បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សុន ឆ័យ ៖ គណបក្សភ្លើងទៀនរំពឹងបានសំឡេងគាំទ្រ លើសឬប្រហាក់ប្រហែល អតីតគណបក្សសង្រ្គោះជាតិ
    នៅថ្ងៃនេះ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើង សូមបន្តមកនិយាយពីគណបក្សភ្លើងទៀន។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ គណបក្សភ្លើងទៀន រំពឹងថានឹងទទួលសំឡេងគាំទ្រលើសពីអតីតគណបក្សសង្រ្គោះជាតិ ឬប្រហាក់ប្រហែលទៅនឹងអតីតគណបក្សដែលត្រូវតុលាការរំលាយកន្លងមកនោះ។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កត់សម្គាល់ថា ការត្រលប់មកវិញរបស់គណបក្សភ្លើងទៀន គឺមានសន្ទុះគាំទ្រពីពលរដ្ឋ ដ្បិតពួកគេចង់បានតំណាងដែលអាចផ្តល់សេវាសាធារណៈដល់ពួកគេបានត្រឹមត្រូវ។
    25 min
  • បណ្ឌិត សាម អ៊ីន៖ គោលនយោបាយ«ស៥» នឹងអាចឈានទៅរកការកសាងឃុំ សង្កាត់គំរូ
    ចាប់ពីថ្ងៃទី២០ ខែឧសភានេះ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៣ ខែមិថុនា វិទ្យុបារាំងអន្តរជាតិ RFI នឹងជួបសម្ភាសជាមួយតំណាងគណបក្សនយោបាយទាំងអស់ ដែលចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មួយថ្ងៃមួយគណបក្ស។ 
    ថ្ងៃនេះ នាទីភ្ញៀវប្រចាំថ្ងៃរបស់យើង សូមបើកឆាកដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ នៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងដាក់គោលដៅយកឈ្នះអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានចំនួន១០០ និងយកឈ្នះជាមេឃុំចៅសង្កាត់ចំនួន៥ ដើម្បីដឹកនាំ ធ្វើជាឃុំសង្កាត់គំរូ។ លោកបណ្ឌិត សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្ឃឹមថា គោលនយោបាយ «ស៥» របស់គណបក្សគឺ សេដ្ឋកិច្ច សុខាភិបាល សិក្សាធិការ សង្គមកិច្ច និងសេវាសាធារណៈ នឹងឆ្លើយតបច្រើនដល់តម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
    13 min
  • លោក ហង្ស ពុទ្ធា៖ បើបក្សណាឃោសនាបំពាន ឬធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជាតិ នោះអាចឈានទៅដល់ការដកឈ្មោះចេញពីការប្រកួតប្រជែង
    យុទ្ធនាការឃោ​​ស​​នា​ស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវ​​ចាប់​​​​​ផ្តើមនៅថ្ងៃទី២១ ខែឧសភា និងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់ចេញវិធានមួយចំនួនសម្រាប់បំរើឲ្យការឃោសនាបោះឆ្នោតឃុំ-សង្កាត់នេះ។ លោក ហង្ស ពុទ្ធា សមាជិក​ និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនេះថា ការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ ក៏មានការហាមឃាត់មិនឲ្យប្រើព្រះនាមរបស់ព្រះមហាក្សត្រមកធ្វើការឃោសនាដែរ។ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ទៀតថា បើគណបក្សណាបំពានវិធានការឃោសនាបោះឆ្នោត ឬប៉ះពាល់ធ្ងន់ធ្ងរ មានគ្រោះថ្នាក់ដល់ប្រទេសជាតិ នោះអាចឈានទៅដល់ការដកឈ្មោះចេញពីបេក្ខភាពប្រកួតប្រជែង។
    12 min
  • ឧកញ៉ា លឹម ហេង៖ ទស្សនកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជានៅអាមេរិកមានភាពជោគជ័យខណៈGSP ត្រូវបានលើកមកជជែកគ្នា
    សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅសហរដ្ឋអាមេរិក​ហើយ​ បន្ទាប់​ពីចំណាយ​ពេលអស់​១សប្តាហ៍។​ គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង ​Zurich​ ប្រទេស​ស្វីសទៀត​ ដើម្បី​ផ្សព្វផ្សាយ​ពីសក្តានុពល​វិនិយោគ​របស់​កម្ពុជា​នៅតំបន់​អឺរ៉ុប។​ លោកឧកញ៉ា ​លឹម ហេង ​អនុ​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​វិទ្យុបារាំង​ RFI​ ពីទីក្រុង​Zurich​ មក​ថាដំណើរ​ទស្សនកិច្ច​របស់គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​អាមេរិក​មានជោគជ័យ​យ៉ាងធំធេង ​ដោយ​ភាគី​ទាំងពីរ​សម្រេច​បាន​ការព្រមព្រៀង​គ្នា​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន។​ ក្រៅពី​នេះ​សភាពាណិជ្ជ​កម្ម​កម្ពុជា​ក៏​បាន​ជជែក​ពីភាព​អនុគ្រោះពន្ធ(GSP) ​របស់​អាមេរិក​ដល់​កម្ពុជា​ផងដែរ​ ដើម្បី​បង្កើន​ទំហំពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ឲ្យកាន់​តែធំជាងនេះ។​
    10 min
  • លោក កន សាវាង្ស៖ ការវាយតម្លៃការបោះឆ្នោតទាមទារការត្រៀមខ្លួនពេញលេញ និងប្រយ័ត្នប្រយែងខ្ពស់
    ក្រុម​អង្គការ​សង្គមស៊ីវិល​ដែលធ្លាប់​សហការ​គ្នា​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ឃ្លាំមើល​ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​បានប្រកាសថា​ពួកគេ​នឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​នៅថ្ងៃ​ទី​០៥ ​ខែមិថុនា​ខាងមុខ ​ក៏ប៉ុន្តែ​មិនធ្វើការ​វាយតម្លៃ​ដំណើរការ​បោះឆ្នោត​ទេ។ ​លោក កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូមតិ​ នៃអង្គការ​ខុមហ្រ្វែល​ថ្លែងឲ្យ​ដឹង​ថា ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​របស់​សង្គម​ស៊ីវិល​តែមិន​ធ្វើការ​វាយ​តម្លៃ ​គឺ​ដើម្បី​ពិនិត្យមើល​ភាព​មិន​ប្រក្រតី​នៃការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ​និង​មួយទៀត​ដោយសារ​គណបក្ស​នយោបាយ​ក្រៅរដ្ឋាភិបាល​បានចូលរួម​ប្រកួតប្រជែង​ស្ទើរ​គ្រប់ឃុំ​សង្កាត់​។ លើសពី​នេះ លោក កន សាវាង្ស ​បញ្ជាក់ថា​ការត្រៀមខ្លួន​របស់​សង្គម​ស៊ីវិល​មិនបាន​ពេញលេញ​ជាហេតុ​នាំឲ្យ​ការវាយតម្លៃ​ពីការ​បោះឆ្នោត​ត្រូវមាន​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​។
    12 min
  • លោកVincent EBLE៖ បើដាក់កម្ពុជាក្នុងប្រអប់មួយ គ្មានទំនាក់ទំនងជាមួយអ្នកដទៃ នោះកម្ពុជានឹងមិនអាចឈានដល់គោលដៅប្រជាធិបតេយ្យដែលគេចង់បាននោះទេ
    គណៈប្រតិភូ​ព្រឹទ្ធសភា​បារាំង​ដឹកនាំដោយ​ព្រឹទ្ធសមាជិក ​វ៉ាំងសង់ អេប្លេ​ (Vincent EBLE)​ បានមក​បំពេញទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះ​។ ​លោក វ៉ាំងសង់ អេប្លេ ​បាន​ប្រាប់វិទ្យុបារាំង​ RFI ថា​ទស្សនកិច្ច​របស់ព្រឹទ្ធសភា​បារាំង​នៅ​កម្ពុជា​បានផ្តោត​ទៅលើ​បញ្ហា​សំខាន់​ៗ​ជាច្រើន​ដូចជា​ការគាំទ្រ​ហ្វ្រង់កូហ្វូនី ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ​ទេសចរណ៍ ​ភាសា ​និង​ការគាំពារ​បេតិកភណ្ឌ​កម្ពុជា​ផងដែរ​។ ក្រៅពីនេះ​ប្រធាន​ប្រតិភូ​ព្រឹទ្ធសភា​បារាំង​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រជាធិបតេយ្យ ​ការបោះឆ្នោត ​និង​ជំហរ​ដូចគ្នា​រវាង​ប្រទេស​ទាំងពីរ​ស្តីពី​បញ្ហា​អ៊ុយក្រែន​។ ពាក់ព័ន្ធនឹង ​EBA ​ការដាក់​ឲ្យ​កម្ពុជា​នៅក្នុង​ប្រអប់មួយ​ដោយគ្មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ ​នោះគេនឹង​មិនអាច​ឈានដល់​គោលដៅ​ប្រជាធិបតេយ្យ​ដែលគេ​ចង់បាន​កាន់តែច្រើន​នៅ​កម្ពុជា​នោះទេ​។ នេះបើតាម​លោក ​វ៉ាំងសង់ អេប្លេ​។
    16 min
  • លោក ជឹម វឿន៖ «បើផ្អាកមុខរបរដឹកជញ្ជូនព្រោះសាំងឡើងថ្លៃ យើងនឹងមិនមានលុយបង់ធនាគារ»
    តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាបានឡើងដល់កំរិតមួយជិតមួយដុល្លារកន្លះសម្រាប់សាំងធម្មតាគឺ ៥ ៥៥០រៀល ហើយប្រេងម៉ាស៊ូតឡើងដល់ ៥ ៨០០រៀល ក្នុង១លីត្រ និងឡើងលើសមួយដុល្លារកន្លះ សម្រាប់សាំងស៊ុបពែរ ពោលគឺឡើងជាង៦ពាន់រៀល ក្នុង១លីត្រ។ លោក ជឹម វឿន ប្រធានសមាគមអ្នកដឹកជញ្ជូនរថយន្តធុនធ្ងន់ឲ្យដឹងថាអាជីវកម្មដឹកជញ្ជូនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការឡើងថ្លៃប្រេងឥន្ធនៈ ដែលកាន់តែខ្ពស់ទៅៗ។ តាមលោក ជឹម វឿន ម្ចាស់រថយន្តដឹកជញ្ជូនមួយចំនួនបានផ្អាកអាជីវកម្មរបស់ខ្លួន ហើយមួយចំនួនទៀតនៅបន្តយ៉ាងលំបាក ដើម្បីសងបំណុលធនាគារ បើទោះណាជាចំណូលរបស់ពួកគេធ្លាក់ទាបជាងមុនខ្លាំងក៏ដោយ។
    11 min
  • លោក វ៉ាត់ ចំរើន៖ កម្ពុជារំពឹងទទួលបានមេដាយច្រើនពីការប្រកួតស៊ីហ្គេមនៅវៀតណាម
    នៅល្ងាចថ្ងៃនេះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ត្រូវបើកជាផ្លូវការ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សម្រាប់​កម្ពុជា គឺមានអត្តពលិក ឬកីឡាករ-កីឡាការនី ជាង៤០០នាក់ លើ៣៣ប្រភេទកីឡា​ត្រូវបាន​បញ្ជួនទៅ​ប្រកួតនៅប្រទេសវៀតណាម បន្ទាប់ពីខកខានកាលពីឆ្នាំមុនដោយសារតែកូវីដ១៩។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ រំពឹងថា កម្ពុជារំពឹងទទួលបានមេដាយច្រើនពីកីឡាស៊ីហ្គេមនៅឆ្នាំនេះ។ ការប្រកួតកីឡាស៊ីហ្គេម​នៅឆ្នាំនេះ ក៏ជាមេរៀនមួយសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។
    12 min
  • លោក ម៉ម រិទ្ធី៖ ច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ» មានសារៈប្រយោជន៍ទាក់ទាញភ្ញៀវទេសចរ តែអាជ្ញាធរត្រូវពង្រឹងការអនុវត្ត
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍និង​សេវាកម្មកម្ពុជា។ នៅថ្ងៃពុធនេះ រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាពម្ហូបអាហារ» ដែលមាន១១ជំពូកនិង៤៣មាត្រា។ ជាច្បាប់ដែលរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៥មកមេ្ល៉ះ។ លោក ម៉ម រិទ្ធី យល់ថា​ សេចក្តីព្រាងច្បាប់នេះមានសារៈសំខាន់ក្នុងការពង្រឹង ផ្នែកអនាម័យ ស្តង់ដារ គុណភាព និងសុវត្ថិភាព ចំណីអាហារខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ដែលមកកម្សាន្ត។ ព្រមទាំងអាចឈានដល់ការនាំចេញទៅក្រៅប្រទេស ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង។ បើតាមប្រធានសហជីពផ្នែកទេសចរណ៍និងសេវាកម្មរូបនេះ សេចក្តីព្រាងច្បាប់មានហើយ តែបើចង់ឃើញប្រសិទ្ធិភាព នោះអាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់។
    11 min
  • លោក ហេង គឹមហុង៖ ការលុបបឹងធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ...ជះឥទ្ធិពលជាអវិជ្ជមានដល់បរិស្ថាន
    ក្រុមអង្គការ​សង្គមស៊ីវិល​ រួមនឹងក្រុមយុវជនចំនួន ១៥ស្ថាប័ន បានរួមគ្នាប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ ២០២២ រយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែឧសភានេះទៅរហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ«លើកកម្ពស់កិច្ចការពារបរិស្ថាន ដើម្បីចីរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្សជាតិ»។ លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា បានថ្លែងថាធនធានធម្មជាតិជាផ្នែកមួយយ៉ាងសំខាន់សម្រាប់បរិស្ថាន និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជីវិតមនុស្ស សត្វនៅលើភពផែនដី។ តាមលោក ហេង គឹមហុង ប្រទេសកម្ពុជាបច្ចុប្បន្នបានប្រឈមនឹងបញ្ហាបរិស្ថានធំៗមួយចំនួនដូចជាការប្រើប្រាស់ផ្លាស្ទីក ការប្រើប្រាស់ប្រេងឥន្ធនៈមិនចាំបាច់ ការលុបបឹងធម្មជាតិ ការចាក់ដីចូលទន្លេ និងការកាប់បំផ្លាញព្រៃឈើជាដើម។
    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners