បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ប៉ែន សុវិជាតិ៖ កម្ពុជានឹងមិនមានបញ្ហាខ្វះប្រេងទេ ដោយសារវិស័យឯកជនបានជួយស្តុកបំរុង
    សហភាពសហជីពកម្ពុជាកាលពីថ្ងៃទី២២ ខែមិថុនា ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយ ស្នើសុំឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាឡើងថ្លៃប្រេងឥន្ធនៈ តាមរយៈការកាត់បន្ថយពន្ធនាំចូល និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈមកត្រឹមតម្លៃមួយសមរម្យ។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ ពន្យល់ថារដ្ឋាភិបាលមិនបានព្រងើយកន្តើយនឹងបញ្ហាប្រេងឡើងថ្លៃនេះទេ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថារដ្ឋាភិបាលបានឧបត្ថម្ភធន២ដងរួចទៅហើយដើម្បីជួយសម្រួលបន្ទុកប្រជាពលរដ្ឋនិងអាជីវកម្ម។ លោកថាកម្ពុជានឹងមិនមានបញ្ហាខ្វះខាតប្រេងដូចប្រទេសជិតខាងទេ។
    13 min
  • លោក ថាច់ សេដ្ឋា៖ ករណីចាប់ខ្លួន ដកក្របខណ្ឌ សុទ្ធតែជារូបភាពបំបាក់ស្មារតីសកម្មជនគណបក្សភ្លើងទៀន
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក ថាច់ សេដ្ឋា អនុប្រធាននៃគណបក្សភ្លើងទៀន។ កាលពីថ្ងៃអង្គារទី២១មិថុនា មានករណីចាប់ខ្លួនអនាគតមេឃុំគណបក្សភ្លើងទៀន ក្នុងឃុំចំណារលើ ខេត្តកំពង់ធំ ពីបទ«ប្លន់» ដែលកើតឡើងតាំងពីឆ្នាំ២០០២ ខណៈដែលមន្ត្រីរាជការចំនួន២រូប ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ក្រោយធ្វើសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ លោក ថាច់ សេដ្ឋា បានចាត់ទុក ករណីទាំងប៉ុន្មាននេះ ថាជារឿងនយោបាយសុទ្ធសាធ ហើយរូបភាពទាំងនេះ គឺជាការបំបាក់ស្មារតីសកម្មជនគណបក្សភ្លើងទៀន ដែលត្រៀមចូលធ្វើការពេលខាងមុខ។
    12 min
  • លោក ហៃ ហ៊ុនឡេង៖ ពិព័រណ៌ការងារនេះ គឺជានិន្នាការដ៏សំខាន់ដែលទីផ្សារការងារចាប់ផ្តើមស្រូបយកកម្លាំងពលកម្មជាថ្មី
    នៅថ្ងៃទី២៣ និង២៤ ខែមិថុនា ឆ្នាំ២០២២នេះ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារកម្ពុជា ក្រោមកិច្ចសហការពីសមាគម UYFC រាជធានីភ្នំពេញ និងក្រោមការឧបត្ថម្ភពីអង្គការអន្តរជាតិខាងការងារ(ILO) នឹងរៀបចំពិព័រណ៌ការងារខ្នាតមធ្យមមួយនៅអគារ Kampus ភ្នំពេញ។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន២២ និងបង្ហាញពីតម្រូវការកម្លាំងពលកម្មជាង៣ពាន់កន្លែង។ លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារនៃក្រសួងការងារថ្លែងថា ពិព័រណ៌ការងារពាក់កណ្តាលឆ្នាំនេះ គឺជាចរន្តដ៏សំខាន់មួយដែលទីផ្សារការងារបានចាប់ផ្តើមស្រូបយកកម្លាំងពលកម្មជាថ្មីឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងកាន់តែមានសន្ទុះវិជ្ជមាន ប្រកបដោយសក្តានុពល។
    13 min
  • លោក អាត់ ធន់៖ កម្ពុជានៅមិនទាន់កែលម្អតាមលក្ខខណ្ឌតម្រូវនៃGSPសហរដ្ឋអាមេរិកនៅឡើយ
    លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) ​និង​ថ្នាក់ដឹកនាំ​សហជីព​មួយ​ចំនួន​ទៀត​ពីប្រទេសកម្ពុជា ​បានទៅ​ចូល​រួម​សន្និសីទ​ ស្តីពីការ​ចង​ក្រង​សកល​ និង​មហាសន្និបាត​លើកទី២៩​ ដែល​រៀបចំ​ដោយសភាព​សហជីព​អាមេរិក​ AFL-CIO​ នៅសហរដ្ឋអាមេរិក។ ​លោកបាន​ជួបសមាជិក​រដ្ឋសភា​អាមេរិក​ និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ទៀតដូចជា​ ផ្នែកការងារ​ ផ្នែក​ពាណិជ្ជកម្ម​ និងអ្នក​គ្រប់​គ្រង​កិច្ចព្រមព្រៀង​GSPជាដើម។​ បើតាមលោក អត់ ធន់ សហរដ្ឋអាមេរិកនៅតែស្ថិត​ក្នុង​ការពិចារណាថាបន្តឬផ្តាច់GSP ពីកម្ពុជា ដោយសារតែកម្ពុជានៅមិនទាន់បានកែលម្អតាមលក្ខខណ្ឌតម្រូវនៃGSPរបស់សហរដ្ឋអាមេរិកនៅឡើយ​។
    13 min
  • លោក គង់ ម៉ូនីកា៖ មិនទាន់យឺតពេលទេសម្រាប់ការរួបរួមរវាងអ្នកមាននិន្នាការប្រជាធិតេយ្យ
    គណ​បក្ស​ឆន្ទៈខ្មែរ​អំពាវ​នាវ​ឲ្យគណបក្ស​ដែល​ចូល​រួម​ការ​បោះឆ្នោត​ឃុំ សង្កាត់ តែ​មិន​ទទួល​បាន​អាសនៈឬ​ទទួល​បាន​តិច​តួច ធ្វើ​ការ​រួប​រួម​គ្នាទៅ​ជា​ប៉ូល​នយោ​បាយ​ថ្មី​មួយ ដើម្បីប្រកួត​ប្រជែង​ការ​​បោះ​ឆ្នោត​​ឆ្នាំ​២០២៣​។​ លោក គង់ ម៉ូនីកា ប្រធាន​គណ​បក្ស​ឆន្ទះ​ខ្មែរ ថ្លែង​ថា ការ​ចង់​បាន​ប៉ូល​នយោបាយ​ថ្មី គឺ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​យូរ​អង្វែង ខណៈ​លោក​កត់​សំគាល់​ថា សព្វ​ថ្ងៃ​នេះ នៅ​កម្ពុជា​គឺ​មាន​តែគណ​បក្ស​២​​ដែល​មាន​សំឡេង​គាំទ្រច្រើន​ ហើយ​ម្ខាង​ងាក​ទៅ​ចិន និង​ម្ខាង​ងាក​ទៅ​លោក​សេរី​។ ទោះ​ជាកា​រ​បោះឆ្នោត​ជិត​មក​ដល់ តែ​លោ​ក គង់ ម៉ូនីកា យល់ថា មិន​ទាន់​យឺត​ពេល​ទេ​សម្រាប់​ការ​រួប​រួម​រវាង​អ្នកមាន​និន្នា​ការ​ប្រជា​ធិតេយ្យ​ដូច​គ្នា​។
    12 min
  • លោក សុន ឆ័យ៖ «ខ្ញុំនឹងចូលតតាំងនៅតុលាការ ប្រសិនបើមានការកោះហៅ»
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។ នៅថ្ងៃសុក្រនេះ គ.ជ.ប បានដាក់ពាក្យប្តឹងជាផ្លូវការលើលោក សុន ឆ័យ ទាក់ទងនឹងការលើកឡើងជុំវិញលទ្ធផលបឋមនៃការបោះឆ្នោតឃុំ-សង្កាត់។ ជាការឆ្លើយតប លោក សុន ឆ័យ បានបញ្ជាក់ថា លោកនឹងរៀបចំមេធាវី ឲ្យដោះស្រាយបណ្តឹងទៅតាមច្បាប់។ បន្ថែមពីនេះ លោក សុន ឆ័យ អះអាងថា​ លោកនឹងចូលមកតតាំងនៅតុលាការ ប្រសិនបើមានដីកាកោះហៅ។
    9 min
  • លោក ជ័យ សម្បត្តិផល្លា៖ ក្រោយអនុវត្តគម្រោង DAR ការងាររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងស្រុកចំនួន១៤នៃខេត្តបាត់ដំបង គឺល្អជាងស្រុកដទៃ
    គណៈកម្មាធិការជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោមជាតិ​(គ.ជ.អ.ប) ​នៅ​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​បាន​ប្រកាស​បិទ​កម្មវិធី​«កំណែ​ទម្រង់​វិមជ្ឈការ ​និង​រដ្ឋបាល​សាធារណៈ​» ហៅកាត់​ថា(DAR​) ដែល​កម្មវិធី​នេះ គឺជា​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​អាឡឺម៉ង់​។ ​នៅថ្ងៃ​នេះដែរ​ ក៏មាន​ការ​ប្រកាស​បើក​គម្រោង​ថ្មី​មួយ​បន្តទៀត ​ដែលមាន​ឈ្មោះ​ថា​«ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​ការផ្តល់​សេវា​ជូន​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​(ISD)​។ លោក ​ជ័យ សម្បត្តិផល្លា ​ប្រធាន​អង្គភាព​វិភាគ ​និង​អភិវឌ្ឍ​គោលនយោបាយ​នៃ​ គ.ជ.អ.ប ​មើលឃើញថា​ការងារ​កំណែ​ទម្រង់​វិមជ្ឈការ ​និង​រដ្ឋបាល​សាធារណៈ ​ក្រោយ​ការអនុវត្តន៍​គម្រោង​ DAR ​រយៈពេល​៣​ឆ្នាំ ​ទៅលើ​ស្រុក ​ក្រុង ​ទាំង​១៤​នៃ​ខេត្ត​បាត់ដំបង ​គឺមាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ស្រុក ​ក្រុង​ដទៃ​ទៀត ​ដែល​លទ្ធផល​នេះ ​គឺ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​កែសម្រួល​គោលនយោបាយ​ផងដែរ​។
    12 min
  • លោក ឡាំ សុជាតិ៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានគឺជាអទិភាពមួយក្នុងចំណោមបញ្ហាផ្សេងទៀត
    អង្គការសង្គមស៊ីវិល ចំនួន៣៣ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី ការដាក់លិខិតទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព៌ត័មាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅបរិវេណខុទ្ទកាល័យនាយករដ្ឋមន្រ្តី។  លោក ឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូ មតិ និងគោលនយោបាយ (API) គូសបញ្ជាក់ថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានគឺជាអទិភាពមួយក្នុងចំណោម​បញ្ហាផ្សេងទៀត ដែលគួរតែត្រូវបានអនុម័តដោយឆាប់រហ័ស។
    12 min
  • បណ្ឌិត គី សេរីវឌ្ឍន៍៖ កម្ពុជាមិនមានប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈណាក្រៅពីទីផ្សារអន្តរជាតិទេ
    តម្លៃ​ប្រេងឥន្ធនៈ​នៅកម្ពុជា​នៅតែបន្ត​ឡើង​ខ្ពស់បន្ថែម​ទៀត​នៅក្នុងសប្តាហ៍នេះ ​ដោយប្រេង​សាំង​ធម្មតា​មានតម្លៃ ​៥ ៨០០ ​រៀល​ក្នុង​មួយ​លីត្រ​ ហើយ​ប្រេងម៉ាស៊ូត​បាន​លោតឡើង​ខ្ពស់​ជាង​សាំង​ធម្មតា​ដល់​ទៅ ៦ ១០០ រៀល​(១,៥ដុល្លារ)។​ ជុំវិញ​ការឡើង​ថ្លៃ​ប្រេងឥន្ធនៈ​ដែលជាបច្ច័យ​អាក្រក់​ពីសង្គ្រាម​ឈា្លនពាន​របស់រុស្ស៊ី ​ទៅលើអ៊ុយក្រែន​នេះ ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​បានធ្វើពហិការ​ទីផ្សារ​ប្រេងរុស្ស៊ី ​ហើយស្វែង​រក​ប្រភព​ផ្គត់ផ្គង់ថ្មី​ជំនួស​វិញ។ ​លោកបណ្ឌិត​ គី សេរីវឌ្ឍន៍​ ប្រធាន​មជ្ឈមណ្ឌល​សិក្សាចិន​ និងជាអ្នក​ជំនាញ​សេដ្ឋកិច្ច​នៃរាជបណ្ឌិត​សភា​កម្ពុជា​មើលឃើញថា ​កម្ពុជា​មិនមាន​ប្រភព​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ណាផ្សេងក្រៅពីទី​ផ្សារ​អន្តរជាតិទេ។ ​លោកថា​ប្រទេស​នៅតំបន់អឺរ៉ុប​ និង​អាមេរិក​កំពុង​តែមានវិបត្តិ​ និង​ការប្រឈម​នឹង​អតិផរ​ណាកាន់​តែខ្ពស់ ​ហើយ​សម្រាប់​កម្ពុជា​ដូច​ជាមិនមាន​ប្រភព​ថាមពល​ណា​មក​ជំនួស​ប្រេងឥន្ធនៈ​បាន​ទេជា​ពិសេស​នៅក្នុង​វិស័យ​ដឹកជញ្ជូន។​
    8 min
  • លោកស្រី ឱ វណ្ណឌីន៖ ការចាក់វ៉ាក់សាំងចម្រុះគ្នា នឹងបង្កើតភាពស៊ាំបុគ្គលបានខ្ពស់
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។ ក្រសួងសុខាបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥៦ ដល់ក្រុមគោលដៅអាទិភាព កាលពីថ្ងៃទី០៩មិថុនា។ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ គឺដើម្បីធានាកុំឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍។ នៅទន្ទឹមនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បញ្ជាក់ថា ការចាក់វ៉ាក់សាំងចម្រុះគ្នា នឹងបង្កើតភាពស៊ាំបុគ្គលបានខ្ពស់។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners