បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សេង សុមុនី៖ ការបោះបាយបិណ្ឌជាការជំរុញឲ្យប្រើប្រាស់សេដ្ឋកិច្ច
    នៅ​រយៈ​កាល​ចុង​ក្រោយ​នេះ​ មាន​ទស្សនៈ​យល់​ឃើញ​ខុស​គ្នា​ពី​ការ​បោះបាយ​បិណ្ឌ​នៅក្នុង​រដូវ​កាល​កាន់​បិណ្ឌ​រយៈ​ពេល ​១៥​ថ្ងៃ​នេះ​។ មតិ​ខ្លះជឿ​ថា ​ការ​ធ្វើ​បែប​នេះ​នឹង​បាន​ទៅ​ដល់​ជីដូន​ជីតា​ដែល​ស្លាប់​ទៅ​កើត​ជាប្រេត តែ​មតិ​ខ្លះ​ទៀត​ចាត់​ទុកការ​ប្រតិបត្តិ​បែប​នេះ ​គឺ​ជាការ​ខ្ជះខ្ជាយ​ម្ហូបអាហារ​ទៅ​វិញ​ទេ​។ ​សម្រាប់​លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា ពន្យល់ថា ការ​បោះបាយ​បិណ្ឌ​គឺ​ជា​ការ​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​សេដ្ឋកិច្ច គឺ​តាម​រយៈ​តម្រូវ​ការ​កើន​ឡើង​នៃ​គ្រាប់​ធញ្ញជាតិ​។
    13 min
  • លោក សុទ្ធ គឹមកុលមុនី៖ គ្រោះទឹកជំនន់ឆ្នាំនេះ មានការលិចលង់ខ្លាំងជាងឆ្នាំ២០២១
    បញ្ហា​ទឹក​ជំនន់​នៅ​ត្រូវ​រដូវ​ភ្លៀង​ធ្លាក់​ឆ្នាំ​នេះ ត្រូវ​បាន​រដ្ឋា​ភិបាលបង្ហាញ​ក្តី​បារម្ភ ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុង​ការ​បញ្ចៀស​គ្រោះថ្នាក់​ជូនប្រជាពលរដ្ឋ។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០២២​នេះ មាន​សភាពធ្ងន់​ជាង​កាល​ពី​ឆ្នាំ២០២១ ដ្បិត​ភ្លៀងធា្លក់​ជា​ហូរហែចាប់ពីខែឧសភា​មក​ដល់​ខែ​កញ្ញា​នេះ បានធ្វើឲ្យខេត្ត​ចំនួន ​១៩​ត្រូវ​ជន់លិច។ តាម​លោក សុទ្ធ គឹមកុលមុនី ៩ខែ​មក​នេះ គ្រោះ​ទឹក​ជំនន់បាន​សម្លាប់​ប្រជាពលរដ្ឋ​អស់ ​៩នាក់ និង​ខូចខាត​ស្រូវ​ដំណាំ​ពលរដ្ឋជាង​៤ម៉ឺន​ហិកតា។
    11 min
  • កញ្ញា ឈឹម ស៊ីថរ៖ បើ គ្រាន់តែចំអិនម្ហូបនៅកន្លែងតវ៉ាដើរហួសបន្ទាត់ក្រហម ឯណាទៅសិទ្ធិបញ្ចេញមតិ
    អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ព្រ​មាន​ក្រុម​អ្នក​តវ៉ា​នៅ​មុខ​កាស៊ី​ណូ​ណាហ្គាវើលដ៍​ថា​ដើរ​ហួស​បន្ទាត់​ក្រហម​ ខណៈ​ពួកគេ​យក ចាន ឆ្នាំង ទៅ​ចំអិន​ម្ហូប​នៅ​កន្លែង​តវ៉ា​នៅថ្ងៃនេះ​។ ប៉ុន្តែ​ប្រធាន​សហជីព​ទ្រ​ទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏ លើក​ឡើង​ថា នេះ​បង្ហាញ​ឲ្យឃើញ​ពី​ការ​រង​ចាំ​ដំ​ណោះស្រាយ​ជិត​មួយ​ឆ្នាំ​នេះ ដែល​មិន​មាន​ស្ថាប័ន​ណា​មួយ​ជួយ​ដោះស្រាយ​បាន​។ ​សម្រាប់ កញ្ញា ឈឹម ស៊ីថរ បើ​គ្រាន់​តែ​ចំអិនម្ហូប​នៅ​កន្លែង​តវ៉ា ដើរ​ហួសបន្ទាត់​ក្រហម ឆ្លុះ​បញ្ចាំង​ថា កម្ពុជា​មិន​មាន​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​នោះ​ឡើយ​។
    14 min
  • លោកស្រី រម៉ាស់ សារ៉ន៖ សហគមន៍ជនជាតិដើមភាគតិច​ស្នើឲ្យអ្នកធ្វើច្បាប់ទទួលយកការពិគ្រោះយោបល់បន្ថែម
    សហគមន៍ជនជាតិដើមភាគតិច នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ដែលគ្រោងធ្វើវិសោធនកម្មច្បាប់ចំនួន២ គឺច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ស្តីពីព្រៃឈើឆ្នាំ២០២២ ទទួលយកធាតុចូលបន្ថែមទៀតពីសហគមន៍ជនជាតិដើមភាគតិច។ លោកស្រី រម៉ាស់ សារ៉ន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមអង្គការខ្មែរលើថ្លែងប្រាប់វិទ្យុបារាំង RFI ថា សហគមន៍ជនជាតិដើមភាគតិចបានជំទាស់នឹងពាក្យ«សហគមន៍មូលដ្ឋាន» និងចំណុចមួយចំនួនដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ និងអត្តសញ្ញាណរបស់សហគមន៍ជនជាតិដើមភាគតិច ដោយពាក្យ និងចំណុចសំខាន់ៗទាំងអស់នេះត្រូវបានគេគ្រោងនឹងប្រើនៅក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ទាំងពីរខាងលើ។
    12 min
  • លោក ផែង ហេង៖ ជម្រើសរើសល្អបំផុតករណី លោក កឹម សុខា គឺការផ្សះផ្សាអ្នកនយោបាយក្រោមដំបូលព្រះមហាក្សត្រ
    នៅថ្ងៃពុធនេះ តុលាការក្រុងភ្នំពេញបន្តបើកសវនាការលើសំណុំរឿង លោក កឹម សុខា គឺជាសវនាការលើកទី៥៥។ ការបន្តអូសបន្លាយកាត់ក្តីរឿងនេះ ត្រូវបានមេធាវីការពារក្តីរបស់ប្រធានអតីតគណបក្សប្រឆាំង បង្ហាញអារម្មណ៍ធុញទ្រាន់ និងខាតពេលវេលា។ សម្រាប់ លោក ផែង ហេង នេះជាសំណុំរឿងនយោបាយ តុលាការគួរបង្វែររឿងនេះទៅឲ្យអ្នកនយោបាយដោះស្រាយគ្នាវិញ។ ដំណោះស្រាយដែលលោកមេធាវីថា ជម្រើសរើសល្អបំផុត គឺការផ្សះផ្សារវាងអ្នកនយោបាយខ្មែរនៅក្រោមដំបូលព្រះ​មហាក្សត្រ។
    11 min
  • លោក លី សំរិទ្ធ៖ ទោះមានការរំសាយ ក៏ដំណោះស្រាយនៅជុំរុំប្រមូលផ្តុំលោក ខឹម វាសនា មិនទាន់ចប់ភ្លាមៗទេ
    អាជ្ញាធរខេត្តសៀមរាប នឹងមិនអនុញ្ញាតឲ្យមានសកម្មភាពប្រមូលផ្តុំទ្រង់ទ្រាយធំ ដូចនៅក្នុងចំការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យពេលនេះទៀតទេ។ លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានប្រាប់វិទ្យុបារាំង RFI ថាបញ្ហានៅក្នុងចំការលោក ខឹម វាសនា នាជើងភ្នំគូលែននៅមិនទាន់អាចបញ្ចប់ទាំងស្រុងបានភ្លាមៗទេ ដោយអាជ្ញាធរបន្តធ្វើការជាមួយម្ចាស់ដី គណបក្ស និងមនុស្សប្រហែល ១ពាន់នាក់ ដែលកំពុងស្នាក់នៅក្នុងនោះក្រោយឱសានវាទថ្ងៃ០៥ ខែកញ្ញាម្សិលមិញ។ លោកថា សមត្ថកិច្ចបន្តដោះស្រាយបញ្ហានៅសេសសល់មួយចំនួនដូចជាការជួយរកសាច់ញាតិពលរដ្ឋដែលបាត់ខ្លួនប្រហែល៤០០នាក់ ការកំណត់អត្តសញ្ញាណសកម្មជនគណបក្ស ពលរដ្ឋសាមញ្ញ​ និងស្វែងរកហេតុផលផ្សេងៗ ដែលនាំឲ្យមនុស្សមួយចំនួនមិនព្រមចាកចេញពីទីនោះជាដើម។
    12 min
  • លោក តេង ច័ន្ទណាត៖ អាជ្ញាធរសុំសហការជាមួយក្រសួង ស៊ើបអង្កេតការប្រមូលផ្តុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
    ថ្ងៃចន្ទទី០៥សីហានេះ គឺជាថ្ងៃឱសានវាទចុងក្រោយនៃការជួបជុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅដីចម្ការលោក ខឹម វាសនា។ ជាឱសានវាទដែលអាជ្ញាធរទុកពេលឲ្យប្រជាពលរដ្ឋចាកចេញជាកំហិត។ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទ ណាត ស្នងការនគរបាលខេត្តសៀមរាប ក្នុងនាមជាភ្ញៀប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ បានបញ្ជាក់ថា តាមការព្រមព្រៀង គឺសកម្មជនLDP នឹងចាកចេញពីដីចម្ការលោក ខឹម វាសនា នៅល្ងាចថ្ងៃចន្ទនេះ។ មានបញ្ហាជាច្រើនដែលអាជ្ញាធរបានកត់សម្គាល់ ពីការប្រមូលផ្តុំនៃប្រជាពលរដ្ឋជាង១ម៉ឺននាក់នេះ ដោយលោកស្នងការខេត្តសៀមរាប សន្និដ្ឋានជាបឋមថា ជាករណីបង្ខាំងមនុស្សដោយខុសច្បាប់។ តាមលោក តេង ច័ន្ទណាត អាជ្ញាធរកំពុងពិចារណាសុំការសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបើកការស៊ើបអង្កេតលម្អិត ប្រសិនបើមានបណ្តឹងជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ។
    10 min
  • លោក ហ៊ាង សុទ្ធាយុត្តិ៖ ការ​ដក​ពិន្ទុ​ប័ណ្ណ​បើកបរ គឺ​ប្រើ​បច្ចេក​វិទ្យា​ទំនើប មិន​រំខាន​ដល់​ពលរដ្ឋ
    ការ​ដក​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ​ចំពោះ​អ្នកល្មើស​ច្បាប់​ចរាចរណ៍ បាន​ចាប់​អនុវត្ត​សាក​ល្បង​ពី​ខែ​កញ្ញា​នេះតទៅ ហើយ​ការ​អនុវត្តន៍​ពេញលេញ​នឹង​ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ។ ការដក​ពិន្ទុ​នេះ​គឺ​ធ្វើ​ឡើង​ចាប់​ពី​១​ពិន្ទុរហូត​ដល់​៦ពិន្ទុ​ទៅ​តាម​កម្រិត​នៃ​បទ​ល្មើស​តែ​មិន​ឲ្យ​លើស​ពី​៨ពិន្ទុ​ទេ ខណៈ​ពិន្ទុ​សរុប​មាន​តែ​១២។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ថា យន្តការ​នេះ គឺប្រើ​ប្រព័​ន្ធ​បច្ចេក​វិទ្យា​ទំនើប ដែល​មិន​រំខាន​ដល់​ពលរដ្ឋ ប៉ុន្តែ​បង្ហាញ​នូវ​តម្លាភាព​សង្គម។
    13 min
  • លោក សៀវ សុត៖បក្សខ្មែរស្រលាញ់ជាតិគ្រោងសុំជួបក្រសួងមហាផ្ទៃ ដើម្បីស្វែងយល់ពីការបដិសេធការសុំធ្វើសមាជ
    ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី០២កញ្ញា បាន​បដិសេធ​សំណើ​របស់គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ ក្នុង​ការជ្រើស​តាំង​ប្រធានស្តីទី​គណបក្ស និង​គម្រោង​រៀបចំ​សមាជ​វិសាមញ្ញ​​របស់​គណបក្ស។ ក្រសួងមហាផ្ទៃ​បាន​ពន្យល់ថា ​ការ​ទាត់​ចោល​នេះ ព្រោះ​គណបក្ស​បាន​បំពាន​ប្រការ​មួយ​ចំនួន នៃ​លក្ខន្តិកៈបក្សដែលតម្កល់នៅក្រសួង។ ហេតុផល​មួយ​ទៀត​នោះគឺ សមាសភាពចំនួន៨រូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍ មាន៧រូបសម្រេចលាឈប់ពីគណបក្សរួច​ទៅ​ហើយ។ លោក សៀវ សុត ប្រធាន​ស្តីទីគណបក្សខ្មែរស្រលាញ់ជាតិ បានសម្តែងភាព​សោកស្តាយ និង​មាន​ភាព​ងឿង​ឆ្ងល់ ចំពោះ​ការសម្រេចនេះ ដោយលោកបន្ថែមថា នឹងសុំជួបក្រសួង​មហាផ្ទៃ ដើម្បី​ស្វែង​យល់​ពី​មូលហេតុ​នៃ​ការបដិសេធ។ តាម​លោក សៀវ សុត លោក​បារម្ភ​ថា ការ​បដិសេធ​នេះ ព្រោះ​តែ​ហេតុផល​នយោបាយ ដែលអាច​ឲ្យ​គណបក្ស​ត្រូវ​រលត់​នៅ​ពេល​ណា​មួយ។
    14 min
  • លោក ចេប គឺមអ៊ាង៖ ការបង្កើនអាសនៈតំណាងរាស្ត្រនៅខេត្តខ្លះដើម្បីឲ្យប្រជាធិបតេយ្យទូលំទូលាយ
    សម្ព័ន្ធគណបក្សនយោបាយចំនួន៤​ ស្នើឲ្យមានការ​បង្កើន​អាសនៈតំណាងរាស្ត្រ​នៅតាម​ខេត្ត​ដែល​មាន​តែមួយអាសនៈនាពេលបច្ចុប្បន្ន ខណៈដែលពលរដ្ឋមានសិទ្ធិបោះឆ្នោត​មានការកើន​ឡើង។ លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន គឺជាភ្ញៀវ​វិទ្យុបារាំងអន្តរជាតិRFI ដែលចូលមកពន្យល់ពី​សារៈសំខាន់​នៃការបង្កើន​ចំនួនកៅអីតំណាងរាស្ត្រនេះ។ លោក ចេប គឹមអ៊ាង យល់ថា ការបង្កើនអាសនៈតំណាងរាស្ត្រនៅខេត្តខ្លះដើម្បីឲ្យប្រជាធិបតេយ្យទូលំទូលាយ។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners