បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សុខ ឥសាន៖ មន្ត្រី​បក្ស​នៅ​មូលដ្ឋាន​មួយ​ចំនួនកុំ​មាន​សតិ​អារម្មណ៍ពឹង​ផ្អែក​តែ​មន្រ្តី​ថ្នាក់​ជាតិ​ចុះ​ទៅ​ពង្រឹង
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ គឺលោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា។ គណបក្ស​ប្រជាជន​កម្ពុជា​ ថ្ងៃនេះ បាន​បើក​សន្និបាត​វិសាមញ្ញ​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន ដើម្បី​ជជែក​ពី​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ តាមរយៈ​ការបោះឆ្នោត​ឃុំ-សង្កាត់២០២២​ និង​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។ លោក សុខ ឥសាន ទទួល​ស្គាល់​ថា ការ​បាត់បង់​សំឡេង​គាំទ្រ​មួយ​ចំនួន​នៃ​ការ​បោះឆ្នោតឃុំ-សង្កាត់ ពេលថ្មី​នេះៗ ព្រោះ​មន្ត្រីមូលដ្ឋាន​ខ្លះ​មិន​ទាន់​យល់​ពី​គោល​នយោបាយ​ស៊ី​ជម្រៅ​របស់​គណបក្ស ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។ លោកថា សន្និបាត​ពេល​នេះ ក៏​ជា​ដាស់​តឿន​មន្ត្រី​បក្ស ឲ្យ​បង្កើន​សមត្ថភាព​របស់​ខ្លួន កុំ​រង់​ចាំ​តែ​ថ្នាក់ជាតិ​ចុះ​ទៅ​ដោះ​ស្រាយបញ្ហា។
    9 min
  • លោក វណ្ណ ប៊ុនណា៖ ការដែលអាមេរិកបន្តបារម្ភពីមូលដ្ឋានកងទ័ពចិន ដោយសារតែចិនមានឥទ្ធិពលខ្លាំងនៅកម្ពុជា
    ភ្ញៀវប្រចាំថ្ងៃរបស់យើង​នៅរាត្រីនេះ គឺលោក វណ្ណ ប៊ុនណា ជាអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ ។លោកចូលខ្លួនមកវិភាគជុំវិញអ្វីដែលសហរដ្ឋអាមេរិកបន្តបារម្ភពីមូលដ្ឋានកងទ័ពចិននៅកម្ពុជា។ បើតាម​អ្នក​ស្រាវជ្រាវរូបនេះ ការ​ដែលអាមេរិក​បន្តជំរុញឲ្យកម្ពុជាបង្ហាញតម្លាភាព គឺដោយសារតែ​កម្ពុជារង​ឥទ្ធិពលចិន ខណៈនៅក្នុង​ការ​សម្រេចចិត្តរបស់​កម្ពុជាគឺដឹកនាំដោយគណបក្សតែមួយ។ ប៉ុន្តែលោក​យល់ថា បញ្ហានេះនៅតែអូសបន្លាយ ប្រសិនបើសហរដ្ឋអាមេរិក​នៅតែមិន​បង្ហាញឯកសារ​សំងាត់។
    13 min
  • លោក កើត រិទ្ធ៖ ការកែរដ្ឋធម្មនុញ្ញគឺដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាការពារឧត្តមប្រយោជន៍ជាតិ
    ប្រទេសកម្ពុជាបានរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនលើកទី១០ ដោយជ្រើសរើសយកមាត្រាចំនួន៨ មកធ្វើវិសោធនកម្ម។ មាត្រាទាំងនោះមានមាត្រា ១៩ថ្មី មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ មាត្រា១១៩ថ្មី និងមាត្រា១២៥ រួមនឹងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែម។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាំង១០លើកនេះ គឺសំដៅទៅលើការបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ តាមលោករដ្ឋមន្ត្រី ការកែរដ្ឋធម្មនុញ្ញគឺដើម្បីធ្វើយ៉ាងណាឲ្យល្អជាងមុន មិនខុសពីប្រទេសផ្សេងៗនោះទេ។
    13 min
  • លោក ព្រហ្ម វិចិត្រអក្ខរា៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចទៅរួច ព្រោះកម្ពុជាមិនមានភាពអាសន្ន និងមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​យើង​នារាត្រីនេះគឺ​លោក​ ព្រហ្ម វិចិត្រអក្ខរា​ អគ្គលេខាធិការ​រងនៃ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ។​ ក្រុម​ប្រឹក្សារដ្ឋ​ធម្មនុញ្ញ​ នៅថ្ងៃពុធនេះ ​បានឯកភាព​ទាំងស្រុង​លើសំណើស្នើ​សុំវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ចំនួន៦មាត្រា ​និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម២មាត្រា។ ​ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ​ទាំង៩សំឡេង​ បានលើក​ដៃអនុម័តថា ​ការធ្វើវិសោធន​កម្ម​នេះ​ «អាចធ្វើទៅបាន»។​ លោក ព្រហ្ម​ វិចិត្រអក្ខរា​ បញ្ជាក់ថា ​ការណ៍​ដែលអាច​ធ្វើទៅបាននេះ​ ព្រោះបច្ចុប្បន្ន​កម្ពុជា​មាន​សន្តិភាព​ ហើយការ​ធ្វើវិសោធនកម្ម​ ក៏មិនប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​សេរីពហុបក្ស​ និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។​
    9 min
  • លោក ជួង ជូងី៖ ខ្ញុំចង់ឃើញមានការដកពាក្យបណ្តឹងប្រឆាំងលោក សុន ឆ័យ
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ នៅរាត្រីនេះ​ គឺលោក ជួង ជូងី​ ជាមេធាវី​ការពារក្តី​ លោក​ សុន ឆ័យ។​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀនរូបនេះ​ បាន​ចូល​ទៅបំភ្លឺ​នៅតុលាការ​ក្រុងភ្នំពេញ​នៅព្រឹកថ្ងៃ​អង្គារ​នេះទៅតាម​បណ្តឹង​របស់​ គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត​(គ.ជ.ប)។​ ទោះជា​នៅមិនទាន់​មានការ​សម្រេច​យ៉ាងណា​ពីតំណាង​អយ្យការ​ តែលោក ជួង ជូងី ​ចង់ឃើញ​មានការ​ដកពាក្យ​បណ្តឹង​ប្រឆាំង​លោក ​សុន ឆ័យ ​ខណៈលោក​យល់ថា​ ការ​ប្តឹងនេះ​ដោយសារ​តែ​លោក ​សុន ឆ័យ​ កំពុង​មាន​ប្រជាប្រិយភាព។​
    11 min
  • លោក អ៊ុក សមវិទ្យា៖ និវត្តន៍ជនវិស័យឯកជននឹងទទួលបានប្រាក់សោធន និងរបបថែទាំងសុខភាព
    ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះទៅ ដោយក្នុងអំឡុងពេលនេះក្រសួងការងារបានប្រកាសចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយរយៈពេល៩០ថ្ងៃ ដល់រោងចក្រ សហគ្រាស និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យការងារ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ការងារកម្ពុជា។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានថ្លែងថារបបសន្តិសុខសង្គមផ្នែកប្រាក់សោធនមានអត្ថប្រយោជន៍ដល់បុគ្គលទាំងឡាយណាដែលចូលនិវត្តន៍ត្រឹមអាយុ៦០ឆ្នាំពីការងារវិស័យឯកជន បូករួមនឹងរបបថែទាំសុខភាពផងដែរនៅក្នុងដំណាក់កាលនៃវ័យចំណាស់។
    12 min
  • លោកស្រី ឱ វណ្ណឌីន៖ អ្នកវិជ្ជមានកូវីដ១៩ចុងក្រោយនេះ ជាប្រភេទអូមីក្រុងបំប្លែងខ្លួន
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ កម្ពុជាចាប់ផ្តើមកត់ត្រា អ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ឡើងវិញ ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ។ លោកស្រី  ឱ វណ្ណឌីន បញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ពេលនេះ គឺជាប្រភេទវីរុសកូវីដ១៩ អូមីក្រុង បំប្លែងខ្លួនថ្មី «B4 និង B5»។ បើតាមអ្នកនាំពាក្យសុខាភិបាល វីរុសកូវីដ១៩អូមីក្រុង បំប្លែងថ្មី មានលទ្ធភាពលឿនទៅវាយលុកប្រព័ន្ធស៊ាំរបស់បុគ្គល។ តទៅនេះសូមស្តាប់បទសម្ភាសរវាងជួប នរក្សា និងលោកស្រី ឱ វណ្ណឌីន៖
    3 min
  • លោក អាត់ ធន់​៖ សហជីព​គ្រោង​ពិភាក្សា​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០២៣ រង្វង់​២១០​ដុល្លារ ទៅ​២២០​ដុល្លារ
    នៅ​អំឡុង​ខែ​កក្កដា​នេះ ជា​ពេល​វេលា​នៃ​ការ​ចាប់​ផ្តើម​ពិភាក្សា​ផ្ទៃ​ក្នុង​នៃ​ភាគី​នីមួយៗ​ អំពី​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមាកម្មករ ឆ្នាំ២០២៣។ ជិត​១០​ថ្ងៃ​មក​នេះ ភាគី​សហជីព មិន​ទាន់​មាន​ការ​មូល​មាត់​គ្នា សម្រេច​ជា​តួលេខ​ណានៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​​កម្មករ​កាត់ដេរកម្ពុជា។ ទោះ​យ៉ាង​ណា លោក អាត់ ធន់ បញ្ជាក់​ថា សហជីព​អាចពិភាក្សា​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០២៣ ក្នុង​រង្វង់ ២១០​ដុល្លារ ទៅ​២២០​ដុល្លារ។ តួលេខនេះ ជា​ក្តី​សង្ឃឹម​ខ្ពស់ ដ្បិត​ឆ្នាំ​២០២៣ ជា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ។
    11 min
  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖ កម្ពុជា-ឡាវ ត្រូវពង្រឹងការអភិវឌ្ឈន៍នៅតាមព្រំដែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធនឹងគ្នា
    រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឡាវ នៅថ្ងៃទី០៧ ខែកក្កដានេះ បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ដែលជាកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេរភាគីលើកទី១៤ (14th JCBC)។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) កត់សម្គាល់ថាកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ឡាវ លើកទី១៤នេះ ក្រៅពីជម្រុញកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅបន្ថែមទៀត ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួនដូចជាការប្រយុទ្ធប្រឆាំងកូវីដ-១៩ បញ្ហាសេដ្ឋកិច្ច-ពាណិជ្ជកម្ម ថាមពល និងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរជាដើម។ តាមលោក ឈាង វណ្ណារិទ្ធ ការពង្រីកការអភិវឌ្ឍន៍តាមព្រំដែនប្រទេសទាំងពីរ គឺជាជំហានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត។
    10 min
  • លោក យ៉ង សាំងកុមារ៖ បក្សទាំង៥បានអនុម័តសំណើ៨ចំណុច ដើម្បីសុំការកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយ
    គណបក្សនយោបាយចំនួន៥ថ្ងៃ នៅថ្ងៃនេះ បានជួបប្រជុំគ្នា សម្រេចអនុម័តសំណើចំនួន៨ចំណុច ដើម្បីតស៊ូមតិរួមគ្នាលើការកែលម្អការបោះឆ្នោតនិងសេរីភាពនយោបាយ។ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សបានចូលរួមនោះ បញ្ជាក់ឲ្យដឹងថា សំណើទាំង៨ រួមមាន នីតិវិធីទាក់ទងទៅនឹងការបោះឆ្នោត សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ ជាដើម។ បើតាមលោក យ៉ង សាំងកុមារ សំណើទាំង៨នេះ នឹងត្រូវយកទៅជជែកជាមួយ រដ្ឋសភា គ.ជ.ប និងរដ្ឋាភិបាល មុននឹងឈានដល់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យ លទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានពីគ្រប់ភាគី។
    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners