បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ហ្សាក់ ប៉ឺឡេ៖ ព្រះបាទ នរោត្តម សីហនុ បានដើរព្រះរាជតួនាទីដ៏សំខាន់ ក្នុងការនាំយកសន្តិភាពជូនកម្ពុជា
    នៅក្នុងឱកាសនៃការប្រារព្ធខួប១០០ឆ្នាំ នៃថ្ងៃប្រសូត្រ របស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងខួប១០ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះអង្គ ស្ថានទូតបារាំងបានរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជាការតាំងពិព័រណ៌ព្រះឆាយាលក្ខណ៍សម្តេចព្រះនរោត្តម សីហនុ នៅលើជញ្ជាំងស្ថានទូត និងមានការចាក់បញ្ចាំងភាពយន្តស្តីពីព្រះអង្គផងដែរ។ លោក ហ្សាក់ ប៉ឺឡេ(Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានយល់ឃើញថាការរំលឹកខួបប្រសូត្រ១០០ឆ្នាំ និងខួបសោយទិវង្គត់១០ឆ្នាំនៃអតីតព្រះមហាក្សត្រខ្មែរអង្គនេះ គឺដោយសារព្រះអង្គបានដើរព្រះរាជតួនាទីដ៏សំខាន់ក្នុងការទាមទារឯករាជ្យពីបារាំងដោយមធ្យោបាយអហិង្សា និងបាននាំយកសន្តិភាពត្រលប់មកប្រទេសកម្ពុជាវិញ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមក។ លោកឯកអគ្គរដ្ឋទូតក៏បានរំលឹកដែរពីទំនាក់ទំនងល្អរវាងសម្តេច សីហនុ និងបារាំង រួមនឹងកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់បារាំងក្នុងការកសាងប្រទេសកម្ពុជាឡើងវិញផងដែរ។
    17 min
  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ទស្សនកិច្ចប្រធានាធិបតីទីម័រខាងកើតនៅកម្ពុជា អាចជាការជំរុញចុងក្រោយជួយទីម័រខាងកើតចូលជាសមាជិកអាស៊ាន
    ប្រធានាធិបតីនៃប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើត លោក ចូហ្សេ ម៉ានុយអែល រ៉ាមូស កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ។ ទស្សនកិច្ចនេះធ្វើឡើងតែ៣សប្តាហ៍ប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងភ្នំពេញដែលកម្ពុជាជាប្រធានអាស៊ាន។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) មើលឃើញថាទស្សនកិច្ចរបស់ប្រធានាធិបតីទីម័រខាងកើតនៅកម្ពុជាពេលនេះ គឺជាឱកាសដ៏ល្អ ដែលទីម័រនិងកម្ពុជាមានលទ្ធភាពលើកយកប្រធានបទដ៏សំខាន់ស្តីពីការចូលសមាជិកអាស៊ានរបស់ទីម័រមកជជែក។ តាមរយៈការជួយជំរុញរបស់កម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ នឹងធ្វើឲ្យទីម័រខាងកើតអាចចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៣ ខាងមុខ ប្រសិនបើសិង្ហបុរីមិនមានការជំទាស់ទេនោះ។
    11 min
  • មេធាវី ថាការទុកពេល២ខែសម្រាប់ធ្វើសេចក្តីសន្និដ្ឋាន នឹងប៉ះពាល់បន្ថែមទៀតដល់សិទ្ធិនយោបាយលោក កឹម សុខា តែមេធាវីរដ្ឋាភិបាល ថាជាពេលសមស្រប
    តុលាការក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩តុលានេះ បានបើកសវនាការជាថ្មីក្នុងសំណុំរឿងគប់គិតបរទេស របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ ជាសវនាការលើកទី៦២ តុលាការបានឈានទៅបិទបញ្ចប់នីតិវិធីក្នុងការសួរដេញដោលទាំងស្រុង និងទុកពេលឲ្យភាគីទាំងសងខាង ចំនួន២ខែ ដើម្បីរៀបចំសេចក្តីសន្និដ្ឋានរៀងៗខ្លួន។ លោក ផែង ហេង មេធាវីការពារក្តីលោក កឹម សុខា លើកឡើងថា ការទុកពេលដល់២ខែ នឹងធ្វើឲ្យប៉ះពាល់បន្តទៀតដល់សិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា ដោយក្រុមមេធាវីរបស់លោក បានស្នើតុលាការទុកពេលតែ២សប្តាហ៍ សម្រាប់ការធ្វើសេចក្តីសន្និដ្ឋាន។ ក៏ប៉ុន្តែសម្រាប់លោក គី តិច មេធាវីរដ្ឋាភិបាល វិញយល់ថា រយៈពេល២ខែ ជាពេលសមស្របមួយ សម្រាប់ការរៀបចំសេចក្តីសន្និដ្ឋានមួយដែលម៉ត់ចត់។
    14 min
  • មេធាវី ថាការទុកពេល២ខែសម្រាប់ធ្វើសេចក្តីសន្និដ្ឋាន នឹងប៉ះពាល់បន្ថែមទៀតដល់សិទ្ធិនយោបាយលោក កឹម សុខា តែមេធាវីរដ្ឋាភិបាល ថាជាពេលសមស្រប
    តុលាការក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩តុលានេះ បានបើកសវនាការជាថ្មីក្នុងសំណុំរឿងគប់គិតបរទេស របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ ជាសវនាការលើកទី៦២ តុលាការបានឈានទៅបិទបញ្ចប់នីតិវិធីក្នុងការសួរដេញដោលទាំងស្រុង និងទុកពេលឲ្យភាគីទាំងសងខាង ចំនួន២ខែ ដើម្បីរៀបចំសេចក្តីសន្និដ្ឋានរៀងៗខ្លួន។ លោក ផែង ហេង មេធាវីការពារក្តីលោក កឹម សុខា លើកឡើងថា ការទុកពេលដល់២ខែ នឹងធ្វើឲ្យប៉ះពាល់បន្តទៀតដល់សិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា ដោយក្រុមមេធាវីរបស់លោក បានស្នើតុលាការទុកពេលតែ២សប្តាហ៍ សម្រាប់ការធ្វើសេចក្តីសន្និដ្ឋាន។ ក៏ប៉ុន្តែសម្រាប់លោក គី តិច មេធាវីរដ្ឋាភិបាល វិញយល់ថា រយៈពេល២ខែ ជាពេលសមស្របមួយ សម្រាប់ការរៀបចំសេចក្តីសន្និដ្ឋានមួយដែលម៉ត់ចត់។
    14 min
  • លោក ឃួង ស្រេង៖ សន្តិសុខអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក ត្រូវបានតម្លើងកំរិតខ្ពស់បំផុត
    អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងសរុបជាច្រើនពាន់នាក់ ដើម្បីចូលរួមការពារសន្តិសុខ​ សណ្តាប់ធ្នាប់នៅតាមទីតាំងសាធារណៈ និងទីតាំងដែលត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១-៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយការងាររឹតបន្តឹងសន្តិសុខនេះ​ ត្រូវចាប់ផ្តើមពីថ្ងៃនេះតទៅ។ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថាថ្វីត្បិតតែរាជធានីភ្នំពេញធ្លាប់មានបទពិសោធន៍កន្លងមកក៏ដោយ ក៏ប៉ុន្តែការការពារសន្តិសុខ ដែលមានលក្ខណៈជាអន្តរជាតិនេះ អាជ្ញាធររាជធានីចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងមានការប្រឹងប្រែងទ្វេដង។ តាមលោក ឃួង ស្រេង សុវត្ថិភាពរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស ដែលចូលរួមកិច្ចប្រជុំនេះ គឺជាមុខមាត់របស់ប្រទេសកម្ពុជាទាំងមូល។
    9 min
  • លោក រស់ សុដ្ឋា៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាស្ថិតក្នុងចន្លោះភ្លើងលឿង និងភ្លើងក្រហម
    សកម្មជន​ប្រមាណ​៤០០​នាក់​ពី​មក​សហគមន៍​ដីធ្លី ព្រៃ​ឈើ ​នេសាទ ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ អ្នក​ការពារ​បរិស្ថាន ​មន្រ្តី​រាជការ និង​សហជីព ជាដើម​បាន​ជួប​ជុំគ្នា​នៅ​ក្នុង​វេទិកា​ពលរដ្ឋ​កម្ពុជា​ឆ្នាំ​២០២២ ​ដែល​ធ្វើ​ឡើង​រយៈ​ ពេល​២​ថ្ងៃ​នៅ​ភ្នំពេញ។​ វេទិ​កា​នេះ​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​។​ លំហរ​សេរី​ពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ រួមទាំង​សិទ្ធិ​ដីធ្លី ​និង​សេរីភាព​សហជីព​ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិ​កា​នេះ  គឺ​ជា​ការ​បញ្ជូន​សារ​ទៅ​កាន់​មេដឹកនាំ​អាស៊ាន ​ក៏ដូចជា​មេដឹកនាំ​ពិភព​លោក​ឲ្យ​បាន​ដឹង​មុន​ពេល​ពួកគេ​មក​ប្រជុំ​នៅ​កម្ពុជា​។​ សូមស្តាប់​បទសម្ភាស​រវាង អ៊ឹង ប៊ុនថន និង​​លោក រស់ សុដ្ឋា​ នាយក​ប្រតិបត្តិ​​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃអង្គការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា(CHRAC)។
    11 min
  • មេធាវី លី ច័ន្ទតុលា៖ ការណ៍ដែលមានបេក្ខភាពឈរឈ្មោះតែម្នាក់ គឺបង្ហាញពីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងរបស់មេធាវី
    គណៈ​មេធាវី​កម្ពុជា​ នៅ​ថ្ងៃអាទិត្យ​ បាន​រៀប​ចំ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​ពេញ​មួយ​ថ្ងៃ​ ដើម្បី​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​គណៈ​មេធាវី​កម្ពុជា​ អាណត្តិ​ទី១៤។​ ជា​លទ្ធផល​ លោក​មេធាវី​ លី ច័ន្ទតុលា​ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈ​មេធាវី​អាណត្តិ​ថ្មី​ម្តង​ទៀត​ ជា​មួយ​នឹង​សំឡេង​គាំទ្រ​ចំនួន​២០១៦​សំឡេង​ ក្នុង​ចំណោម​សន្លឹក​ឆ្នោត​សរុប​ចំនួន​២០៤៥​សន្លឹក។​ គួរ​ជ្រាប​ថា​ នៅ​អាណត្តិ​ទី១៤​នេះ ​បេក្ខភាព​ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈ​មេធាវី​កម្ពុជា​ មាន​តែ​មួយ​រូប​ប៉ុណ្ណោះ ​គឺ​ជា​លោក​ លី ច័ន្ទតុលា​ ផ្ទាល់។​ មេធាវី​ លី ច័ន្ទតុលា ​បញ្ជាក់​ថា​ ការណ៍​ដែល​មាន​បេក្ខភាព​ឈរ​ឈ្មោះ​តែ​ម្នាក់​បែប​នេះ​ គឺ​បាន​បង្ហាញ​ចេញ​ពី​សាមគ្គីភាព​ និង​ឯកភាព​ផ្ទៃ​ក្នុង​នៃ​វិជ្ជា​ជីវៈ​មេធាវី​កម្ពុជា។​
    11 min
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ អ្នកនយោបាយខ្មែរនៅតែគ្មានជំហច្បាស់លាស់ប្រតិបត្តិតាមបណ្តាំសម្តេចឪ
    ១៥តុលា២០១២-​១៥តុលា២០២២ ​ជា​ខួប​១០ឆ្នាំ​នៃ​ការ​យាង​សោយព្រះទិវង្គត​របស់​ព្រះករុណា​មហាវីរក្សត្រ ​នរោត្តម សីហនុ​។​ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ​អតីត​ព្រះរាជលេខា​ផ្ទាល់​របស់​សម្តេច​ សីហនុ​ បាន​កត់​សម្គាល់​ថា ​សម្តេច​ឪ ​នៅ​តែ​ដិមដាម​ក្នុង​ក្រអៅ​ដួង​ចិត្ត​ប្រជារាស្រ្ត​ខ្មែរ។ ​តែ​យ៉ាង​ណា​មិញ ​អ្វី​ដែល​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ​សង្កេត​ឃើញ​នោះ​ គឺ​បញ្ហា​នយោបាយ​ខ្មែរ​នៅ​តែ​ប្រេះស្រាំ​ ដែល​ផ្ទុយ​ពី​បណ្តាំ​សម្តេច​ សីហនុ​ ដែល​ប្រាថ្នា​ចង់​ឃើញ​ការ​បង្រួបបង្រួម​ ការ​ឯកភាព​គ្នា​រវាង​អ្នក​នយោបាយ​គ្រប់​និន្នាការ។​ បើ​តាម​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ​គឺ​មួយ​ទសវត្សរ៍​ក្រោយ​ការ​យាង​សោយ​ព្រះទិវង្គត​របស់​ព្រះករុណា​មហាវីរក្សត្រ ​នរោត្តម សីហនុ​ អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​គ្មាន​ជំហរ​ច្បាស់​លាស់​ក្នុង​ការ​ប្រតិបត្តិ​តាម​បណ្តាំ​ទ្រង់។​
    13 min
  • លោក ហង់ជួន ណារ៉ុន៖ សុវត្ថិភាពសិស្សដែលធ្វើដំណើរទៅរៀនតាមទឹកនឹងត្រូវយកចិត្តទុកដាក់
    បន្ទាប់ពីសិស្សចំនួន១១នាក់ បានស្លាប់ដោយសាលិចទូក នៅកោះចម្រើន ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានប្រាប់វិទ្យុបារាំង RFI ថាក្រសួងនឹងចេញសេចក្តីណែនាំមួយជាទូទៅទាក់ទងទៅនឹងសុវត្ថិភាពរបស់សិស្សដែលធ្វើដំណើរតាមទឹកទៅកាន់សាលារៀន។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងអប់រំដូច្នេះ ធ្វើឡើងក្រោយលោកបានចុះទៅពិនិត្យស្ថានភាពផ្ទាល់ដល់កោះចម្រើន និងចូលរួមរំលែកមរណទុក្ខព្រមទាំងចូលបុណ្យដល់គ្រួសារសិស្សដែលបានបាត់បង់ជីវិត។ តាមអាជ្ញាធរខេត្តកណ្តាល អ្នកជិះលើទូកដចំនួន១៥នាក់ បានរួចជីវិតតែ៤នាក់ប៉ុណ្ណោះ ក្នុងនោះ២នាក់ជាអ្នកបើកទូក និង២នាក់ផ្សេងទៀតជាសិស្ស បន្ទាប់ពីពួកគេត្រលប់មកពីរៀនភាសាអង់គ្លេស និងកុំព្យូទ័រឯត្រើយម្ខាងទៀតដូចសព្វមួយដង ហើយជួបគ្រោះអកុសលដូចនេះ។
    9 min
  • លោក លុយ ដាវីត៖ លោក ចូ បៃដិន និងលោក ពូទីន មិនទាន់បញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឡើយ
    កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងនាមប្រធានអាស៊ានប្តូរវេន។ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធថ្លែងថា កម្ពុជាមកទល់ពេលនេះ បានត្រៀមលក្ខណៈគ្រប់ផ្នែកអស់ហើយ ទាំងបដិសណ្ឋារកិច្ច សន្តិសុខ និងកន្លែងស្នាក់នៅសម្រាប់ភ្ញៀវជាដើម។ លោករដ្ឋលេខាធិការបន្តថា ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតអញ្ជើញទៅកាន់ភ្ញៀវចាប់តាំងពីខែកញ្ញាមកម្ល៉េះ រួមមាន១៨ប្រទេស ដែលជាសមាជិកអាស៊ាន និងដៃគូអាស៊ាន រួមនឹងស្ថាប័ន និងអង្គការអន្តរជាតិចំនួន១២ ផ្សេងទៀត។ តាមលោក លុយ ដាវីត លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅមិនទាន់មានការឆ្លើយតបនៅឡើយ ខណៈដែលចិនជាទំលាប់តែងបញ្ចូននាយករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners