន​វត្ថុ​ គូស​បញ្ជាក់​ថា ​ការ​អភិវឌ្ឍន៍​ទី​ក្រុង​តែង​មាន​ផល​វិជ្ជមាន ​និង​ផល​អវិជ្ជមាន​។​ផល​អវិជ្ជមាន​គឺ​សម្រាប់​អ្នក​ដែល​បាន​លក់​អចលនទ្រព្យ​មុន ពេល​ឡើង​ថ្លៃ ​ តែ​ផល​វិជ្ជមាន​គឺ  ជា​មុខ​មាត់​ថ្មី​របស់​ប្រទេស​។​
    10 min
  • លោក វណ្ណ ប៊ុនណា៖​ កិច្ចប្រជុំ​ពិគ្រោះយោបល់​ក្រៅផ្លូវការ​ស្តី​ពីវិបត្តិ​ភូមា​នៅថៃ​មិន​អាច​សម្រេច​អ្វីបានទេ
    រដ្ឋមន្ត្រីការ​បរទេសថៃ​កាលពីថ្ងៃទី២២​ ខែធ្នូ​ម្សិលមិញ ​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះយោបល់​ក្រៅផ្លូវ​ការ​មួយស្តី​ពី​ស្ថានការណ៍​នៅភូមា​នៅទី​ក្រុងបាងកក​ ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា ​រដ្ឋមន្ត្រីការ​បរ​ទេស​ឡាវ​ អនុរដ្ឋ​មន្ត្រីការបរទេស​វៀតណាម​ និង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រីការ​បរទេស​ភូមា​ផងដែរ។​ កិច្ចប្រជុំ​នេះ ​មិន​បាន​បង្ហាញ​នូវ​លទ្ធផល​យ៉ាងណានោះទេ ​ក៏​ប៉ុន្តែ​លោក វណ្ណ ប៊ុនណា ​អ្នក​សិក្សា​ស្រាវជ្រាវ​ភូមិសាស្ត្រ​នយោបាយ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ​និង​សន្តិភាព(CICP)​ មើល​ឃើញ​ថាកិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ប្រទេស​ថៃ ​ខណៈ​ដែល​ប្រទេស​ថៃ​កំពុង​ប្រឈម​ខ្លាំង​នឹងវិបត្តិជន​ភៀស​ខ្លួន​ហូរ​ចូល​ពីភូមា​ និង​ការ​ចង់​ដឹង​បន្ថែម​ទៀត​ពី​ជំហរ​របស់​ភូមា​ក្នុង​ការ​គោរពកិច្ច​ព្រម​ព្រៀង​៥​ចំណុច​របស់​អាស៊ាន។​ តាម​លោក​ វណ្ណ ប៊ុនណា ​កិច្ច​ប្រជុំ​នេះមិន​អាច​សម្រេច​អ្វី​បាន​ទេដោយសារ​មិនមាន​ការ​ចូលរួម​ពី​ប្រទេស​ស្ថាបនិក​អាស៊ាន​១ចំនួន​ទៀត​ ដូច​ជា​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​ហ្វីលីពីន​ សិង្ហបុរី​ ជាដើម។​
    11 min
  • លោក​ គី តិច៖​ ភាព​រឹងមាំ​នៃ​ភស្តុតាង​ដែល​យើង​ដាក់​ ខ្ញុំ​គិតថា ​ភាគី​ជនជាប់​ចោទ​រើខ្លួន​មិនរួចទេ​ ដោះបន្ទុក​មិនបានទេ!
    នៅក្នុង​សវនាការ​ធ្វើសេចក្តី​សន្និដ្ឋាន​ក្នុង​សំណុំរឿង​លោក​ កឹម សុខា ​នៅថ្ងៃពុធ​ទី២១ធ្នូ ​ភាគី​មេធាវី​រដ្ឋាភិបាល​បាន​ដាក់សេចក្តី​សន្និដ្ឋាន​របស់ខ្លួន ​រហូត​ដល់​៨៦ទំព័រ​ ដើម្បី​បក​ស្រាយ​នៅមុខ​តុលាការ។​ រីឯភាគី​មេធាវី​លោក ​កឹម សុខា ​ធ្វើសេចក្តី​សន្និដ្ឋាន​តែ៥៣​ទំព័រ​ប៉ុណ្ណោះ។ ​ចំនួន​នេះហាក់​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ រវាង​សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ដើមចោទ​ និង​ចុងចោទ។​ លោក គី តិច​ មេធាវី​តំណាង​រដ្ឋាភិបាល​ បញ្ជាក់​ថា ​ការណ៍​ដែល​សេចក្តី​សន្និដ្ឋាន​របស់​ក្រុម​តំណាង​រដ្ឋាភិបាល​មានច្រើនទំព័រ​ ព្រោះក្រុម​មេធាវី​មាន​ភស្តុតាង​ និង​ការ​ដាក់​បន្ទុក​យ៉ាងរឹងមាំ​លើលោក ​កឹម សុខា ​ឲ្យជាប់ទោស។ ​បើតាម​លោក ​គី តិច ​លោកគិតថា​ សាលក្រម​ដែល​ប្រកាស​ពេលខាងមុខ​ គឺលោក ​កឹម សុខា ​មិនអាច​រើខ្លួន​ ឬដោះបន្ទុក​បានឡើយ។​
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners