បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ឃួង ស្រេង៖សង្រ្កានវត្តភ្នំឆ្នាំនេះមិនរៀបចំការលេងបាញ់ទឹកដើម្បីបង្ការហានិភ័យឆ្លងកូវីដ
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នារាត្រីនេះ​គឺ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ទី​០១​មេសា បាន​ជូន​ដំណឹង​ដល់​សាធារណជន​អំពី ការ​រៀបចំសង្រ្កាន​វត្ត​ភ្នំ​ចំនួន​៣ថ្ងៃ ដើម្បី​អបអរ​ពិធី​បុណ្យចូល​ឆ្នាំ​ប្រពៃណីខ្មែរ។ លោក ឃួង ស្រេង បាន​បញ្ជាក់​ថា ដោយ​សារ​តែ​តួលេខ​ឆ្លង​នៅ​ពេលនេះមានការធា្លក់ចុះគួរឲ្យកត់សម្គាល់ ទើប​រដ្ឋបាល​ភ្នំពេញ​សម្រេច​រៀបចំ​សង្រ្កាន​វត្តភ្នំ​ឡើង​វិញ ខណៈ​ដែល​ព្រឹត្តិការណ៍​នេះ​បាន​អាក់​ខានអស់​២ឆ្នាំ ដោយសារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍។ បើ​តាម​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ ទោះ​សង្រ្កាន​វត្ត​ភ្នំ​រៀបចំ​ឡើង​វិញ​មែន តែ​មិន​រៀបចំ​ការ​លេង​បាញ់​ទឹក​នោះ​ទេ ដើម្បី​បង្ការហានិភ័យ​ឆ្លង​កូវីដ​១៩៕
    10 min
  • លោកស្រី សូ ហ្វារីណា៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រទះនឹងបញ្ហាប្រឈមច្រើន
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam)។ កាលពីពាក់កណ្តាលឆ្នាំ២០២១កន្លងទៅ មជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមគម្រោងមួយស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរទ្បើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្នគម្រោងនេះ កំពុងអនុវត្តនៅទូទាំងប្រទេសកម្ពុជា។ លោកស្រី សូ ហ្វារីណាបានបញ្ជាក់ថាតាមទិន្នន័យពីគម្រោងនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រទះនឹងបញ្ហាប្រឈមច្រើន ហើយលើសពីនេះ ការទទួលបានសេវាសុខភាពនៅមានការខ្វះខាត ដោយសារពួកគាត់រស់នៅឆ្ងាយពីមន្ទីរសុខាភិបាល ឬសេវាសុខាភិបាល។
    12 min
  • លោក ចាន់ យុត្ថា៖ កាលពី៥០ឆ្នាំមុន ខេត្តកំពង់ស្ពឺធ្លាប់ទទួលជំនន់ខែចេត្រ
    ដំណាក់កាលខ្លះនៃរដូវប្រាំងនៅប្រទេសកម្ពុជាត្រូវបានជំនួសដោយកូនរដូវភ្លៀងតូចៗ ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ ហើយកម្ពុជាបានរងឥទ្ធិពលពីសម្ពាធបរិយាកាសជាបន្តបន្ទាប់បណ្តាលឲ្យមានភ្លៀងធ្លាក់ទាំងនៅក្នុងរដូវប្រាំង។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានថ្លែងឲ្យដឹងថាឥទ្ធិពលនៃបាតុភូតឡានីញ៉ា ធ្វើឲ្យរដូវប្រាំងនៅកម្ពុជាប្រៀបដូចមិនមែនរដូវប្រាំង។ បាតុភូតធម្មជាតិបែបនេះ ធ្លាប់បានកើតមានក្នុងរយៈពេលរាប់សិបឆ្នាំម្តង ដូចជាករណីមានជំនន់ខែចេត្រកាលពី៥០ឆ្នាំមុននៅឯខេត្តកំពង់ស្ពឺ។
    11 min
  • លោក ថាច់ សេដ្ឋា ថាការអំពាវនាវរបស់គ.ជ.ប យឺតពេល តែលោក សោម សូរីដា ថាចំឱកាសល្អ
    ទាក់ទងទៅនឹងការអំពាវនាវរបស់ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញឲ្យអ្នកពាក់ព័ន្ធទាំងអស់គោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណៈបក្សភ្លើងទៀនរិះគន់ថាវាជាការអំពាវនាវមួយដែលយឺតពេល ខណៈដែលលោកអះអាងថាការចាប់ផ្តើមរបស់គណបក្សលោករងការរំខានអំឡុងពេលរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ក៏ប៉ុន្តែលោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ថាសេចក្តីអំពាវនាវរបស់គ.ជ.ប ពេលនេះ គឺជាដំណាក់កាលមួយដែលល្អ និងមានសារៈសំខាន់នៅក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ។
    13 min
  • លោក ឈីវ យីស៊ាង៖ កម្ពុជាលើកយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងច្បាប់វិនិយោគថ្មីមកបង្ហាញក្នុងកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅភ្នំពេញ
    អង្គការ​អន្តរជាតិ​នៃបណ្តាប្រទេស​និយាយ​ភាសាបារាំង​ហៅកាត់ថា​(OIF)​ បាន​រៀបចំ​បេសកកម្ម​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​មួយនៅតំបន់​អាស៊ីប៉ាស៊ីហ្វិក​ចាប់ពីថ្ងៃទី២១​ ដល់ថ្ងៃទី៣០ ​ខែមីនានេះ ​ដោយផ្តោត​ទៅលើប្រទេស​វៀតណាម​ និង​កម្ពុជា។​ លោក ​ឈីវ យីស៊ាង​ រដ្ឋលេខាធិការ​ក្រសួងការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ​ ថ្លែងថាព្រឹត្តិការណ៍​បេសកកម្ម​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់អង្គការ​ហ្វ្រង់កូហ្វូនី​នេះ ​មានរយៈពេល​៣ថ្ងៃនៅកម្ពុជា​ គឺចាប់​ផ្តើមនៅថ្ងៃទី២៨​ រហូត​ដល់ថ្ងៃទី៣០ ​ខែមីនា ​ដោយមាន​កិច្ចប្រជុំ​លើប្រធានបទសេដ្ឋកិច្ច​ និង​វិនិយោគជាច្រើន។​ លោកថា ​បេសកកម្ម​នេះ ​មានអត្ថប្រយោជន៍​យ៉ាងខ្លាំង​ដល់កម្ពុជា ​ដោយកម្ពុជា​មានឱកាស​បង្ហាញនូវកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ​ដែលកម្ពុជា​បានធ្វើជា​មួយប្រទេសមួយចំនួន​ និងតំបន់​ និងជាឱកាស​លើកឡើង​ពីច្បាប់វិនិយោគ​ថ្មីរបស់កម្ពុជា​ដល់អ្នក​វិនិយោគហ្វ្រង់កូហ្វូនី​ផងដែរ។​
    9 min
  • លោក សុន ឆ័យ៖ តំណាងរបស់ពលរដ្ឋត្រូវបានបាត់បង់នៅក្នុងរដ្ឋសភាក្រោយរំលាយគណបក្សសង្គ្រោះជាតិ
    បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីពេលកន្លងទៅនេះ លោក សុន ឆ័យ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញតាមរយៈគណបក្សភ្លើងទៀន ដោយមិននៅរង់ចាំការវិលត្រលប់របស់គណបក្សសង្គ្រោះជាតិឡើយ។ លោក សុន ឆ័យ ថាអវត្តមានរបស់គណបក្សប្រឆាំងដូចជាគណបក្សភ្លើងទៀនជាដើមនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឲ្យមានការបាត់បង់តំណាងរបស់ប្រជាពលរដ្ឋទាំងនៅមូលដ្ឋាន និងនៅក្នុងរដ្ឋសភាត្រូវបាត់បង់ ព្រមទាំងបាត់បង់របបប្រជាធិបតេយ្យផងដែរ។
    13 min
  • លោកឧកញ៉ា លឹម ហេង៖ កំណើនអ្នកវិនិយោគិនបរទេស នឹងស្ទុះខ្លាំងក្នុងឆ្នាំ២០២២នេះ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ក្រោយស្ថានភាពវិបត្តិជំងឺកូវីដ១៩បានធូរស្បើយ ហើយដំណើការសេដ្ឋកិច្ច-សង្គមក៏មានភាពល្អប្រសើរទៅមុខទៀតនោះ សភាពាណិជ្ជកម្មកម្ពុជាបានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងឆ្នាំ២០២២នេះ សន្ទុះអ្នកវិនិយោគបរទេសដែលមានបំណងចូលមកវិនិយោគក្នុងប្រទេសកម្ពុជា នឹងមានវត្តមានច្រើនឡើង។ ខណៈឆ្នាំនេះ គឺជាឆ្នាំដែលល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបទាញអ្នកវិនិយោគបរទេស។ បើតាមការបញ្ជាក់ពី លោក ឧកញ៉ា លឹម ហេង ក្នុងឆ្នាំនេះ​ សភាពាណិជ្ជកម្មកម្ពុជា នឹងត្រូវធ្វើជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលនេះ​ជាហេតុផលខ្ពស់ ចំពោះការផ្តល់ឱកាសកាន់តែច្រើនមកកម្ពុជា។ ដោយឡែក វិបត្តិសង្គ្រាមនៅអ៊ុយក្រែនវិញ​ លោកឧកញ៉ា លឹម ហេងថា វាមិនអាចបង្អាក់ដំណើរការវិនិយោគ និងលំហូរអ្នកវិនិយោគិនបរទេសមកប្រទេសកម្ពុជានោះទេ។ មិនអាចរាំងស្ទះដោយសារ កម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយវិស័យជាច្រើនក៏ដំណើការជាប្រក្រតីភាពឡើងវិញហើយ។
    12 min
  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖ របបសិកភូមាមិនទាន់ស្មោះត្រង់នៅឡើយក្នុងការគោរពគោលការណ៍៥ចំណុចរបស់អាស៊ាន
    បន្ទាប់ពីជំនួបជាមួយមេដឹកនាំរបបសិកភូមាលោក មីន អ៊ុងឡាំង អំឡុងពេលទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសភូមា លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសប្រធានអាស៊ាន បានលើកឡើងថាលោក មីន អ៊ុងឡាំង បានផ្តល់ចំលើយបើកចំហជាងមុនជុំវិញការស្នើសុំជួបលោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំនយោបាយដែលកំពុងជាប់ឃុំផ្សេងទៀត។ បើកចំហដោយសារមេដឹកនាំរបបសិកប្រើពាក្យថា«នឹងពិចារណាសំណើសុំជួបនេះនៅថ្ងៃអនាគត»។ ក៏ប៉ុន្តែចំណុចនេះ ត្រូវលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ថាជាការពិបាកទស្សន៍ទាយ ដោយសារវាជាភាសាការទូត ខណៈដែលមេដឹកនាំរបបសិកភូមា នៅមិនទាន់មានភាពស្មោះត្រង់នៅឡើយ ជុំវិញការគោរពគោលការណ៍ឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន។​
    13 min
  • កញ្ញា ឈឹម ស៊ីថរ៖ បើមិនទទួលយកបុគ្គលិកចូលធ្វើការវិញ តំណាងសហជីពមិនចូលរួមចរចាទេថ្ងៃស្អែក
    តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់គ្នានៅព្រឹកថ្ងៃអង្គារនេះ ក្រុមបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៏ដែលមានវិវាទជាមួយនិយោជក បានស្នើដល់តំណាងរបស់ពួកគេកុំឲ្យទៅចូលរួមកិច្ចចរចា ដែលកំណត់ធ្វើនៅថ្ងៃពុធស្អែក ប្រសិនបើចំណុចទី១ មិនត្រូវបានឯកភាពយកមកជជែក។ នេះបើតាមកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏។ ចំណុចទី១ ដែលជាចំណុចគោលនាំទៅរកការជជែកការទាមទារផ្សេងៗទៀត គឺការស្នើឲ្យក្រុមហ៊ុនណាហ្គាវើលដ៏ទទួលយកបុគ្គលិក កម្មករ ប្រមាណ២០០នាក់ចូលធ្វើការវិញ ជាថ្នូរនឹងការស្ម័គ្រចិត្តពីបុគ្គលិក៣០០នាក់ផ្សេងទៀត ដែលសុំលាឈប់ពីការងារ។ ក៏ប៉ុន្តែភាគីនិយោជកមិនព្រម ជាហេតុធ្វើឲ្យអ្នកតវ៉ាព្រមានថាពួកគេនឹងប្រកាន់ជំហរដដែលវិញ គឺការធ្វើកូដកម្មដោយសន្តិវិធី។
    12 min
  • លោក ជិន ម៉ាលីន៖ អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស មិនគួរមើលរូបភាពតែមួយជ្រុង រួចវិនិច្ឆ័យបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជា
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ នៅថ្ងៃនេះ លោក ជិន ម៉ាលីន បានជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយនឹងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក វីទីត មុនថាប៊ន ដោយជជែកអំពីបញ្ហាសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ និងការអនុវត្តច្បាប់នៅកម្ពុជា មួយរយៈចុងក្រោយ។ លោក ជិន ម៉ាលីន បានបញ្ជាក់ថា កិច្ចពិភាក្សាមានការស្វែងយល់ពីគ្នាទៅវិញទៅមក។ បញ្ហាខ្វែងគំនិតគ្នាមួយចំនួនវិញ លោក ជិន ម៉ាលីន បានសើ្នអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ថាមិនគួរមើលរូបភាពតែមួយជ្រុង រួចវិនិច្ឆ័យបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជាឡើយ។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners