បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក លាង ដឺលុច៖ "ហ៊ុន ម៉ានី" សង្ឃឹមក្លាយជា ហ៊ុន ម៉ានី របស់កម្ពុជា
    ពីខេត្តសៀមរាប កិច្ចពិភាក្សាមួយ បានរៀបចំធ្វើឡើងអំពីសៀវភៅ និពន្ធដោយ លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានអនឡាញថ្មីៗ។ ជាសៀវភៅផ្ដោតលើជីវិតរបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត និងជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចំណងជើងថា "ក្ដីសង្ឃឹម ហ៊ុន ម៉ានី"។ លោក លាង ដឺលុច ដែលជាអ្នកនិពន្ធ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា សៀវភៅរបស់លោកគ្មានរបៀបវារៈនយោបាយណាមួយទេ ហើយលោកក៏មិនទទួលបានលាភសក្ការៈណាមួយពីការសរសេរជាសៀវភៅនេះដែរ។ អ្វីដែលលោកចង់បានពីសៀវភៅ "ក្ដីសង្ឃឹម ហ៊ុន ម៉ានី" នេះ គឺដើម្បីឱ្យអ្នកអានយល់ពីក្ដីសង្ឃឹមនិងការលះបង់របស់យុវជនម្នាក់ សម្រាប់អនាគតដឺភ្លឺថ្លារបស់កម្ពុជា។
    14 min
  • អ្នកស្រី ហ្វុង ចំប៉ី៖ ស្ត្រីជនជាតិដើមភាគតិចប្រឈមមុខខ្លាំងក្នុងកិច្ចការពារធនធានធម្មជាតិ
    ក្រុមជនជាតិដើមភាគតិចនៅកម្ពុជាបានប្រារព្ធទិវារបស់ខ្លួននៅថ្ងៃនេះ នៅក្រោម​ប្រធាន​បទ«​តួ​នាទី​របស់​ស្ត្រី​ក្នុង​ការ​អភិរក្ស ​និងការផ្ទេរ​ចំណេះដឹង​ប្រពៃណី»។ ការប្រារព្ធទិវានេះ គឺស្របពេល​ដែល​សម្ព័ន្ធ​ជនជាតិដើម​ភាគតិច​នៅកម្ពុជារកឃើញថា ស្ត្រីជនជាតិដើម​ដែលសកម្ម​ក្នុងកិច្ចការពារអត្តសញ្ញាណ ការពារដីធ្លី និងធនធានធម្មជាតិ​ ត្រូវរងការគំរាកំហែង ការប្តឹង និងចាប់ដាក់ពន្ធនាគារ។ អ្នកស្រី ហ្វុង ចំប៉ី អនុប្រធាន​សមាគម​ស្ត្រីជនជាតិដើមភាគតិចកម្ពុជា  សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ លុប​បំបាត់​គ្រប់​ទម្រង់ទាក់ទង​អំពើ​ហិង្សាលើស្រ្តីជនជាតិដើម ក៏ដូចជា ការគំរាមកំហែង និងករណីរំលោភបំពានផ្សេងៗទៀត។
    11 min
  • អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ទ្រឹស្តី«ជំនួញណាដែលធ្វើឲ្យគេឈឺចាប់ កុំរកស៊ីអី» បានឆ្លុះបញ្ចាំងការពិតពេលនេះ
    អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ​ប្រធាន​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី ​គ្រុប ​បាន​រំលឹក​ពី​ទ្រឹស្តី​របស់លោក​កាលពី​៨ឆ្នាំ​មុន ​ដែលលោក​មាន​កិត្តិយស​ក្នុងការ​អញ្ជើញ​ផ្តល់​អនុសាសន៍​ទៅដល់​អ្នកជំនួញ​វ័យក្មេង​ថា ​«ជំនួញ​ណា​ដែល​ធ្វើឲ្យ​រាស្ត្រ​ឈឺចាប់ ​សូម​កុំ​រកស៊ី​អី​»។ តាម​អ្នកឧកញ៉ា ​ម៉ុង ឫទ្ធី ​អនុសាសន៍​របស់​លោក​កាលណោះ ​ពិតជា​បានឆ្លុះបញ្ចាំង​នូវ​ការពិត​ពេល​នេះ​។ ការលើកឡើង​របស់​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ​ដូច្នេះ ​គឺ​ស្របពេល​ដែល​អ្នក​ឧកញ៉ា​នាំកូនឈើ​ជាច្រើន​ពាន់ដើម​ទៅដាំ​ឡើងវិញ​នៅលើ​ដី​ភ្នំ​តាម៉ៅ​ប្រមាណ​៥០០​ហិចតារ ​ដែល​បានឈូសឆាយ​ហើយ​ដោយ​ក្រុមហ៊ុន ​ឡេងណាវ៉ាត់ត្រា ​និង​ក្រុមហ៊ុន​១​ចំនួន​ទៀត​។ ការ​វិនិយោគ​លើដី​សួនសត្វ​ភ្នំតាម៉ៅ​នេះ បានរង​ប្រតិកម្ម​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន ​រហូតដល់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ សម្រេច​កាលពី​ពេលថ្មី​ៗ​នេះ ​លុបចោល​ទាំងអស់​នូវ​រាល់​ការ​អនុញ្ញាត​ឲ្យធ្វើការ​ដោះដូរ ​និង​អភិវឌ្ឍ​។
    12 min
  • លោក ផុស សុវណ្ណ៖ អ្នកសារព័ត៌មានដែលមិនត្រូវអនុញ្ញាតគឺដោយសារតែពួកគេមិនសូវចាប់អារម្មណ៍ពីដំបូង
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ផុស សុវណ្ណ អគ្គនាយកព័ត៌មាន និងសោតទស្សន៍។ លោកបានពន្យល់អំពីបញ្ហាខ្លះឆ្លើយតបនឹងអ្នកសារព័ត៌មានមួយចំនួន​ដែលលើកឡើងពីការ​រឹតបន្តឹង​ទៅលើអ្នកកាសែត​ក្នុងការទទួលបានសិទ្ធិយកព័ត៌មានផ្ទាល់នៅក្នុងកិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេសអាស៊ាន ខណៈកម្ពុជាខ្លួនឯងធ្វើជាម្ចាស់​ផ្ទះ។ បើតាមលោក ផុស សុវណ្ណ គឺមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះឈ្មោះជាង៧០០នាក់ ហើយថា អ្នកដែលមិនត្រូវ​អនុញ្ញាតគឺដោយសារតែពួកគេមិនសូវចាប់អារម្មណ៍ពីដំបូង។
    11 min
  • លោក ពុយ គា៖ «ផាត់​ភូមា​ចេញ​ពី​អាស៊ាន» គ្រាន់​តែ​ជា​ការព្រមាន មិន​មែន​ជា​ចេតនា​របស់អាស៊ាន​ឡើយ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​រាត្រី​នេះ គឺ​លោក ពុយ គា អ្នក​កាសែត​ជើង​ចាស់​ជំនាញ​បញ្ហា​អាស៊ាន និង​ជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន​។ បើ​តាម លោក ពុយ គា សំណុំ​រឿង​វិបត្តិ​នយោបាយ​នៅ​ភូមា គឺ​ជា​ប្រធានបទ​​ដ៏ក្ដៅ​គគុក​មួយ ដែល​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ានទាំង​អស់ ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស ធ្វើ​យ៉ាង​ណាជួយ​ស្វែង​រក​ដំណោះ​ស្រាយ​​សន្តិភាពសម្រាប់​​ភូមា​។ មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ​ប្រកាន់​ជំហរ​តឹងរ៉ឹង ដោយ​ព្រមាន​ផាត់​ភូមា​ចេញ​ពី​អាស៊ាន​តែ​ម្ដង ប្រសិន​បើ​ភូមា​មិនព្រម​​ដោះ​ស្រាយ​វិបត្តិ​នេះឲ្យ​​ដាច់​ស្រឡះ​រួច​រាល់​។ ប៉ុន្តែ​សម្រាប់​លោក ពុយ គា លោក​យល់​ឃើញ​ថា អាស៊ាន​គ្មាន​ចេតនា​បណ្ដេញ​ភូមា​ចេញ​ទេ ព្រោះ​ការ​ធ្វើ​ដូច្នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់អាស៊ាន ​នៅលើ​ឆាក​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​។
    10 min
  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖ បញ្ហាតៃវ៉ាន់នឹងក្លាយជាដុំភ្លើងថ្មីគ្របលើបញ្ហាផ្សេងៗ ក្នុងការពិភាក្សារវាងអាស៊ាននិងដៃគូ
    កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ បានចាប់ផ្តើមជាផ្លូវការនៅទីក្រុងភ្នំពេញ នាថ្ងៃពុធនេះ។ មានបញ្ហាជាច្រើន ទាំងវិបត្តិភូមា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ជាដើម សុទ្ធសឹងជាប្រធានបទ សម្រាប់រដ្ឋមន្រ្តីអាស៊ានលើកមកពិភាក្សា។ តែអ្វីដែលលេចធ្លោសម្រាប់កិច្ចប្រជុំនៅទីក្រុងភ្នំពេញឆ្នាំនេះ គឺបញ្ហាតៃវ៉ាន់។ បញ្ហាតានតឹងនៅតៃវ៉ាន់ ដែលកើតមាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅដល់កាលពីថ្ងៃអង្គារ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ថា បញ្ហាតៃវ៉ាន់នឹងក្លាយជាដុំភ្លើងថ្មី និងជាបញ្ហាគ្របដណ្តប់លើរាល់កិច្ចពិភាក្សារវាងអាស៊ាននិងដៃគូរបស់ខ្លួន។
    11 min
  • លោក ឃួង ស្រេង៖ ការបង្កើនចំនួនអភិបាលរង នឹងធ្វើឲ្យការបម្រើសេវាកម្មកាន់តែប្រសើរ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុ​បារាំងអន្តរជាតិRFI នៅ​រាត្រីនេះ គឺលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឆ្លើយតបនឹងការរិះគន់ពីការបង្កើនចំនួនអភិបាលរងរាជធានីភ្នំពេញថា ធ្វើ​ឲ្យខ្ជះខ្ជាយថវិកាជាតិនោះ លោក ឃួង ស្រេង អះអាងថា ការ​បង្កើនចំនួននេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ​ផ្តល់សេវាជូនពលរដ្ឋ។ អភិបាលរាជធានីភ្នំពេញ បានចាត់ទុកអ្នកដែលរិះគន់លើបញ្ហានេះថា ជាអ្នកដែលមិនធ្លាប់​កាន់​កិច្ចការបែបនេះ ទើបនាំគ្នាវិភាគទាំងស្រមើស្រមៃ។
    10 min
  • លោក វ៉ាត់ ចំរើន៖ កម្ពុជាបានបំបែកឯកត្តកម្មមេដាយកីឡាជនពិការមុនធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣
    ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ី បានឈានដល់ពាក់កណ្តាលទីហើយ ក្រោយការចាប់ផ្តើមកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។ រហូតមកដល់ម៉ោងនេះ កម្ពុជាបានទទួលមេដាយមាស ២ មេដាយប្រាក់ ១ និងមេដាយសំរិត១។ លោក វ៉ាត់​ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នៅកម្ពុជាថ្លែងប្រាប់វិទ្យុបារាំងRFI ពីទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ីថា លោកសង្ឃឹមថាកម្ពុជានឹងទទួលបានមេដាយច្រើនជាងនេះ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍កីឡាជនពិការនេះ ខណៈដែលកម្ពុជាបានបំបែកឯកត្តកម្មមេដាយមាសរួចទៅហើយ។
    11 min
  • លោក ម៉ម សូណង់ដូ៖ ខ្ញុំគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ព្រោះកម្ពុជាមានសន្តិភាព
    គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គឺជាគណបក្សមួយក្នុងចំណោមគណបក្សនយោបាយផ្សេងទៀត ដែលបានចេញញត្តិប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ខណៈដែលគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល មួយចំនួនផ្សេងទៀត បាននិងកំពុងជំទាស់ការធ្វើវិសោធនកម្ម។ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមដើម្បីប្រជាធិបតេយ្យ ក្នុងនាមជាភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ នារាត្រីនេះ បានលើកឡើងថា មូលហេតុដែលលោកគាំទ្រការធ្វើវិសោធនកម្មច្បាប់កំពូលកម្ពុជា​ពេលនេះ ព្រោះកម្ពុជាមានសន្តិភាព។ សម្រាប់លោក ម៉ម សូណង់ដូ លោកគ្មានគំនិតទៅនឹងអ្វីដែលបម្រើឲ្យផលប្រយោជន៍ជាតិនោះទេ។ តទៅនេះសូមស្តាប់បទសម្ភាសរវាង ជួប​ នរក្សា និងលោក ម៉ម សូណង់ដូ៖
    12 min
  • លោក សៀវ វិសុទ្ធ៖ គណបក្សខ្មែរស្រឡាញ់ជាតិមិនអាចរំលាយទៅតាមការប្រកាសរបស់ប្រធានគណបក្សឡើយ
    លោក សៀវ វិសុទ្ធ អគ្គហិរញ្ញិក នៃគណបក្ស​ខ្មែរ​ស្រឡាញ់ជាតិ​បានចេញមុខជំទាស់​ដាច់​ខាត​លើការ​ប្រកាស​រំលាយ​គណបក្សនេះ ពីសំណាក់​លោក ជីវ កត្តា ជាប្រធានគណបក្ស។ លោក សៀវ វិសុទ្ធ ចាត់​ទុកការ​ប្រកាសនេះ​ថា ធ្វើឡើង​ដោយ​មានហេតុ​ផលនៅពីក្រោយ ខណៈលោក ជីវ កត្តា បានដាក់ពាក្យ​សម្រាក​រយៈពេល​២ខែ​ដោយសារបញ្ហាសុខភាពខួរក្បាល។ បើតាមអគ្គហិរញ្ញិករូបនេះ គណបក្សខ្មែរ​ស្រឡាញ់ជាតិ​នៅតែមានលទ្ធភាពដំណើរការជាប្រក្រតី ទោះបីជាស្ថាបនិកមួយចំនួនបានលាឈប់។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners