បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • បណ្ឌិត រ៉ូ វណ្ណៈ៖ កម្ពុជាទទួលបានប្រយោជន៍គួរសមពីចិន និងអាមេរិកពីការធ្វើប្រធានអាស៊ានពេលនេះ
    ចាប់​តាំង​ពី​ថ្ងៃទី០៨​ ខែវិច្ឆិកា​មក​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០​ និង​៤១​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ។​ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ ត្រូវ​បាន​ចូល​រួម​ពី​សហរដ្ឋអាមេរិក​ និង​ចិន​ផង​ដែរ។​ លោក​បណ្ឌិត​ រ៉ូ វណ្ណៈ ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ថ្លែង​ថា ​ប្រទេស​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ជា​ពិសេស​ពី​ចិន​ និង​អាមេរិក​គួរសម​ ពី​ការ​ចូល​រួម​របស់​ប្រទេស​មហា​អំណាច​ទាំង​ពីរ​ ខណៈ​ដែល​ចិន​បាន​ព្យាយាម​ពង្រីក​អំណាច​ជា​បង​ធំ​អាស៊ី​ និង​ឈាន​ទៅ​ក្តាប់​ពិភពលោក។​ ក៏​ប៉ុន្តែ​លោក​បណ្ឌិត​ រ៉ូ វណ្ណៈ ​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​មិន​ទាន់​មាន​ទំនុក​ចិត្ត​ពី​អាមេរិក​ជុំវិញ​ការ​សង្ស័យ​ពី​ការ​ដាក់​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​ និង​អព្យាក្រិតភាព​របស់​ប្រទេស​នេះ ​អំឡុង​ពេល​នៃ​ការ​គ្រប់គ្រង​អំណាច​ដោយ​ឯកបក្ស។​
    12 min
  • លោក មាជ សុវណ្ណរ៉ា៖ ​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដើម្បី​បង្ហាញ​បរ​ទេស
    ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​សហគមន៍​អន្តរ​ជាតិ ​ពិសេស​ជំហរ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​អន្តរ​ជាតិ​ និង​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​។​ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក​ មាជ​ សុវណ្ណរ៉ា ​ប្រធាន​បេស​កម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​គោល​នយោបាយ​។​ អ្នក​សង្កេត​ការណ៍​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​រូប​នេះ ​យល់​ឃើញ​ថា​ កម្ពុជា​ក៏​ត្រូវ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ខ្លួន​ឯង​ផងដែរ​ដើម្បី​បង្ហាញ​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​GSP​ និង​EBA ​មក​វិញ​។​
    13 min
  • លោក​ ពុយ គា៖​ អាស៊ាន​អាច​ក្លាយ​ជាទីតាំង​សម្រប​សម្រួល​សង្រ្គាម​រុស្ស៊ី​និង​អ៊ុយក្រែន ​បន្ទាប់​ពីអ៊ុយក្រែន​ជាសមាជិក​TAC
    ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុយើង​នារាត្រីនេះ ​គឺលោក ពុយ គា​ អ្នក​សារព័ត៌មាន​អន្តរជាតិ​ Kyodo។​ នៅក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​ នៅថ្ងៃព្រហស្បតិ៍នេះ ​អាស៊ាន​បាន​បើក​ទទួល​អ៊ុយក្រែន ​ជាសមាជិក​ថ្មី​នៃ​សន្ធិសញ្ញា​មិត្តភាព​ និង​ដៃគូរសហប្រតិបត្តិការ​នៅតំបន់​អាស៊ីអាគ្នេយ៍ ​បន្ទាប់​ពីបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីការបរទេស​ លោក​ Dmytro Kuleba។​ លោក ពុយ គា ​អ្នកសារព័ត៌មាន​អន្តរជាតិ ​និង​ជាអ្នកតាម​ដាន​កិច្ច​ប្រជុំអាស៊ាន​ យល់ថា ​ការណ៍​ដែល​អ៊ុយក្រែន​សុំចូល​ជាសមាជិក​ TAC​ ព្រោះអាស៊ាន​ជាវេទិកាធំមួយ​ ដែល​មាន​សក្តានុពល​ខ្លាំង​នាពេលបច្ចុប្បន្ន។​ បើតាម​លោក ពុយ គា ​ក្រោយចូលជា​សមាជិក​TACនេះ ​អាស៊ាន​នឹង​អាច​ក្លាយ​ជាទីកន្លែង​មួយ​នៃការ​សម្រប​សម្រួល​សង្រ្គាម​រវាងរុស្ស៊ីនិងអ៊ុយក្រែន។​
    14 min
  • ឧកញ៉ា ហៃ លីអ៊ាង៖ អាស៊ានបានឲ្យតម្លៃ Confirel ទៅលើការកែច្នៃផលិតផលជាតិដោយបច្ចេកទេសខ្ពស់ និងគោលគំនិតអភិវឌ្ឍវិលជុំ
    ក្រុមហ៊ុន​ Confirel​ ដែល​ជាក្រុមហ៊ុន​កែច្នៃ​ផលិត​ផល​កសិកម្ម​ និង​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​ខ្មែរ​ នៅថ្ងៃទី០៩​ ខែវិច្ឆិកានេះ​ ត្រូវ​បាន​ជ្រើសរើស​ជាជ័យលាភី​ពាន​រង្វាន់​ Asean Buisiness Award​ ដែល​ធ្វើឡើង​នៅក្នុង​ប្រទេសកម្ពុជា។​ លោក​ឧកញ៉ា​ឱសថ​បណ្ឌិត​ ហៃ លីអ៊ាង ​អគ្គនាយក​នៃសហ​គ្រាស​ផលិត​ឱសថ PPM​ និង​ក្រុមហ៊ុន​Confirel​ បាន​ថ្លែង​ឲ្យដឹងថា​ ការ​ដែល​ Confirel​ ទទួល​បាន​ពាន​រង្វាន់​ Asean​ Buisiness Award ​នៅ​ពេលនេះ​ គឺ​ជា​កិត្តិយស​របស់​ក្រុមហ៊ុន​លោក​ ក៏​ដូច​ជាកិត្តិយស​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ។​ លោក​ឱសថ​បណ្ឌិត​បញ្ជាក់​ថា ​ការ​ដែល​អាស៊ាន​ជ្រើសរើស​ក្រុមហ៊ុន​ Confirel​ ជា​ជ័យ​លាភី​ទទួល​ពានរង្វាន់​ ក៏​ដោយសារ​តែគេ​ឲ្យតម្លៃ​ទៅលើ​ផលិតផល​អត្តសញ្ញាណ​ដែលបន្សល់​ទុក​ពីដូនតា​ ដោយ​ប្រើបច្ចេកទេស​ថ្មី ​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ជាលក្ខណៈជាតិ​ និង​អន្តរជាតិ។​
    14 min
  • លោក ឯម សុវណ្ណារ៉ា៖ ការចុះកិច្ចព្រមព្រៀង១១ចំណុចរវាងកម្ពុជា-វៀតណាម គឺជារឿងល្អ និងជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ
    នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ កំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា​ខណៈ នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង ក៏មកដល់កម្ពុជានៅយប់ថ្ងៃអង្គារនេះដែរ។ ជាទស្សនៈជាន់គ្នារបស់ប្រទេសដែលមានជម្លោះគ្នារាំរ៉ៃលើបញ្ហាសមុទ្រចិនខាងត្បូង តែប៉ុន្មានថ្ងៃបុណ្ណោះមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធចូលមកដល់។ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យសាស្ត្រនយោបាយបានសាទរដល់ការចុះហត្ថលេខាប្រកបដោយអត្ថប្រយោជន៍លើកិច្ចព្រមព្រៀងចំនួន១១ រវាងកម្ពុជានិងវៀតណាម។ លោកថា កម្ពុជានឹងអាចដោះស្រាយយករួចខ្លួនបានទាក់ទងទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈការបញ្ជូនបញ្ហានេះឲ្យភាគីជម្លោះដោះស្រាយគ្នាទ្វេភាគី និងម្យ៉ាងទៀតមានបញ្ហាធំៗជាច្រើនទៀត ដែលត្រូវលើកមកជជែកដូចជាបញ្ហាសង្គ្រាមអ៊ុយក្រែន បញ្ហាច្រកសមុទ្រតៃវ៉ាន់ និងបញ្ហាភូមាជាដើម។
    14 min
  • ជា វិបុល៖​ថវិកា​ដែល​ប្រ​មូល​បាន​ គឺ​គ្រប់​គ្រង ​ដោយ​តម្លា​ភាព និង​គណ​នេយ្យ​ភាព
    មូល​និធិ​សប្បុរ​សធម៌ ​ដើម្បី​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ និង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ខេត្ត​សៀមរាប​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ក្រោយ​ពិធី​បុណ្យ​អុំទូក​បិទ​បញ្ចប់​។ ​ការ​វិល​ត្រលប់​មកវិញ​នូវ​ដំណើរ​ការ​មូលនិធិ​សម្រាប់​ឆ្នាំ២០២២​នេះ ​គឺ​បន្ទាប់​ពី​ផ្អាក​អស់​រយៈ​ពេល​២ឆ្នាំ​ដោយសារ​តែ​កូវីដ​១៩​។ លោក​ជា វិបុល ​ជា​នាយក​បណ្ណា​ល័យ​សាកល​វិទ្យា​ល័យ ​«សៅស៍អ៊ីស​ថ៍​អេយ​សៀ» ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​សិក្សា​នៅ​បរទេស​ គឺ​ជា​តំណាង​អ្នក​ផ្តួច​ផ្តើម​ឲ្យមាន​កម្ម​វិធី​នេះ​ឡើង​។​ វិបុល​ អះអាង​ថា ​ថវិកា​ដែល​ប្រមូល​បាន​ គឺ​មាន​ការ​គ្រប់​គ្រង ​ដោយ​តម្លាភាព និង​គណនេយ្យភាព​ ដើម្បី​បុព្វ​ហេតុ​ស្ត្រី ​និង​កុមារ​កម្ពុជា​។
    12 min
  • កញ្ញា ឈឹម ស៊ីថរ៖ ក្រុមអ្នកតវ៉ាណាហ្គាវើលដ៍រក្សាជំហរកូដកម្មពេលប្រជុំអាស៊ាន ទោះអាជ្ញាធរព្រមានប្រើវិធានការច្បាប់
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​កញ្ញា ​ឈឹម ស៊ីថរ​ សហជីព​តំណាង​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​ សាលា​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី០៥​វិច្ឆិកា​ បាន​ចេញ​បម្រាម​មិន​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ចេញ​ធ្វើ​កូដកម្ម​ នៅ​អំឡុង​ពេល​បុណ្យ​អុំទូក​ និង​ពេល​កម្ពុជា​ត្រូវ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​ ការ​ហាមប្រាម​ ធ្វើ​ឡើង​ដើម្បី​ធានា​សណ្តាប់ធ្នាប់​ និង​សន្តិសុខ​ទីក្រុង​ភ្នំពេញ។​ កញ្ញា ​ឈឹម ស៊ីថរ​ សហជីព​តំណាង​កម្មករ​ណាហ្គាវើលដ៍​ បញ្ជាក់​ថា ​ក្រុម​កម្មករ​នៅ​តែ​រក្សា​ជំហរ​ចេញ​ធ្វើ​កូដកម្ម​ ទោះ​អាជ្ញាធរ​ព្រមាន​ប្រើប្រាស់​វិធានការ​ច្បាប់​ក៏​ដោយ។​ បើ​តាម​កញ្ញា ​ឈឹម ស៊ីថរ​ អាជ្ញាធរ​មិន​គួរ​រារាំង​ការ​ធ្វើ​កូដកម្ម​នេះ​ទេ​ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​ ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល។​
    14 min
  • លោក ភិន សាវៃ៖ កង្វល់ដែលលើកឡើងដោយពលរដ្ឋអាស៊ាននឹងឭដល់មេដឹកនាំអាស៊ាន
    ទោះ​បី​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​មិន​មែន​ជា​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ចុង​សប្តាហ៍​ក្រោយ​ក៏ដោយ ​តែ​សង្គម​ស៊ីវិល​អាស៊ាន​ជឿ​ថា​ រដ្ឋាភិបាល​អាស៊ាន​ នឹង​ទទួល​ដឹង​នូវ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​។​ បញ្ហា​ចំពោះ​មុខ​ដែល​ពលរដ្ឋ​អាស៊ាន​ចង់​បាន​ដំណោះ​ស្រាយ​នៅ​ពេល​កិច្ច​ប្រជុំ​ខាង​មុខ​ គឺ​ការ​ធានា​លំហ​ពលរដ្ឋ​ ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​របស់​ប្រជាពលរដ្ឋ​អាស៊ី​អាគ្នេយ៍​ ដើម្បី​សមធម៌​ និង​យុត្តិធម៌​សង្គម​។​ កង្វល់​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសិទ​សង្គម​ស៊ីវិល​អាស៊ាន​ដែល​បិទ​បញ្ចប់​នៅ​ល្ងាច​នេះ​។​
    11 min
  • លោក រ៉ុង ឈុន៖ ការរារាំងមិនឲ្យលោកទៅប្រជុំនៅអូស្ត្រាលីគឺមានលក្ខណៈនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍កម្ពុជា
    សហភាពសហជីពកម្ពុជា(CCU) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញសម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ដែល​សាលាដំបូងរាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន​ ប្រធានសហភាពសហជីពកម្ពុជា បានទៅ​ចូលរួម​សមាជ​លើក​ទី០៥ របស់​សហភាព​សហជីព​អន្តរជាតិ (ITUC) ដែល​គ្រោង​ធ្វើឡើងចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ទី២២ វិច្ឆិកា នៅ​ប្រទេស​អូស្ត្រាលី។ លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ បានហៅការរារាំងរូបលោកមិនឲ្យធ្វើដំណើរចេញទៅក្រៅប្រទេសពេលនេះ គឺជាការបំបិទសិទ្ធិសេរីភាពសហជីព និងជាកាយវិការអសីលធម៌ មានរបៀបវារៈជានយោបាយច្រើនជាងច្បាប់។
    11 min
  • លោក សឹង សែនករុណា៖ សង្គមស៊ីវិលអាស៊ានគ្រោងដាក់ញត្តិសុំមេដឹកនាំអាស៊ានប្រជុំជជែកពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺលោក សឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ នៅថ្ងៃទី០៣វិច្ឆិកានេះ អង្គការសង្គមស៊ីវិលអាស៊ាន បានធ្វើសន្និសីទព័ត៌មានស្តីពីបញ្ហាលំហសេរីភាពពលរដ្ឋ បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ លោក សឹង សែនករុណា កត់សម្គាល់ថា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅក្នុងតំបន់អាស៊ាន មានស្ថានភាពអាក្រក់ជាងឆ្នាំកន្លងទៅ។ បើតាមលោក សឹង សែនករុណា សន្និសីទរបស់អង្គការសង្គមស៊ីវិលអាស៊ានពេលនេះ មានសារៈសំខាន់ ក្នុងការជជែកពីបញ្ហាប្រឈមរបស់ពលរដ្ឋអាស៊ានទាំងមូល ហើយរៀបចំជាញត្តិដើម្បីស្នើមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន ឲ្យជជែកពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners