បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សុខ ឥសាន៖ បើគ្មានកងទ័ពវៀតណាមទេ នោះកម្លាំងរណសិរ្សនឹងពិបាកផ្តួលរំលំរបបខ្មែរក្រហម
    ២ធ្នូ២០២២ គឺជាខួបលើកទី៤៤ឆ្នាំនៃការបង្កើតកម្លាំងរណសិរ្សសង្រ្គោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ មួយផ្នែកនៃជ័យជំនះរបស់កម្លាំងរណសិរ្ស ដែលមិនអាចប្រកែកបាន គឺជាការរួមចំណែករបស់កងទ័ពស្ម័គ្រចិត្តវៀតណាម តាមរយៈការពឹងពាក់របស់ប្រមុខដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ថា បើពេលនោះ គ្មានវត្តមានកងទ័ពវៀតណាមទេ នោះកម្លាំងរណសិរ្សនឹងជួបការលំបាកក្នុងការផ្តួលរំលំរបបខ្មែរក្រហម។ បើតាមលោក សុខ ឥសាន កំណើតរណសិរ្ស២ធ្នូ គឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យមានថ្ងៃ៧មករា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា។
    10 min
  • ឧកញ៉ា​ សុង សារ៉ន៖​ កម្ពុជា​បាត់បង់​ទីផ្សារ​អង្ករ​គ្រាប់​វែង​ទាំង​ស្រុង​នៅ​ទីផ្សារ​អឺរ៉ុប​អំឡុង​ពេល៣ឆ្នាំ​នៃការជាប់ពន្ធ
    ដោយ​អនុវត្ត​ប្រព័ន្ធ​ Safegarde​ ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន​ ដែល​ផលិត​ស្រូវ​អង្ករ​ដែរ​នោះ ​សហភាព​អឺរ៉ុប​បាន​ដាក់ពន្ធ​លើអង្ករ​គ្រាប់​វែង​កម្ពុជា ​និង​ភូមា​អស់​រយៈពេល​៣ឆ្នាំ ​ចាប់តាំង​ពីខែមករា​ ឆ្នាំ២០១៩មក​។​ ក៏ប៉ុន្តែ​កម្ពុជា​បាន​ដាក់​បណ្តឹង​ប្រឆាំង​នឹង​ចំណាត់ការ​របស់​គណៈកម្មការ​អឺរ៉ុប​ភ្លាមៗ​ ហើយ​ទើបតែ​ដើមខែវិច្ឆិកា ​ឆ្នាំ២០២២​នេះ ​តុលាការ​អឺរ៉ុប​បាន​កាត់ក្តី​ឲ្យកម្ពុជា​ឈ្នះ។ ​ក៏ប៉ុន្តែ​៣ឆ្នាំ​កន្លង​ទៅនៃការ​ដាក់ពន្ធ​លើអង្ករ​គ្រាប់វែង​កម្ពុជា​ចូល​ទៅអឺរ៉ុប​ ធ្វើឲ្យ​អង្ករ​កម្ពុជា​នាំចូល​ទីផ្សារ​អឺរ៉ុប​ធ្លាក់ចុះ​ ពី២០ទៅ៣០% ​ហើយ​អង្ករគ្រាប់វែង​កម្ពុជា​បាន​បាត់បង់​ទីផ្សារ​អឺរ៉ុប​ទាំងស្រុង។​ នេះបើ​តាម​លោក​ឧកញ៉ា ​សុង សារ៉ន​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ​ទោះយ៉ាង​ណា ​លោកឧកញ៉ា ​សុង សារ៉ន​ បញ្ជាក់​ថាសាល​ក្រម​របស់​តុលាការ​អឺរ៉ុប​ពេលនេះ ​ជួយ​ឲ្យកម្ពុជា​ទទួល​បាន​យុត្តិធម៌​ និង​មុខ​មាត់​មកវិញ​ ហើយ​ការនាំ​អង្ករ​ទៅកាន់​អឺរ៉ុប​រយៈពេល១១ខែ​ ឆ្នាំ​២០២២​នេះ ​បាន​រំកិល​ទៅជិត​ចំណុច​ដើមវិញ​ មុន​ពេល​អឺរ៉ុប​ដាក់ពន្ធ។​
    11 min
  • លោក ញឹក ប៊ុនឆៃ៖ ការ​បិទ​ទ្វារ​រាប់​សន្លឹក​ឆ្នោត​ជា​រឿង​តូច​តាច​ តែ​មិន​ត្រូវ​មើល​រំលង
    គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ស្នើសុំ​ជួប​តំណាង គណៈកម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដើម្បី​កែ​លម្អ​បញ្ហាមួយ​ចំនួន ​ខណៈ​គ.ជ.ប. ប្រកាស​ទទួល​មតិ​យោបល់ ធាតុ​ចូល ​ទៅ​លើ​សេច​ក្តីព្រាង​បទ​បញ្ជា​និង​នី​តិ​វិធី​បម្រើឱ្យ​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំ​ណាង​រាស្រ្ត​ឆ្នាំ​២០២៣​។ ​ការ​បិទ​ទ្វារ​រាប់​សន្លឹក​នៅការិ​យាល័យ​មួយ​ចំនួន​តូច ​នា​ពេល​បោះ​ឆ្នោត​ឃុំ ​សង្កាត់​កន្លងមក ​ គឺ​ជា​អ្វី​ដែល​គណ​បក្ស​នេះ​កត់​សំគាល់​។​ លោក​ ញឹក ប៊ុន​ឆៃ ​ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ យល់​ថា ​បញ្ហា​នេះ​ជា​រឿង​តូច​តាច​ តែ​មិន​ត្រូវ​មើល​រំលងឡើយ​។
    11 min
  • បណ្ឌិត​ សាម អ៊ីន៖​ ការ​ចាក​ចេញ​របស់​បណ្ឌិត​ យ៉ង សាំងកុមារ​ មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ តែ​លោក​មិន​មែន​ជា​មនុស្ស​សំខាន់​តែម្នាក់​គត់​នោះទេ
    លោកបណ្ឌិត យ៉ង សាំងកុមារ​ ប្រធាន​គណៈកម្មការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បានសម្រេច​ចាកចេញ​ពី​គណបក្ស​នេះហើយ​កាលពីថ្ងៃចន្ទ​ ដោយ​លោកទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច។ ​លោក យ៉ង សាំងកុមារ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ផងដែរ​។ ​តើការ​ចាក​ចេញ​របស់​បុគ្គល​សំខាន់​នៃគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ នឹង​ធ្វើ​ឲ្យគណបក្ស​នេះគាំង​ ឬបន្ត​ដំណើរ​ទៅ​មុខ​ទៀត​យ៉ាងណា ​លោកបណ្ឌិត​ សាម អ៊ីន​ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បញ្ជាក់​ថា ​គណៈកម្មការ​នាយក​នឹង​ជួប​ជជែក​គ្នា​នាពេលខាង​មុខ​ដើម្បី​សម្រេច​បេក្ខជន​ជំនួស​ និង​សម្រេច​លើការ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រឆ្នាំ​២០២៣​ នៅ​ពេល​ដែល​រលក​កំដៅមាន​ការថយចុះ។​
    11 min
  • បណ្ឌិត យ៉ង សាំងកុមារ​៖​ខ្ញុំ​ដូរ​តែ​គណ​បក្ស​តែ​មិន​ដូរ​គោល​ដៅ
    ភ្ញៀវ​ប្រ​ចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​រាត្រី​នេះ ​គឺ​លោក​បណ្ឌិត​ យ៉ង ​សាំងកុមារ​។​ លោក​​អះ​អាង​ថា​ ការ​ចាក​ចេញ​ពី​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ទៅ​ចូល​រួមជា​មួយ​គណ​បក្ស​កាន់​អំណាច​​ដោយ​សារ​លោក​ចង់​ប្រើ​ពេល​វេលា​ចុង​ក្រោយ​ដើម្បី​ជួយ​កសិករ​។​ កសិករ​ដែល​កំពុង​ជួប​បញ្ហា​វិស័យ​កសិកម្ម​។ ​លោក​ថ្លែង​ថា​ លោក​នៅ​តែ​មាន​ការ​ អា​លោះ​អាល័យ​ជាមួយ​គណ​បក្ស​GDP​ តែ​អះ​អាង​ថា​ លោក​ដូរ​តែ​គណ​បក្ស​ ប៉ុន្តែ​មិន​ដូរ​គោល​ដៅនោះ​ទេ​។​
    13 min
  • លោក ថេង សាវឿន៖ ក្រសួងកសិកម្មហាក់រត់គេចពីទំនួលខុសត្រូវ ក្នុងបញ្ហាតម្លៃស្រូវកសិករធ្លាក់ចុះ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​ នេះ​គឺ​លោក​ ថេង​ សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា។​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ វិស័យ​កសិកម្ម​កំពុង​ពើប​ប្រទះ​នឹង​បញ្ហា​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​មាន​ការ​ធ្លាក់​ថោក​ ខណៈ​ដែល​កសិករ​ក៏​កំពុង​នឹង​រំពឹង​មើល​ដំណោះស្រាយ​ពី​ក្រសួង​កសិកម្ម។​ យ៉ាង​ណា ​ការ​ឆ្លើយ​តប​របស់​លោក​ ឌិត ទីណា ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ពន្យល់​ថា ​ដោយ​សារ​កសិករ​ច្រូត​កាត់​កសិផល​ក្នុង​ពេល​តែ​មួយ។​ សម្រាប់​លោក​ ថេង សាវឿន​ ការ​ពន្យល់​របស់​រដ្ឋ​មន្ត្រី​កសិកម្ម​ថ្មី​នេះ ​ហាក់​កំពុង​រត់​គេច​ពី​ទំនួល​ខុស​ត្រូវ​ និង​ប្រាស់​ចាក​ពី​រដ្ឋ​ធម្មនុញ្ញ ​ដែល​រដ្ឋ​ត្រូវ​ជំរុញ​វិស័យ​កសិកម្ម​ ដែល​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ។​
    14 min
  • លោកស្រី បុណ្យ រចនា៖ ប្រព័ន្ធច្បាប់ការពារស្ត្រីរងគ្រោះដោយហឹង្សានៅកម្ពុជានៅមិនទាន់អនុវត្តបានពេញលេញនៅឡើយ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ​គឺ​ លោកស្រី ​បុណ្យ រចនា ​នាយិកា​អង្គការ​ក្លាហាន។​ យុទ្ធនាការ​​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី​និង​ក្មេង​ស្រី​កំពុង​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កម្ពុជា​ រយៈ​ពេល​១៦ថ្ងៃ ​ដែល​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ រហូត​ដល់​ ថ្ងៃ​ទី១០​ ខែធ្នូ។​  អង្គការ​ក្លាហាន​ រួម​នឹង​សង្គម​ស៊ីវិល​លើក​កម្ពស់​ស្ត្រី​ផ្សេង​ទៀត​ កំពុង​រៀបចំ​វេទិកា​សាធារណៈ​ ការ​ជួប​ជុំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ និង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ជា​ដើម។​ ​លោក​ស្រី ​បុណ្យ រចនា​ មើល​ឃើញ​ថា​ អំពើហិង្សា​លើ​ស្ដ្រី​និង​ក្មេង​ស្រី មាន​ស្ថានភាព​កាន់​តែ​​ធ្ងន់ធ្ងរ​ឡើង​ៗ​។​ បើ​តាមលោកស្រី​ បុណ្យ រចនា ​ប្រព័ន្ធ​ការពារ​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​កម្ពុជា​មាន​ តែ​នៅ​មិន​ទាន់​តឹងរ៉ឺង​ និង​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​នៅ​ឡើយ​។​
    17 min
  • លោកស្រី ភឿង សកុណា៖ «ខ្ញុំអាចនិយាយដោយមិនសង្ស័យថា «អង្គរ» ជាដួងព្រលឹងរបស់ជាតិខ្មែរគ្រប់ៗរូប»
    នៅថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ធ្នូខាងមុខ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំពិធីបុណ្យ «រំលឹកគុណអង្គរ» ដែលនឹងធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្ត។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ បានឲ្យដឹងថា ការរៀបចំពិធីបុណ្យនេះ ធ្វើឡើងដើម្បីរំលឹកគុណបុព្វបុរសខ្មែរ ដែលបានបន្សល់មរតកដ៏អស្ចារ្យដល់ខ្មែរជំនាន់ក្រោយ។ ម្យ៉ាងវិញទៀត ក៏ជាការបំផុសស្មារតីប្រជាជាតិខ្មែរ ឲ្យខិតខំថែរក្សាតម្លៃបេតិកភណ្ឌជាតិឲ្យបានផុសផុល។ បើតាមលោកស្រី ភឿង សកុណា ពាក្យថា «អង្គរ» មានអត្ថន័យធំធេងណាស់ក្នុងទឹកចិត្តប្រជាពលរដ្ឋខ្មែរ ព្រោះ «អង្គរ» ជាដួងព្រលឹងរបស់ជាតិខ្មែរគ្រប់ៗរូប។
    10 min
  • លោក រស់ សុដ្ឋា៖ ការសម្រេចរបស់តុលាការកំពូលនឹងធ្វើឲ្យអង្គការសិទ្ធិមនុស្សមានភាពរអាក្នុងការជួយជនរងគ្រោះ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC។ CHRAC និងអង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន កាលពីថ្ងៃពុធម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍រួម ទាក់ទងនឹងការសម្រេចរបស់តុលាការក្នុងសំណុំរឿងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ទាំង៥រូប។ សេចក្តីថ្លែងការណ៍បានចាត់ទុកការសម្រេចតម្កល់ការចោទប្រកាន់ក្រុមមន្ត្រីអង្គការអាដហុក ថាជារឿងអយុត្តធម៌ ដែលក្រុមអង្គការសង្គមស៊ីវិលមិនអាចទទួលយកបាន។ លោក រស់ សុដ្ឋា យល់ថា ការសម្រេចរបស់តុលាការកំពូលពេលនេះ នឹងធ្វើឲ្យសកម្មភាពអង្គការសង្គម​ស៊ីវិលផ្នែកសិទ្ធិមនុស្ស មានភាពរអាក្នុងការជួយឧបត្ថម្ភជួយជនរងគ្រោះ ដែលមកពឹងពាក់ពួកគេនាពេលអនាគត។
    12 min
  • លោក អៀង វុទ្ធី៖ មុន​នឹង​ផ្តល់​កម្ចី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ត្រូវ​សិក្សា​ឲ្យ​បាន​ល្អិត​ល្អន់​ពី​លទ្ធភាព​សង​ត្រ​ឡប់​ទៅវិញ
    លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លើក​ឡើក​ថា​ មុន​នឹង​ផ្តល់​កម្ចី​ដល់​ពល​រដ្ឋ ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ត្រូវ​សិក្សា​ឲ្យ​បាន​ល្អិត​ល្អន់​ពី​លទ្ធ​ភាព​សង​ត្រឡប់​ទៅវិញ​របស់​កូន​បំណុល​។ ​ការ​គូស​បញ្ជាក់​​នេះ​ដោយ​សារ​តែ​ការ​ផ្តល់​កម្ចីមួយ​ចំនួន​បាន​បង្ខំ​ឲ្យ​កូន​បំណុល​លក់​ទ្រព្យ​ដាក់​ធានា​។​ បញ្ហា​នេះ​ ត្រូវ​បាន​អង្គ​ការ​ចំនួន​៨ ​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​ការ​អនុម័ត​ទឹក​ប្រាក់​ ​១​៧​៥​ ​លាន​ដុល្លារ​​របស់​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាស៊ី​ (​A​I​I​B) ​មក​ឲ្យ​ធនា​គារ​ក្នុង​ស្រុក​ចំនួន​២​​សម្រាប់​ឲ្យ​ពលរដ្ឋ​កម្ពុជា​ខ្ចី​បន្ត​។​ ហេតុ​អ្វីមាន​ការ​ចោទ​ប្រកាន់​ថា ការ​ផ្តល់​កម្ចី​របស់​ធានា​គារ​អន្តរ​ជាតិ​មក​ធនាគារ​ក្នុង​ស្រុក​ជាប់​ពាក់​ព័ន្ធ​ការ​រំលោភ​សិទ្ធិ​មនុស្ស​?​
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners