បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សោម សូរីដា៖ គ.ជ.ប យល់ព្រមតាមការទាមទាររបស់គណបក្សលើទំរង់(១១០២) តែនៅបន្តអនុវត្តមាត្រា១៣២ នៃច្បាប់បោះឆ្នោត
    ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៣ខែទៀតប៉ុណ្ណោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថាការទទួលការចុះបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោតនឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមិនាឆ្នាំ២០២២នេះ។ លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា គណបក្សនយោបាយនឹងមិនអាចចូលរួមការបោះឆ្នោតបានទេ ប្រសិនបើមានការខកខានក្នុងការចុះបញ្ជីតាមកាលកំណត់ខាងលើ។ មួយវិញទៀត អ្នកនាំពាក្យ គ.ជ.ប រូបនេះបញ្ជាក់ថា គ.ជ.ប បានយល់ព្រមតាមការចង់បានរបស់គណបក្សនយោបាយហើយ ដោយរក្សាទិន្នន័យសន្លឹកឆ្នោតនៃទំរង់(១១០២)ដូចមុនដដែល ក៏ប៉ុន្តែនៅតែមានការចាត់ចែងប្រើប្រាស់ទៅតាមមាត្រា១៣២នៃច្បាប់ស្តីពីការបោះឆ្នោត។
    13 min
  • លោកស្រី ហង់ លីណា៖ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គឺដើម្បីស្នើUNឲ្យកម្ពុជាចាកចេញពីប្រទេសមានចំណូលតិចតួច
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកស្រី ហង់ លីណា ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ។ រដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បានជូនដំណឹងអំពីការរៀបចំធ្វើជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ដែលនឹងធ្វើឡើងពីថ្ងៃទី០១ខែមីនារហូតដល់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២២។ លោកស្រី ហង់ លីណា ពន្យល់ថាការធ្វើជំរឿនសេដ្ឋកិច្ចនេះ គឺដើម្បីចុះសម្ភាសអង្គភាពសេដ្ឋកិច្ចដែលបានចុះបញ្ជីជាង៧០ម៉ឺនអង្គភាព ដើម្បីរៀបចំគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ លើសពីនេះ លោកស្រីបន្ថែមថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គឺដើម្បីស្នើទៅអង្គការសហប្រជាជាតិ ឲ្យកម្ពុជាចាកចេញពីប្រទេសមានចំណូលតិចតួច។
    11 min
  • វេជ្ជ​បណ្ឌិត​ អ៊ួច​ វុទ្ធី៖​សូម​ពល​រដ្ឋ​​កុំ​ជឿ​តាម​ការ​បំភ័យ ​នាំ​ឲ្យ​សម្ភារៈ​កូវីដ​ឡើង​ថ្លៃ
    សម្ភារៈ​បរិក្ខាពេទ្យ​សម្រាប់​ធ្វើ​តេស្ត និងព្យាបាល​កូវីដ១៩​នៅ​កម្ពុជា​បាន​ហក់​ឡើង​ថ្លៃ ​មួយ​ជិត​ទ្វេ​ជា​ពីរ​ ខណៈ​ដែល​ពលរដ្ឋ​មាន​តម្រូវ​ការ​ច្រើន ​នៅ​គ្រា​ដែល​ជំងឺ«អូមីក្រុង​»​កំពុង​ឆ្លង​រាល​ដាល​។ លោក​វេជ្ជ​បណ្ឌិត អ៊ួច ​វុទ្ធី ​ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា ​កត់​សំគាល់​ថា ​នេះ​ជា​ឱកាស​របស់​អ្នក​​រក​ស៊ី​ទុច្ចរិក​មួយចំនួន​ដែល​ឆក់​ឱកាស​យក​មាន​បាន​តែ​ក្រុម​ខ្លួន​ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ​។​ នៅ​ចំពោះ​មុខនេះ ​លោក​វេជ្ជ​បណ្ឌិត​អំពាវ​នាវ​កុំ​ឲ្យ​ពលរដ្ឋ​ឆាប់​ជឿ​ទៅ​តាម​ការ​បំភ័យ​របស់​ក្រុម​មួយចំនួន ហើយ​សម្រុក​ទៅទិញ​ នាំ​ឲ្យ​សម្ភារៈ​កូវីដ​១៩​ឡើង​ថ្លៃ​ខ្ពស់​។
    13 min
  • លោក ជិន ម៉ាលីន៖ការវាយតម្លៃរបស់ Freedom House មិនខុសពីអង្គការដែលមាននិន្នាការប្រឆាំងឡើយ
    អង្គការ Freedom House បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីសិទ្ធិនយោបាយ និងសេរីភាពជនស៊ីវិលនៅបណ្តាប្រទេស និងដែនដីចំនួន២១០លើពិភពលោក។ សម្រាប់កម្ពុជា គឺត្រូវបានអង្គការនេះវាយតម្លៃថាស្ថិតក្នុងចំណោមប្រទេសដែលគ្មានសិទ្ធិសេរីភាពពោលដូចការវាយតម្លៃកាលពីមុនដែរ។ លោក ជិន ម៉ាលីន អនុប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាភ្ញៀវប្រចាំថ្ងៃបានឆ្លើយតបថា ការវាយតម្លៃរបស់អង្គការនេះមិនឆ្លុះបញ្ចាំងពីការពិត និងថាជាការវាយតម្លៃមិនខុសពីអង្គការដែលមាននិន្នាការប្រឆាំងឡើយ។
    11 min
  • លោក ឯម សុវណ្ណារ៉ា៖ ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី បានលុបបាត់ភាពរកាំរកូសពីមុន
    ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប​ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅភ្នំពេញ​បាន​នាំមកនូវ​ការចេញ​សេចក្តីថ្លែងការណ៍​រួមចំនួន១៤ចំណុច។ ​លោក ឯម សុវណ្ណារ៉ា ​អ្នកវិភាគ ​និងជាសាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រនយោបាយ​មើលឃើញ​ថាជំនួប​រវាង​ប្រមុខរដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ បាន​នាំមក​នូវ​ចំណុច​វិជ្ជមានច្រើន។​ លោកថា ​ជំនួបនេះ​បាន​លុបបំបាត់​ភាព​រកាំ​រកូស​ពីមុន ​ដែលកម្ពុជា​ និង​ម៉ាឡេស៊ី​ធ្លាប់​មាន​កន្លងមក​ និង​ជាជំនួប​ដែលជួយ​ឲ្យដំណើរ​ការការងារ​របស់កម្ពុជា​ក្នុងនាម​ជាប្រធាន​អាស៊ាន​ឆ្នាំ២០២២​នេះ ប្រព្រឹត្ត​ទៅបាន​ល្អប្រសើរ។​
    12 min
  • លោក ហេង រតនា៖ វិបត្តិកូវីដ១៩មិនបានបង្អាក់ប្រតិបត្តិការកាត់បន្ថយគ្រោះថ្នាក់ដោយគ្រាប់មីននៅកម្ពុជាទេ
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុបារាំង​អន្តរជាតិ​ Rfi នារាត្រី​នេះគឺ​ លោក ហេង រតនា ​នាយកមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ហៅកាត់ថា ​ស៊ីម៉ាក់ CMAC។​ លោក ហេង រតនា​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថាកម្ពុជា​នឹង​អាចសម្រេច​បាននូវ​ផែនការ​យុទ្ធសាស្ត្រ​កំចាត់មីន​ដែល​នៅសេសសល់​ចោលឱ្យ​អស់ពីទឹក​ដីកម្ពុជា​នៅឆ្នាំ​២០២៥​ខាងមុខនេះ។ ​បើតាម​លោក ហេង​ រតនា​ វិបត្តិកូវីដ១៩​ក្នុងរយៈពេល​ប្រមាណ​២ឆ្នាំ​មកនេះ​ មិនបាន​បង្អាក់​ប្រតិបត្តិការ​របស់​ CMAC ​ក្នុងកិច្ច​ការកាត់​បន្ថយ​គ្រោះថ្នាក់​ដោយគ្រាប់មីន​នៅកម្ពុជា​ទេ ​ដ្បិតថា​មាន​ភ្នាក់ងារ​ជំនួយ​បរទេស​ខ្លះ​ប្រុងនឹងកាត់​ចោលជំនួយ​នោះ តែ​ត្រូវបាន​កម្ពុជា​រក្សា​បាន​នូវការ​ជំនួយ​នោះមកវិញ។​
    13 min
  • អ្នកស្រី អ៊ូ ទេពផល្លីន៖ ចំណាត់ការរបស់អាជ្ញាធរគឺធ្វើឲ្យក្រុមអ្នកតវ៉ាបាក់ស្បាត តែការតវ៉ានៅតែបន្ត
    អតីត​បុគ្គលិក ​និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៏​នៅថ្ងៃ​អង្គារ​នេះ បាននាំគ្នា​ចេញទៅ​ធ្វើ​កូដកម្ម​ជាថ្មី​ម្តងទៀត ​បើទោះណា​ជាមាន​ការឃាត់ខ្លួន​ពួកគេ​ចំនួន​ជាង​៦០​នាក់ ​កាលពី​ម្សិលមិញ​ក៏ដោយ​។ ជាការតវ៉ា​ដើម្បី​ឲ្យមាន​សហជីព​នៅ​កន្លែង​ការងារ ​និងស្នើឲ្យ​មាន​ការ​ដោះលែង​តំណាង​របស់​ពួកគេ​ដែល​កំពុង​ជាប់ឃុំ​។ ដូចគ្នាដែរ​នៅថ្ងៃ​នេះ ​មិនខុស​ពីថ្ងៃ​ម្សិលមិញ​ទេ ក្រុម​អ្នកតវ៉ា​ត្រូវបាន​រារាំង​ដោយ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​ហើយ​ពួកគេ​ត្រូវបាន​ចាប់ដាក់​រថយន្ត​ក្រុង​វែង​ៗ​ដដែល​។ អ្នកស្រី ​អ៊ូ ទេពផល្លីន ​ប្រធាន​សហព័ន្ធ​សហជីព ​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​ថ្លែងថា​ក្រុម​បុគ្គលិក​មិនមាន​ការ​រាថយ ​ក្នុងការ​ចេញមក​តវ៉ា​ទាមទារ​សិទ្ធិ​ទេ បើទោះណាជា​មានការ​រារាំង​ពី​សមត្ថកិច្ច​ក៏ដោយ​។
    12 min
  • លោកស្រី ឱ វណ្ណឌីន៖ ក្រសួងសុខាភិបាលស្នើវិស័យឯកជនកុំដំឡើងតម្លៃថ្នាំព្យាបាលកូវីដ១៩ខ្ពស់ពេក តែត្រូវគិតគូរពីសុខភាពសាធារណៈ
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់វិទ្យុ​យើងនារាត្រីនេះ​ គឺលោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល។​ បន្ទាប់​ពីការ​ឆ្លងរាលដាល​ខ្លាំងនូវ​វីរុសកូវីដ១៩​អូមីក្រុង​ចូលទៅក្នុងសហគមន៍​ ប្រជាពលរដ្ឋ​ចាប់ផ្តើម​នាំគ្នា​សម្រុក​ឈរតម្រង់​ជួរ​ដើម្បី​ទិញថ្នាំព្យាបាល​ជំងឺកូវីដ១៩​ ម៉ូណូពីរ៉ាវីល​ មិនថា​នៅក្រសួង​ប្រៃសនីយ៍​ ឬនៅ​ឱសថស្ថានឯកជន។​ មានការលើក​ឡើងពី​ពលរដ្ឋថា​ តម្លៃលក់ថ្នាំម៉ូណូពីរ៉ាវីល​នៅតាម​កន្លែងឯកជន​ ខ្ពស់ជាង​តម្លៃ​របស់​ក្រសួងប្រៃសនីយ៍ ​ដែលលក់​ក្នុងតម្លៃ៥៥$។​ លោកស្រី ​ឱ វណ្ណឌីន​ បញ្ជាក់ថា​ នេះគឺជា​ការលក់​របស់ផ្នែកឯកជន​ ហើយ​ក្រសួង​ក៏កំពុង​ទទូចឲ្យវិស័យ​ឯកជនកុំដំឡើង​តម្លៃខ្ពស់ពេក ​តែចូលរួម​គិតគូរ​ពីបញ្ហាសុខភាព​សាធារណៈ​ពេលនេះ។​
    14 min
  • លោក​វេជ្ជបណ្ឌិត ​នុត ​សម្បត្តិ៖ ​កម្ពុជា​មាន​អ្នក​ឆ្លង​អូមីក្រុង​រាប់​ពាន់​នាក់​ជា​ប្រចាំ​ថ្ងៃ ​បើ​គិត​ទាំង​ការ​ធ្វើ​តេស្ត​រហ័ស
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រា​ត្រី​នេះ​ គឺ​ លោក​វេជ្ជបណ្ឌិត ​នុត សម្បត្តិ​ ប្រធាន​វិទ្យាស្ថាន​ជីវសាស្រ្ត ​វេជ្ជសាស្រ្ត ​និង​កសិកម្ម​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។ នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​កម្ពុជា​បាន​ប្រកាស​ពីការ​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩​ប្រភេទ​អូមីក្រុង​នៅ​ក្នុង​សហគមន៍​រាប់​រយ​នាក់​ជា​ប្រចាំ​ថ្ងៃ ​តាម​ការ​ធ្វើ​តេស្ត ​PCR។ លោក​វេជ្ជ​បណ្ឌិត ​នុត ​សម្បត្តិ ​លើក​ឡើង​ថា ​បើ​គិត​ទាំង​ការ​ធ្វើ​តេស្ត​រហ័ស​ទៀត​នោះ ​កម្ពុជាកំពុង​រក​ឃើញ​អ្នក​ឆ្លង​អូមីក្រុង​រាប់​ពាន់​នាក់​ជា​ប្រចាំ​ថ្ងៃ​នេះ​។ លោក​ថា ​នេះ​ជា​សញ្ញា​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ពង្រឹង​វិធាន​សុខា​ភិបាល​បន្ថែម​។
    13 min
  • លោក ពុយ គា៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានគឺជាកិច្ចប្រជុំកូនកាត់
    កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅព្រឹកមិញ​នេះ ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពីខកខាន​កាលពី​ពេលមុន​នេះដោយ​សារ​តែខ្វែង​គំនិតគ្នា​លើការ​អញ្ជើញ​តំណាង​ភូមា។​ នៅថ្ងៃ​នេះ​គឺមិនមាន​វត្តមាន​នៃក្រសួងការ​បរទេស​ភូមា​របស់​របបសឹក​ចូលរួម​ឡើយ។​ តែ​បើតាម​ប្រមុខការ​ទូតកម្ពុជា​ តំណាង​ពួកយោធា​បាន​ចូលរួម​ស្តាប់​កិច្ចប្រជុំ​នេះតាមរយៈ​តំណ​ភ្ជាប់​(Link)។​ លោក ពុយ គា​ ជាអ្នក​តាម​ដាន​នយោបាយ​អន្តរជាតិ​ ជាភ្ញៀវ​ប្រចាំថ្ងៃ​របស់យើង​ក្នុង​រាត្រីនេះ។
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners