បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សាម អ៊ីន៖ ការរួបរួមភ្លាមៗពេក អាចប្រឈមហានិភ័យនឹងការរំលាយដូចអតីតគណបក្សសង្រ្គោះជាតិ
    ​ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក សាម​ អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិងកំពុងបោះដៃរកការចងសម្ព័ន្ធភាពជាមួយគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត តែទន្ទឹមនោះគណបក្សកែទម្រង់កម្ពុជា ក៏បាននិងកំពុងបោះដៃរកការរួបរួមជាមួយគណបក្សផ្សេងៗ ដោយជ្រកក្រោមស្លាកគណបក្សមួយថ្មី សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។ លោក សាម អ៊ីន យល់ថា ចេតនារបស់គណបក្សកែទម្រង់កម្ពុជា ជារឿងល្អ ក៏ប៉ុន្តែការរួបរួមពេលនេះហាក់ដូចជាលឿនពេក សម្រាប់អ្នកស្រលាញ់ប្រជាធិបតេយ្យ ដែលចង់ឃើញការផ្លាស់ប្តូរ។ លោក សាម អ៊ីន យល់ឃើញថា ការរួបរួមគ្នាក្រោមគណបក្សតែមួយភ្លាមៗពេក អាចប្រឈមហានិភ័យ ដូចតួយ៉ាងអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ។
    11 min
  • លោកស្រី ឆាយ ស៊ីវលីន ៖កម្ពុជាបានផលចំណេញច្រើនបើលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តបានមួយជីវិត
    កម្ពុជាទទួលបានផលចំណេញជាងការខាតបង់ ប្រសិនបើដាក់ឲ្យអនុវត្តគម្រោងដាក់លក់សំបុត្រក្នុងតម្លៃ៧០០ដុល្លារ ដើម្បីបានចូលទស្សនាប្រាសាទអង្គរវត្តបានមួយជីវិត។   លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាលើកឡើងទៀតថា ការធ្វើបែបនេះចំណេញពេលវេលា មិនស្មុគស្មាញ ហើយភ្ញៀវបរទេសដែលទិញកញ្ចប់ទស្សនាកិច្ចនេះ មកប្រទេសកម្ពុជាលើកក្រោយដោយគ្រាន់តែបង្ហាញកាតដល់អាជ្ញាធរពួកគេចូលទស្សនាតំបន់អង្គរដោយសេរី។
    10 min
  • លោក ហង់ជួន ណារ៉ុន៖ ដេប៉ាតឺម៉ង់សិក្សាវៀតណាម ផ្តោតលើទំនាក់ទំនងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច មិនមែនគ្រាន់តែរៀនភាសាវៀតណាមមួយមុខ
    ក្រសួងអប់រំ​ យុវជន​ និងកីឡា​ បាន​ឯកភាព​នឹង​សំណើរបស់វៀតណាម ក្នុងការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម ដែលដាក់ក្រោមវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ បានបញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម គឺមានសារៈសំខាន់សម្រាប់និស្សិតកម្ពុជា ចេះស្វែងយល់ពីបញ្ហាផ្សេងៗប្រទេសជិតខាង រួមទាំងប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន។ តាមលោក ហង់ជួន ណារ៉ុន ដេប៉ាតឺម៉ង់សិក្សាវៀតណាមនេះ គឺបង្កើតឡើងសម្រាប់អ្នកដែលចង់ស្វែងយល់ និងធ្វើការក្នុងក្រុមហ៊ុនវៀតណាម មិនមែនជាការបង្ខំឲ្យនិសិត្សទាំងអស់រៀននោះទេ។
    16 min
  • លោក ជា សុផារ៉ា៖ អ្នករស់នៅថ្មីៗក្នុងតំបន់អង្គរមិនត្រូវបានអនុញ្ញាតទេ តែអាជ្ញាធររៀបចំកន្លែងឲ្យពួកគាត់សមរម្យរស់នៅក្រៅពីនេះ
    ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងាររបស់ខ្លួនហើយនៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅតំបន់ហាមឃាត់នៃតំបន់រមណីយដ្ឋានអង្គរ។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ បានថ្លែងប្រាប់វិទ្យុបារាំង RFI ថាយុទ្ធនាការតម្រង់ទិសនេះ គឺដើម្បីគ្រប់គ្រងតំបន់១ និងតំបន់២នៃរមនីយដ្ឋានអង្គរឲ្យបានល្អ កុំឲ្យមានការរំលោភបំពានតទៅទៀត។ ក៏ប៉ុន្តែពលរដ្ឋដែលរស់នៅថ្មីខុសច្បាប់ក្នុងតំបន់អង្គរ ត្រូវបានផ្តល់ដីសមរម្យនៅកន្លែងថ្មីក្នុងតំបន់រុនតាឯក និងអនុញ្ញាតឲ្យអាស្រ័យផលនៅកន្លែងដើម។
    13 min
  • លោក ណុប វី៖ ករណីឃាត់ខ្លួនអ្នកសារព័ត៌មាន អាចប៉ះពាល់មុខមាត់ប្រទេស ខណៈកម្ពុជាកំពុងទទួលដំណើរទស្សនៈកិច្ចមន្ត្រីសិទ្ធិមនុស្សUN
    អ្នក​សារ​ព័ត៌មានវីអូឌី(VOD)៥​នាក់ និង​​ក្រុម​យុវជន​ខ្មែរថាវរៈ៤នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្តតាកែវ​ឃាត់​ខ្លួន​ពេល​ចុះ​ថតរូប និងយកព័ត៌មាន នៅ​បរិវេណ​ភ្នំ​តាម៉ៅ កាលពីថ្ងៃទី ១៦ ខែសីហា និងដោះលែង​វិញ បន្ទាប់​ពីឃាត់សួរនាំជាច្រើន​ម៉ោង។ លោក ណុប វី​ នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា(CamboJA) បានចាត់ទុកព្រឹត្តិការណ៍ខាងលើនេះថា អាចប៉ះពាល់ចំពោះមុខមាត់ប្រទេស ខណៈកម្ពុជាកំពុងទទួលដំណើរទស្សនៈកិច្ចរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់UN និងសមាជិកសភាអាមេរិក។ លោក ណុប វី មានការព្រួយបារម្ភចំពោះឥរិយាបទរបស់អាជ្ញាធរមកលើអ្នកសារព័ត៌មាន និងទទូចឲ្យមានការពិនិត្យចំពោះករណីខាងលើ ធ្វើយ៉ាងណាកុំឲ្យកើតឡើងទៀត។
    10 min
  • លោក យង់ សាំងកុមារ៖ «ទោះជាការតស៊ូមតិជុំវិញការបោះឆ្នោតមានការលំបាក តែយើងមិនអាចនៅស្ងៀមបានទេ»
    ក្រុមការងារគណបក្សចំនួន៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ដែលបានរួបរួមគ្នាធ្វើការតស៊ូមតិជុំវិញការបោះឆ្នោតបានបញ្ចប់១ជំហានហើយ ក្រោយក្រុមការងារនេះបានជួបជជែកគ្នាជាមួយអង្គការសង្គមស៊ីវិល។ ជាជំហានបន្តក្រុមការងាររបស់គណបក្សទាំង៤ នឹងដាក់លិខិតនៅសប្តាហ៍នេះ ដើម្បីស្នើសុំជួបពិភាក្សាជាមួយស្ថាប័នរដ្ឋសភា ក្រសួងមហាផ្ទៃ និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីរិះរកលទ្ធភាពយ៉ាងណាឲ្យមានការកែទម្រង់ គ.ជ.ប និងទាមទារឲ្យមានសេរីភាពខាងនយោបាយពេញលេញ។ លោកបណ្ឌិត យង់ សាំងកុមារ ប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឲ្យដឹងថា ការតស៊ូមតិដើម្បីឲ្យមានកំណែទម្រង់ការបោះឆ្នោត និងការទាមទារសេរីភាពខាងនយោបាយទំនងជាមានការលំបាក តែគណបក្សដែលបានរួមគ្នាមិនអាចនៅស្ងៀមបានទេ។
    13 min
  • លោកស្រី ចក់ សុភាព៖ មន្ត្រីរដ្ឋាភិបាលគួរផ្លាស់ប្តូរឥរិយាបថ ឈប់ច្រានចោលរបាយការណ៍ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស
    លោក Vitit MUNTARBHORN អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៥ដល់ថ្ងៃទី២៦សីហា ដើម្បីជជែកពីបញ្ហាសិទ្ធិមនុស្សជាមួយមន្ត្រីរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល។ កំឡុងពេលនៅកម្ពុជា លោក Vitit MUNTARBHORN នឹងជួបជជែកជាមួយតំណាងរដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រី ចក់ សុភាព យល់ថាដំណើរទស្សនកិច្ចរបស់លោក Vitit ពេលនេះ ជារឿងល្អ ដែលអាចឲ្យលោកមកអង្កេតនិងស្តាប់មតិរបស់អ្នកពាក់ព័ន្ធដោយផ្ទាល់ ជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ជាយោបល់ លោកស្រី ចក់ សុភាព យល់ថា រដ្ឋាភិបាលក៏គួរបើកទូលាយទទួលយកនូវរបាយការណ៍សិទ្ធិមនុស្សរបស់ក្រុមអ្នកជំនាញ ដើម្បីធ្វើឲ្យប្រសើរស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
    11 min
  • លោក សុខ ឥសាន៖​ បក្សប្រជាជនកម្ពុជាតែងតែបើកទូលាយចំពោះសិទ្ធិបញ្ចេញមតិពលរដ្ឋ ស្របទៅតាមច្បាប់កំពូលកម្ពុជា
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ ទើបតែបញ្ចប់សិក្ខាសាលាអប់រំមន្ត្រី ស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពន្យល់ថា សិក្ខាសាលានេះធ្វើឡើង ដើម្បីបញ្ជ្រៀបចំណេះដឹង គោលនយោបាយបក្ស ដល់យុវជនបន្តវេន ដើម្បីឲ្យការផ្សព្វផ្សាយដល់ពលរដ្ឋមូលដ្ឋានមានប្រសិទ្ធភាព។ តាមលោក សុខ ឥសាន បក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្នកំពុងដើរឲ្យទាន់នូវប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយបែបឌីជីថល ដើម្បីឈានទៅរកការឈ្នះឆ្នោតបន្តនៅឆ្នាំ២០២៣ខាងមុខ។ ជាមួយគ្នានេះ លោក ថា បក្សកាន់អំណាចតែងតែបើកទូលាយចំពោះសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ដែលស្របទៅតាមច្បាប់កំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
    10 min
  • កញ្ញា ឈឹម ស៊ីថរ៖ការព្រមានប្តឹងទៅតុលាការគឺជាការលើកទឹកចិត្តឲ្យមានអំពើហិង្សាលើស្ត្រីជាអ្នកតវ៉ា
    អំពើហិង្សាបានកើតជាថ្មីទៀតកាលពីម្សិលមិញ រវាង​កម្លាំងសន្តិសុខ និងក្រុមស្ត្រីជាអ្នកតវ៉ានៅក្រុម​ហ៊ុន​ណាហ្គាវើលដ៍។ ពីខាងអាជ្ញាធរព្រមានថា ខ្លួនកំពុងប្រមូលភស្តុតាងដើម្បីប្តឹងទៅតុលាការ​ប្រឆាំងអ្នកតវ៉ាដោយចោទថា ស្ត្រីទាំងនោះបានប្រើហិង្សាទៅលើ​សមត្ថកិច្ច​។ ប៉ុន្តែ រូបភាពពីសហជីពបង្ហាញថា ស្ត្រីមួយចំនួនមានហូរឈាមស្រោចផ្ទៃមុខនៅក្នុងការប៉ះទង្គិចគ្នាជាថ្មីទៀតនេះ។ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់សិទ្ធិការងារបុគ្គលិក-កម្មករខ្មែរ នៃក្រុម​ហ៊ុន ណាហ្គាវើលដ៍ ហៅការព្រមាននេះថាជាការលើកទឹកចិត្តឲ្យមានអំពើហិង្សាទៅលើស្ត្រីជាអ្នកតវ៉ាបន្ថែមទៀត ខណៈវិវាទការងារនៅតែគ្មានដំណោះ​ស្រាយ។
    12 min
  • មេធាវី ជូង ជូងី៖ ការប្តឹងលោក សុន ឆ័យ នឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតសកលឆ្នាំ២០២៣
    តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហានេះ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទ«បរិហាកេរ្តិ៍ជាសាធារណៈ» បន្ទាប់ពីលោក សុន ឆ័យថ្លែងរិះគន់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) តាមរយៈកម្មវិធី Idea Talk របស់The Cambodia Daily កាលពីខែកក្កដាកន្លងទៅ។ លោក ជូង ជូងី មេធាវីការពារសិទ្ធិលោក សុន ឆ័យ បានប្រាប់វិទ្យុបារាំង RFI ថា សំណុំរឿង លោក សុន ឆ័យ ពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាងផ្លូវតុលាការ។ ក្រៅពីលើកទឹកចិត្តឲ្យអ្នកនយោបាយនិយាយពីការពិតបន្តទៀត លោក ជូង ជូងី បញ្ជាក់ថាបណ្តឹងលើលោក សុន ឆ័យ នឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ដោយសារលោក សុន ឆ័យ រវល់តែរឿងបណ្តឹងមិនអាចធ្វើសកម្មភាពនយោបាយអ្វីបានឡើយ។
    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners