បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក នី សុខា៖ ​ករណី ​លោក​ កឹម​ សុខា ​គួរ​តែ​ត្រូវ​ដោះ​ស្រាយ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​បោះ​ឆ្នោត​២០២៣
    តុ​លា​ការ​បាន​បើក​សវនា​ការ​រហូត​ដល់​យប់​ថ្ងៃ​ពុធនេះ ​លើ​សំណុំ​រឿង​ លោក​ កឹម​ សុខា​។​ ជា​សវនា​ការ​លើក​ទី​៦៣​ហើយ ​ដើម្បី​ឲ្យ​ភាគី​ទាំង​សង្ខាង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​លើ​បទ​ចោទ​«សន្និទិភាពជាមួយ»​ឬ​ឃុប​ឃិត​ជាមួយ​បរទេស​។​ មាន​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​អ្នក​សង្កេតការណ៍​បាន​កត់​សំគាល់​ គឺ​ការ​ស្នើពី​តំណាង​អយ្យការ​ឲ្យ​ឃាត់​ខ្លួន​ លោក កឹម សុខា ឡើង​វិញ​ ខណៈ​មេធាវីការ​ពារ​រដ្ឋាភិបាល​ថ្លែង​ថា​ខ្លួន​ត្រៀម​ធ្វើ​បណ្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក ​កឹម​ សុខា​។​ សម្រាប់​ប្រធាន​សមាគមការ​ពារ​សិទ្ធិ​មនុស្ស​ អាដហុក​ លោក​ នី​ សុខា​ កត់​សំគាល់​ថា​ ទាំង​មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរ​ជាតិ​កំពុង​ដាក់​ក្រ​សែ​ភ្នែក​តាម​ការ​កាត់​ក្តី​នេះ​ ហើយ​ថា ​ករណី​នេះ​គួរ​តែ​ត្រូវដោះ​ស្រាយ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​បោះ​ឆ្នោត​២០២៣​។​​
    9 min
  • មេធាវី​ ផែង ហេង៖​ «យើង​ប្រកាន់​ជំហរ​ដដែលថា ​ករណី​លោក កឹម សុខា ​មិន​មាន​អង្គហេតុ​ និង​ធាតុផ្សំ​បទសន្ទិដ្ឋិភាពទេ»
    សវនាការ​លើសំណុំរឿង​សន្ទិដ្ឋិភាព​ពាក់ព័ន្ធ​នឹង​លោក កឹម​ សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​បើក​ធ្វើឡើងវិញ​នៅថ្ងៃពុធ​ស្អែក ​បន្ទាប់​ពីមេធាវី​ការពារ​សិទ្ធិ​ទាំង​សង្ខាង​បាន​ដក​ឃ្លារៀងៗ​ខ្លួន​ទៅធ្វើសេចក្តី​សន្និដ្ឋាន​អស់រយៈ​ពេល​ពីរខែកន្លងទៅ។ ​លោក​មេធាវី​ ផែង ហេង​ សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា ​ថ្លែង​ថា​ក្រុម​របស់​លោក ​និង​កូនក្តី​ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ថានឹង​ចូលរួម​សវនាការ​ ព្រម​ទាំង​បាន​ផ្តល់​សេចក្តី​សន្និដ្ឋាន​បឋម​ទៅឲ្យតុលាការ​រួច​ហើយ​កាល​ពីថ្ងៃ​ចន្ទម្សិលមិញ។ ​ទោះជា​នៅក្នុង​សារណាមិន​បាន​បង្ហើប​ថាមាន​ខ្លឹម​សារ​សំខាន់​យ៉ាង​ណានោះ ​ក៏ប៉ុន្តែ​តាម​លោក​ ផែង ហេង​ ក្រុម​មេធាវី​ការពារ​សិទ្ធិលោក ​កឹម សុខា ​នៅតែ​ប្រកាន់​ជំហរ​ថា​សំណុំ​រឿង​លោក កឹម សុខា ​មិន​មាន​អង្គហេតុ​នៃសន្ទិដ្ឋិភាព​ ឬក្បត់​ជាតិ​ទេ​ ហើយ​ក៏មិន​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​ដែរ។​
    10 min
  • លោកស្រី ចក់ សុភាព​៖​​សេរី​ភាព​របស់​យុវជន​ក្រោយ​ធ្វើ​បាតុ​កម្ម​គឺ​ជា​រឿង​ចាំ​បាច់
    រដ្ឋបាល​រាជធានី​ភ្នំពេញ ​ប្រកាសថា​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​មួយ​ក្រុម​ដែល​គេ​មិន​សូវ​ស្គាល់​ធ្វើ​បាតុកម្ម​នៅ​ទីលាន​​ប្រជា​ធិប​​តេយ្យ​ នៅចុង​ខែ​ធ្នូនេះ​ ប្រឆាំង​ការ​ចេញ​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​បរទេស​ និង​លុប​ចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀត​ណាម​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​។​ ការ​អនុញ្ញាត​នេះ​ គឺ​បន្ទាប់ពី​សមត្ថកិច្ច ​បាន​ចាប់​ឃុំ​ខ្លួន ​យុវជន​ ធែល ធីលែន​ នៅ​ថ្ងៃ​ទី​៤ ​ខែ​តុលា បន្ទាប់ពី​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​មហា​ផ្ទៃ​ប្រឆាំង​រឿង​នេះ​។​ លោកស្រី ចក់ សុភាព​ នាយិការ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​គូស​បញ្ជាក់ថា​ ការ​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុ​កម្ម​គឺ​ជា​រឿង​ល្អ​ ​តែអ្វី​ដែល​ចាំបាច់​នោះ​គឺ​ការ​ធានា​សេរីភាព​របស់​យុវជន​ក្នុង​ការ​បញ្ចេញ​មតិ​ក្រោយពី​ធ្វើ​បាតុកម្ម​។​
    11 min
  • លោក ឌី ថេហូយ៉ា៖ ពលករខ្មែរកំពុងប្រឈមនឹងការខ្វះខាតឯកសារស្របច្បាប់ នៅក្រោយវិបត្តិកូវីដ១៩
    អង្គការ​សង់ត្រាល់ ​នៅ​ថ្ងៃអាទិត្យ​នេះ​ បាន​រៀបចំ​ទិវា​អ្នក​ចំណាកស្រុក​អន្តរជាតិ​លើកទី២៣​ នៅ​ក្រោម​ប្រធានបទ​ «ផ្តល់​ភាព​ស្រប​ច្បាប់ ​និង​កិច្ច​គាំពារ​សង្គម​ដល់​ពលករ​ចំណាក​ស្រុក​ក្រោយ​វិបត្តិ​កូវីដ១៩។​ លោក​ ឌី ថេហូយ៉ា ​ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​ បញ្ជាក់​ថា ​ទិវា​មួយ​នេះ ​មាន​សារ​សំខាន់​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​គិត​គូ ​និង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។​ បើ​តាម​លោក​ ឌី ថេហូយ៉ា ​ពលករ​ខ្មែរ​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ ដែល​ក្នុង​នោះ ​គឺ​ការ​ខ្វះខាត​ឯកសារ​ស្រប​ច្បាប់​ កំពុង​ក្លាយ​ជា​បញ្ហា​ចោទ​ឡើង​ នៅ​ក្រោយ​វិបត្តិ​កូវីដ១៩។​
    13 min
  • លោក សោម សូរីដា៖ ការបំពាក់កាំមេរ៉ានៅការិយាល័យបោះឆ្នោតជាការរំលោភលើការសម្ងាត់នៃការបោះឆ្នោត
    អ្នក​នាំ​ពាក្យ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ អះអាង​ថា ​ការ​បំពាក់​កាំមេរ៉ា​នៅ​ការិយាល័យ​បោះ​ឆ្នោត​គឺ​ជា​រំលោភ​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត​។​ម្យ៉ាង​ទៀត​បើ​បំពាក់​កាំមេរ៉ា​នៅ​គ្រប់​ការិយាល័យ​បោះ​ឆ្នោត​ទាំង​ជាង​២​ម៉ឺន​ការិយា​ល័យ​នោះ ​គឺ​ជា​ការ​ប៉ះ​ពាល់​ដល់​ការ​ចំណាយ​ថវិកា​ជាតិ​។​ ការ​ពន្យល់​បែបនេះ ​គឺ​ឆ្លើយ​តប​នឹង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ដែល​ស្នើ​ឲ្យ​គ.ជ.ប​ ​បំពាក់​កាំមេរ៉ា​នៅ​គ្រប់​ការិយាល័យ​បោះ​ឆ្នោត ​និង​កន្លែង​រាប់​សន្លឹក​ឆ្នោត​ ដើម្បី​បង្ហោះ​វីដេអូ​សកម្មភាព​នៃ​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​លើ​គេហទំព័រ​របស់ ​គ.ជ.ប​។​
    12 min
  • បណ្ឌិត​ ឈាង វណ្ណារិទ្ធ៖​ ការ​បោះឆ្នោត​នៅកម្ពុជា​ឆ្នាំ២០២៣ ​គឺជាសុចនាករ​ដ៏សំខាន់​នៅក្នុង​ក្រសែភ្នែក​អឺរ៉ុប
    លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន និងគណៈប្រតិភូបានចំណាយពេលជិតមួយសប្តាហ៍នៅតំបន់អឺរ៉ុប ដើម្បីចូលរួមកម្មវិធីសំខាន់ៗមួយចំនួនដូចជាចូលរួមសន្និសីទអន្តរជាតិស្តីពីអ៊ុយក្រែន ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-អឺរ៉ុប ចូលរួមអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អឺរ៉ុប មានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងមេដឹកនាំមួយចំនួនទៀត។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានកត់សម្គាល់ថាទំនាក់ទំនងអាស៊ាន-អឺរ៉ុប គឺជាទំព័រថ្មីមួយដែលភាគីទាំងពីរបន្តជំរុញឲ្យក្លាយទៅជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដោយឡែក លោកមើលឃើញថាកម្ពុជាកន្លងទៅក៏បានប្រឹងប្រែងខ្លាំងដែរ នៅក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបជាពិសេសផ្នែកពាណិជ្ជកម្ម ក៏ប៉ុន្តែការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខ ក៏សំខាន់ដែរនៅក្នុងក្រសែភ្នែកសហភាពអឺរ៉ុប។
    11 min
  • លោក​ហែម គិរី៖ ទោះមានឈាមជ័រកីឡា តែក៏ត្រូវប្រឹងប្រែងដែរ ទើប​អាចជោគជ័យ
    ក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុបារាំង នៅថ្ងៃនេះ សួង សុខភារី សូម​នាំលោកអ្នក​នាងមក​ស្តាប់ពីប្រវត្តិ​ របស់លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា។ លោក​ហែម គិរី ទទួលបាន​អំណោយផល​ឈាមជ័រពីលោក​ឪពុក​ដែលជាអតីតកីឡាករហែលទឹកដ៏ឆ្នើម​ រហូតរូបលោក ​អាចក្លាយជាកីឡាករហែលទឹកអាជីព ហើយ​ក៏បន្ត​ជាគ្រូបង្វឹកហែលទឹក មុន​នឹងមក​ទទួល​មុខងារជាថ្នាក់ដឹកនាំមួយ​រូបនៃសហព័ន្ធហែលទឹកមក​ដល់សព្វថ្ងៃ។ ទោះជាតាមគន្លងឪពុក​មែន តែលោក​ហែម គិរី អះអាងថាមាគ៌ាដែលនាំឱ្យ​លោក​ទទួលបានការទុក​ចិត្ត និងការគាំទ្រ​ក្នុងមុខតំណែងនេះ គឺដោយសារភាពស្មោះត្រង់ សច្ចៈភាព ចេះគោរពគោលការណ៍កីឡាឱ្យ​ត្រឹមត្រូវ និងជាពិសេស គឺត្រូវមានចំណេះដឹងគ្រប់គ្រាន់។
    13 min
  • មេធាវី គង់ សំអុន៖ លោក ខៀវ សំផន អាចនឹងត្រូវឃុំខ្លួននៅបន្ទប់ឃុំឌុច ក្នុងពន្ធនាគារខេត្តកណ្តាល និងត្រូវការចាំបាច់សាច់ញាតិមើលថែ
    ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ដែលតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ដោយផ្តន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតមក លោក ខៀវ សំផន នៅមិនទាន់ត្រូវបានកំណត់ជាក់លាក់ថាតុលាការនឹងឃុំខ្លួនគាត់យ៉ាងណា ហើយនៅទីណានៅឡើយទេ ស្របពេលដែលទីតាំងសាលាក្តីខ្មែរក្រហម នឹងប្រគល់សងទៅខាងកងទ័ពវិញនៅដំណាច់ឆ្នាំនេះ។ ក៏ប៉ុន្តែលោក គង់ សំអុន សហមេធាវីការពារក្តីលោក ខៀវ សំផន បានថ្លែងថាបន្ទប់ឃុំឃាំងឌុច នៃពន្ធនាគារខេត្តកណ្តាលទំនងជាទីតាំងដែលត្រូវដាក់លោក ខៀវ សំផន។ ក៏ប៉ុន្តែអ្វីដែលលោកមេធាវីមើលឃើញគឺ លោក ខៀវ សំផន វ័យ៩១ឆ្នាំ ជាអតីតមេដឹកនាំកំពូលនៃរបបខ្មែរក្រហម ដែលនៅមានជីវិតតែម្នាក់គត់ពេលនេះ មិនអាចងើបដើរ ឬធ្វើចលនាបំលាស់ទីដោយខ្លួនឯងបានទេ។ លោកថាស្ថានភាពសុខភាពកូនក្តីលោកដុនដាប ទាមទារឲ្យមានអ្នកជួយគាត់នៅក្នុងពន្ធនាគារ ដោយលោកនឹងស្នើសុំឲ្យមានជំនួយពីសាច់ញាតិលោក ខៀវ សំផន ប្រសិនបើពន្ធនាគារមិនអាចជួយបាន។
    9 min
  • លោក ​អំ ​សំអាត​៖​ ការ​បង្កើន​ផ្តល់​កម្ចីពី​បរទេស​ដល់​ស្ថាប័ន​ផ្តល់​កម្ចី​នៅ​កម្ពុជា​បង្កើត​ក្តី​បារម្ភ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស
    ក្រុម​ហ៊ុន​ ​អយ​កូក្រេ​ឌីត​ (O​i​ko​credit​)​ដែល​វិនិ​យោគ​សង្គម​ជាស​កល បាន​បង្កើន​ការ​ផ្តល់​កម្ចី​របស់​ខ្លួន​មកកាន់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជាពី​៥​០​លាន​អឺ​រ៉ូ ​នៅ​ឆ្នាំ​ ​២​០​១​៧​ ​ទៅដល់​ជាង​ ​៦​៧​លាន​អឺ​រ៉ូនៅឆ្នាំ២០២២។ ការ​បង្កើន​ការ​វិនិយោគ​នេះ​ត្រូវបាន​ក្រុម​អង្គការ​សិទ្ធិមនុស្ស​រកឃើញថា មិនបាន​​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​និង​មាន​ការរំលោភ​សិទ្ធិ​មនុស្សតាមរយៈ​បំណុល​វ័ណ្ឌ​ក។ នៅចំពោះ​មុខនេះ អង្គការ​ លីកាដូ អង្គការ​សមធម៌កម្ពុជា និងអង្គការអាឡឺំម៉ង់(FIAN)  ​បាន​ដាក់ពាក្យបណ្តឹងថ្នាក់​ជាតិទៅកាន់​ប្រទេស​ហូឡង់​ ឲ្យទទួលខុសត្រូវ​លើ​អាជីវកម្មរបស់​ខ្លួន​ជាមួយ​ពលរដ្ឋកម្ពុជា។ ​
    12 min
  • លោក​ ឡុង កុសល៖​ អង្គរ​គឺជា​មេមាន់​ដែល​មាន​ពងមាស
    នៅព្រឹក​ថ្ងៃទី១៣​ ខែធ្នូ ​ឆ្នាំ២០២២​នេះ ​អាជ្ញាធរ​ជាតិ​អប្សរា​ ដែល​មាន​ការចូលរួម​ពីមហាជន​ និង​សិស្សានុស្សិស​ប្រមាណ​ជិត១ពាន់នាក់​ បាន​ធ្វើពិធី​ដង្ហែរ​ក្បួនព្យុះហយាត្រា​នៅ​តំបន់អង្គរ​ ដើម្បី​រំលឹក​គុណ​ដល់​ប្រាសាទ​អង្គរវត្ត។​ លោក ឡុង កុសល ​អគ្គនាយករង​ និង​ជាអ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិអប្សរា​បាន​ថ្លែងថា ​កម្មវិធី​រយៈពេល​៣ថ្ងៃនេះ​ គឺដើម្បី​អបអរ​ដល់​ខួប៣០ឆ្នាំ ​នៃតំបន់​អង្គរ​ចូល​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ និង​ជាការរំលឹក​ដល់​បុព្វបុរស​ខ្មែរ​ ដែលបាន​ចំណាយ​ញើសឈាម​កសាង​ប្រាសាទអង្គរ​នេះឡើង​ ហើយ​បន្សល់ទុក​ជាកេរ្តិ៍ដំណែល​មិន​អាច​កាត់​ថ្លៃ​បាន​ដល់​កូនខ្មែរ​ជំនាន់​ក្រោយ។​ តាម​លោក ឡុង កុសល​ អង្គរ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​ខ្មែរ​យ៉ាងច្រើន​ ដោយ​ប្រៀប​បាន​នឹង​អណ្តូង​ប្រេង​ដែល​បូម​មិនចេះរីងស្ងួត​ ឬប្រៀប​ដូច​ជាមេមាន់​ដែល​មានពងមាស។​
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners