បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ហ៊ាង សុធាយុត្តិ៖ ការសាកល្បងផ្លូវល្បឿនលឿន មានអ្នកបើកបរខ្លះយល់ដឹង ខ្លះ​យល់​ដឹង​ហើយ​នៅតែ​បំពាន​ច្បាប់
    ភ្ញៀវប្រចាំថ្ងៃរបស់យើងនារាត្រីនេះ​ គឺលោក ហ៊ាង សុធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ នៅថ្ងៃទី០១តុលានេះ បានប្រកាសពីការដាក់ឲ្យដំណើរការសាកល្បងធ្វើដំណើរលើផ្លូវល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេលមួយខែ ដោយមិនគិតថ្លៃ។ លោក ហ៊ាង សុធា​យុត្តិ បានគូសបញ្ជាក់ថា ចរាចរណ៍របស់ប្រជាពលរដ្ឋលើផ្លូវល្បឿនលឿនថ្ងៃទី​មួយ​នេះ​មានសភាពមមាញឹក តែមិនបង្កជាលក្ខណៈកកស្ទះនោះទេ។ យ៉ាងណាមិញ លោកកត់សម្គាល់ថា មានប្រជាពលរដ្ឋមួយចំនួនធំបាន​យល់ដឹងពីការ​ប្រើប្រាស់ផ្លូវល្បឿនលឿនទីមួយនេះ ក៏ប៉ុន្តែអ្នកបើកបរខ្លះយល់ដឹងហើយ នៅតែបំពានច្បាប់ ដោយ​បើកបរ​លើស​ល្បឿន​កំណត់និង​បើកបរបញ្ច្រាសទិស​ជា​ដើម។
    12 min
  • លោក អំ សំអាត៖ ច្បាប់កូវីដ១៩ត្រូវបានអនុវត្តរំលោភសិទ្ធិសេរីភាពសកម្មជន
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRfiនៅរាត្រីនេះគឺលោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​។ សេចក្តីសង្ខេបផ្នែកច្បាប់មួយរបស់​លីកាដូបានកត់សម្គាល់ថា ក្នុងរយៈពេលប្រមាណ​​១ឆ្នាំមកនេះ ច្បាប់ស្តីពីកូវីដ១៩របស់រដ្ឋាភិបាលកម្ពុជា​ បានរំលោភនិងរឹតត្បិត​សិទ្ធិសេរីភាព​មូលដ្ឋានរបស់ពលរដ្ឋ ពិសេស​សិទ្ធិសកម្មជន​សំឡេងប្រឆាំងនានា។ លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​ គូសបញ្ជាក់ថា តាមបទវិភាគរបស់អង្គការលីកាដូ ច្បាប់ស្តីពីកូវីដ១៩ត្រូវបានអនុវត្តលើសពីក្របខណ្ឌ​នៃច្បាប់ ខណៈច្បាប់​មាត្រាខ្លះនៅពុំទាន់បានពន្យល់បកស្រាយ​ច្បាស់លាស់នៅឡើយ។
    13 min
  • លោក លី ចាន់ដារ៉ាវុធ៖ ពិធីដង្ហែសពព្រៃឈើ គឺដើម្បីរំលឹកប្រជាពលរដ្ឋពីវិនាសកម្មព្រៃឈើនៅកម្ពុជា
    ក្រុមយុវជន​ស្រលាញ់បរិស្ថាន​ នៅព្រឹកថ្ងៃទី២៩​ខែកញ្ញានេះ​  បាន​ដើរ​ដង្ហែក្បួន​មួយ ​ដើម្បីដាក់​ញត្ដិទៅ​ក្រសួង​បរិស្ថាន​ក្នុងគោល​បំណង​ឱ្យមន្ត្រី​ក្រសួង​បរិស្ថាន​ឈប់បិទ​សិទ្ធិការពារ​ព្រៃឈើ​ និង​បើក​ចំហរ​សេរីភាព​សាធារណជន​ក្នុង​ការចូល​រួម​ល្បាតព្រៃឈើ។​ លោក លី ចាន់ដារ៉ាវុធ តំណាងយុវជនបរិស្ថាន ដែលបានរៀបចំយុទ្ធនាការនេះ បានបញ្ជាក់ថា ពិធីដង្ហែសាកសពព្រៃឈើ ធ្វើឡើងដើម្បីរំលឹកប្រជាពលរដ្ឋពីវិនាសកម្មព្រៃឈើ ដែលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ។ លើសពីនេះ យុទ្ធនាការនេះ ក៏ជាការទាមទារឲ្យក្រសួងបរិស្ថានយល់ព្រមឲ្យក្រុមអ្នកស្រលាញ់បរិស្ថាន អាចចូលល្បាតព្រៃឈើឡើងវិញ ដើម្បីកាត់បន្ថយការកាប់បំផ្លាញព្រៃឈើពីសំណាក់ឈ្មួញខុសច្បាប់។
    12 min
  • កញ្ញា ឈឹម ស៊ីថរ៖ ទោះបីចុងក្រោយសល់ប៉ុន្មាន ក៏ក្រុមកម្មករតវ៉ាណាហ្គាវើលដ៍នៅបន្តទាមទារសំឡេងសហជីព
    នៅថ្ងៃពុធនេះ ក្រុមសហជីពតំណាងកម្មករតវ៉ាវិវាទណាហ្គាវើលដ៍ បានធ្វើសន្និសីទរួមគ្នាជាមួយក្រុមសហព័ន្ធ សហជីព សមាគម សង្គមស៊ីវិល ដើម្បីបញ្ជាក់ពីជំហរក្នុងការបន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ ដែលអូសបន្លាយមកជាង៩ខែ។ កញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករណាហ្គាវើលដ៍ បានបញ្ជាក់ថា ជាជំហានដំបូង ក្រុមកម្មករគ្រោងរៀបចំវេទិកាសាធារណៈ ដោយអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ មកជជែករកដំណោះស្រាយដែលជាប់គាំង។ តាមកញ្ញា ឈឹម ស៊ីថរ ទោះពេលនេះនៅសេសសល់តែកម្មករជាង១៣០នាក់ ដែលទាមទារចូលធ្វើការវិញ ក៏ក្រុមកម្មករមិនបោះបង់ការទាមទារសិទ្ធិរបស់ពួកគេ ដើម្បីឲ្យមានសហជីពតំណាង។
    14 min
  • លោក ឡុង ឌីម៉ង់៖ ករណីលិចទូកនៅខេត្តព្រះសីហនុ អាចជាប់ទាក់ទងនឹងការជួញដូរមនុស្សឆ្លងដែន
    ភ្ញៀវប្រចាំ​ថ្ងៃរបស់​វិទ្យុបារាំង​អន្តរជាតិ​នៅរាត្រី​នេះ ​គឺលោក ឡុង ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ។​ កាល​ពីពេល​ថ្មីៗនេះ ​មាន​ករណី​លិចទូក​ឆ្លង​ដែន​នៅក្នុង​ខេត្ត​ព្រះសីហនុ​សម្លាប់​ជនជាតិ​ចិន​ចំនួន​ ៨នាក់។​ លោក ឡុង ឌីម៉ង់​ គូស​បញ្ជាក់​ថា ​ករណី​លិច​ទូក​នេះ ​អាចមាន​ជាប់ទាក់​ទង​នឹង​ការជួញ​ដូរ​មនុស្ស​ឆ្លងដែន​ ខុសច្បាប់​ ដែល​កំពុង​ស្ថិត​នៅក្រោម​ការស៊ើបអង្កេត​ស៊ីជម្រៅ​របស់​មន្ត្រីជំនាញ​។ ខេត្ត​ព្រះសីហនុ​ដែលល្បី​ខាង​បញ្ហា​ជួញ​ដូរ​មនុស្ស ​និងការ​​បោក​ប្រាស់​តាម​អ៊ីនធឺណិត​ជាដើម​ ក៏ទើប​ត្រូវ​បាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ​​ចាត់​ទុក​ថាជា​សោដកម្ម​ ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ​ដោយ​ប្រសិទ្ធិភាព។​ ចំពោះលោក​ ឡុង ឌីម៉ង់​ មតិយោបល់​ដែល​មាន​លក្ខណៈ​រិះគន់​គឺជាកង្វះ​ខាត​មិន​សមស្រប​ សម្អុយ​កេរ្ត៍​ឈ្មោះកម្ពុជា​តែប៉ុណ្ណោះ។​
    13 min
  • លោក ចាន់ យុត្ថា៖ កម្ពុជារងឥទ្ធិពលព្យុះ ណូរុ ដោយប្រយោល ខណៈខេត្តមួយចំនួននឹងបន្តរងទឹកភ្លៀង
    ចាប់ពីថ្ងៃស្អែកនេះ រហូតដល់ថ្ងៃទី៣០​ ខែកញ្ញា កម្ពុជានឹងរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលអាចនឹងធ្វើឲ្យខេត្តមួយចំនួនបន្តរងជំនន់ទឹកភ្លៀង(Flash flood)។ ព្យុះនេះ កំពុងតែមានឥទ្ធិពលលើប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ទុកថាជាព្យុះ កំណាចប្រចាំឆ្នាំ។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ព្យុះនេះមិនបក់កាត់ចំពីលើប្រទេសកម្ពុជានោះទេ ពោលគឺវាស្ថិតនៅខាងជើងជួរភ្នំដងរែក ដូច្នេះកម្ពុជាទទួលឥទ្ធិពលដោយប្រយោល ប៉ុន្តែបើព្យុះនេះចុះមកកៀកភ្នំដងរែក​ នោះឥទ្ធិពលប្រយោលនឹងមានកាន់តែខ្លាំង។ ទោះបីជាយ៉ាងណា តិច ឬច្រើន របាយទឹកភ្លៀងប្រាកដជាមានគួរសម សម្រាប់បណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
    10 min
  • បណ្ឌិត ឆេង គឹមឡុង៖ ទំនាក់ទំនងកម្ពុជា និងគុយបា ជាការបំពេញ​ឲ្យ​គ្នាទៅ​វិញ​ទៅមក
    ភ្ញៀវ​ប្រចាំ​របស់​យើង​នៅរាត្រី​នេះ គឺ​លោក បណ្ឌិត ឆេង គឹមឡុង នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច និង​ប្រជាធិប​តេយ្យ​​នៃ​​វិទ្យាស្ថាន​​ចក្ខុ​វិស័យ​​អាស៊ី​។​ លោក​​ចូល​ខ្លួន​មក​ពន្យល់​ពី​សារ​ប្រ​យោជន៍​រវាង​កម្ពុជា និង​គុយបា ខណៈ​ដែល​ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា​ទៅ​ទស្សន​កិច្ច​ប្រទេស​ដែន​កោះ​មួយនេះ​។ ​ប៉ុន្តែ​គុយបា​កំពុង​តែ​បន្ត​រង​គ្រោះ​ដោយ​សារ​តែ​កូវីដ១៩​នៅ​ឡើយ​។​ ម្យ៉ាង​សេដ្ឋកិច្ច​របស់​ប្រទេសដែល​មាន​ប្រជាជន​ជាង​១១​លាន​នាក់​នេះ​កំពុង​ជួប វិបត្តិ ធ្ងន់​ដោយសារ​តែ​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក។ សម្រាប់​លោក​ ឆេង គឹមឡុង ទំនាក់​ទំនង​កម្ពុជា និងគុយបា នឹង​មិន​មាន​បច្ច័យ​អាក្រក់​ណា​មួយ​កើត​ឡើង​ទេ​ បើ​ទោះ​ជា​គុយបា​ជា​សត្រូវ​នឹង​អាមេរិក​ក៏ដោយ​។​
    13 min
  • លោក ព្រហ្ម វិចិត្រអក្ខរា៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញញឹកញយ បានជួយកម្ពុជាឈានទៅរកការពង្រឹងនីតិរដ្ឋ
    ថ្ងៃទី២៩ខែកញ្ញា២០២២នេះ ជាខួបលើកទី២៩ឆ្នាំនៃការប្រកាសដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពជា។ លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ បានគូសបញ្ជាក់ថា ២៩ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញបានរួមចំណែកអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺស្ថេរភាព សន្តិភាព និងសេដ្ឋកិច្ច។ លើសពីនេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកកន្លងមកនេះ លោក ព្រហ្ម​ វិចិត្រអក្ខរា លើកឡើងថា ជាការវិវត្តន៍សម្រាប់ស្ថានភាពកម្ពុជាឈានទៅរកនីតិរដ្ឋ។ ឆ្លើយតបទៅនឹងមតិរិះគន់ថា រយៈពេល២៩ឆ្នាំ តែច្បាប់កំពូលកម្ពុជាត្រូវបានសើរើរហូតដល់១០លើក លោកបានគូសបញ្ជាក់ថា ជាគោលការណ៍ គឺ រដ្ឋធម្មនុញ្ញអាចសើរើបាន ដើម្បីសម្របទៅនឹងស្ថានភាពវិវត្តន៍ជាប្រចាំចុងក្រោយ។
    12 min
  • លោក លី សំរិទ្ធ៖ ជំនន់ទឹកភ្លៀងនៅខេត្តសៀមរាបពេលនេះ មិនទាន់មានសភាពធ្ងន់ធ្ងរដូចកាលពីព្យុះកេតសាណាទេ
    ភ្លៀងរយៈពេល២សប្តាហ៍កន្លងទៅនេះ បានធ្វើឲ្យស្រុកចំនួន៤ នៅខេត្តសៀមរាប និងស្រុកមួយចំនួនទៀតនៃបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជាថៃរងការជន់លិចដោយជំនន់ទឹកភ្លៀង។ ដើម្បីការពារការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន។ លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាបបានថ្លែងថា ថ្វីត្បិតតែស្ថានភាពទឹកមិនទាន់មានការគម្រាមកំហែងដូចជាករណីព្យុះកេតសាណាកាលពីឆ្នាំ២០១១ក៏ពិតមែន ក៏ប៉ុន្តែអាជ្ញាធរខេត្ត និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមលក្ខណៈជាប្រចាំ ដើម្បីបញ្ចៀសស្ថានការណ៍អាក្រក់ណាមួយជាយថាហេតុ ដែលបណ្តាលមកពីគ្រោះធម្មជាតិនេះ។
    11 min
  • លោក ឆាំង យុ៖ «សវនាការនៅថ្ងៃនេះ ជាការរំលឹកថាយើងមិនត្រូវបន្តបរាជ័យក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ទៀតទេ»
    សាលដីកាតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះលើសំណុំរឿង ០០២/០២ប្រឆាំងនឹង ខៀវ សំផន បានសម្រេចដាក់ទោសត្រួតគ្នាលើសំណុំរឿង ០០២/០១ ដោយឲ្យលោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យជាប់ពន្ធនាគារអស់១ជីវិត។ តាមរយៈសវនាការនេះ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាមើលឃើញថាវាជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជានិងអង្គការសហប្រជាជាតិបានទទួលស្គាល់ការពិតនៃរបបខ្មែរក្រហម។ លោកថា វាជាការក្រើនរំលឹកមួយដល់ពិភពលោកដែលមិនទាន់បានទទួលជោគជ័យក្នុងការផ្តន្ទាទោសអំពើប្រល័យពូជសាសន៍អស់រយៈពេលជាង៧០ឆ្នាំមកហើយ។ ជាមួយគ្នានេះ លោក ឆាំង យុ បញ្ជាក់ថាព្រឹត្តិការណ៍ថ្ងៃនេះ មានសារៈសំខាន់ណាស់សម្រាប់យុវជនជំនាន់ក្រោយ។
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners