បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក អាត់ ធន់៖ ការរឹតត្បឹតខ្លាំងធ្វើឲ្យសេរីភាពធ្លាក់ចុះ គឺជាកំសោយរបស់រដ្ឋាភិបាលទៅវិញទេ
    សហភាព​ការងារ​កម្ពុជា​បាន​ស្នើសុំ​ទៅកាន់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ដើម្បី​ជួបជុំគ្នា​ចំនួន​ជាង​១​ពាន់​នាក់ នៅទីតាំង​សាធារណៈ​មួយ​ ដើម្បី​អបអរ​ខួប​១៣៦ ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ​និងមាន​ការ​ហែរក្បួន​ដាក់ញត្តិ​ជូន​រដ្ឋសភា​ជាតិ​ពាក់ព័ន្ធ​នឹង​ផល​លំបាក​ផ្សេង​ៗ​ ដែល​កម្មករ ​និយោជិត​បាន​ជួប​ប្រទះ​។ ​ក៏​ប៉ុន្តែ​សំណើរ​នេះ ​ត្រូវបាន​បដិសេធ​ដោយ​សាលា​រាជធានី​ភ្នំពេញ ​ដោយសារ​ការ​ស្នើសុំ​នេះ​ខុសពី​ច្បាប់​បាតុកម្ម​ និង​ថា​ក្រសួង​មហាផ្ទៃ​ជាអ្នក​សម្រេច​លើ​បញ្ហា​នេះ​។ ​រហូត​មកទល់​ពេលនេះ ​គេនៅ​មិនទាន់​មាន​ការ​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​ពី​ក្រសួង​មហាផ្ទៃ​។ ​ក៏ប៉ុន្តែ​លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ បានថ្លែងថា​សំណើរ​របស់​លោក​គឺស្រប​ទៅតាម​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ ​លោកថា​ការ​រឹតបន្តឹង​សេរីភាព​ខ្លាំង​ពេក​ ជាហេតុ​នាំឲ្យ​ពលរដ្ឋ​មិនសប្បាយចិត្ត​នឹង​ការ​ដឹកនាំ​របស់​រដ្ឋ​ ខណៈដែល​រដ្ឋ​ត្រូវ​ធានា​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​។
    11 min
  • លោកវេជ្ជបណ្ឌិត គួច ម៉េងលី៖ ភាពស៊ាំក្នុងសហគមន៍មានសារៈសំខាន់សម្រាប់បើកជំហរប្រទេសឡើងវិញ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីគឺលោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមហ៊ុន ម៉េងលី ជេ.គួច គ្រុប។ នៅថ្ងៃអាទិត្យនេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន តាមរយៈសារជាសំឡេង បានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ខណៈអ្នកដែលទទួលបានវ៉ាក់សាំងដូសទី៣ នៅមាន​ចំនួនគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ភាពស៊ាំក្នុងសហគមន៍តាមរយៈការទទួលយកវ៉ាក់សាំងកូវីដ១៩នេះ ជាភាពចាំបាច់និងមានសារៈសំខាន់សម្រាប់ឲ្យកម្ពុជាបើកជំហរប្រទេសដោយទូលាយឡើងវិញ។
    12 min
  • លោក ស្រ៊ុន ពៅ៖ការនាំចូលជ្រូកខុសច្បាប់ដែលបន្តកើតឡើងនឹងវិនាសដល់ការចិញ្ចឹមជ្រូក​ក្នុង​ស្រុក
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៣មេសានេះ គឺលោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា។  ប្រទេសកម្ពុជាបានធ្វើការផ្អាក​ការនាំ​ចូល​សត្វ​ជ្រូក​រស់​ចូលពី​ប្រទេស​ក្បែរខាង​គឺ​ប្រទេសថៃនិងវៀតណាម​ប្រមាណ​១ឆ្នាំម​កហើយ​ ដោយសារក្តីបារម្ភពី​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​ ដែល​នៅតែបន្តឆ្លងរាលដាល​។ បើតាម​លោក ស្រ៊ុន ពៅ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង គឺ​នៅតែ​មាន​ជ្រូក​រាប់រយក្បាលត្រូវបានលួចនាំចូលដោយខុសច្បាប់ពីវៀតណាម​តាមច្រក​របៀង​ផ្សេងៗ ពិសេស​នៅ​ខេត្តស្វាយរៀងតែម្តង។ តំណាងសមាគមចិញ្ចឹម​សត្វរូបនេះ មើលឃើញថា វិធានការ​ដោះស្រាយ​បញ្ហា​នាំចូលជ្រូកខុសច្បាប់​នេះ ហាក់មានលក្ខណៈ​ដូច​ការវែកចក គឺចាប់​បានជារៀងរាល់ថ្ងៃ ហើយ​ក៏​តែ​នៅ​តែ​បន្ត​មាន​នាំ​ចូលមកបាន​ដដែរ។ និន្នការនេះ​បាន​ញ៉ាំឱ្យ​សមាគម​ចិញ្ចឹមសត្វ​បារម្ភ​យ៉ាង​ខ្លាំងថា​អាច​នឹង​​វិនាស​ដល់​ការ​ចិញ្ចឹមជ្រូកក្នុងស្រុក។
    12 min
  • លោក សោម សូរីដា៖ ការចាប់ឆ្នោតដើម្បីកំណត់លេខរៀងគណបក្សនយោបាយ មានសារៈសំខាន់សម្រាប់ឲ្យគណបក្សនីមួយៗឃោសនារកសំឡេង
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ​គឺលោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នៅថ្ងៃសុក្រនេះ គ.ជ.ប បានចេញផ្សាយនូវសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត។ លោក សោម សូរីដា បានបញ្ជាក់ថាការចាប់ឆ្នោតបានធ្វើឡើងទៅតាមឃុំ-សង្កាត់នីមួយៗ ទាំង១៦៥២ឃុំ-សង្កាត់ទូទាំងប្រទេស។ បើតាមលោក សោម សូរីដា ការចាប់ឆ្នោតនេះមានសារៈសំខាន់សម្រាប់ឲ្យគណបក្សនីមួយៗឃោសនារកសំឡេង ហើយក៏ជួយសម្រួលដល់ពលរដ្ឋគូសលើគណបក្សដែលខ្លួនពេញចិត្ត។
    9 min
  • លោក កែន សេរីរដ្ឋា៖ ទិវាភពផែនដីឆ្នាំនេះ ជាឱកាសមាសជំរុញកិច្ចការពារបឹងទន្លេសាប ក្រោយរដ្ឋាភិបាលបើកយុទ្ធនាការបង្រ្កាបបទល្មើស
    អង្គការអភិរក្សសត្វព្រៃ WCS នៅថ្ងៃសុក្រស្អែកនេះ នឹងរៀបចំការតាំងផលិតផលរូបថតជីវៈចម្រុះដែលមាននៅបឹងទន្លេសាប ដើម្បីចូលរួមអបអរទិវាភពផែនដី។ នៅឆ្នាំនេះ អង្គការអភិរក្សសត្វព្រៃបានរៀបចំទិវាមួយនេះឡើង ដោយកំណត់ប្រធានបទថា «វិនិយោគលើភពផែនដីយើង វិនិយោគលើទន្លេសាបយើង»។ ដូច្នេះក្នុងនាមជាភ្ញៀវប្រចាំរបស់វិទ្យុយើងនារាត្រីនេះ លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រធានបទនេះមានសារៈសំខាន់ សម្រាប់ស្វែងរកកិច្ចគាំពារបឹងទន្លេសាប។ លោកថា នៅឆ្នាំនេះ ជាឱកាសមាសក្នុងការការពារបឹងទន្លេសាប ក្រោយតែរដ្ឋាភិបាលបានបើកយុទ្ធនាការបង្រ្កាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកកន្លងមក។
    13 min
  • មេធាវី អាង ឧត្តម៖បើមិនកោះហៅរដ្ឋបរទេសចូលសវនាការទេ មានន័យថា លោក កឹម សុខា គ្មាន បទល្មើស
    ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI  នៅរាត្រីនេះ គឺលោក អាង ឧត្តម សហមេធាវីការពារក្តី លោក កឹម សុខា ។ មេធាវីរបស់ លោក កឹម សុខា ដែលគ្រោងស្នើឲ្យតុលាការកោះហៅតំណាងរដ្ឋបរទេសមកចូលសវនាការ ដើម្បីស្វែងរកការពិត ចំពោះអ្វីដែលតុលាការបានចោទប្រកាន់​លើអ្នកនយោបាយបក្សជំទាស់រូបនេះ។​ បើតាម លោក អាង ឧត្តម ប្រសិន​បើតុលាការ​មិនព្រមកោះ​ហៅ​តំណាង​រដ្ឋ​បរទេស​ដែល​ភាគី​រដ្ឋ​ប្បវេណី​បាន​ប្តឹងនោះឲ្យ​ចូល​រួមសវនាការទេ មានន័យថា លោក កឹម សុខា មិន​បានប្រព្រឹត្តិបទល្មើស​ដូចការប្រកាន់ថា ឃុបឃិតជាមួយបរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជានោះឡើយ។
    10 min
  • លោក ហ៊ុន ឡាក់៖ ការកំណត់កូតានាំអង្ករទៅវៀតណាមមិនប៉ះពាល់ផែនការនាំអង្ករចេញរបស់កម្ពុជាទេ
    ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំងអន្តរជាតិRFI​ នៅរាត្រីនេះ គឺលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។ លោកចូលខ្លួនមកពន្យល់ពីការកំណត់កូតារបស់​វៀតណាម​ក្នុងការនាំអង្ករ​ពីកម្ពុជាតែត្រឹម៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ បើតាម លោក ហ៊ុន ឡាក់ ការកំណត់បែបនេះគឺមិន​ប៉ះពាល់​ដល់​ផែន​ការ​នាំអង្ករចេញរបស់កម្ពុជាឡើយ ខណៈវៀតណាមនៅតែជាទីផ្សារទិញស្រូវដ៍ធំពីកម្ពុជា​។ បើតាម ​លោក ហ៊ុន ឡាក់ បញ្ហាប្រឈមធំបំផុតរបស់អ្នកធ្វើកសិកម្មនៅឆ្នាំនេះ គឺដោយសារតែ ​ជី និងថ្នាំ​កសិកម្ម​ហក់ឡើងថ្លៃខ្ពស់ហួសពីការស្មាន ធ្វើឲ្យកសិករជាច្រើន​កាត់បន្ថយការដាំដុះ។
    12 min
  • លោក សំ សុខគង់ ៖ លោក សៀម ភ្លុក នឹងជជែកជាមួយមេធាវីដើម្បីរកច្រកចេញ ក្រោយដីកានាំខ្លួនអស់សុពលភាព
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុបារាំង​អន្តរជាតិ​នារាត្រីនេះគឺ​ លោក សំ សុខគង់ ​មេធាវី​ការពារ​ក្តី​របស់លោក សៀម ភ្លុក​ ស្ថាបនិក​អតីតគណបក្សបេះដូងជាតិ។​ តុលាការ​ក្រុងភ្នំពេញ​ កាល​ពីដើមខែមេសា​ បាន​ចេញដីកា​បង្គាប់​ឲ្យកង​កម្លាំង​នាំខ្លួន ​លោក សៀម ភ្លុក ​ចូល​តុលាការ​ ជុំវិញ​បទល្មើស​ ក្លែងបន្លំ ​និងបទ​ប្រើប្រាស់​លិខិត​ក្លែងក្លាយ ​ក្នុង​ការបង្កើតគណបក្ស​បេះដូងជាតិ។​ មក​ដល់ពេលនេះ ​លោក សៀម ភ្លុក ​កំពុងលាក់​ខ្លួន​នៅទីតាំង​សុវត្ថិភាព​ជាបណ្តោះអាសន្ន​ ខណៈ​ដែលលោកមេធាវី សំ សុខគង់ ​អះអាងថា ​លោក សៀម ភ្លុក​ នឹង​ជជែក​ជាមួយ​មេធាវី ​ដើម្បី​រកច្រកចេញ ​បន្ទាប់ពី​ដីកានាំ​ខ្លួន​អស់​សុពល​ភាព​នៅថ្ងៃទី២៥​មេសា។ ​
    10 min
  • លោកបណ្ឌិត យង់ ពៅ៖ អាស៊ានអាចពិបាករកជំហររួម ពេលនិយាយជាមួយអាមេរិករឿងសង្រ្គាមនៅអ៊ុយក្រែន
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីគឺលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា។ នៅថ្ងៃអាទិត្យម្សិលមិញ កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងការបញ្ជាក់ពីពេលវេលាជាក់លាក់នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលនឹងរៀបចំឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខនេះ។ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា លើសតែពីប្រធានបទទាក់ទងនឹងកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ចនោះ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន នឹងក្លាយជាប្រធានបទមួយក្តៅសម្រាប់ការពិភាក្សារវាងអាស៊ាននិងអាមេរិក។ បើតាមលោកបណ្ឌិត យង់ ពៅ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាអាចពិបាករកជំហររួមរបស់អាស៊ាន ដើម្បីនិយាយជាមួយអាមេរិក ជុំវិញបញ្ហាសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន។
    11 min
  • លោក លី រស្មី៖ បដិមា​ចំនួន​៣​ផ្សេង​ទៀត​ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ក្រុង​ព្រះសីហនុ បន្ទាប់​ពី​បដិមា​ព្រះថោងតោង​ស្បៃ​នាង​នាគ
    ទឹកប្រាក់​ជាង​១​លាន​ដុល្លារ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដំណើរ​ការ​សាងសង់​រូប​បដិមា​ព្រះថោង-នាងនាគ ដែល​ត្រូវ​បាន​អភិសេក​នៅ​ថ្ងៃ​ទី​១៦​ខែ​មេសា​នេះ។  លោក លី រស្មី អនុរដ្ឋ​លេខាធិការ​នៃក្រសួងដែនដី​នគររូបនីយកម្ម និង​សំណង់​បាន​គូស​បញ្ជាក់​ថា បដិមា​ព្រះថោង-នាងនាគ ជារូប​សំណាកធំជាង​គេ​នៅ​កម្ពុជា​ជាមួយ​នឹង​ទម្ងន់​៦០​តោន។ បើ​តាម​អ្នក​ជំនាញ​រូប​នេះ ក្រៅ​ពី​រូប​បដិមា​ព្រះថោង-នាងនាគ គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ ​គ្រោង​ដាក់​តាំង​រូប​សំណាក​មួយ​ចំនួន​ទៀត​ដូចជាៈបដិមា ព្រះវិស្ណុ និងព្រះនាងឧមាភគវតី ឬហៅថា ឧមាមហេស្វរៈ និងបដិមា សីហរាជមុខ៣។ ក្រៅពីក្រុង​ព្រះសីហនុ ស្ថាបត្យករ​រូបនេះ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​មាន​គម្រោង​សាងសង់​រូប​សំណាក​បុព្វបុរសខ្មែរ​ផ្សេង​ទៀត​ដើម្បី​ដាក់​តាំង​បង្ហាញ​ឲ្យ​បាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners