បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សឿ ចាន់ធី៖ ប្រជាពលរដ្ឋហាក់ចូលរួមផុសផុលចង់ផ្លាស់ប្តូររបបនយោបាយបច្ចុប្បន្ន
    គណបក្សរស្មីខេមរា បានចាប់ផ្តើមធ្វើយុទ្ធនាការស្វែងរកសម្លេងឆ្នោតចាប់តាំងពីថ្ងៃទី២១ ខែឧសភាមកម្ល៉េះ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។ ដោយសារជាគណបក្សថ្មី គណគណបក្សរស្មីខេមរាបានដាក់បេក្ខភាពតែ៦ ឃុំ សង្កាត់ប៉ុណ្ណោះ នៅលើទីតាំងចំនួន៣ខេត្ត គឺខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ។ លោក សឿ ចាន់ធី អគ្គលេខាធិការរងគណបក្សរស្មីខេមរា បានប្រាប់វិទ្យុបារាំង RFI ថាឆ្លងកាត់យុទ្ធនាការជាច្រើនថ្ងៃកន្លងទៅនេះ លោកសង្ឃឹមថា គណបក្សរស្មីខេមរា នឹងទទួលបានការគាំទ្រពីអ្នកបោះឆ្នោត បើទោះណាជាគណបក្សលោកដាក់បេក្ខភាពតិចឃុំសង្កាត់ក៏ដោយ។
    10 min
  • លោក អ៊ូ ច័ន្ទរ័ត្ន៖ ពលរដ្ឋមានសិទ្ធិស្នើសុំដក បើមេឃុំបក្សកែទម្រង់កម្ពុជា អនុវត្តផ្ទុយពីគោលនយោបាយ
    នៅថ្ងៃនេះ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើង គឺមកពីគណបក្សកែទម្រង់កម្ពុជា។ គណបក្សកែទម្រង់កម្ពុជា គឺជាគណបក្សមួយ ក្នុងចំណោមគណបក្សមួយចំនួន ដែលបង្កើតឡើងឡើងដោយមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា លើកឡើងថា គោលនយោបាយរបស់គណបក្ស គឺ កែទម្រង់ភាពអសកម្មនៅមូលដ្ឋាន ដែលកើតមានដដែលៗជាង៣០ឆ្នាំមកនេះ។ បន្ថែមពីនេះ លោក អ៊ូ ច័ន្ទរ័ត្ន ថា បក្សកែទម្រង់កម្ពុជា ផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋក្នុងការស្នើសុំដកមេឃុំ ប្រសិនបើមេឃុំជាប់ឆ្នោតក្រោមកូតាបក្សកែទម្រង់កម្ពុជា អនុវត្តផ្ទុយពីគោលនយោបាយដែលបានដាក់ចេញ។
    14 min
  • លោក​ យ៉ែម បុញ្ញឫទ្ធិ៖ មេឃុំ-ចៅសង្កាត់ មកពីគណបក្សកម្ពុជានិយម បេ្តជ្ញាផ្តល់សេវាសាធារណៈរហ័ស គ្មានអំពើពុករលួយ
    ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៣ ខែមិថុនា វិទ្យុបារាំងអន្តរជាតិ RFI នឹងជួបសម្ភាសជាមួយតំណាងគណបក្សនយោបាយទាំងអស់ ដែលចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មួយថ្ងៃមួយគណបក្ស។
    នៅថ្ងៃនេះ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើង គឺមកពីគណបក្សកម្ពុជានិយម។ គណបក្សកម្ពុជានិយម គឺជាគណបក្សថ្មីថ្មោង ក្នុងចំណោមគណបក្សនយោបាយទាំង១៧ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ។ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម អះអាងថា ការបង្កើតគណបក្សមួយនេះឡើង គឺដើម្បីបណ្តុះលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ បើតាមលោក យ៉ែម បុញ្ញឫទ្ធិ មេឃុំ-ចៅសង្កាត់ ដែលមកពីគណបក្សកម្ពុជា បេ្តជា្ញផ្តល់សេវាសាធារណៈ គ្មានភាពយឺតយ៉ាវ គ្មានការរើសអើង គ្មានអំពើពុករលួយ។ តទៅនេះសូមស្តាប់បទសម្ភាសន៍រវាង ជួប នរក្សា និងលោក យ៉ែម បុញ្ញឫទ្ធិ៖
    13 min
  • លោក ហួន រដ្ឋា៖ ការដាក់បេក្ខជនបានតែ៤ឃុំ គឺជាការសាកល្បងគោលនយោបាយរបស់បក្ស
    ចាប់ពីថ្ងៃទី២០ ខែឧសភានេះ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៣ ខែមិថុនា វិទ្យុបារាំងអន្តរជាតិ RFI នឹងធ្វើកិច្ចសម្ភាសជាមួយតំណាងគណបក្សនយោបាយទាំងអស់ដែលបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មួយថ្ងៃមួយគណបក្ស។
    នៅថ្ងៃនេះ អ៊ឹង ប៊ុនថន បានសម្ភាស លោក ហួន រដ្ឋា អនុប្រធាន​គណបក្សខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ គណ​បក្សនេះ​ទើប​តែ​ចូល​រួម​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ជា​លើក​ដំបូង​នៅ​អាណត្តិទី​៥​នេះ ​បន្ទាប់ពីចូល​រួម​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ មិន​ទទួល​បាន​អសនៈ​តំណាង​រាស្ត្រ។ ​បើ​តាម​ លោក ​ហួន​ រដ្ឋា​ ការដែល​គណបក្សនេះ​ដាក់​បេក្ខជន​បាន​តែ​៤ឃុំ​សម្រាប់​ការ​បោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំនេះ ​គឺ​ជា​ការ​សាក​ល្បងគោល​នយោបាយ​របស់​គណបក្ស​។ សូមអញ្ជើញស្តាប់!
    11 min
  • លោក គង់ មុនីកា៖ ការហែរក្បួនឃោសនាធំៗ គេមិនសូវយកមកប្រើទេនៅប្រទេសប្រជាធិបតេយ្យមួយចំនួន
    គណបក្ស​ឆន្ទៈខ្មែរ ​បានចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ជាលើក​ដំបូង​ ដោយ​គណបក្ស​នេះ​បានដាក់​បេក្ខភាព​នៅតាម​ឃុំ សង្កាត់​ចំនួន​៥៨ ​ស្ថិតនៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​១០​។ លោក ​គង់ មុនីកា ​ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​ ថ្លែងថា​នៅតាម​បណ្តារ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​មួយចំនួន​ ការ​ដង្ហែរ​ក្បួន​យុទ្ធនាការ​ដែលមាន​មនុស្ស​គគ្រឹកគគ្រេង​គេ​មិនសូវ​យក​មក​អនុវត្ត​ទៀត​ទេ​។ លោកថា​ យុទ្ធសាស្ត្រ​ចុះជួប ​និង​ពន្យល់​ពី​គោលនយោបាយ​របស់​គណបក្ស​ដល់​ប្រជាពលរដ្ឋ​ដល់​ទីកន្លែង​ គឺ​មានការ​ចាប់អារម្មណ៍​ច្រើន​ និងមាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។
    11 min
  • លោក កង គឹមហាក់៖ គណបក្សខ្មែរស្រឡាញ់ជាតិមានគោលនយោបាយមិនខុសពីអតីតCNRP
    នៅថ្ងៃនេះ អ៊ឹង ប៊ុនថន បានសម្ភាស លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរ​ស្រឡាញ់ជាតិ។ បើតាម លោក កង គឹមហាក់ គណបក្សដែលមាន​ស្ថាបនិកគឺជាអតីតសមាជិកគណបក្សសង្គ្រោះជាតិនេះ គឺមានគោលនយោបាយមិនខុសគ្នាប៉ុន្មានពីគណបក្សដែលត្រូវបានរំលាយនោះឡើយ។
    13 min
  • លោក សួស យ៉ារ៉ា៖ «សន្តិភាព»គឺជាខ្យល់អុកស៊ីសែនដែលមនុស្សគ្រប់រូបត្រូវការ
    នៅក្នុងឱកាសនៃការឃោសនារកសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចសព្វថ្ងៃមិនបានធ្វើការឃោសនាដោយដង្ហែរក្បួនទ្រង់ទាយធំដូចកាលពីការបោះឆ្នោតមុនៗទេ។ យុទ្ធសាស្ត្របែបនេះ ត្រូវអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា បញ្ជាក់ថាគណបក្សប្រជាជនបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងបង្ហាញពីការគោរពដល់គណបក្សផ្សេងទៀត ដែលបានចូលរួមប្រកួតប្រជែង។ ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះឲដឹងថា«សន្តិភាព»គឺជាចំណុចសំខាន់ទី១ ក្នុងចំណោមគោលនយោបាយសំខាន់ៗទាំង៧ចំណុច ដែលគណបក្សលើកយកមករំលេចនៅក្នុងឱកាសនេះ ដោយលោក សួស យ៉ារ៉ា យល់ថាសន្តិភាពគឺជាខ្យល់អុកស៊ីសែនដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន។
    14 min
  • លោក ញឿន រ៉ាដែន៖ ព្រះអង្គម្ចាស់ចក្រាវុធ ជាក្រដាសសដែលមិនប្រឡូកប្រឡាក់ និងជាក្តីសង្ឈឹមរបស់រាស្ត្រខ្មែរ
    គណបក្ស​ហ្វុនស៊ីនប៉ិច ​ដែលដឹកនាំដោយ​ព្រះអង្គម្ចាស់ ​នរោត្តម ចក្រាវុធ ​ព្រះ​បុត្រា​របស់​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៥​នេះ ​បានចូលរួម​ប្រកួត​ប្រជែង ​ដោយបាន​ដាក់​បេក្ខភាព​នៅតាម​ឃុំ សង្កាត់ ​ប្រមាណ​ជា​ពាក់កណ្តាល ​ក្នុងចំណោម​ឃុំ សង្កាត់​សរុប​ចំនួន​១៦៥២​។ លោក ញឿន រ៉ាដែន ​អ្នកនាំពាក្យ​គណបក្ស​ហ្វុនស៊ីនប៉ិច ​បានថ្លែង​ថា​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​គណបក្ស​ហ្វុនស៊ីនប៉ិច ​ដោយ​គណបក្ស​រាជានិយម​មួយនេះ​បានដាក់​គោលនយោបាយ​សំខាន់​ៗ​ចំនួន​៩​ចំណុច​។ ចំណុច​ទាំងនោះ​រួមមាន ​ការផ្តល់​សេវា​សាធារណៈ និង​ប័ណ្ណ​ក្រីក្រ​ដោយ​មិនរើសអើង ​ការផ្តល់​ប័ណ្ណ​ថែទាំ​សុខភាព ​បង្កើត​ក្រុម​ពិគ្រោះយោបល់​ក្នុងការ​ធ្វើអាជីវកម្ម ​ការគិតគូរ​ពី​វិស័យ​អប់រំ ​ការលុបបំបាត់​គ្រឿងញៀន ​ដំណោះស្រាយ​បញ្ហា​ដីធ្លី ការ​អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន និង​សង្គមកិច្ច​។ តាម​លោក ​ញឿន រ៉ាដែន ​ព្រះរាជបុត្រ​សម្តេច​ក្រុមព្រះ​នឹងមាន​សមត្ថភាព​អាច​ស្តារ​ប្រជាប្រិយភាព​គណបក្សហ្វុនស៊ីនប៉ិច​ឡើងវិញ ​និងមាន​ការ​រំពឹង​ខ្ពស់​ចំពោះ​ការទទួលបាន​អាសនៈ​នៅក្នុង​ការបោះឆ្នោត​នេះ​។
    11 min
  • លោក ពេជ្រ ស្រស់៖ មេឃុំ-ចៅសង្កាត់ ត្រូវបង្កើតវេទិកាសាធារណៈមួយខែម្តង ដើម្បីស្តាប់បញ្ហាប្រឈមរបស់ពលរដ្ឋ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើង នារាត្រីនេះ គឺមកពី គណបក្សយុវជនកម្ពុជា។ គណបក្សយុវជនកម្ពុជា បានដាក់ចេញគោលនយោបាយអទិភាពចំនួន ៧ចំណុច រួមមាន ការបង្កើតវេទិកាសាធារណៈ ការដោះស្រាយបញ្ហាគ្រឿងញៀន បញ្ហាប្រព័ន្ធសុខាភិបាល បញ្ហាសង្គមកិច្ច កសិកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ និងការគ្រប់គ្រងថវិកានៅមូលដ្ឋាន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថា ក្នុងចំណោមគោលនយោបាយទាំង៧ចំណុចនេះ គឺ មេឃុំ-ចៅសង្កាត់ របស់គណបក្សយុវជនកម្ពុជា ត្រូវតែរៀបចំវេទិកាសាធារណៈ មួយខែម្តង ដើម្បីស្តាប់ពីសំណើ និងបញ្ហាដែលពលរដ្ឋប្រឈមជាប្រចាំ។
    13 min
  • លោក សេង សុខខេង៖គណបក្សសញ្ជាតិកម្ពុជាផ្តោតលើការងារកសិកម្មដើម្បីស្រោចស្រង់សេដ្ឋកិច្ច
    ចាប់ពីថ្ងៃទី២០ ខែឧសភានេះ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៣ ខែមិថុនា វិទ្យុបារាំងអន្តរជាតិ RFI នឹងធ្វើកិច្ចសម្ភាសជាមួយតំណាងគណបក្សនយោបាយទាំងអស់ដែលបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មួយថ្ងៃមួយគណបក្ស។
    នៅថ្ងៃនេះ អ៊ឹង ប៊ុនថន បានសម្ភាស លោក សេង សុខខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា។ គោលនយោបាយ​របស់គណបក្សនេះផ្តោតសំខាន់​លើបញ្ហាកសិកម្ម​ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច ខណៈវិស័យ​ផ្សេងទៀតកំពុង​រង​ផលប៉ះពាល់ដោយសារកូវីដ១៩ និងសង្គ្រាមរវាង រុស្សី និងអ៊ុយក្រែន។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners