បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សុខ ឈុនអឿង៖ រដ្ឋាភិបាលគួរកុំយកពន្ធឬយកពន្ធទាបពីការនាំចូលប្រេងឥន្ធនៈ ហើយតម្លើងពន្ធបារី និងស្រាវិញ
    តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាបានឡើងថ្លៃខ្ពស់ ចាប់តាំងពីមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មក អស់រយៈពេលជាង២សប្តាហ៍ទៅហើយ គឺឡើងរហូតដល់ជិត៥ពាន់ ទៅជាង៥ពាន់រៀលក្នុងមួយលីត្រ។ លោក សុខ ឈុនអឿង ប្រធានស្តីទីសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈខ្ពស់នៅពេលនេះ បានធ្វើឲ្យប៉ះពាល់ដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធយ៉ាងខ្លាំង ជាពិសេសផ្នែកដឹកជញ្ជូន។ ខណៈដែលរដ្ឋាភិបាលថៃមានដំណោះស្រាយបន្ទាន់តាមរយៈបន្ធូរបន្ថយការយកពន្ធប្រេងឥន្ធនៈ លោក សុខ ឈុនអឿង យល់ថារដ្ឋាភិបាលកម្ពុជាគួរមានដំណោះស្រាយដូចគ្នាដែរ ជាជាងលើកហេតុផលដដែលៗថា បណ្តាលមកពីតម្លៃទីផ្សារប្រេងពិភពលោកឡើងថ្លៃខ្ពស់។
    12 min
  • បណ្ឌិតសុខ ទូច៖ បើគ្មានចំណាត់ការបន្ទាន់ទេ ត្រីបឹងទន្លេសាបស្រុកខ្មែរនឹងហិនហោចអស់នៅ២ឆ្នាំខាងមុខ
    ភ្ញៀវប្រចាំ​ថ្ងៃរបស់វិទ្យុបារាំង​អន្តរជាតិ​នារាត្រីនេះ ​គឺលោកបណ្ឌិត សុខ ទូច​ ប្រធាន​រាជបណ្ឌិត​សភាកម្ពុជា។ ​សព្វថ្ងៃនេះ ​សត្វត្រី​ធម្មជាតិ​រស់នៅតាម​ដងទន្លេបឹង​បួរ​ដែលជា​ធនធាន​ធម្មជាតិ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​កម្ពុជា​ កំពុង​ត្រូវបាន​គម្រាម​កំហែង​យ៉ាងខ្លាំង​ដោយ​ជនទុច្ចរិត​ជាលក្ខណៈប្រព័ន្ធ។​ លោកបណ្ឌិត ​សុខ ទូច​ ដែល​កំពុង​ចុះស្រាវជ្រាវ​អំពីបញ្ហា​ត្រីនៅបឹង​ទន្លេសាប​នេះ ​បានលើក​ឡើងថា ​បញ្ហានេះ​គឺបាន​ឈានដល់​កម្រិត​មួយ​ដែលកម្ពុជា​ឈប់បិទភ្នែក​ ហើយ​ត្រូវរក​ចំណាត់ការ​បន្ទាន់​ ព្រោះលោកថា ​ត្រីបឹង​ទន្លេសាប​ស្រុកខ្មែរ​នឹងផុតពូជ​អស់ នៅរយៈពេល​២ឆ្នាំខាងមុខនេះ។ ​
    14 min
  • អ្នកស្រី យ៉ាន់ ថាវិន៖ កម្មការិនីបាត់បង់សិទ្ធិទទួលបានអាហារគ្រប់គ្រាន់អំឡុងវិបត្តិកូវីដ-១៩
    អស់រយៈពេលជាង២ឆ្នាំកន្លងទៅ កម្មការរិនីដែលបំរើការងារនៅតាមរោងចក្រកាត់ដេរ ក្នុងខេត្តតាកែវបានបង្ហាញពីការលំបាកនៅក្នុងជីវភាពរស់នៅរបស់ពួកគេ ដោយសារតែការបាត់បង់ការងារ ការទទួលបានប្រាក់ឈ្នួលតិចដោយសារការកាត់បន្ថយម៉ោងការងារ អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។ បន្ថែមពីលើនេះ វិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានជម្រុញឲ្យការរស់នៅរបស់កម្មការិនីកាត់ដេរ រិតតែលំបាក ដោយសារតម្លៃទំនិញបានឡើងថ្លៃរត់ប្រដេញនឹងតម្លៃប្រេងសាំង។ នេះជាការបញ្ជាក់របស់អ្នកស្រី យ៉ាន់ ថាវិន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU)។
    10 min
  • លោកថាច់ សេដ្ឋា៖ បក្សភ្លើងទៀនរំពឹងលទ្ធផលវិជ្ជមាន ក្រោយដាក់បេក្ខជនឈរឈ្មោះបានស្ទើរគ្រប់ឃុំ-សង្កាត់
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុបារាំង​អន្តរជាតិ​ នារាត្រីនេះ ​គឺលោកថាច់ សេដ្ឋា ​ប្រធានស្តីទី​និង​ជាអ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន។​ គណបក្ស​ភ្លើងទៀន​នៅថ្ងៃនេះ ​បានប្រកាស​អំពីលទ្ធផល​នៃការដាក់​បេក្ខជន​ឈរឈ្មោះ​ក្នុងការបោះឆ្នោតឃុំ​សង្កាត់​ចំនួន​១៦៤៩​ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​បេក្ខជន​គ្រប់ចំនួន​ឃុំ-សង្កាត់​ទាំង១៦៥២​នៅទូទាំង​ប្រទេស។​ លោកថាច់ សេដ្ឋា ​ថាការ​ដាក់បេក្ខជន​បានស្ទើរ​តែគ្រប់ឃុំ-​សង្កាត់ ​បង្ហាញ​ថាពលរដ្ឋ​ចង់បាន​ការបោះឆ្នោត​មួយដ៏ត្រឹមត្រូវ​តាមបែប​ប្រជាធិបតេយ្យ ​ហើយតាមរយៈនេះ​ លោកក៏សង្ឃឹមថា ​បក្សភ្លើង​ទៀន​នឹងទទួល​បាន​លទ្ធផល​វិជ្ជមាន។​
    13 min
  • លោក អ៊ី សាំងឡេង៖ មាន​បញ្ហា​មិន​ប្រក្រតី​ជា​ច្រើន ​ទើប​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មិន​ចូល​រួមការបោះឆ្នោត
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នា​រាត្រី​នេះ​ គឺ​លោក​អ៊ី ​សាំង​ឡេង ​អនុ​ប្រធាន​និង​ជា​អ្នក​នាំ​ពាក្យ​របស់គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ប្រកាស​ថា ​មិន​ចូល​រួម​ដាក់ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ​នាខែ​មិថុនា​ខាងមុខ​នេះ ​ដោយ​ហេតុថា គ.ជ.ប បាន​រឹតត្បិត​ទៅ​លើ​ការ​ផ្តល់​ជូន​ទម្រង់​១១០២​ដល់​គណបក្ស​នយោបាយ​។ ក្រៅ​ពី​នេះ ​លោក​អ៊ី សាំង​ឡេង ​បញ្ជាក់​ថា ​LDP​ បាន​កត់​សម្គាល់​ឃើញ​បញ្ហា​មិន​ប្រក្រតី​ជា​ច្រើន​ទៀត ​ដូចជា​ការ​ធ្វើ​ទុក្ខ​ទោម្នេញ​លើ​មន្ត្រី​ខ្លួន និង​ការ​ចល័ត​មនុស្ស​ពី​ទី​តាំង​ផ្សេង​មក​បោះឆ្នោត​ជា​ដើម។ តទៅនេះសូមស្តាប់បទសម្ភាសន៍រវាងជួប នរក្សា ជាមួយលោកអ៊ី សាំងឡេង៖
    13 min
  • លោក នេត្រ ភក្ត្រា៖ កម្ពុជា​​នឹង​បាត់​បង់​ធនធាន​សត្វ​ព្រៃ​​ដ៏​មាន​តម្លៃ បើ​គ្មាន​វិធានការ​បន្ទាន់​ទេ​នោះ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​រាត្រី​នេះ គឺ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។ ក្រសួង​បរិស្ថាន​និង​អង្គការ​ជា​ដៃ​គូ​ពាក់ព័ន្ធ ទើប​តែ​ដាក់​ចេញ​នូវ​យុទ្ធនាការ «អន្ទាក់-សូន្យ» ដើម្បី​បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ សម្រាប់លោក នេត្រ ភក្ត្រា ធនធាន​សត្វ​ព្រៃ​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដោយ​សារ​តែ​វិបត្តិ​នៃ​ការ​បរបាញ់ និង​ការ​ដាក់​អន្ទាក់​ដោយ​ខុស​ច្បាប់​។ អ្នក​នាំ​ពាក្យ​រូប​នេះ​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គ្មាន​វិធានការ​បន្ទាន់​នោះ​ទេ កម្ពុជា​នឹង​ប្រឈម​នឹង​ការ​បាត់​បង់​ធនធាន​សត្វ​ព្រៃ​របស់​ខ្លួន ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ជា​សកល ក្នុង​ពេល​អនាគត​ខាង​មុខ ជាក់​ជា​ពុំ​ខាន​។
    14 min
  • ក្រុម​ខ្មែរ​ថាវរៈ​​បង្ហោះ​ប៉េង​ប៉ោង​២៥​ខេត្ត​ក្រុង ដើម្បី​លើក​ចិត្ត​ទឹក​ដល់​កូដករ​ណាហ្គាវើលដ៍
    ក្រោយ​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជិត​៣​សប្តាហ៍​មក ក្រុម​យុវជន​ខ្មែរថាវរៈ បាន​សម្រេច​បើក​យុទ្ធនាការ​បង្ហោះ​ប៉េងប៉ោង​២៥​ខេត្តក្រុង ដើម្បី​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក មេដឹកនាំ​សហជីព​ទាំង​អស់​ដែល​កំពុង​ជាប់​ឃុំ និង​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។ នេះ​ជា​សប្តាហ៍​ទី​៣​ហើយ ដែល​ពួក​គេ​បន្ត​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ផ្ដល់​ដោះស្រាយ​ជូន​បុគ្គលិក​ទាំង​អស់ ក្រោយ​ពួក​គេ​ចេញ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជិត​២​ខែ តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាល់​តែ​សោះ។ ក្នុង​នោះ ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​លើក​ឡើង​ថា ដរាប​ផែនដី​នៅ​តែវិ​ល នោះ​សកម្មភាព និងយុទ្ធនាការ​នានា ក៏​នៅ​តែ​កើត​មាន​ឡើង ខណៈ​ពួកគេ​មិន​ភ័យ​ខ្លាច​ពី​ការ​ប្រឈម​មុខ​ច្បាប់​នោះ​ទេ​។
    10 min
  • បណ្ឌិត រ៉ូ វណ្ណៈ៖ កម្ពុជាមិនអាចខ្វះរុស្ស៊ីទេ តែស្ថានភាពបច្ចុប្បន្នកម្ពុជាត្រូវការអឺរ៉ុប អាមេរិក ចិន... ជាង
    ប្រទេសកម្ពុជា​បានបោះឆ្នោត​គាំទ្រអ៊ុយក្រែន​ នៅក្នុង​សង្គ្រាមរុស្ស៊ី ​និងអ៊ុយក្រែន ​ហើយក៏​បានចូលរួម​នៅក្នុង​ប្រទេស​ co-sponsor ផងដែរ។​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យល់ថា​ រុស្ស៊ីនឹង​មានការ​ខឹងសម្បារ​នឹង​កម្ពុជា ​ក៏ប៉ុន្តែ​លោកថា​កម្ពុជា​ជារដ្ឋអធិបតេយ្យ ​និងមានសិទ្ធិ​ធ្វើសកម្មភាព​ដើម្បីការពារសច្ចៈធម៌​ ហើយ​កម្ពុជា​ ក៏ត្រូវមាន​ការទទួល​ខុសត្រូវ​ក្នុងឋានៈ​ជាសមាជិក​អង្គការ​សហប្រជាជាតិ​ផងដែរ​។ លោកបណ្ឌិត ​រ៉ូ វណ្ណៈ​ សហស្ថាបនិកវិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ យល់ថា​កម្ពុជា​ក៏ត្រូវការរុស្ស៊ីដែរ​ តែនៅ​ក្នុង​ក្របខណ្ឌថ្មីនេះ ​កម្ពុជាត្រូវការ​អឺរ៉ុប អាមេរិក ចិន​ និងត្រូវ​ការ​ប្រទេសជាមិត្តដទៃ​ទៀត​ ខណៈដែល​លោកគិត​ថារុស្ស៊ី​មើលឃើញ​កម្ពុជាមិនស្ថិត​នៅក្នុងក្រសែភ្នែកធំ​ដុំណាមួយ​ក្រោម​ឥទ្ធិពល​របស់លោកពូទីន​ឡើយ។​
    12 min
  • កញ្ញា លី ពិសី៖ អាពាហ៍ពិពាហ៍ស្របច្បាប់សំខាន់ក្នុងការបង្ការភាពងាយរងគ្រោះរបស់អ្នកស្រឡាញ់ភេទដូចគ្នា
    នៅថ្ងៃនេះសង្គមស៊ីវិល​ចេញរបាយការណ៍​ពាក់កណ្ដាល​អាណត្តិ ​នៃការពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​សកល​តាមកាល​កំណត់​របស់ យូ ភី អ​ ដែល​កម្ពុជា​បាន​ទទួល​យកកាលពីឆ្នាំ២០១៩ ​អំពីសិទ្ធិ​អ្នកស្រឡាញ់​ភេទដូចគ្នា​នៅកម្ពុជា។ ​យូ ភី អ​  ជាយន្តការ​មួយផ្ដោត​លើការ​ពិនិត្យស្ថានភាព​សិទ្ធិមនុស្ស​ជាសកល​តាមការពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ។​  កញ្ញា លី ពិសី ​អ្នកសម្របសម្រួល​អង្គការ​សហគមន៍ឥន្ទនូកម្ពុជា​ ហៅកាត់(រ៉ក់)កត់សម្គាល់​ឃើញថា​ ៣ឆ្នាំមកនេះ​រដ្ឋាភិបាល​អនុវត្តមិនទាន់បាន​អនុវត្ត​គ្រប់ជ្រុងជ្រោយ​នៅឡើយទេ​ទាក់ទង​នឹងអនុសាសន៍​ដែលដាក់​ចេញដោយ យូ ភី អ។ ​ជាក់ស្ដែង​ ការផាត់ចេញ​ដៃគូអ្នក​ស្រឡាញ់​ភេទដូចគ្នា​ពីការរៀបអាពាហ៍ពិពាហ៍​ស្របច្បាប់​ជាដើម។ ​ភាពស្រប​ច្បាប់នៃទំនាក់ទំនង​ភេទដូចគ្នា​ត្រូវបាន​កញ្ញា លី ពិសី ​អះអាងថា​ សំខាន់​និងចាំបាច់​ដើម្បីបង្ការ​ភាពងាយរងគ្រោះ​របស់ពួកគេ។​
    13 min
  • លោក ផុន ខេមរិន្ទ៖ ភាពស្ងប់ស្ងាត់និងធនធានជីវៈចម្រុះសម្បូរបែប ជាតម្លៃមិនអាចកាត់ថ្លៃបាននៃឧទ្យានជាតិវីរៈជ័យ
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុបារាំង​អន្ដរជាតិ​ RFI នាថ្ងៃនេះ​ គឺលោក ផុន ខេមរិន្ទ​ ប្រធានមន្ទីរ​បរិស្ថាន​ខេត្តរតនគិរី។​ ឆ្លើយនឹង​សំណួររបស់​ អ៊ឹម រចនា​ លោក ផុន ខេមរិន្ទ​ បានលើក​ឡើង​ពីសក្កានុពល​នៃតំបន់​ទេសចរណ៍​ធម្មជាតិ​នៅខេត្តរតនគិរី​ ដោយចំពោះ​ឧទ្យានជាតិវីរៈជ័យ។ ​ឧទ្យានជាតិវីរៈជ័យ​ ដែលមាន​ផ្ទៃដី៧លានហិកតា​ គ្របដណ្ដប់​នៅក្នុងខេត្តបី​ គឺរតនគិរី មណ្ឌលគិរី​ និង​ស្ទឹងត្រែង ​ត្រូវកំណត់​ជាតំបន់​បេតិកភណ្ឌអាស៊ាន ​ដែលមាន​ធនធាន​ជីវៈចម្រុះសម្បូរបែប។​ មិនត្រឹមតែ​ប៉ុណ្ណោះ ​ឧទ្យានជាតិ​ដែលកម្រ​មានអ្នក​ទេសចរ​ទៅដល់មួយនេះ ​បានរួមចំណែក​ផ្ដល់ចំណូល​ដល់កម្ពុជា​ថែមទៀត​ តាមរយ:​ការលក់កាបូន​ទៅប្រទេសដទៃ។​ ទាំងនេះ​ជាតម្លៃមិន​អាច​កាត់ថ្លៃបាន​នៃឧទ្យានជាតិវីរៈជ័យ​ ដែលលោក​ ផុន ខេមរិន្ទ​ ប្ដេជ្ញាការពារ​ ថែរក្សា ​និងចង់​ឲ្យភ្ញៀវទេសចរ​បានទៅកម្សាន្ត​ឲ្យបានច្រើន។​
    20 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners